Rotha Company
 

Thursday, October 13, 2011

0 comments
E-Mail

Social Network គឺជាវែបសាយមួយប្រភេទ ដែលអាចអោយយើងធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល ម្យ៉ាងវិញទៀត យើងក៏អាចធ្វើការចែករំលែកនូវបទពិសោធន៍ផ្សេងៗ ក៏ដូចជា ចែករំលែកនូវព័ត៌មាន រឺហេតុការណ៍ ដែលបានកើតឡើង ទៅកាន់មិត្តភក្តិ បានយ៉ាងឆាប់រហ័សជាពិសេសទៅទៀតនោះយើងក៏អាច ប្រើសំរាប់ទំនាក់ទំនងជាលក្ខណះ ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួម
ការងារ បងប្អូន និង សំរាប់មុខជំនួញផងដែរ។ ហើយ Social Network នេះផងដែរត្រូវបាននិយមគាំ ទ្រពី សំណាក់មនុស្សរាប់លាននាក់នៅ លើពិភពលោក ពីព្រោះវាមានភាពងាយស្រួលក្នុង ការទំនាក់ទំនងគ្នាទៅវិញទៅមក ពីតំបន់មួយ ទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយទៀតបានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួលក្នុងការបង្កើត Account និងការប្រើប្រាស់ផងដែរ។
សព្វថ្ងៃនេះ Social Network ត្រូវបាននិយមប្រើប្រាស់យ៉ាងច្រើន ពីសំណាក់អ្នកប្រើ
ប្រាស់អ៊ីនធើណេត ទូទាំងពិភពលោក ហើយបច្ចុប្បន្ននេះយើងឃើញមាន Social Network មួយដែល
កំពុងតែពេញនិយមប្រើប្រាស់ច្រើនជាង Social Network ដទៃទៀត ដែលមានឈ្មោះថាFacebook។ហើយនៅពេលនេះផងដែរ យើងខ្ញុំនឹងលើកយកនូវ Social Network មួយចំនួន ធ្វើការអត្ថាធិប្បាយដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹង និងបានស្គាល់ ។ Social Network ទាំងនោះមានដូចជា៖ Email, Facebook ជាដើម។ ជាដំបូងនេះយើងខ្ញុំសូមធ្វើការលើកយក E-mail មកអត្ថាធិប្បាយជូនអ្នក អានទាំងអស់ឲ្យបានយល់ខ្លះៗ អំពីការបង្កើត ក៏ដូចជាការប្រើប្រាស់របស់វា ។

E-mail មកពីពាក្យថា Electronic mail មានន័យថាការផ្ញើរសារតាមរយះប្រព័ន្ធ
អេឡិចត្រូនិច ឬ សារអគ្គីសនី ។ E-mail គឺជាសេវាកម្មមួយដែលអនុញ្ញាតិអោយអ្នកប្រើប្រាស់ ផ្ញើរ និង ទទួលសារបានយ៉ាងងាយស្រួល ទោះបីជាយើងនៅប្រទេសណាក៏ដោយ ។ E-mail មានច្រើនប្រភេទ នៅលើពិភពលោក តែចំពោះប្រទេសកម្ពុជា E-mail ដែលគេច្រើនប្រើជាងគេមាន Gmail , Yahoo mail, Hotmail យើងអាចប្រើ Email Account ណាមួយក៏បានដែរ។
វិធីបង្កើត mail
នៅត្រង់ចំនុចនេះ យើងខ្ញុំលើកយកតែ Gmail មកធ្វើការបកស្រាយតែប៉ុណ្ណោះ ដើម្បីបង្កើត Account Gmail ដំបូងយើងត្រូវចូលទៅក្នុង website មួយឈ្មោះថា www.gmail.com បន្ទាប់មកវានឹងបង្ហាញនូវទំព័រដើមរបស់វា ដែលក្នុងនោះមានកន្លែងសំរាប់អោយយើង ធ្វើការ Sign In(ចំពោះអ្នកបានបង្កើតហើយ) និង កន្លែងមួយទៀតសំរាប់អោយ បង្កើតនូវ Account ថ្មី ។


នៅត្រង់ទំព័រដើម យើងមានពាក្យថា Create An Account ដែលសំរាប់ចុចចូល Create an Account បន្ទាប់ពីចុចលើ Create an account រួចហើយវានឹងបង្ហាញនូវផ្ទាំងមួយ ដែលមានForm សំរាប់អោយយើងបំពេញនូវ Form នោះ ដើម្បីកត់ត្រាឈ្មោះ របស់យើងចូលទៅក្នុង Account Gmail។
នៅត្រង់ Form : Get started with Gmail មានដូចជា :
First Name: ឈ្មោះយើងផ្ទាល់
Last Name: នាមត្រកូល
Desired Login Name: ដាក់ឈ្មោះអាស័យដ្ឋានម៉ែលដែលយើងពេញចិត្ដ
Choose a password: ជ្រើសរើសលេខសំងាត់សំរាប់ម៉ែល (ប៉ុន្ដែយ៉ាង
តិចបំផុតមានចំនួនប្រាំបីតួអក្សរ )
Re-enter password: វាយលេខសំងាត់ម្ដងទៀត
Security Question: ជ្រើសរើសសំនួរណាមួយក៏បាន
Answer: ឆ្លើយនូវអ្វីដែលបានចោទសួរ
Recovery Email: ដាក់ម៉ែលរបស់អ្នកណាម្នាក់ដែលយើងស្គាល់ហើយ
គេប្រើវា ដើម្បីការពារនូវពេលដែល ម៉ែលរបស់យើង មានបញ្ហាភ្លេចលេខសំងាត់យើងអាចប្រើម៉ែលដែល យើងបានដាក់នេះ ទាញយកលេខសំងាត់ថ្មីបាន ។
Location: ជ្រើសរើសទីតាំងដែលយើងស្ថិតនៅ (Cambodia)
Word Verification: សសេរអក្សរអោយដូចអក្សរខាងក្រោមជាការស្រេច
Term of Service: គ្រាន់តែចុចលើពាក្យ I accept . Create my Account
ជាការស្រច ។
បើសិនជាយើង បានបំពេញគ្រប់លក្ខណពុំមានកំហុសណាមួយ កើតឡើងទេនោះ វានឹងបង្ហាញ នូវផ្ទាំងមួយ ទៀតដែលដាក់ថា Show me my account រួចចុចលើវា និងចូលទៅដល់ក្នុង Account របស់យើងជាមិនខាន ។ ប៉ុន្ដែប្រសិនបើ យើងមាន កំហុសត្រង់ចំនុចណាមួយខាងលើ វាប្រាកដជា បង្ហាញនូវអក្សរពណ៌ក្រហមដែល បញ្ជាក់ពីកំហុស របស់យើងហើយ យើងត្រូវធ្វើការសសេរ ឬ បញ្ចូលសាជាថ្មីនូវទិន្នន័យ របស់យើង និង ត្រូវចុចលើ I accept . Create my account ម្ដងទៀត ។



នៅពេលដែលអ្នក ចុចលើ Show me my account នោះវានិងបង្ហាញនូវផ្ទាំង ម៉ែលរបស់យើង ដែលជាកន្លែងសំរាប់អោយយើងមើលម៉ែល និងផ្ទើរម៉ែលទៅកាន់អ្នកដទៃ ។ នៅក្នុង Account របស់ម៉ែលមានTool ជាច្រើន សំរាប់អោយយើង ធ្វើការលើវា
ដូចជា៖
• Inbox ជាកន្លែងសំរាប់ផ្ទុករាល់ ម៉ែលទាំងឡាយណា ដែលអ្នកដទៃផ្ទើរចូលមកអាស័យដ្ឋានម៉ែលរបស់យើង ហើយជាកន្លែងសំរាប់បង្ហាញនូវថ្ងៃខែឆ្នាំ និងពេលវេលានៃការទទួលសារ ។
• Compose Mail ជាកន្លែងសំរាប់សសេរម៉ែល ផ្ញើរទៅកាន់អ្នកផ្សេងទៀត ។ ហើយនៅក្នុង compose mail មានចំនុចសំខាន់ៗ មួយចំនួនទៀត ដូចជា
o TO : ជាកន្លែងសំរាប់សសេរ Address mail ដែលអ្នកចង់ផ្ញើរទៅកាន់អ្នកណា
o Add cc : ជាកន្លែងសំរាប់បន្ថែម Address mail ផ្សេងទៀត ដែល អ្នកចង់ផ្ញើរទៅកាន់ដែរហើយវាមានលក្ខណះខុសពី
o Add Bcc ត្រង់ថា បើអ្នកសសេរ Address នៅក្នុង To ផង និង នៅក្នុង Add cc ផង Address ដែលនៅក្នុង To ដឹងថាអ្នក ផ្ញើរទៅកាន់ Address នៅក្នុង Add cc ហើយ Address នៅក្នុង Add cc ក៏ដឹងថាអ្នកផ្ញើរទៅកាន់ Address នៅក្នុង To ដែរ ។ ក៏ប៉ុន្ដែបើសិនអ្នក ដាក់ Address នៅក្នុង Add Bcc នោះ Address នៅក្នុង To ដឹងថា អ្នកផ្ញើរទៅកាន់ Address នៅក្នុង Add Bcc ចំនែក Address នៅក្នុង Add Bcc មិនដឹងថា អ្នកផ្ញើរទៅកាន់ Address នៅក្នុង To នោះឡើយ ។
o Attack a File គឺជាកន្លែងមួយ ដែលយើង អាចទាញយក ឯកសារ ពីក្នុងកុំព្យូទ័ររបស់យើង ដូចជា Fille( word , Excel , Image , Mp3 , … ) ដើម្បីផ្ញើរឯកសារទាំងនោះក៏បានដែរ ។
• Sent Mail គឺជាFolder មួយដែល រក្សាទុកនូវ Mail ទាំងឡាយណា ដែល យើងបានផ្ញើរទៅកាន់អ្នកដទៃ ។
• Stared គឺជា Folder សំរាប់រក្សាទុកនូវMail សំខាន់របស់យើង ។
• Buzz ជា កន្លែងមួយ សំរាប់ផ្សព្វផ្សាយ ព័ត៌មានរបស់យើង វាមានលក្ខណះ ស្រដៀងទៅនឹងTwitter ដែរ ។
• Drafts ជាFolder មួយសំរាប់រក្សា រាល់ម៉ែលទាំងឡាយណា ដែល បាន Save ទុក (មិនទាន់ផ្ញើរ) ។
• Label គឺជាកន្លែងដែល យើងអាចផ្ទុកម៉ែលរបស់យើង ទៅតាម Folder របស់យើង ឬតាមទីកន្លែងដែលយើងបានកំនត់ ហើយយើងក៏អាចបង្កើត Label ដោយខ្លួនឯងបានដែរ ។
• Chat គឺជាFunction មួយប្រភេទដែល អនុញ្ញាតិអោយយើង ធ្វើការជជែក គ្នាបាន តាមរយះការសសេរ ដែលប្រព្រឹត្ដឡើងក្នុងពេលតែមួយ ។
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន