Saturday, April 30, 2011

0 comments
របៀបបង្កើតប្លក់
នៅពេលដែលអ៊ីធឺណែតចាប់ផ្តើមដំបូងមានដំណើរការ ចាប់ផ្តើមជាមួយគេហទំព័រថ្មី គឺដំណើរការគួរអោយធុញទ្រាន់ណាស់ និងត្រូវការពេលវេលាច្រើន។ តែមកដល់ពេលឥឡូវត្រូវបានដំណើរងាយស្រួលជាង និងពេលខ្លីជាង និង ឆាប់ៗទៅទៀត នេះវាគឺមានសភាពប្រសើរសម្រាប់ធ្វើការលើវា។ ប្រវត្តិប្លក់ សូមប្រាប់ថា លក្ខណះដែល វាក្លាយជាវ៉ែបសាយងាយស្រួល និង សាមញ្ញ ដើម្បីចាប់ផ្តើមជាមួយគេហទំព័រផ្ទាល់ខ្លួននិង ជាវ៉ែបសាយផ្ទាល់ខ្លួន។ប្លុកត្រូវបានអោយមានដំណើរការនៅក្នុង ថ្ងៃទី២៣ ខែ សីហា ឆ្នាំ ១៩៩៩ ដែលត្រូវបានបង្កើត ឡើងដោយលោក ភីរា ឡេប(Pyra Labs)។ លោក ភីរា ឡេប ត្រូវបានទិញដោយផ្តាច់មុខដោយ កុ្រមហ៊ុន Google នៅក្នុងខែ កុម្ភះ ឆ្នា ២០០៣។ នៅក្នុងឆ្នាំ ១៩៩៩ លោក ភីទ័រ មឺហូល បំបែកក្រុមពាក្យ ថា “ Weblog” ទៅជា “We blog”។ ប្លុកឥឡូវនេះបានក្លាយជាមានប្រជាប្រិយនុភាពមានការចង្អុលបង្ហាញដើម្បីបង្កើតឬកែប្រែ គេហទំព័រប្លក់របស់លោកអ្នក។ ក្នុងការប្រើប្រាស់ក្រុមប្លក់នោះផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានឥទ្ធិពលមកដល់ពេលឥឡូវនេះ ដោយនៅក្នុងឆ្នាំ ២០០៣ ក្រុមវចនានុក្រមអង់គ្លេសអហ្វ់ហ្វត ( Dictionary English Oxford ) បានរួមបញ្ជូលប្លក់នៅក្នុង សកបរិវត្តន៏ថ្មីរបស់ពួកគេ។ លោក ភីរ៉ា ឡែប បានបង្កើត software ថ្មីមួយសម្រាប់អោយ ទទួលស្គាល់ ប្លក់ ដែលត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Google ហើយការរួមបញ្ជូលនេះមាន លក្ខណះសមរម្យងាយស្រូលទៅដល់មនុស្សគ្រប់គ្នា ជាមួយ ដំណើរការនៅក្នុងអ៊ីធឺណែត ដើម្បីបង្កើតប្លក់ផ្ទាល់ខ្លួន ប្លុកជាវែបសាយមួយដែលអាចអោយយើងប្រើប្រាស់ដោយផ្ទាល់ខ្លួនមិនចាំបាច់ទិញ អាស័យដ្ឋានរបស់វាទេ។ យើងអាចធ្វើការលើវា ហើយរបៀបរបស់វាមានលក្ខណះងាយស្រួលជាងវែបសាយដ៏ទៃទៀត។
ចាប់បង្កើតប្លក់
ជាដំបូងលោកអ្នកត្រូវតែគិតអំពីរឈ្មោះអាស័យដ្ឋានរបស់លោកអ្នក ដែលចង់បង្កើតនោះ។ បន្ទាប់មកត្រូវស្វែងរកឈ្មោះអាស័យដ្ឋាននេះ តើមានគេប្រើហើយឬនៅ។ប្រសិនបើមានគេប្រើហើយ យើងត្រូវរក ឈ្មោះអាស័យដ្ឋានផ្សេងទៀត ដែលយើងពេញចិត្ត។ អំពី Browser វិញក៏មានសារះសំខាន់ម្យ៉ាដែរចំពោះយើងក្នុងការធ្វើ ធ្វើការលើប្លក់។ ត្រូវធ្វើការជាមួយ កម្មវិធី Mozilla Firefox មានរូបផែនដីពណ៏ក្រហមជានិមិត្តសញ្ញា។ ហើយបន្ទាប់មក នៅពេល យើងបានបើក Browser រូចនៅត្រង់ចំនុច URL វាយពាក្យថា www.blogspot.com

នៅពេលនោះលោកអ្នកនឹងចូលទៅកាន់គេហទំព័ររបស់វ៉ែបសាយប្លក់ដូចរូបខាងលើនេះ។ បន្ទាប់មកពេលចូលមកកាន់គេហទំព័រហើយ យើងត្រូវចុចទៅលើពាក្យថា Get Started ដើម្បីបង្កើតប្លក់របស់យើង ។នៅចំកណ្តាលវ៉ែបសាយតែម្តង។

សូមមើលរូបខាងក្រោម



បន្ទាប់មកនៅពេលដែលយើងបានចុចនូចពាក្យថា Get Started ហើយវានឹងបង្ហាញនូវផ្ទាំងមូយទៀត ទាមទារអោយយើងបំពេញ សំនុំបែបបទខ្លះ ដូចជា អាស័យអ៊ីមែលរបស់យើង លេខសម្ងាត់របស់អ៊ីមែល ឈ្មោះសម្រាប់បង្ហាញនៅខាងដើម (ចំណងជើងប្លុករបស់យើង) បំពេញថ្ងៃខែឆ្នាំកំណើត និងត្រូវវាយពាក្យត្រួតពិនិត្យបញ្ជាក់អោយបានត្រឹមត្រូវ គេពាក្យយ៉ាងម្តេចយើងត្រូវសសេរដូចនោះ ទោះបីជាលំបាកនិងមើល ក៏ដោយនិងត្រូវគ្រីស ទៅលើពីរចំនុច គឺ E mail notification and I accept ។
រូបខាងក្រោម




នៅពេលលោកអ្នកបានបំពេញនូវឯសារខាងលើនេះរួចហើយ សូមចុច ពាក្យថា Continue នៅខាងក្រោមផ្នែកខាងស្តាំដើម្បីបន្តធ្វើការនៅលើវាទៀត ។វានិងបង្ហាញផ្ទាំងមួយទៀត តម្រូវអោយលោកអ្នកបំពេញ ដែលមានដូចជា Blog title មានន័យថា វានិងលេចចេញនៅខាងលើ វ៉ែបសាយរបស់យើង។ ហើយលោកអ្នកអាចសសេរ និងចង់ដាក់ចំណងអ្វីក៏បានតាមលោកអ្នកត្រូវការ។ នៅខាងក្រោមនោះទៀត គឺមានសារះសំខាន់ណាស់សម្រាប់យើង គឺមានន័យ ថាជាអាស័យដ្ឋានរបស់យើង។ ដើម្បីអោយគេងាយស្វែងរក និង យើងអាចចូល ទំព័រនេះបានសម្រាប់រចនា កែប្រែ និងសសេរព័ត៌មានបន្ថែម។ លោកអ្នកអាច ដាក់នូវអាស័យដ្ឋាននេះនូវឈ្មោះអ្វីក៏បាន តែចូរចង់ចាំថា ត្រូវងាយចាំ ខ្លី ហើយ មានន័យ។ បំពេញអោយបានត្រឹមត្រូវតាមតែបានបង្ហាញ។
សូមមើលរូបភាពខាងក្រោម



លោកអ្នកបានបំពេញនូវឯសារខាងលើនោះស្រេចបាច់ហើយសូមចុចពាក្យថា Continue ដើម្បីធ្វើការបន្តទៀត។ វានិងបង្ហាញផ្ទាំងមួយទៀតសម្រាប់អោយយើង ចាប់ផ្តើមនូវទំព័រវ៉ែបសាយរបស់យើង។ មានន័យថា ការបានបង្កើតវ៉ែប សាយប្លុករបស់លោកអ្នកបានទទួលជោគជ័យ។ ដូចនេះផ្ទាំងនេះទាមទារអោយលោក អ្នកចូលទំព័រប្លក់របស់អ្នក។ ត្រង់នេះលោកអ្នកមិនចាំបាច់បំពេញនូវឯសារ លោកអ្នកគ្រាន់តែចុចពាក្យថា Start Blogging នោះជាការស្រេច។
សូមមើលរូចខាងក្រោម



ពេលលោកអ្នកចុចរូចហើយតាមការណែនាំខាងលើរូចហើយ និងបង្ហាញផ្ទាំង មួយទៀត។ ផ្ទាំងនេះក៏មានសារះសំខាន់ណាស់ដែរ ត្រង់ថាទាមទារអោយលោក អ្នកជ្រើសរើស Template ដើម្បីទំព័រប្លុករបស់យើងបង្ហាញពេញលេញ។ Template នេះជារបស់វ៉ែបសាយប្លុកផ្ទាល់តែម្តង ។ លោកអ្នកអាចជ្រើសរើស Template មួយណាក៏បានតាមចំណង់ចំណូលចិត្តរបស់លោកអ្នក។ ប្រសិនបើលោកអ្នកស្រលាញ់នូវ Template មួយណាហើយលោកអ្នកគ្រាន់តែចុចនៅលើវាជាការស្រេច។ សូមបញ្ជាក់ថា Template នេះមាន Columns ពីរ បី តាមតម្រូវចិត្ត មានពណ៌ស្រស់ស្អាត ហើយមានតែបន្តិបន្តូចប៉ុណ្ណោះ ប្រហែលតែ ប្រាំបី Templates។ សូមជ្រើសរើសTemplates ណាមួយដែលលោកអ្នកពេញចិត្ត។ Templates ទាំងអស់នេះមិន សូវស្អាតពិតមែន តែវាអាស្រ័យទៅលើការរចនារបស់យើង និងមានគំនិតច្នៃប្រឌិតខ្ពស់ សម្រាប់អោយវ៉ែបសាយរបស់យើងមានភាពទាក់ទាញខ្ពស់បំផុត។ ជាពិសេសលោកអ្នកត្រូវ មានអត្ថបទអោយបានច្រើនដើម្បី អោយអ្នកទស្សនាក៏ដូចជា អ្នកដែលរកមេរៀន ដែល ទាក់ ទងទៅនឹងការសិក្សាប្រចាំថ្ងៃ ឬរឿងព្រេង រឿងកំប្លែង និងផ្សេងៗទៀតជាដើម។ ផងដែរនោះ លោកអ្នកត្រូវសសេរអត្ថបទអ្វីដែលថ្មី ដែលទាក់ទងទៅនឹង ការសិក្សាប្រចាំថ្ងៃរបស់សិក្សា នុសិស្សដែលមានចម្ងល់នៅក្នុងខ្លួន ហើយក៏ខិតខំស្រាវជា្រវនៅលើទំព័រអ៊ីនធឺណែត ដើម្បីយកមកសិក្សាបន្ថែមនោះ។ លោកអ្នកក៏អាចជ្រើសរើសយកនូវ Templates ថ្មីផ្សេងៗទៀតមក ប្រើបានដែល ដោយគ្រាន់តែលោកអ្នកចូលទៅក្នុងវ៉ែបសាយមួយដែលមានឈ្មោះថា btemplates.com នោះលោកអ្នកនឹងទទួលបាន Templates ថ្មីៗស្អាតៗណាស់។
សូមមើលរូបខាក្រោម


ពេលលោកអ្នកពេញចិត្តនូវ Template មួយណាហើយ ចុចលើវា ហើយបន្ទាប់មក សូចចុចពាក្យបន្តទៀតដើម្បីចូលវ៉េបសាយរបស់យើង។ សូមបន្ថែមថា លោកអ្នក បានបំពេញត្រង់ Blog Address នោះវានិងបង្ហាញនៅទីនេះ។ និងត្រង់ Blog Title ក៏បង្ហាញនៅត្រង់នេះដែរ គឺជាចំណងជើងរបស់ប្លុករបស់យើង។
សូមមើលរូបខាងក្រោម


ត្រង់នេះលោកអ្នកបានចូលទំព័រវ៉ែបសាយប្លុករបស់លោកអ្នកហើយ ដែលមាន ទម្រង់បែបនេះ។ ទំព័រប្លុករបស់លោកអ្នកមិនមានស្អាតនូវឡើយទេ លោកអ្នក ត្រូវការរចនាជាច្រើន ដាក់អ្វីៗដែលធ្វើអោយទាក់ទាញ ដូចជា ស្លាយ អក្សារត់ រូបភាព បង្កើតមាតិការ ហ្លាស ជាដើម។ល។ ជាពិសេសទៅទៀតនោះលោកអ្នក ត្រូវសសេសព័ត៌មានអោយបានច្រើនទើបល្អ ពីព្រោះថា ដើម្បីអ្នកផ្សេងៗទៀត បាន ស្វែងរកឯសារ ឬមេរៀនតាម Google នោះងាយនឹងបង្ហាញទំព័ររបស់យើង។


នៅជាមួយទម្រង់ទំព័រប្លុកនោះផងដែរនៅផ្នែកខាងលើ ខាងស្តាំមានបង្ហាញបួន ចំនុចមានដូចជា អាស័យដ្ឋានអ៊ីមែល នេះមានន័យថា បង្ហាញអ៊ីមែលដែលយើង បានកំណត់ឈ្មោះចូលជាមួយអ៊ីមែល។ New Post មានន័យថា ជាកន្លែងអោយ យើងយកសន្លឹងកិច្ចការថ្មីមកធ្វើលើវា សម្រាប់សសេរ ជាលក្ខណះអក្សរ កូដ អ្វីៗផ្សេងៗទៀត។ ចំពោះចំនុច Design នេះវិញក៏មានសារះសំខាន់ដែរ មានន័យ ថា ដើម្បីអោយលោកអ្នកមានភាពងាយស្រួលក្នុងកែប្រែទំព័ររបស់លោកអ្នក ដូចជា កែប្រែនៅក្នុង កូដ HTML បន្ថែមកូឡំ មាតិកា ដាក់រូបភាព ស្លាយ កូដផ្សេងៗ ជាច្រើនទៀត។ ចំពោះពាក្យថា Sign Out សម្រាប់អោយយើងចាក ចេញពីទំព័រវ៉ែបសាយប្លក់របស់យើង ដោយមិនបានភ្ជាប់ជាមួយនិងអ៊ីនធឺណែត ទៀតទេ។ សូមចងចាំថា នៅពេលលោកអ្នកឈប់ប្រើប្រាស់ប្លុករបស់លោកអ្នក ហើយសូមចុច Sign Out ដើម្បីជាសុវត្តិភាពីព្រោះថា ប្រសិនបើលោកអ្នកប្រើ កុំព្យូរទ័រមួយច្រើននាក់ លោកអ្នកមិនបាន ចាកចេញនោះ នៅពេលមានអ្នកមក ប្រើប្រាស់បន្ត ហើយវ៉ែបសាយប្លក់វានិងបង្ហាញទំព័រប្លក់របស់អ្នកមុន ដូចនេះគេ អាចកែប្រែ ឬលុបចោលបាន។ ដូច្នេះដើម្បីសុវត្តិភាពទំព័រប្លក់របស់លោកអ្នក ពេលឈប់ប្រើប្រាស់ត្រូវចុចពាក្យថា Sign Out ជានិច្ច។
ចំនុចនេះសូមបញ្ជាក់ត្រ់ង New Post អោយកាន់តែច្បាស់លាស់ យើងចុចពាក្យ ថា New Post នោះនិងបង្ហាញផ្ទាំងមួយទៀត ។


New Post សម្រាប់អោយយើងសសេរអត្ថបទ សសេរកូដ ដាក់រូបភាព ដាក់វីឌីអូ ហើយយើងក៏អាចធ្វើអក្សរអោយដិតធំ អក្សរទ្រេត សម្រាប់ភា្ជប់ពីទំព័រមួយទៅទំព័រមួយទៀតបានជាដើម។ Edit Post សម្រាប់កែប្រែអត្ថបទ ឬរូបភាពដែលយើងបានផ្សាយរួចដោយចង់កែអក្ខរាវិរុទ្ធ ប្តូរូបភាពថ្មី លុបអត្ថបទ លុបរូបភាព។ Edit Page សម្រាប់កែប្រែ បន្ថែមទំព័រថ្មីៗនៅលើប្លក់។ Title ជាចំណងជើងអត្ថបទរបស់យើងលោកអ្នកសសេរក៏បាន មិនសសេរក៏បាន។ និងលោកអ្នកអាចសសេរបានពីររបៀបគឺសសេរជាលក្ខណះកូដ តែគ្រាន់តែចេញជាកូដមួយ ចំនូនប៉ុណ្ណោះ គឺនៅពេលដែលលោកអ្នក ទាញរូបភាពចូល នោះចេញជាកូដនិងលោកអ្នក ចង់រចនាអក្សរ ដោយសសេរកូដ បន្ថែមទៅលើអក្សរ។ ហើយនិងលោកអ្នកអាចសសេរជា អក្សរសុទ្ធ ។ សម្រាប់សសេរជាកូដ (Edit HTML) និង សម្រាប់ សសេរជាអក្សរសុទ្ធ (Compose) ។

សូមមើលឧទាហរណ៏ខាងក្រោម


សូមចុចពាក្យថា Publish Post វានិងរក្សាទុកនូវទំព័រ របស់យើងហើយនិងបង្ហាញផ្ទាំងមួយ ទៀត។
សូមមើលរូបខាងក្រោម

លោកអ្នកចុចពាក្យថា View Post នោះនិងបង្ហាញនៅលើទំព័រប្លុករបស់យើង អ្វីដែលយើងបានសរសេរនៅក្នុងប្រអប់នោះ។ វាបង្ហាញនូវទំព័រប្លុករបស់យើងទាំងអស់តែម្តងទាំងនេះ ហើយដែលជាទម្រង់វ៉ែបសាយរបស់យើងដែលបានបង្ហាញនៅទំព័រដើមនោះ។ នៅខាងលើ មានបង្ហាញចំណងជើងធំដែលបញ្ជាក់ថា វ៉ែបសាយរបស់យើងនិយាយពីអ្វី ទាក់ទងទៅនឹងអ្វី ដែលមានសភាពងាយស្រួលទៅដល់អ្នកស្វែងរក។
រូបខាងក្រោម


ចំនុចមួយទៀតដែលមានសារះសំខាន់ណាស់ដែរគឺ ពាក្យថា Design ។ សម្រាប់ អោយយើង ងាយស្រួលក្នុងការកែប្រែ និងបង្កើតទំព័រថ្មី បង្កើតមាតិកាថ្មី សម្រាប់ កែប្រែកូដ HTML ផ្លាស់ ប្តូរចំណងជើង សម្រាប់ជ្រើសរើសនូវ Template ថ្មី ជាដើម។


នៅពេលដែលយើងចុចពាក្យថា Design ហើយនិងចេញផ្ទាំងមួយទៀត មានពាក្យជាច្រើន ដូចជា កែប្រែកូដ HTML សម្រាប់កែប្រែទៅលើកូដផ្សេងៗ ដូចជា ចង់បង្កើតមាតិកាខាងលើបន្ថែម កែប្រែឈ្មោះ បង្កើតភា្ជប់ ដាក់រូបភាព។ល។ និងត្រង់ពាក្យ Template Designer សម្រាប់អោយលោកអ្នកផ្លាស់ប្តូរនូវ Template ថ្មី ប្តូរពណ៏អោយTemplate ប្តូរពណ៏អោយអក្សរ។


ចំនុចកែប្រែកូដ Edit HTML មានដូចរូបខាងក្រោម យើងចុចពាក្យថា Edit HTML និង ចេញ ផ្តាំងកូដនៅខាងក្រោមដើម្បីអោយលោកអ្នកកែប្រែ បន្ថែម តាមតម្រូវការ។ និងប្រសិនបើ លោកអ្នកចង់បង្កើតជា Top menu ឬ កែប្រែវា និងលោកអ្នកចង់ផ្លាស់ប្តូរ Template ថ្មីដែល ពេញចិត្ត គឺដោយសារថា នៅពេលលោកអ្នកថតចម្លង កូដ HTML ដែលជា Template ចង់ដាក់នោះ ជាភាសាអង់គ្លេស ដូច្នេះលោកអ្នកចង់ បង្កើត ប្លក់ជាភាសាខ្មែរដើម្បីងាយស្រូលទៅដល់អ្នកទស្សនាអាន។ យ៉ាងណាមិញ យើងជាកូន ខ្មែរត្រូវសសេរជាភាសាខ្មែរអោយបានច្រើនដើ់ម្បីលើកស្ទួយភាសាយើង។ ពីព្រោះថា នៅលើ អ៊ីធែណែត សុទ្ទតែភាសាអង់គ្លេស ដែលមានភភាពពីបាកទៅដល់យុវជនខ្មែរមួយចំនូនក្នុង អាន និងស្វែងយល់បន្ថែម។ ហើយក៏ប្រយ័ត្នផងដែរនៅ ពេល លោកអ្នកធ្វើការជាមួយកូដ ត្រូវគ្រប់គ្រងអោយ បានល្អ និងកុំលុបផ្តេសផ្តាសនាំអោយកូដរបស់លោក អ្នកខូចទ្រង់ទ្រាយ។បើកន្លែងណាមិនច្បាស់កុំប៉ះ
ពាល់អោយសោះ។ ប្រសិនបើយើងធ្វើការព្រាវ ជូនកាលទទួល លទ្ធផល ជួនកាលធ្វើអោយប្លុករបស់យើងខូចទាំងស្រុង ដែលមិនអាចកែប្រែបាន ត្រូវទាមទារអោយយើង ដាក់កូដ Template ថ្មីមួយទៀត។
លោកអ្នកអាចសរសេរកូដបន្ថែម និងលុបបាន។ ហើយនៅពេលលោកអ្នកកែប្រែរួចរួលហើយ លោកអ្នក ត្រូវចុចពាក្យថា Save Template នៅខាងស្តាំផ្នែកខាងក្រោមនោះជាការស្រេច។

សូមមើលរូបភាពខាងក្រោម



ចំពោះពាក្យថា Setting វិញមានអត្ថប្រយោជន៏ណាស់ដែរ ដែលអាចអោយលោក អ្នកកែប្រែនូវ ចំណងជើងប្លុករបស់យើង សរសេរពិពណ៏នាអំពីប្លក់ និង ទាមទារ អោយលោកអ្នកចុចយក Yes ជាច្រើនទៀត និង សម្រាប់អោយផ្លាស់ប្តូរនូវអាស័យដ្ឋាន (URL) របស់ប្លក់បានថែមទៀត។
សូមមើលរូបភាព







ហើយលោកអ្នកត្រូវធ្វើការជ្រើសរើសតាមរូបភាពខាងលើនេះដើម្បីអោយប្លក់ របស់លោក
អ្នកចូលជាលក្ខណះនិយាម។នៅពេលដែលលោកអ្នកជ្រើសរើស ហើយ សូមចុចពាក្យថា
Save Settings នោះជាការស្រេច។ នៅជាមួយគ្នានោះផងដែរមានពាក្យថា Publishing ក្នុង
Setting សម្រាប់អោយ លោកអ្នកផ្លាស់ប្តូរនូវអាស័ដ្ឋាន (URL) ជាថ្មី តាមតែលោកអ្នកចង់បាន។ ហើយក្នុងនោះក៏ មានពាក្យសម្រាប់អោយបំពេញ នេះមានន័យថាដើម្បីជាការពិនិត្យបញ្ជាក់បន្ថែម ហើយនិង មានពាក្យអ្វីត្រូវ សរសេរអោយដូចរបស់គេវិញ បើជាអក្សរធំ ត្រូវសរសេរជាអក្សរធំ បើជា អក្សរ តូច ត្រូវសរសេរជាអក្សរតូចដែរ។ បន្ទាប់មក ត្រូវចុច Save Setting នោះ លោក អ្នកនិងទទួលបានអាស័យដ្ឋានថ្មី (URL) មួយទៀត។
សូមមើលរូប


នៅក្នុងSetting គ្នានោះផងដែរត្រង់ពាក្យថា Formatting ត្រង់ចំនុចនេះមានន័យថា សម្រាប់ អោយយើងកំណត់នូវទំព័រប្លក់របស់យើង ត្រង់ Show at most នេះបញ្ញាក់ថា នៅទំព័រដើម យើងចង់បង្ហាញតែមួយទំព័រប៉ុណ្ណោះ ដូច្នេះមានភាពងាយស្រួលណាស់សម្រាប់កំណត់ និង យើងមិនចង់បង្ហាញទំព័រខាងដើមច្រើននាំអោយរញ៉េរញៃដល់អ្នកទស្សនានោះ ហើយម៉្យាងវិញទៀតលោកអ្នកក៏អាចកំណត់ថ្ងៃខែ ពេលវេលា កំណត់ភាសាដែលចង់បាន និងមានជាច្រើនទៀតដែលទាមទារអោយលោកអ្នកកំណត់យក ត្រង់ Convert Line Breaks យើងត្រូវយក Yes ជានិច្ចដើម្បីអោយទំព័ររបស់លោកអ្នកមានលំដាប់លំដោយសម្រាប់បែកចែកនៅពេល ភា្ជប់ពីអត្ថបទណាមួយ ត្រង់ Show title file ត្រូវយក Yes ដែរដើម្បីបង្ហាញចំណងជើង ហើយពីរចំនុចខាងក្រោមទៀតយក Yes។ លោកអ្នក គ្រាន់តែចូលក្នុង Design បន្ទាប់មក setting រូចយកពាក្យថា Formatting លោកអ្នកនិងឃើញមាន ទម្រង់ដូចខាងលើ ដែលបានរៀបរាប់។

សូមមើលរូបខាងក្រោម



ឃើញថាការបង្កើតប្លក់នេះមានលក្ខណះងាយស្រួល ដែលបង្ហាញអោយយើងស្រាប់ៗ ដោយ គ្រាន់តែចុចចំនុចណាដែលយើងចង់ធ្វើការលើវា។ ហើយប្លក់នេះយើងដាក់អ្វីក៏ស្គាល់ដែល សសេរកូដអ្វីក៏បាន ដាក់រូបភាពក៏ងាយស្រួល ដាក់ស្លាយសូរក៏ស្រួល ដាក់រូបភាពដែលមាន ចលនា អាចដាក់ចម្រៀង វីដេអូ។ ជាសារះសំខាន់នោះលោកអ្នកត្រូវសសេរអត្ថបទអោយបាន ច្រើនដើម្បីអោយប្រិយមិត្តទាំងអស់ងាយស្រួលរកនូវអត្ថបទ។ តែចូរចងចាំថា កុំចម្លងអត្ថបទ ពីអ្នកដ៏ទៃទៀតអោយសោះ ពីព្រោះថាជាកម្មសិទ្ធរបស់គេ អ្វីដែលយើងត្រូវសសេរត្រូវជា គំនិតចេញពីខួរក្បាលយើង។ ម៉្យាងវិញទៀត ចំពោះរូបភាពវិញក៏មានសារះសំខាន់ណាស់ដែរ ដោយសារ រូបភាពធ្វើអោយប្លុករបស់យើងមានភាពទាក់ទាញដើម្បីអោយប្រិយមិត្តកម្សាន្ត អារម្មណ៏។ ជាពិសេសប្រសិនបើយើងមានរូបភាពកំប្លុកកំប្លែងទៀតនោះ រឹតតែអស្ចារ្យមួយ កម្រិតទៀត។ យ៉ាងណាមិញប្លក់មានសភាពទូលំទូលាយដូចតែវ៉ែបសាយដ៏ទៃទៀតដែរ ជាពិសេសអាស្រ័យទៅលើ អាស័យដ្ឋានខ្លីហើយងាយស្រួលគេស្វែងរក។ សព្វថ្ងៃនេះប្លក់ មានពាសពេញពិភពលោក អ្នកណាក៏មានដែរ សូម្បីតែសិស្សសាលាអនុវិទ្យាល័យក៏មានដែរ។ ពីព្រោះគ្មានអ្វីដែលគួរអោយស្មុគស្មាញនោះទេ គ្រាន់តែលោកអ្នកស្គាល់កន្លែងដាក់រូប
ភាពកន្លែងណាសម្រាប់សរេសអត្ថបទ កន្លែងណាសម្រាប់រក្សាទុក និងផ្សេងៗទៀត នោះជា ការស្រេច។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន