Rotha Company
 

Wednesday, March 19, 2014

ដើមទ្រូង​ដ៏​សិច​ស៊ី​របស់​តារា​កូរ៉េ Joo Hee ជា​ឱសថ​ធ្វើ​ឲ្យ​បុរសៗ​អាច​បំភ្លេច​ការ​ហត់នឿយ​បាន​មួយគ្រា​

0 comments
​ប្រភពពី kntnews: នៅ​យុគ​សម័យនេះ​ភាព​សិច​ស៊ី ស៊ីវីល័យ ជា​គ្រឿង​លម្អ​ដែល​សុភាពនារី​ចង់បាន ដើម្បី​បង្អួត​ភ្នែក​អ្នក​ជុំវិញ​ឲ្យ​ងាក​ក្រស​ភ្នែក​សម្លឹង​មក​រូបនាង ។ តារា​ចិន កូរ៉េ និង​ជប៉ុន ក៏​កំពុងតែ​ប្រកួត​ប្រ​ជែង​​គ្នា​ទាក់ទិន​នឹង​ស​ម្ឆ​ស្ស រហូត​តារា​ខ្លះ​ហ៊ាន​បញ្ចេញ​សាច់​ស្ទើរ​គ្មាន​សល់​ចន្លោះ ឬក៏​កាយវិការ​សិច​ស៊ី​រស់​រវើក​ថែមទៀត​។​
​ជាក់ស្តែង តារា​សិល្បៈ​កូរ៉េ​ដ៏​ស្រស់​សោភា​ម្នាក់ ត្រូវបាន​វេ​ប​សាយ​កម្សាន្ត​បរទេសមួយ​បាន ដោយ​បង្ហាញ​នូវ​រូប​សម្រស់​របស់​នាង​យ៉ាង​អស្ចារ្យ ខណៈពេល​នាង​អែនអន​កាច់រាង​បញ្ចេញ​រង្វះ​ទ្រូង​ដ៏​សិច​ស៊ី​នោះ​។ នាង​ឈ្មោះ Ha Joo Hee (Ha Ju Hui) មាន​អាយុ​៣០​ឆ្នាំ តែ​នៅតែ​ស្អាត កម្ពស់​១៦៨ សម ៕











Read more...

ស្វាមីភរិយា​ដែល​ទម្លាប់​ដេក​អាក្រាតកាយ ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព​ជីវិត​ផ្លូវភេទ​?

0 comments
ប្រភពពី kntnews.com: ​រាជធានី​ភ្នំពេញ ៖ គូ​ស្វាមីភរិយា​ដែល​និយម ភាព​ស៊ី​វិ​ល័យ​មួយចំនួន ចូលចិត្ត​ដេក​អាក្រាតកាយ​នៅក្នុង​ភួយ បន្ទាប់ពី​ពួកគេ​បាន​ជួប ជាមួយ​គ្រូពេទ្យ ដែល​ពន្យល់​ប្រាប់ថា ដេក​អាក្រាត​បែបនេះ វា​ជួយ​បង្កើន​ប្រសិទ្ធភាព និង​រក្សាបាន​នូវ​សុភមង្គល នៅក្នុង​ជីវិត​ស្នេហា ។ ដូច្នេះ​អ្នក​អាច​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ដែលមាន​ជំនាញ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ ថា​តើ​គួរ​ធ្វើ​ឬក៏​អត់ ?

​ការ​ដេក​ដោយ​អាក្រាតកាយ វា​មិន​ងាយស្រួល​នោះទេ ដើម្បី​ទទួលយក​វា ប៉ុន្តែ​តាម​ការសិក្សា​ជាច្រើន បាន​បង្ហាញថា ការ​គេង​បែបនេះ វា​ផ្តល់​ភាព​ចំណេញ​ជាច្រើន ដល់​សុខភាព​ទៅវិញ ដោយ​ធ្វើ​ឲ្យ​អារម្មណ៍ របស់​ស្ត្រី និង​បុរស មាន​ភាពងាយស្រួល​។ ការ​ស្លៀកពាក់ ខោ​ក្នុង ពេល​គេង វា​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់ ដល់​និង​កៀប សាច់ដុំ​ពងស្វាស និង​ប៉ះពាល់​ដល់ ដំណើរការ​របស់​ឈាម និង​ធ្វើ​ឲ្យ​អា​អូន​តូច រងរបួស​ផងដែរ​។

​ចំណែក​ស្ត្រី វិញ សម្រាប់​ការ​ស្លៀកពាក់​ខោ​ក្នុង អំឡុងពេល​គេង​ពេលយប់  វា​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់ និង​ប្រឈម​ចំពោះ​បញ្ហា​រោគ​ស្ត្រី ជាច្រើន​មុខ​ផងដែរ​។ សម្រាប់​បុរស​គួរតែ​សិក្សា នូវ​របៀប​គេង ដោយ​កាយ​អាក្រាត ដើម្បី​បង្កើន​ឲ្យ មេជី​វិត​ឈ្មោល មាន​សុខ​ភាពល្អ និង​រឹងមាំ​តាមបែប​ធម្មជាតិ ដែល​អាចជួយ​ឲ្យ​មាន​ថាមពល សម្រាប់​បង្កើន​រសជាតិ ជីវិត​លើ​គ្រែ​ឲ្យ​កាន់តែ​មានន័យ​ជ្រៅ​។

​ការ​ដេក​អាក្រាតកាយ ពិតជា​ផ្តល់​ភាពងាយស្រួល​មែន ក៏ប៉ុន្តែ​គួរតែ​រៀប​លក្ខណៈ​ដេក ដោយ​អា​កប្បក​រិ​យា​ត្រឹមត្រូវ មិនមែន​គ្រប់គ្នា ត្រូវតែ​ដេក​ដោយ អាក្រាត​រាល់​យប់​នោះទេ ហើយ​រឿង​ដែល​ល្អ អ្នក​គួរតែ​ស្លៀកពាក់ ដោយ​សម្លៀកបំពាក់​ស្តើង ទន់ និង​រលុង ដែលជា​ហេតុ​មិន​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​សុខភាព​សិច​។  យ៉ាងណាក៏ដោយ ក្នុងករណី​ចង់​ដេក​អាក្រាត ត្រូវតែ​បែងចែក​បន្ទប់​ឬ​គ្រែ ដាច់ដោយឡែក ការពារ​កុំ​ឲ្យ​កូនៗ ឬ​ក្មេងៗ មើលឃើញ​ព្រោះ​វា​ជា​ទម្លាប់​មិនល្អ​៕

Read more...

តារាសម្ដែង នាង Haruki Sato បញ្ចេញ​រូបស្រាត ស្រោបថ្នាំ​ពណ៌មាស ឃើញហើយ​ញាក់សាច់..!

0 comments
ប្រភពពី lookingtoday.com : ជប៉ុន៖ កាលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៤ កន្លងទៅ បើយោងតាម ប្រភពព័ត៌មាន docnhat បានប្រាប់ឲ្យដឹងថា រូបភាព ស្រាតស្រោបថ្នាំមាស ដូចរូបសំណាក របស់នាង Haruki Sato ជាតារាសម្តែង សិចស៊ីជប៉ុន និងសម្រស់ដ៏ស្រស់ស្អាត បានបង្ហោះតាមប្រព័ន្ធ ជាសាធារណៈ ដើម្បីបង្អួតទស្សនិកជន។

បើតាមគេហ ទំព័រជប៉ុន បាននិយាយថា តារាសម្ដែងសិចស៊ី របស់ជប៉ុន Sato Haruki បានបង្ហាញរូបស្រាត ជាសាធារណៈទាក់ទាញ ការចាប់អារម្មណ៍ទស្សនិកជន ដែលនិយមលេងប្រព័ន្ធ អ៊ីនធើណិត រាប់លាននាក់ ហើយរូបស្រាតស្រោប ថ្នាំមាសនេះ គឺជាគំនិតច្នៃប្រឌិតថ្មី របស់អ្នកច្នៃម៉ូដជប៉ុន ដ៏ល្បីឈ្មោះម្នាក់ ។

អ្នកនិយមលេងប្រព័ន្ធ អនឡាញចិនជាច្រើន បាននិយាយថា រូបស្រាតស្រោបមាស នាង Sato Haruki ស្រដៀងគ្នាទៅនឹងតារា ចម្រៀងចិននាង Leong និងតារា សម្តែងចិន នាង Bingbing ដែលរកប្រាក់បាន ច្រើនជាងគេ ក្នុងប្រទេសចិន។

នាង Haruki Sato តារាសម្ដែង ខ្សែភាពយន្ដ សិចស៊ីជប៉ុន ដ៏ល្បីល្បាញ ហើយនាងធ្លាប់ទទួលបានពានរង្វាន់ជា តារាសម្ដែងស្រីល្អបំផុត របស់ទូរទស្សន៍ Sky និងពានរង្វាន់ Perfect TV Awards in 3rd ៕




Read more...

គូស្នេហ៍​​វ័យក្មេង​ ទោះ​ម្តាយ​តាមបំបែក ក៏នៅតែស្ម័គ្រ​ស្មោះ

0 comments
ប្រភពពី កោះសន្តិភាព​ ខេត្តកណ្តាល ៖ ផ្តើមចេញពីការទំនាក់ទំនង គ្នាតាមទូរស័ព្ទ រហូតដល់បានណាត់ ជួបពេញចិត្តពេញថ្លើមគ្នា ខណៈដែលខាងស្រី មានអាយុត្រឹម១៩ឆ្នាំប៉ុណ្ណោះ បានបោះបង់ចោលការ សិក្សានៅថ្នាក់វិទ្យាល័យ ហើយសម្រេចចិត្តចាកចេញពីផ្ទះ ដែលមានជីវភាពមធ្យម ទៅរស់នៅជាមួយខាងប្រុស នៅផ្ទះជួលយ៉ាងលំបាក យ៉ាងណាក៏ដោយ ។
ប្រភពបានឱ្យដឹងថា យុវជនជាសង្សារឈ្មោះអ៊ី ណាក់ អាយុ២០ឆ្នាំ ជាកម្មករហាងនំប៉័ង មានស្រុកកំណើតនៅ ភូមិបាក់ដា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកនារីខាងលើឈ្មោះ មរកត អាយុ១៩ឆ្នាំ ដោយពួកគេទាំង២នាក់ ខ្លាចម្តាយខាងស្រីតាមរកឃើញ ក៏បានមកជួលផ្ទះនៅម្តុំបឹងត្របែក ។
ប្រភពបានបន្តថា កាលពីរសៀលថ្ងៃទី១៨ មីនា ២០១៤ ត្រូវម្តាយរបស់នារី ខាងលើបានរកឃើញ ក៏នាំពួកគេមកប៉ុស្តិ៍ នគរបាលក្រុងតាខ្មៅ ដើម្បីធ្វើកិច្ចសន្យាកុំឱ្យទាក់ទងគ្នាទៀត ។ តែទោះជាម្តាយនារីនោះ អង្វរ.កនាងឱ្យចែកផ្លូវគ្នាយ៉ាង ណាក៏ដោយ និងឱ្យវិលត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនវិញក៏ដោយ ក៏ពួកគេមិនព្រមដែរ ព្រមទាំងបានយំយ៉ាងក្តុកក្តួល បំផុតនៅចំពោះមុខសមត្ថកិច្ថ ព្រោះពួកគេ ស្រឡាញ់គ្នាខ្លាំងណាស់ ។
គួរបញ្ជាក់ថា កន្លងមកម្តាយខាងស្រីបាន ព្យាយាមបំបែកពួកគេ មិនឱ្យជួបគ្នា និងបានចោទប្រកាន់យុវជននោះថា ជាមនុស្សគ្មានការងារធ្វើ និងប្រើប្រាស់ថ្នាំញៀនទៀត គាត់មិនពេញចិត្តឱ្យនៅជាមួយគ្នាទេ និងព្យាយាមមិនឱ្យពួកគេជួបគ្នាទៀតផង ។ លុះដល់រយៈពេល ជាង២ខែក្រោយនេះ ពួកគេទាំង២នាក់បាន សម្រេចចិត្តរត់ទៅនៅ បន្ទប់ជួលនៅម្តុំបឹងត្របែក ដោយចំណាយថ្លៃ បន្ទប់មួយខែ២៥ដុល្លារ ហើយដោយសារតែ ប្រាក់ខែធ្វើជាកម្មករនៅ ហាងនំប៉័ងបានត្រឹមតែ៣០ម៉ឺន រៀលប៉ុណ្ណោះ នារីជាសង្សារសុខចិត្ត ធ្វើការនៅហាងខារ៉ាអូខេ នៅរាជធានីភ្នំពេញ គឺធ្វើជានារីបម្រើទឹកកក បានប្រាប់ខែ១០០ដុល្លារ ។

Read more...

នារីម្នាក់មានអាការះ ដូចបែកថ្នាំ ឬខ្មោចចូល ក្រឡុកសមត្ថកិច្ច

0 comments
ប្រភពពី កោះសន្តិភាព រាជធានីភ្នំពេញ ៖ នារីម្នាក់មានអាយុជាង២០ឆ្នាំ អាការះមើលទៅដូចជាបែកថ្នាំ ឬខ្មោចចូល បានប្រទាញប្រទង់ ជាមួយសមត្ថកិច្ច និងស្រែកឡូឡា និងចង់លោតចូលឡាន ។ហេតុការការណ៏នេះ កើតឡើងនៅវេលាម៉ោង ១២និង១០នាទីយប់អធ្រាតឈានចូល ថ្ងៃទី១៩ មីនា២០១៤ នៅចំណុចមុខសណ្ឋាគារ សូហ្វីតែល និងហាងឡាក់គីប្រាយ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ហេតុការណ៏នេះបង្កឱ្យមានការភ្ញាក់ ផ្អើល ប្រជាពលរដ្ឋមកចោមរោមមើល ដោយឃើញនាង ប្រទាញប្រទង់ជាមួយ សមត្ថកិច្ច ដោយសមត្ថកិច្ចចាប់ដៃនាងជាប់ ព្រោះតែនាងចង់រត់ចូលឡាន ។


Read more...

Tuesday, March 18, 2014

 Jennifer Lopez ប្រើ Nokia Lumia 2520 សម្រាប់​បទថ្មី​ចុងក្រោយ (Video Inside)

0 comments
កាលពីឆ្នាំ ២០១១ តារាចម្រៀងស្រីវ័យចាស់ បន្ដិចតែសិចស៊ី Jennifer Lopez បានប្រើប្រាស់នូវទូរស័ព្ទ BlackBerry Bold 9900 សម្រាប់សម្ដែងក្នុងបទ "Papi" ដោយឡែកនៅពេលនេះ ប្រើ Tablet របស់ Nokia វិញម្ដង។

កាលពីថ្មីៗនេះ តារាចម្រៀង Jennifer Lopez បានចេញនូវបទចម្រៀងថ្មីដែលបានចំណងជើងថា "I Luh Ya Papi" ដែលនៅក្នុងបទចម្រៀងនេះ តារាចម្រៀងបានស្រីនេះបានប្រើ Tablet ម៉ូដែល Lumia 2520 របស់ក្រុមហ៊ុន Nokia។

វាមិនមែនជាអ្វីដែលប្លែកនោះទេ ប៉ុន្តែចំណុចដែល ចាប់អារម្មណ៍គឺថា ចំណងជើងនៃ បទចម្រៀងគឺមានពាក្យ "Papi" ដែលមួយប្រើ BlackBerry មួយទៀតប្រើ Nokia។

គួរបញ្ជាក់ផងដែរថា Lumia 2520 ប្រើប្រាស់ប្រព័ន្ធដំណើរការ Windows RT 8.1 អេក្រង់ទំហំ ១០.១អ៊ីង កាមេរ៉ាទំហំ ៦.៧អ៊ីង និងមានអង្គប្រតិបត្តិប្រភេទ Qualcomm Snapdragon 800៕
ប្រភពពី lookingtoday.com 

Read more...

ចន អេឡិចហ្សូរ៉ា លួចទៅ​រៀបការ​ស្ងាត់ៗ?

0 comments
ភ្នំពេញ៖ ទើបតែចេញមុខ បដិសេធន៍ដំណឹងស្នេហ៍ ជាមួយនារីបរទេស មិនទាន់បាន ប៉ុន្មានថ្ងៃផងតារា សម្តែងទឹកមុខ ប្រជាប្រិយលោក ចន អេឡិចហ្សូរ៉ា ពេលនេះស្រាប់តែ ធ្វើឱ្យទស្សនិកជនអ្នកគាំទ្រ និង មិត្តក្នុង Facebook សម្តែងការផ្ញាក់ផ្អើល ចំពោះរូបថតមួយសន្លឹក ដែលបានបង្ហោះលើ ទំព័រហ្វេសប៊ុក របស់លោកហាក់ ដូចកូនកំលោះ ទើបនឹងរៀបការថ្មោងថ្មី។

នៅក្នុងទំព័រទំនាក់ទំនង ហ្វេសប៊ុករបស់ តារាសម្តែង និង ម៉ូឌែលប្រុស លោក អេឡិច ហ្សូរ៉ា ថ្មីៗនេះ គេបានឃើញបង្ហោះ រូបថតមួយសន្លឹក តែងខ្លួនហាក់ ដូចជាកូនកំលោះ ហើយនៅក្នុងដៃ មានទ្រផ្កាស្លា ហែជំនួននិងមានកូនកំដរ នៅឈរអមសងខាង បាំងឆ័ត្រឱ្យទៀតផង។ក្រោយពីបានឃើញ រូបថត មួយសន្លឹកនេះ ភ្លាមៗនោះបានធ្វើឱ្យFriend អ្នកគាំទ្រក្នុងហ្វេប៊ុក បញ្ចេញអារម្មណ៍ភ្ញាក់ផ្អើល ស្ទើគ្រប់គ្នានិងអ្នកខ្លះបាន សរសេរ Comment លើនោះថា ការបាត់បងខ្ញុំ …និងខ្លះទៀតបានចោទ ជាសំនួរថា បង រៀបការហើយមែនទេ?? ..មែនទែនរឺក្នុងរឿង?

ជុំវិញការបង្ហោះរូបថត គ្រងសម្លៀកបំពាក់ក្នុង ពិធីអាពាហ៍ពិពាហ៍ នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុកពី សំណាក់ លោក អេឡិចហ្សូរ៉ា ខាងលើនេះបានធ្វើឱ្យ មហាជន ក៏ដូចជា Friend អ្នកគាំទ្រមិន តិចអ្នក ទេដែលបានសម្តែង ការផ្ញាក់ផ្អើលនិងចង់ដឹងពី ការពិតថា តារារូបនេះពិតជា បានលួចទៅ រៀបការ ដោយស្ងាត់ៗ មែនឬ? ម្យ៉ាងទៀតគេក៏ចង់ដឹងថា តើកូនក្រមុំ របស់លោក អេឡិចហ្សូរ៉ា គឺជានារី ម្នាក់ ណា?

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤នេះគេហទំព័រLooking TODAY មិនទាន់អាចស្វែងរកការ បកស្រា យពីសមណាក់លោក អេឡិចហ្សូរ៉ា បាននៅឡើយទេ ព្រោះលេខទូរស័ព្ទ របស់លោក ពុំអាចទំនាក់ទំនងបាន។ Looking TODAY សង្ឃឹមថា លោក អេឡិចហ្សូរ៉ា នឹងចេញមុខបំភ្លឺពីរឿងនេះ ឱ្យមហាជន បានដឹងច្បាស់ ពេលក្រោយ។

ជាការគម្គាល់តារាសម្តែង ចង្កាព្រែកលោក អេឡិចហ្សូរ៉ា ក្នុងអំឡុងពេល ១ឆ្នាំចុងក្រោយនេះហាក់ ទ ទួលរងនូវព្យុះភ្លៀង ព័ត៌មានស្នេហាក្រៅសិល្បៈខ្លាំង។មិនតែប៉ុណ្ណោះ រាល់ទំនាក់ទំនងស្នេហា របស់លោកគឺតែងតែ រលត់ឃ្លាតចាកឆ្ងាយពី ជីវិតទៅវិញភ្លាមៗ ផងដែរខណៈស្នេហា រវាងពួកគេពុំមាន ភាពស៊ីសង្វាក់គ្នានោះ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត
ប្រភពពី lookingtoday.com






Read more...

នារីវ័យក្មេង ដណ្តើរប្តីគេតាមផ្លូវ ប្រពន្ធគេតាមទាន់ វាយហែក ខោអាវ គ្មានសល់សូម្បីខោក្នុង

0 comments
ប្រភពពី khmer-news.com : យោងតាមប្រភពពត៌មាន បានអោយដឹងថា នារីវ័យក្មេងម្នាក់ លួចមានទំនាក់ទំនង ជាមួយបុរសចំណាស់ ដែលមានប្រពន្ធ ហើយកំពុងដើរសាសង គ្នាតាមផ្លូវ ស្រាប់តែ ប្រពន្ធគេតាមទាន់ បើការវាយប្រហារ គ្មានប្រណីដៃ។ ហេតុការណ៍នេះ បានកើតឡើង នៅតាមផ្លូវក្បែរ ចំណតរថយន្តក្រុង 404 ក្នុងទីក្រុង Chongqing ប្រទេសចិន។ ប្រភពពត៌មាន ដដែលបានបន្ត អោយដឹងទៀតថា គូស្នេហ៍ខុសវ័យ រវាងបុរសចំណាស់ម្នាក់ ជាមួយនារីវ័យក្មេង ដែលគេដឹងថា ជាអ្នករត់តុ ក្នុងហាងផឹកស៊ីមួយកន្លែង ត្រូវបាន ប្រពន្ធតាមទាន់ បន្ទាប់ពីដើរកាន់ដៃ គ្នាសាសងស្នេហា តាមដងផ្លូវ ដោយគ្មាន ខ្លាចញញើត។ ខណៈពេលដែល ដើរសាសងគ្នា យ៉ាងផ្អែមល្ហែម ដូចទឹកឃ្មុំនោះ ស្រាប់តែ មានលេចមុខនារីម្នាក់ ដែលគេដឹងថា ជាប្រពន្ធរបស់ បុរសកំហូច មិនស្គាល់វ័យខ្លួន ធ្វើការវាយប្រហារ លើនារីជាគូស្នេហ៍ របស់ប្តីយ៉ាងចាស់ដៃ ហែកអស់ខោអាវ សម្បីតែខោក្នុងក៍មិនសល់ផង។ គួរបញ្ជាក់ផងដែរថា នេះជារឿងមួយដែល តែងតែកើតមាន មិនថាតែប្រទេសចិន នោះទេ សូម្បីតែ ប្រទេសកម្ពុជាយើង ក៍ធ្លាប់កើតមានផងដែរ៕



Read more...

អូន អ៊ូក បទថ្មី ចំណីអារម្មណ៍ថ្មី ត្រូវចិត្តប្រិយមិត្តណាស់ (វីដេអូ)

0 comments
ប្រភពពី khmerload.com
ពិតជាចម្លែក ប្លែកអារម្មណ៍ ដែលគ្រាន់តែលឺ ចំណងជើងនូវ បទចំរៀងថ្មីមួយបទនេះ បទ អូន អ៊ូក ដែលធ្វើអោយ ប្រិយមិត្តភាគច្រើន គាំទ្រនូវបទថ្មីនេះ។
បទចម្រៀង នាពេលបច្ចុប្បន្ន តែងតែលើកសរសើរ ដល់ នារីដែលមានរូបរាង ស្លីម ស្រឡូនស្អាត តែបទ អូន អ៊ូក របស់លោក Seyha Ha ស្ដាប់ទៅគួរអោយស្រឡាញ់ និង ត្រូវចិត្តខ្លាំងណាស់ ដោយសារតែបទនេះ បញ្ជាក់ពីទឹកចិត្តស្រឡាញ់ស្មោះស្ម័គ្រ ដោយមិនគិត ពីរូបរាង ធាត់ស្គម អ្វីឡើយ។
ដោយសារតែត្រូវចិត្តបទនេះ បណ្ដាអ្នកស្ដាប់ បានបន្តចែកចាយ បទ អូន អ៊ូក ពេញហ្វេសប៊ុកតែម្ដង។
ចង់ដឹងថា បទ អូន អ៊ូក មានន័យ ពិរោះយ៉ាងណា សូមប្រិយមិត្តទៅស្ដាប់ទាំងអស់គ្នា៖

Read more...

មែរសឺដេស​១​លាន​ដុល្លារ​សម្រាប់​តែ​ទីផ្សារ​ចិន

0 comments
ក្រុងហ្សឺណែវៈ វែកសៃ (Versailles) គឺជា​ទឹកដី​នៃ​វិមាន​ដ៏​ល្អ​ប្រណីត និង​មាន​សម្រស់​ផូរផង់​ដូច​រាជវាំង​ស្តេច​មួយ​សម្រាប់​ក្រុម​គ្រួសារ ត្រកូល​អភិជន​នៅឯ​ប្រទេស​បារាំង។
ដូច្នេះ​ដើម្បី​ឲ្យ​សមសួន​ទៅ​នឹង ទឹកដី​នៃ​វិមាន​ដ៏​ស្រស់​ស្កឹមស្កៃ​នោះ ការ​ផលិត​រថយន្ត​លក់​ឲ្យ​ពួកគេ​ក៏​ត្រូវតែ​សម្រិតសម្រាំង​ល្អ​ឆើតឆាយ ដែរ​។
ជា​ការពិត​ណាស់​តាមរយៈ​រថយន្ត​ស៊េរី​ថ្មី​ឆ្នាំ​២០១៤​ម៉ាក Carlsson CS50 Versailles ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​បាន​យក​ទៅ​ដាក់​បង្ហាញ​នៅឯ​កន្លែង​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​នោះ វា​ពិត​ជា​ម៉ាក​រថយន្ត​មួយ​ប្រភេទ​ដែល​ទំនើប និង​ទាន់​សម័យ​ណាស់។ វា​ត្រូវ​បាន​គេ​រចនា​វា​ឡើង​យក​លំនាំ​តាម​រថយន្ត​ម៉ាក​មែរសឺដេស​បេនហ្ស៍ Mercedes-Benz S600។
គ្រាន់តែ​ផ្នែក​ខាង​ក្រៅ​រថយន្ត​នេះ​ត្រូវ​បាន គេ​ពាស​សុទ្ធ​តែ​មាស​សន្លឹក​ចំនួន ១០០០​បន្ទះ​ឯណោះ​ដោយ​វា​មាន​តម្លៃ​២៥​ម៉ឺន​ដុល្លារ។
ក្រុមហ៊ុន អាល្លឺម៉ង់​ដែល​ផលិត​រថយន្ត​ម៉ាក Carlsson CS50 បាន​អះអាង​ថា រថយន្ត​នេះ​ទទួល​បាន​ការ​ពេញនិយម​ច្រើន​ក៏​ដោយសារ​តែ​មាន​ឈ្មោះ​វា​ដូច វិមាន​វែកសៃ​ដ៏ល្បី​នៅ​ប្រទេស​បារាំង​នោះ​ផង​ដែរ តែ​ក្រុមហ៊ុន​របស់​យើង​ក៏​មាន​អតិថិជន​ចិន​ជាច្រើន​មាន​ការ​ពេញនិយម ម៉ាក Carl-sson CS50​នេះ​ដែរ។
ក្រុមហ៊ុន Carlsson បាន​បន្ត​ថា យើង​បាន​ទទួល​អតិថិជន​ចិន​កម្ម៉ង់​ទិញ​ចំនួន​១០​នាក់​ហើយ​សម្រាប់​គម្រោង ផលិត​រថយន្ត​ពាស​មាស​កំណត់​ត្រឹម​តែ​ចំនួន​២៥​គ្រឿង។
រថយន្ត Carlsson CS50 ត្រូវ​បាន​គេ​ប្រើ​ពេលវេលា​ចំនួន​២០០​ម៉ោង​ក្នុង​ការ​បិទ​ពាស​មាស សន្លឹក​ចំនួន​១០០០​បន្ទះ​នៅ​ផ្នែក​ខាង​ក្រៅ​រថយន្ត​ទាំង​មូល។ ចំណែក​កង់​រថយន្ត​វិញ​មាន​សភាព​ភ្លឺ​ចិញ្ចែងចិញ្ចាច រលើបរលោង​ដូចជា​កញ្ចក់​ឆ្លុះ​មុខ​អ៊ីចឹង ដែល​រចនា​ប័ទ្មនេះ គេ​យក​លំនាំ​តាម​រាជវាំង​វែកសៃ​។
ដោយឡែក​ការ​តុបតែង និង​រចនា​ផ្នែក​ខាង​ក្នុង​រថយន្ត​វិញ​គេ​បាន​បិទ​សន្លឹក​មាស​ចំនួន​២៧៨ បន្ទះ​ដោយ​ចំណាយ​កម្លាំង​ពលកម្ម​មនុស្ស​រយៈពេល​ដល់​ទៅ​១០០​ម៉ោង។
សម្រាប់​ការ គណនា​តម្លៃ បើ​មិន​ទាន់​គិត​ថ្លៃ​ពន្ធដារ តម្លៃ​ដើម​របស់​រថយន្ត​ម៉ាក Carlsson CS50 នេះ​លក់​ក្នុង​តម្លៃ​៥៤៦០០០​ដុល្លារ​។ ចំណែក​តម្លៃ​លក់​មាន​ជាប់​ពន្ធដារ​វិញ​នោះ​ជាពិសេស​ទីផ្សារ​នៅ​ប្រទេស​ចិន វា​អាច​ថ្លៃ​ដល់​ទៅ​៩៧១០០០​ដុល្លារ ឬ​ជាង​១​លាន​ដុល្លារ​ឯណោះ​។
រថយន្ត Carlsson CS50 នេះ​មាន​កម្លាំង​ម៉ាស៊ីន​មែរសឺដេស​បេនហ្ស៍ ដែរ​គឺ​ប្រភេទ twin-turbocharged 6.0 V12 និង​មាន​ជម្រើស​ម៉ាស៊ីន 4.7liter V8​ទៀត​ផង ទើប​អាច​ស៊ូ​នឹង​ទម្ងន់​មាស​ជាប់​នឹង​រថយន្ត​បាន​៕ PR


Read more...

Monday, March 17, 2014

ដល់ក! Barcelona ស៊ុត Osasuna មិនកំចីជើង​ ៧-០ (Video Inside)

0 comments
ក្រុងបាសេឡូណាៈ ក្រុមអ្នកមានបុណ្យ FC Barcelona បានស៊ីមិនយល់មុខ ចំពោះក្រុមភ្ញៀវ Osasuna រហូតដល់ទៅ ៧-០ ដាច់ក្នុងក្របខណ្ឌ កំពូល La Liga BBVA របស់អេស្ប៉ាញ ប្រចាំសប្តាហ៍ទី២៨ យប់មិញនេះ ជាមួយនឹង កីឡាករជើង ខ្លាំងប្រចាំក្លឹប Lionel Messi ធ្វើបានគ្រាប់បាល់ ហ៊ែកទ្រីក ។
គ្រាន់តែចាប់ផ្តើមលេង ក្នុងវគ្គទី១ Barca រកបានគ្រាប់នាំមុខ ៣-០ ជាបណ្តោះអាសន្នពី ការធ្វើបានសម្រេច ដោយកីឡាករជនជាតិ អាហ្សង់ទីន Messi គ្រាប់ទី១ នៅនាទី១៨ មុនពេលមិត្តរួម ក្រុមកីឡាករខ្សែបម្រើ Alexis Sanchez នៅ ៤នាទីបន្ទាប់ ជាមួយនឹង Andres Iniesta នៅនាទី៣៤ ទៀត ។ ក្រុមរបស់លោក Martino នៅបន្តដាក់គំនាប ទៅលើ ក្រុម Osasuna ដដែលក្នុងវគ្គទី២ ដោយរកបាន៤ គ្រាប់បន្ថែមទៀត ដោយ Messi រកបាន ២គ្រាប់ទៀតនៅ នាទី៦៣ និង ៨៨ ខណៈដែល មិត្តរួមក្រុម Cristian Herrera Tello និង Pedro Rodriguez រកបានម្នាក់មួយគ្រាប់ ដូចគ្នានៅនាទី ទី៧៨ និង ៩០ ។
ក្រុមខ្សោយ Osasuna គ្មានបានចាក់ Barca សូម្បីតែមួយគ្រាប់សោះ និងបន្តបាត់បង់ ៣ពិន្ទុដោយងាយ នៅទឹកដីក្រៅ ផ្ទះ ថែមទាំងបន្តឈរ នៅក្បែរតំបន់កាត់ចោល លេខរៀងទី១៥ បណ្តោះអាសន្ន ដោយមានតែ ២៩ពិន្ទុប៉ុណ្ណោះ ស្របពេល ដែល Barcelona នៅសល់សំណល់ គ្រាប់បាល់ស៊ុតបញ្ចូលទី ច្រើនជាងគេដាច់រហូត ដល់ទៅ៥៩គ្រាប់ ជាមួយនឹង៦៦ ពិន្ទុ ឈរនៅលេខរៀងទី៣ ដដែល ខណៈដែល Real Madrid ឈរនៅលេខរៀងទី១ និង Atletico Madrid ឈរនៅ លេខ២នោះ ។
ក្នុងចំណោម៣ពានដែល Barcelona កំពុងតែដណ្តើម យ៉ាងស្វិតស្វាញ នៅរដូវកាលថ្មីឆ្នាំ ២០១៣-២០១៤នេះ មិនទាន់ មានពានណាមួយរបូត នៅឡើយទេ ខណៈដែល Barca បានឈានដល់ វគ្គផ្តាច់ព្រ័ត្រនៃពាន Copa del Rey ហើយដោយត្រូវ ជួបជាមួយ Real Madrid និងពាន Champions League បានឈានដោយវគ្គ ៨ក្រុងចុងក្រោយ បន្ទាប់ពី បានទម្លាក់ក្រុម Manchester City មកពីអង់គ្លេស ទាំងពីរជើងរួចមក ៕




Read more...

សុគន្ធ និសា ប្តូរស្តាយ ទាក់ចិត្តយុវវ័យ

0 comments
ប្រភពពី khmerload.com : នៅក្នុងការ ប្រគុំតន្រ្តី នៅស្ថានីយ៍ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីម្សិលមិញនេះ តារាចម្រៀងដ៏គួរអោយ ស្រលាញ់ សម្លេង ផ្អែមស្រទន់ រួមជាមួយ នឹងសម្លៀក បំពាក់បែប យុវវ័យពីរឈុត សក់ហាយឡាយ ពណ៌បៃតង ស្ទើរតែធ្វើអោយ ទស្សនិកជន មើលមិនស្គាល់ ថាជាកញ្ញាសុគន្ធ និសា។
កញ្ញា សុគន្ធ និសា បានសម្តែងក្នុង ការប្រគុំតន្រី្ត Super Concert នាល្ងាចមិញ នេះដោយបកស្រាយចម្រៀង មនោសញ្ចេតនា ចំនួនបីបទ និងបទញាក់មូយបទ អមជាមួយនឹង ទឹកដមសម្លេង ដ៏ផ្អែមស្រទន់ ព្រមជាមួយនឹង ស្តាយតែងខ្លួន ដែលមើលទៅ គួរអោយ ស្រលាញ់ ពិតជាធ្វើអោយ ទស្សនិកជន ទះដៃហ៊ោរ កញ្រ្ជៀវ និងលាន់មាត់ សរសើរគ្រប់គ្នា។ ក្រុមការងារយើងខ្ញុំក៏បាន ធ្វើការសំណេះ សំណាលជាមួយនឹង កញ្ញា សុគន្ធ និសា ហើយ កញ្ញាក៏បានបកស្រាយថា នេះជាការផ្លាស់ប្តូរ ស្តាយមួយបែបថ្មី ដើម្បីអោយ ទស្សនិកជន ប្លែកភ្នែក កុំអោយមានការធុញទ្រាន់ ជាពិសេស យុវវ័យបច្ចុប្បន្ន ចូលចិត្តអ្វីដែលប្លែក ទើបកញ្ញា មានគំនិតប្តូរស្តាយបែបនេះ ដើម្បីបំរើអារម្មណ៍ របស់ពួកគាត់។ ទស្សនិកជន ភាគច្រើនបាន សរសើរថាកញ្ញាស្លៀកពាក់ បែបនេះគួរអោយ ស្រលាញ់សក្តិសម ហើយចំពោះ កញ្ញា សុគន្ធ និសា មានទឹកមុខស្លូតបូត សុភាពរាបសា បើទោះជាលេងខ្លួន បែបកាច សម្លៀកបំពាក់ បែបកាចយ៉ាងណាក៏នៅ មើលឃើញថាសុភាព។
គួរអោយកត់ សម្គាល់ផងដែរថា កញ្ញា សុគន្ធ និសា ជាតារាចម្រៀង មួយដួងដែល ទទួលបានការគាំទ្រ ពីសំណាក់ ទស្សនិកជន គ្រប់វ័យ ចំពោះការផ្លាស់ប្តូរ ស្តាយតែងខ្លួន ពុំមានអ្វីខុសទាស់ឡើយ។




Read more...

ហេតុផលទាំង៥យ៉ាង ដែលមីកញ្ចប់ ធ្វើអោយគ្រោះថ្នាក់ ដល់សុខភាព អ្នកយ៉ាងខ្លាំង

0 comments
ប្រភពពី khmerload.com : កាលពីប៉ុន្មានខែមុន ខ្មែរឡូតបានបង្ហាញ ពីវីដេអូមួយនូវ គុណវិបិត្តនៃការ បរិភោគមីកញ្ចប់។ ដូច្នេះថ្ងៃនេះ ប្រិយមិត្តនឹងជ្រាប អោយច្បាស់ថា ហេតុអ្វីបានជា យើងគួរតែជៀសឆ្ងាយ ពីមីកញ្ចប់បែបនេះ៖
១) កើតជម្ងឺមហារីកផ្សេងៗបាន៖ ដោយសារតែមី បានខ្ចប់ទុកក្នុង រយៈពេលយូរ ដូច្នេះអាចធ្វើអោយ អ្នកបរិភោគ មានផលប៉ះពាល់ដល់សុខភាព ជាពិសេស គឺជម្ងឺមហារីកផ្សេងៗ ដែលអាច មកបៀតបៀនខ្លួនអ្នកបាន។
២) អាហារគ្មានសារធាតុចិញ្ចឹម៖ ដូចអ្នកបានដឹងស្រាប់ហើយថា មីកញ្ចប់គ្មាន ជាតិវីតាមីន សរសៃ ជាតិរ៉ែ និងជាតិកាបូហ៊ីដ្រាត ដែលអាចជួយបំប៉ន រាងកាយអ្នកនោះទេ។
៣) មានជាតិសូដ្យូមខ្ពស់៖ មីកញ្ចប់ សម្បូរជាតិសូដ្យូមច្រើន ដែលអាចមានបញ្ហាដល់បេះដូង ធ្វើអោយដាច់សរសៃឈាមបេះដូង និង ឈាមរត់មិនស្រួល ទៀតផង។
៤) ឡើងទម្ងន់ខ្លាំង៖ ចំពោះមីកញ្ចប់ ផ្ទុកសារធាតុធាត់ និងជាតិសូដ្យូម ដូច្នេះធ្វើអោយរាងកាយរបស់អ្នក ឡើងទម្ងន់កាន់តែខ្លាំង។
៥) ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ៖ មីកញ្ចប់ ជាអាហារដែល ដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ យ៉ាងខ្លាំង ពីព្រោះថា វាធ្វើអោយពិបាក កិនរំលាយ ជាងអាហារផ្សេងៗ។
   ដូច្នេះប្រសិនប្រិយមិត្ត បានដឹង និងជ្រាបហើយ គួរតែកាត់បន្ថយ រឺក៏ជៀសវាង ពីមីកញ្ចប់នេះ ពីព្រោះវា មិនអាចនាំ នួវគុណប្រយោជន៏ សម្រាប់ខ្លួនអ្នកទេ។


Read more...

នាវាចម្បាំង មួយគ្រឿងថ្មី សម្ភោធដាក់ អោយប្រើប្រាស់ ក្នុងវិស័យការពារជាតិ ជើងទឹក

0 comments
ប្រភពពី camnews.com.kh : ព័ត៌មានអន្តរជាតិ ៖ នៅវេលាព្រឹក ថ្ងៃទី ១៧ មីនា ឆ្នាំ ២០១៤ វិនាទីមុននេះ បន្តិច ទីភ្នាក់ងារ សារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចេញផ្សាយ អត្ថបទរូបភាព អោយដឹងថា នៅឯ ប្រទេសចិន ឯណោះ វិញរដ្ឋាភិបាលប្រទេសនេះ​ បានសម្រេចបញ្ជូលនាវាចម្បាំង មួយគ្រឿងថ្មី បម្រើអោយវិស័យការ ពារជាតិរបស់ប្រទេសនេះ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា នាវាចម្បាំង មួយគ្រឿងថ្មី មួយនេះ មាន ឈ្មោះថា Weihai ។ យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ បន្តអោយដឹងថា វាត្រូវបានគេដាក់ សម្ពោធជាផ្លូវការ កាលពីថ្ងៃ ១៥ មីនា កន្លងទៅនេះ ពោលដាក់សម្ភោធដំណើរការ បម្រើការអោយ វិស័យការពារជាតិ របស់ប្រទេសចិន ផ្ទាល់តែម្តង។
គួររំឭកថា វិស័យការពារជាតិ គឺជាវិស័យមួយ ដែលរដ្ឋាភិបាល សឹងតែគ្រប់បណ្តាប្រទេស មកពីជុំ វិញពិភពលោក មានការយកចិត្តទុកដាក់ តួយ៉ាង ប្រទេសចិន ខណៈមានងារ ជាកូននាគអាស៊ី ក៏ ដូចជា ជាប្រទេសមហាអំណាចសេដ្ឋកិច្ច តំបន់អាស៊ីហើយនោះ វិស័យការពារជាតិ ប្រទេសនេះ ពុំ ធ្លាប់ត្រូវបានរដ្ឋាភិបាលមើលរំលងនោះទេ ៕



Read more...

តារាចម្រៀងម្នាក់ បើករថយន្តបត់ ត្រឡប់ក្រោយ លើផ្លូវបញ្ច្រាសទិស បុកម៉ូតូ រងរបួសធ្ងន់ស្រាល២នាក់

0 comments
ភ្នំពេញ ៖ ស្រ្តី២នាក់រងរបួស ម្នាក់បាក់ក ជើងខាងស្តាំ និងម្នាក់ទៀត គ្រេចកជើងខាងស្តាំ បន្ទាប់ពី ជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តកាមរីឆ្លាម បើកបត់ ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក ម៉ូតូមួយគ្រឿង ជិះឌុបគ្នា កាលពីវេលាម៉ោង ៥និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូល វិទ្យាស្ថាន វិទ្យាសាស្រ្ត សុខាភិបាល កងយោធពលខេមរភូមិន្ទ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីមន្រ្តី នគរបាល ចុះទៅអន្តរាគមន៍ កន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ អ៊ួយ ចាត អាយុ២៥ឆ្នាំ កម្មការនី រស់នៅ ភូមិអង្គជ័យ ឃុំអង្គជ័យ ស្រុកអង្គជ័យ ខេត្តកំពត ជាអ្នកបើកបរ ម៉ូតូ និងរួមដំណើរដោយ ស្រ្តីម្នាក់ទៀត ពុំបានប្រាប់ឈ្មោះ ត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា ។
ចំណែកឯភាគី ខាងរថយន្តបង្កហេតុ មិនហ៊ានប្រាប់ឈ្មោះ ប្រាប់អាស័យដ្ឋានទេ ខ្លាចអ័ព្វ បាក់មុខ ដែលខ្លួនជាតារាចម្រៀង មួយរូប ដែលមិនសូវ ចេញមុខ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញ រថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-2709 ជិះដោយស្រ្តីម្នាក់ ដែលគេដឹងថា ជាតារា ចម្រៀង មិនដែលឃើញមុខ បើករថយន្ត ពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ រថយន្តបានបត់ត្រឡប់ក្រោយ ហើយបើកលើ ផ្លូវបញ្ច្រាសទិស ដោយបើកខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ ជិះដោយស្រ្តី២នាក់ បណ្តាលឲ្យរងរបួស ។
ក្រោយកើតហេតុ ភាគីសងខាង សម្របសម្រួលគ្នា ដោយមិនបានពឹងពាក់ទៅលើ នគរបាលឡើយ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ។
ដោយឡែក ស្រ្តី បើកបររថយន្តបង្ក ដែលអះអាងថា ជាតារាចម្រៀង ប្រញាប់ធ្វើដំណើរទៅច្រៀងនោះ ក៏បានបើករថយន្ត ចាកចេញទៅបាត់ នៅតែសាច់ញាតិ ទុកឲ្យចរចារ ជាមួយភាគីរងគ្រោះ ៕






Read more...

រវល់តថ្លៃទោង ជនសង្ស័យ លួចយកកាបូប ពីក្នុងរថយន្ត ទៅបាត់

0 comments
ភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់ ត្រូវបានជន សង្ស័យ២នាក់ ធ្វើសកម្មភាព បើកទ្វាររថយន្ត លួចយកកាបូប ដៃ ហើយជិះគេចខ្លួនបាត់ ស្រមោល បន្ទាប់ពីឈប់ រថយន្ត ចុះតថ្លៃទិញទោងឲ្យចៅ កាលពីវេលាម៉ោង ៤និង៥០នាទី រសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចរង្វង់ មូលចោមចៅ ជ្រុងខាងកើត មុខផ្ទះលក់ទោង សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះ ឈ្មោះ រ័ត្ន ណាវី  ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅ ភូមិប៉ប៉្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមាន ស្រុកកំណើតនៅភូមិព្រិច ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង ។
មុនពេល កើតហេតុ ជនរងគ្រោះ បើករថយន្តម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-4167 រួមដំណើរជាមួយកូនស្រី២នាក់ និងចៅស្រីម្នាក់ មកចតនៅចំណុច ខាងលើ ហើយបាននាំគ្នា ចុះចេញពីរថយន្ត  ទៅតថ្លៃទិញទោងឲ្យ ចៅស្រី ដោយមិនបានចាក់ សោទ្វាររថយន្ត ជាឱកាសល្អសំរាប់ជនសង្ស័យ ២នាក់ ជិះដោយ ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពុំមានពាក់ ស្លាកលេខ ជិះមកឈប់ ក្បែររថយន្ត ហើយបានបើកទ្វាររថយន្ត យកកាបូប ជិះគេចខ្លួន បង្កឲ្យមាន ការភ្ញាក់ផ្អើល អ្នកនៅក្បែរនោះ ដេញចាប់ប្រផាប់ ចាប់ប្រផីង តែត្រូវបាន ជនសង្ស័យទាំង២នាក់ ព្យាយាមបើក ម៉ូតូរត់គេចបាន ដោយសុវត្តិភាព ។
សម្ភារ:ដែលបាត់បង់ រួមមាន ប្រាក់ដុល្លា៣០០ដុល្លារ ប្រាក់រៀល ជាង២០ ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន មួយសន្លឹក កាតគ្រីរថយន្ត ខាងលើ១សន្លឹក និងឯកសារមួយចំនួនទៀត ។
ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាល សង្កាត់ចោមចៅ ៕




Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន