សម្តេចមង្គលទេពាចារ្យ ព្រះនាម អៀម
ព.ស ២៤៣៧-២៤៦៥
គ.ស ១៨៩៤-១៩២២
សម្តេចសម្ភព នៅថ្ងៃអាទិត្យ ខែផល្គុន ឆ្នាំរកា ឯកស័ក ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ នៅភូមិ ព្រៃពួច ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ មាតានាម អ៊ុក បិតានាម ម៉ឹង ។
សម្តេចព្រះជន្ម ៨ឆ្នាំ បានរៀនអក្សរសាស្ត្រខ្មែរ ក្នុងសំណាក់លោកគ្រូសូត្រ ទេព នៅវត្តព្រៃពួច ឃុំស្រុកកំណើត គណះមហានិកាយ។ លុះដល់ព្រះជន្ម ១៣វស្សាបានបព្វជា្ជជាសាមណេរ នៅវត្តព្រៃពួចនោះបាន២វស្សា បានចាកសិក្ខាបទមកវិញ ទើបលោកឧកញ៉ា សុភាធិបតី ម៉ា ត្រូវជាឪពុកធំនៃសម្តេចបង្កើតបាននាំទៅថ្វាយសម្តេច ព្រះសុគន្ធធិបតី ប៉ាន គង់នៅវត្តសាលាគូក្រុងឧត្ថង្តមានជ័យ។
លុះដល់ព្រះជន្ម ២២វស្សា មមិ ទោស័ក ព.ស ២៤១៤ គ.ស ១៨៧០ ម.ស ១២៣២ បានឧបសម្បាទាជាភិក្ខុដែល មានសម្តេចព្រះគុន្ធធិបតី ប៉ាន ជាព្រះឧជ្ឈាយ៍ ព្រះពោធិវ័ង្ស ចាន់ ចៅអធីការវត្តស្វាយពពែ ជាកម្មវាចារ្យ ព្រះធម្មមុន្តី ទេព ជាអនុស្សវនាចារ្យ បាននាមឆាយាជា ភន្ទគូ ក្នុងសីមាវត្តបុទមវតី ក្រុងភ្នំពេញ។
ដកស្រង់ចេញពីសៀវភៅ ព្រះរាជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ
គណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ
រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា
ចៅអធិការស្តីទីវត្ត អង្គប្រិយសិរីមានជ័យ
Friday, August 19, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment