Saturday, May 11, 2013

អាល្លឺម៉ង់ចាប់ខ្លួនជនជាតិ ហូឡង់២រូប ពាក់ពន្ធនឹងការលួច លុយធនាគារ

0 comments
ព្រះរាជអាជ្ញាអាល្លឺម៉ង់បាននិយាយនៅថ្ងៃសុក្រ កន្លងទៅនេះថា ពួកគេបានចាប់ខ្លួនជនជាតិហូឡង់ចំនួន ២រូបដែលជាប់ពាក់ព័ន្ធនឹងរឿង លួចលុយធនាគារ ដែលគិតជាទឹកប្រាក់ចំនួន ៤៥លានដុល្លារអាមេរិក។
យោងតាមសំដីរបស់ព្រះរាជអាជ្ញាបានឲ្យដឹងបន្ថែមទៀតថា ជនពីរនាក់ដែលត្រូវចាប់ខ្លួននោះមានម្នាក់ភេទប្រុស អាយុ ៣៥ឆ្នាំ និងម្នាក់ទៀតភេទស្រី អាយុ ៥៦ឆ្នាំ ដែលពួកគេទាំងពីរលួចលុយធនាគារ តាមរយៈក្រេឌីតកាត ដែលមនុស្សពីរនាក់នេះ បានលួចលុយធនាគារ បានចំនួន ២,៤លានដុល្លារអាមេរិក។
ប្រភពដដែលបានបន្តទៀតថា ក្នុងចំណោមប៉ុន្មានខែនេះ មានការលួចលុយធនាគារដែលសរុបជាទឹកប្រាក់មានចំនួន ៤៥លានដុល្លារអាមេរិក ពីធនាគារជាង ២៧ប្រទេស។
គួរបញ្ជាក់ផងដែរថា ជនជាតិហូឡង់ទាំងពីរនាក់នេះ នៅមិនទាន់បានកាត់ទោសយ៉ាងណានោះទេ ប៉ុន្តែអាចនឹងបើកសវនាការ នៅក្នុងពេលឆាប់ៗនេះ៕ ប្រភពពី lookingtoday.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន