Sunday, May 20, 2012

ថ្ងៃជួបជុំ

0 comments

ការក្រឡេកមើលទៅអតីតកាល នៃប្រទេសកម្ពុជា ពិតជាមានភាពលំបាកយ៉ាងខ្លាំង នេះហើយជាហេតុនាំ អោយប្រជាជនទាំងអស់ មិនបានជួបជុំគ្នា មិនបានជួប មុខគ្នា ដែលបង្កអោយពួកគេឃ្លាតឆ្ងាយទៅៗ។ ដូច្នេះ ក្នុងការជួបជុំគ្នា ក្នុងក្រុមគ្រួសារ ពិតជាមានអត្ថន័យ ណាស់សម្រាប់យើងទាំងអស់គ្នា។ ប៉ុន្តែ មិនមែនចង់ មានន័យថា អោយជួបគ្នាគ្រប់ពេលវេលានោះទេ គឺត្រូវ កំណត់ពេលអោយបានច្បាស់លាស់ ជាពិសេសនោះគឺ ពេលចុចសប្តាហ៍ ដែលជាថ្ងៃមួយដ៏ពិសេសពិសាល ណាស់ សម្រាប់អ្នកនៅទីឆ្ងាយ មកលេងស្រុកកំណើត មកលេងឪពុក ម្តាយ បងប្អូន សាច់ញ្ញាតិ្ត។ យ៉ាងណាមិញ នៅពេលដែលបានជួបជុំគ្នាហើយ គ្មានអ្វីទេ មានភាពសប្បាយរីករាយតិចតួច ដើម្បីបង្កបរិយាកាស អោយកាន់តែសប្បាយនោះ ពួកគេតែងតែនាំគ្នា ហូបនូវគ្រឿងស្រវឹង ជាមួយបងប្អូន ប្រពន្ធ កូន ដែលបានសម្រាកពីការងាររៀងៗខ្លួន (ស្រវឹងសូមកុំបើកបរ)។ បន្ទាប់ពីពួកគាត់បាន ហូបអាហារជុំគ្នាហើយ និងសូរា ហើយនោះ ពួកគាត់មូលមតិគ្នា បានដាក់ធុងបាស់ ជាលក្ខណៈគ្រួសារ រាំលេងកម្សាន្ត ដើម្បីកម្ចាត់នូវកង្វល់ទាំងឡាយអោយអស់ ហើយទទួលសេចក្តីរីករាយ សុភមង្គល មកវិញអោយជីវិតរបស់ពួកគេ ស្រស់ថ្លាជាលំដាប់។












No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន