Wednesday, February 10, 2010

0 comments

ប្រាសាទកោះកេរ


សព្វថៃ្ងនេះយ៉ាងហោចណាស់ក្នុងមួយថៃ្ងមានភ្ញៀវទេសចរបរទេស
ពី២០ទៅ៤០នាក់ដែរបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តកោះកេរ
នៅឃុំស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពី ក្រុមហ៊ុន
ខាំសូមេធ បានវិនិយោគទុនធ្វើផ្លូវល្អស្អាតរួចមក។កំណើនភ្ញៀវ
ទេសចរ ទៅកាន់តំបន់ ប្រាសាទកោះកេរខាងលើនេះ មិនបាន
និយាយពីភ្ញៀវទេសចរក្នុងស្រុកផងទេ។ លោកខេង សុមេធ
នាយកក្រុមហ៊ុនខាំសូមេធ ដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាល
កម្ពុជាធ្វើការអភិវឌ្ឍន៍នៅ តំបន់ប្រាសាទកោះកេរ ខេត្តព្រះ
វិហារនោះបាននិយាយថា ផ្លូវប្រវែង ១០៥ម៉ែត្រ ចេញពីរង្វង់
មូល ភ្នំគូលែនទៅដល់ ប្រាសាទកោះកេ គឺបានធ្វើរួចរាល់
ហើយ។ តាមរយៈផ្លូវដ៏ស្អាតនោះ ធ្វើឲ្យចំនួនភេ្ញៀវទេសចរ
បរទេស និងភ្ញៀវទេសចរក្នុងស្រុក មានការកើនឡើងជា
លំដាប់ លោកបាននិយាយថា ទោះបីជាផ្លូវនោះល្អហើយក្តី
ក៏ក្រុមហ៊ុននៅតែកែសម្រួលជារៀងរាល់ថៃ្ងដើម្បីឲ្យបានកាន់
តែប្រសើរឡើង សំរាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរ បាន
ប្រកបដោយសុវត្ថិភាព ក៏ដូចជាសំរាប់ប្រជាពលរដ្ឋនៅក្នុង
តំបន់មានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ពីតំបន់
មួយទៅតំបន់មួយ។ប្រាសាទកោះកែរបានកសាងឡើងក្នុង
រជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាម
បែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆក
គគីរឬផៃ្ទដីគោកគគីរសព្វថៃ្ងហៅថា អតីតរាជធានីកោះកែរ
មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ប្រា
សាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាង
ឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាម
លទ្ធិព្រហ្មញ្ញសាសនា។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន