Wednesday, May 8, 2013

កូរ៉េ​ បើក​ការដ្ឋាន​សាង​សង់​ អគារ​ពាណិជ្ជ​កម្ម​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ នៅ​កម្ពុជា ​

0 comments
ជាថ្មី​ម្តង​ទៀត​ ក្រុមហ៊ុន​កូរ៉េ ​ប៊ូយ៉ុង ​គ្រុប​ (BOOYOUNG​ GROUP)​ បាន​បើក​ការដ្ឋាន​សាង​សង់​​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​មួយ​ នៅ​កណ្តាល​ក្រុង​ភ្នំពេញ​ ជា​អ្វី​ដែល​មន្រ្តី​អះអាង​ថា​ ជា​ការ​រួម​ចំណែក​​លើក​កម្ពស់​មុខ​មាត់​ប្រទេស​កម្ពុជា​ ក្នុង​ឆាក​អន្តរជាតិ​ សម្រាប់​ទាក់​ទាញ​វិនិយោគិន​ និង​អ្នក​ទេសចរ​អន្តរជាតិ។​ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ លោក​ទេស​រដ្ឋមន្រ្តី​ អ៊ឹម​ ឈុន​លឹម​ បាន​កត់​សម្គាល់​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ចាប់​ផ្តើម​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ។​ អ្វី​ដែល​ជា​ការ​វិនិយោគ​នោះ​ មាន​ជា​អាទិ៍​ រោង​ចក្រ​កាត់ដេរ​ រោង​ចក្រ​ផលិត​អាកុល ​ទីលាន​វាយ​កូន​ហ្គូល​ ទីលាន​ប្រណាំង​សេះ ​និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​ជាដើម។

​យ៉ាង​ណា​ក៏​ដោយ​ លោក​រដ្ឋមន្រ្តី​ បាន​ហៅ​ការ​វិនិយោគ​ទាំងនោះ​ ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រទេស​កម្ពុជា​ បាន​កំពុង​រីក​ចំរើន​យ៉ាង​ខ្លាំង​ខាង​ វិស័យ​សំណង់ និង​អចលនទ្រព្យ។​

ការ​វិនិយោគ​ លើ​ទំហំ​ដីដ៏​ធំ​មួយ​ ​គឺ​សម្រាប់​សាង​សង់​អគារ​ និង​ផ្ទះ​ល្វែង កន្លែង​ កម្សាន្ត​ អគារ​ពាណិជ្ជកម្ម​ សាលារៀន​ និង​ផ្សារ​ទំនើប​ ព្រម​ទាំង​មជ្ឈមណ្ឌល ​ជា​ច្រើន​ទៀត​ផង​ដែរ ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា ខណ្ឌ សែនសុខ៕ ​ប្រភព៖ radioaustralia

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន