Thursday, May 30, 2013

ស្ត្រី​៣​នាក់​សន្លប់​ក្នុង​ពេល​អាជ្ញាធរ​បាញ់​ទឹក​បំបែក​​

1 comments

ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ ថ្មគោល និង​សហគមន៍​បុរីកីឡា ប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​មហាវិថី​ព្រះមុនីវង្ស នៅ​​​ខាង​មុខ​សាលារាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៩ ឧសភា ដើម្បី​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ថ្មី លោក ប៉ា សុជាតិវង្ស ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​អូស​បន្លាយ​ ប្រមាណ ៥​ឆ្នាំ​ទៅ​ហើយ។
អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បំបែក​ក្រុម​អ្នក​តវ៉ា​ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង បាញ់​សន្ធាប់​ទៅ​លើ​ពួកគាត់ បណ្ដាល​ឲ្យ​ស្ត្រី ៣​នាក់​សន្លប់​នៅ​នឹង​កន្លែង។

ស្ត្រី ៣​នាក់​ដែល​សន្លប់​នេះ គឺ​ជា​ស្ត្រី​សហគមន៍​បឹងកក់ មាន​ឈ្មោះ​អ្នកស្រី ខែក ចាន់រស្មី អ្នកស្រី បូ ឆវី និង​អ្នកស្រី ង៉ែត ឃុន។

តំណាង ​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់ គឺ​អ្នកស្រី ទេព វន្នី បាន​ថ្លែង​ថា ការ​តវ៉ា​នេះ​គឺ​ពួកគាត់​ចង់​បាន​ចម្លើយ​ដែល​អភិបាល​រាជធានី​ភ្នំពេញ ថ្មី គឺ​លោក ប៉ា សុជាតិវង្ស បាន​សន្យា​ថា នឹង​ដោះស្រាយ​ឲ្យ​ពួក​គាត់ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​លទ្ធផល។ អ្នកស្រី​បន្ត​ថា ការ​បង្ក្រាប​ទៅ​លើ​ពលរដ្ឋ​ដូច្នេះ គឺ​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ពុះ​កញ្ជ្រោល​ថែម​ទៀត។

នេះ​ជា​លើក​ទី​មួយ ​ហើយ​ដែល​អាជ្ញាធរ​បាន​ប្រើ​ឡាន​ទឹក​ពន្លត់​អគ្គីភ័យ​បាញ់​បង្ក្រាប​អ្នក​ តវ៉ា​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការ​គ្រប់គ្រង​ដោយ​លោក ប៉ា សុជាតិវង្ស ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ថ្មីៗ​នេះ។

កាល​ពី​ថ្ងៃ​ទី​៩ ឧសភា អ្នក​តវ៉ា​ដដែល​បាន​នាំ​គ្នា​ទៅ​សាលា​រាជធានី​ម្ដង​រួច​មក​ហើយ ដើម្បី​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ ហើយ​អភិបាល​រាជធានី​បាន​សន្យា​ថា នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​ក្នុង​ខែ​ឧសភា​នេះ។

ឆ្លើយ​តប​បញ្ហា​ នេះ នាយក​ទី​ចាត់ការ​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ចាប់​តាំង​ពី​បាន​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ជួបជុំ​ជាមួយ​អ្នក​តវ៉ា​មក​នោះ សាលា​រាជធានី​បាន​បង្កើត​ក្រុម​ការងារ​ពិសេស​ក្នុង​ការ​ធ្វើ​កិច្ចការ​ ដោះស្រាយ​នេះ​ហើយ។ លោក​ថា សាលា​រាជធានី​ត្រូវ​ការ​ពេលវេលា​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។

យ៉ាង​ ណា​ក៏​ដោយ អនុ​ប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ណៃ វង់ដា ដែល​បាន​ឃ្លាំ​មើល​ករណី​នេះ​មាន​មតិ​ថា ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​នេះ​មិន​មែន​ជា​ដំណោះស្រាយ​នោះ​ទេ ប៉ុន្តែ​វា​កាន់​តែ​នាំ​ឲ្យ​ពលរដ្ឋ​មាន​កំហឹង​ថែម​មួយ​កម្រិត​ទៀត។ ប៉ុន្តែ​ជា​ដំណោះស្រាយ​អភិបាល​រាជធានី​ភ្នំពេញ ថ្មី បើ​មាន​ចេតនា​បញ្ចប់​បញ្ហា​នេះ គួរ​តែ​កោះ​ហៅ​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​៣ ជួប​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ដោយ​មាន​ការ​ដឹង​ឮ និង​ចូល​រួម​ផ្ដល់​យោបល់​ពី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ដីធ្លី។
ក្នុង​ការ​តវ៉ា​បិទ​ផ្លូវ​នោះ អ្នក​បឹងកក់​បាន​បោះពុម្ព​អនុក្រឹត្យ​មួយ​ផ្ទាំង​ធំ​ដែល​ជា​អនុក្រឹត្យ​របស់ ​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១១ ដែល​បាន​សម្រេច​កាត់​ដី​ទំហំ ១២.៤៤​ហិកតារ​ប្រគល់​អោយ​អ្នក​ភូមិ​ដែល​ពុំ​ព្រម​ចាកចេញ​សម្រាប់​អភិវឌ្ឍន៍​ នៅ​នឹង​កន្លែង។

ករណី​នេះ​ពួកគេ​ទាមទារ​អោយ​បោះ​ព្រំ​ដី​បញ្ចូល​អ្នក​ ភូមិ ៤៨​គ្រួសារ​ទៀត​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ផ្ដល់​ប្លង់​កម្មសិទ្ធិ​អោយ​ពលរដ្ឋ​នៅ​សេស​សល់​អោយ​គ្រប់​ចំនួន​ កសាង​ប្រព័ន្ធ​លូ​បណ្ដោះ​ទឹក​ចេញ​ពី​ភូមិ និង​ពិសេស​ផ្ដល់​យុត្តិធម៌​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា។

ចំណែក​អ្នក ​បុរី​កីឡា​ និង​សហគមន៍​ថ្មគោល បាន​ទាមទារ​ដំណោះស្រាយ​សមរម្យ​ដល់​ពួកគាត់​ក្នុង​ពេល​បណ្ដេញ​ចេញ។ ក្នុង​គ្រា​ពលរដ្ឋ​ជាង ១០០​គ្រួសារ​កំពុង​រស់នៅ​លើ​គំនរ​សំរាម​ក្រោយ​ពេល​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​ និង ១៨២​គ្រួសារ​ក្នុង​សហគមន៍​ថ្ម​គោល ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ។

ក្រុម ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​ស្ត្រី​ដែល​រង​ការ​បង្ក្រាប​ដោយ​បាញ់​ទឹក​ក្នុង​ ពេល​ធ្វើ​បាតុកម្ម​បិទ​មហាវិថី​ព្រះមុនីវង្ស ប្រមាណ​ជិត ៣​ម៉ោង បាន​រំសាយ​វិញ ដោយ​គ្មាន​ដំណោះស្រាយ​ឡើយ៕ ប្រភព៖ RFA

 

1 comment:

AMISHA said...

ដំណឹងល្អសម្រាប់អ្នករាល់គ្នា

ឈ្មោះរបស់ខ្ញុំគឺ Zara ខ្ញុំចង់ប្រើពេលវេលានេះដើម្បីព្រមានមនុស្សដែលស្វែងរកប្រាក់កម្ចីអ៊ិនធឺណេតនៅអាស៊ីនិងនៅជុំវិញពិភពលោកដើម្បីប្រុងប្រយ័ត្នដោយសារតែពួកគេបោកប្រាស់និងផ្តល់ប្រាក់កម្ចីក្លែងក្លាយតាមអ៊ិនធរណេត។

ខ្ញុំចង់ចែកចាយទីបន្ទាល់របស់ខ្ញុំអំពីរបៀបដែលមិត្តម្នាក់បានយកខ្ញុំទៅអ្នកអោយខ្ចីបន្ទាប់ពីខ្ញុំត្រូវបានបោកប្រាស់ដោយនារីម្នាក់ដែលអះអាងថានាងមកពីប្រទេសប្រេស៊ីល។ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមរហូតដល់ខ្ញុំបានជួបជាមួយក្រុមហ៊ុនវិនិយោគ Suzan ។ Suzan បានផ្តល់លុយ 600 លានរៀលដល់ខ្ញុំក្នុងរយៈពេលតិចជាង 72 ម៉ោងដោយគ្មានការគាបសង្កត់។

ខ្ញុំមានការភ្ញាក់ផ្អើលនិងរីករាយដែលបានទទួលប្រាក់កំចីរបស់ខ្ញុំ។ ខ្ញុំសន្យាថាខ្ញុំនឹងចែករំលែករឿងនេះដើម្បីឱ្យប្រជាជនអាចទទួលបានប្រាក់កម្ចីងាយស្រួលដោយគ្មានភាពតានតឹង។ ដូច្នេះប្រសិនបើអ្នកត្រូវការប្រាក់កម្ចីសូមទាក់ទងពួកគេតាមអ៊ីម៉ែល: (suzaninvestment@gmail.com) ។ អ្នកនឹងមិនខកចិត្តទេ។

អ្នកអាចទាក់ទងខ្ញុំតាមអាស័យដ្ឋាន (Ammisha1213@gmail.com) ប្រសិនបើអ្នកត្រូវការជំនួយឬព័ត៌មាន (lukman.karina@yahoo.com) ដែលថ្មីៗនេះបានទទួលប្រាក់កម្ចីពីក្រុមហ៊ុន។

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន