Saturday, March 17, 2012

បរិស្ថាន

0 comments
១. និយមន័យបរិស្ថាន
ពាក្យបរិស្ថាន មកពីភាសាបារាំង (Environner) វាមានន័យថាជាការព័ទ្ធជុំវិញ ឬរបស់នៅ ជុំវិញ ឬទី២ គឺជាលក្ខណ្ឌទាក់ទិនគ្នានៅក្នុងសង្គម និងវប្បធម៌ឥទ្ធិពលលើបុគ្គលណាមួយ ឬ សហគមន៍ រស់នៅ ។ យើងក៏អាចឲ្យនិយមន័យផងដែរថាៈ ទីមួយគឺជាដី សមុទ្រ ខ្យល់ អាកាសធាតុ រុក្ខជាតិ និងអ្វីៗដែល នៅជុំវិញយើង ដែលមានមនុស្ស សត្វ និងរុក្ខជាតិផងដែរ ទាំងនេះហៅថា បរិស្ថានរូប។ ទីពីរ គឺកត្តាទាំងឡាយណាដែលមានហេតុប៉ះពាល់លើប្រភេទសារពាង្គកាយណា មួយ ឬក៏ជះឥទ្ធិពល លើ ពិភពលោកយើងទាំងមូល។ បរិស្ថានរបស់យើងនេះ គឺជាវត្ថុទាំងឡាយដែលនៅ ជុំវិញយើង ហើយវា មានឥទ្ធិពលដល់យើងវិញដោយរួមមានទាំងអ្វីដែលបានមកពីធម្មជាតិ ឧទាហរណ៍ មាន ដើមឈើ មច្ឋាជាតិ ទឹកភ្លៀង គឺបរិស្ថានធម្មជាតិ។ អ្វីៗដែលបង្កើតដោយ ស្នាដៃមនុស្ស ឧទាហរណ៍មានដូចជា ទូរទស្សន៍ និងរថយន្ត គឺ បរិស្ថានបង្កើតដោយមនុស្ស។ ចំណេះដឹង និងជំនឿផ្សេងៗ របស់សហគមន៍ រស់នៅគឺ បរិស្ថានវប្បធម៌។ មាគ៌ាដឹកនាំផ្សេងៗ ហើយនិងក្រុមទាំង ឡាយណា ដែលបានរៀបចំឡើង គឺជា បរិស្ថានសង្គម។ ទ្រព្យសម្បត្តិដែលយើងមាន ឬក៏មិនមានហៅថាបរិស្ថានសេដ្ឋកិច្ច ហើយនិងអ្វីៗ ដែលបានអនុវត្ត លើសីលធម៌ដែលវាពិនិត្យលើ សុជីវធម៌លើការ ទទួលខុសត្រូវក្នុងការរស់នៅ គឺជាក្រម បរិស្ថានក្នុងការរស់នៅ។
ពិភពលោកយើងសព្វថ្ងៃនេះ គឺមានអាកាសធាតុប្រែប្រួល ខុសពីធម្មតា។ ដោយថាមានសំពាធ យ៉ាង ខ្លាំងពីអាកាសធាតុ ដែលធ្វើអោយប្រជាជនរស់ នៅលើផែនដីមានផលវិបាក។ ជាច្រើនឆ្នាំមក មាន ព្រឹត្តការណ៍មួយចំនួនគួរអោយកត់សំគាស់ គឺមានប្រថ្នូរនៃការផ្លាស់ប្តូរអាកាសធាតុរួមទាំងអាកាស ប្តូរ ខ្លាំងបំផុត ដូចជា មានការឆេះព្រៃដ៏ធ្ងន់ធ្ងរ មានទឹកជំនន រលាយផែនទឹកកក ភាពរាំងស្ងួត មាន ខ្យល់ ព្យុះ និងមានការកើនឡើងនូវកម្តៅកាន់តែខាំ្លង។ ហើយមានបញ្ហាចំនួន ១៧ធំៗ ដែលកំពង់ ប្រឈម មុខមាន៖ បញ្ហាកង្វះអុកស៊ីសែននៅក្នុងទឹក, បម្រែ បម្រួលអាកាសធាតុ, អភិរក្ស, ថាមពល, ការរេចរឹល នូវបរិស្ថាន, បរិស្ថានសុខភាព, ការកែច្នៃហ្សែន, ប្រពលវប្បកម្មកសិកម្ម, ការរេចរឹល គុណ ភាពដី, ការប្រើប្រាស់ដី, បញ្ហាថាមពលនុយក្លេអ៊ែរ, ការកើនឡើងនូវចំនួនប្រជាជន, ការធ្លាយស្រទាប់ អូហ្សូន, ការបំពុលផ្សេងៗ, ការរេចរឹលនូវធនធានធម្មជាតិ, ថ្នាំបំពុល និង បញ្ហាសំរាម។
បញ្ហាកង្វះអុកស៊ីសែននៅក្នុងទឹក បានកើតមានឡើងនៅតាមប្រទេស និងតំបន់មួយចំនួន ដែល ប្រឈម មុខខ្លាំងនឹងការកើនឡើងនូវកម្ដៅ ឬកន្លែងដែលមានការបំពុលធ្ងន់ធ្ងរ ។ នៅកម្ពុជា បញ្ហានេះ មិនសូវជា ធ្ងន់ធ្ងរទេ ប៉ុន្តែកន្លងមកគេសង្កេតឃើញថា បានកើតមានម្តងម្កាល នៅតាមប្រភព ទឹកមួយ ចំនួន ជា ពិសេសគឺបាតុភាពដែលបណ្តាលឱ្យងាប់ត្រី ដូចជានៅតាមដងទន្លេ ជាពិសេសគឺនៅម្តុំរោង ចក្រចម្រាញ់អេតាណុលនៅជាយក្រុងភ្នំពេញ នាពេលកន្លងមក ។
២. មតិយោបល់អ្នកជំនាញបរិស្ថាន
ការឡើងកម្តៅផែនដី បានជះឥទ្ធិពលដល់ប្រទេសជាច្រើននៅក្នុងពិភពលោក រួមទាំងប្រទេស កម្ពុជា ផងដែរ។ ដោយសារអាកាសធាតុកាន់តែក្តៅឡើងៗ ប្រជាជនជាច្រើន នៅក្នុងប្រទេសកម្ពុជា កំពុង ព្រួយបារម្ភអំពីមូលហេតុនៃការប្រែប្រួលអាកាសធាតុ ហើយកំពុង ព្យាយាម ស្វែងរកដំណោះ ស្រាយ។ យើងបានសួរអ្នកជំនាញបរិស្ថាន មួយចំនួនឲ្យផ្តល់ការចូលរួមមតិថាតើយើងអាច ការពារបរិស្ថានបានដោយរបៀបណា?
លោកសាន វិបុល សាស្រ្តាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ដើម្បីជួយ សង្គ្រោះ និងថែរក្សាបរិស្ថាន ជាដំបូងយើងត្រូវតែអប់រំប្រជាជន ឲ្យយល់អំពីអត្ថប្រយោជន៍ នៃរបៀបរស់ នៅដោយស្និទ្ធស្នាលជាមួយបរិស្ថាននិងរបៀបដែលយើងអាចការពារបរិស្ថាន។ នៅពេលប្រជាជនមានការយល់ដឹងពីបរិស្ថាន ពួកគេអាចចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថ ងាកទៅចាប់ អារម្មណ៍ពីបញ្ហាបរិស្ថាន។ ទោះជាមនុស្សនឹងកាត់បន្ថយ ឬបញ្ចប់សកម្មភាពនានា ដែលប៉ះពាល់ដល់ បរិស្ថាន។
លោកបានបន្ថែមថា ប្រទេសដទៃទៀតដូចជាកូរ៉េខាងត្បូង បានអប់រំប្រជាជនរបស់គេបានយ៉ាង ជោគ ជ័យអំពីរបៀបការពារបរិស្ថាន និងថែរក្សាបរិស្ថានស្អាត។ ទោះបីជាក្មេងៗ ក៏មិនដែលបោះសំរាម នៅ លើផ្លូវសាធារណៈដែរ។
លោកបានថ្លែងថា៖ «បច្ចុប្បន្ននេះ ខ្ញុំបានធ្វើគម្រោងមួយសម្រាប់អង្គការ UNDP ទាក់ទងនៅនឹងការ ថែរក្សាបរិស្ថាននៅក្នុងខេត្តកំពង់ឆ្នាំង។ ខេត្តនេះ ត្រូវបានចាត់ទុកជា កន្លែងដ៏សំខាន់មួយ សម្រាប់ផ្គត់ ផ្គង់អុស និងធ្យូង។ ដូច្នេះខ្ញុំកំពុងធ្វើការស្រាវជ្រាវអំពីឥទ្ធិពលនៃការកាប់បំផ្លាញព្រៃឈើ និងតម្រូវការ របស់មនុស្សរស់នៅទីនោះ។ ខ្ញុំបានអប់រំប្រជាជននៅទីនោះអំពីអ្វីជាអត្ថប្រយោជន៍ អំពីការកាប់ បំផ្លាញ ព្រៃ ឬដាំដើមឈើ»។
ប្រជាជននឹងចូលរួមក្នងការថែរក្សាបរិស្ថាន ល្គឹកណា ពួកគេមានការយល់ដឹងពីបញ្ហាបរិស្ថាន ហើយរដ្ឋា ភិបាលមានការប្តេជ្ញាចិត្តខ្ពស់ដើម្បីជំរុញការអភិរក្សបរិស្ថាន។
លោកសាន វិបុល បានថ្លែងថា៖ «ខ្ញុំចង់ឲ្យប្រទេសរបស់យើង កាត់បន្ថយចំនួនយានយន្ត ដែលកំពុង កើនឡើងយ៉ាងខ្លាំង នៅក្នុងពេលបច្ចុប្បន្នដោយយើងអាចជំនួសបានដោយការដើរ ឬជិះកង់ ឬជិះ រថយន្តក្រុង»។
អ្នកស្រី វ៉ន វិច្ឆិកានាយកផ្នែកស្រាវជ្រាវរបស់អង្គការ GERES ជាអង្គការមួយដែលទទួល បាន អាហារូបករណ៍ទៅសិក្សាផ្នែកគ្រប់គ្រងធម្មជាតិនៅប្រទេសថៃ។ អ្នកស្រីបានថ្លែងថា ដើម្បីដោះស្រាយ បញ្ហាបរិស្ថានក្នុងពេលបច្ចុប្បន្ននេះ យើងទាំងអស់គ្នាត្រូវតែចូលរួម កាត់បន្ថយការបំពុលនានា ដូចជា ផ្សែងចេញពីរោងចក្រនិងសំរាមដែលយើងបោះចោល។
ក្រុមនិស្សិតផ្នែកព័ត៌មានវិទ្យាឆ្នាំទី១ នៅសាកលវិទ្យាល័យបៀលប្រាយ លើកឡើងថាដើម្បី កាត់បន្ថយ ការឡើងកំដៅផែនដី និងថែរក្សាបរិស្ថានបៃតង ដំបូងយើងត្រូវតែចូលរួមកាត់ បន្ថយការ បញ្ចេញ ឧស្ម័នផ្ទះកញ្ចក់។ ទីពីរ កាត់បន្ថយកំណើនប្រជាជនពីព្រោះនៅពេលកំណើនប្រជាជន កើនឡើងតម្រូវ ការរបស់មនុស្សក៏នឹងកើនឡើងដែរ។ តួយ៉ាង ល្បាយប្រជាជនច្រើននឹងត្រូវការដីធ្វើស្រែកាន់តែច្រើន ដើម្បីចិញ្ចឹមជីវិត។ មានប្រជាជនកាន់តែច្រើន ការបញ្ចេញឧស្ម័នកាបូនិក (CO2) ក៏កាន់តែច្រើនដែរ។ ឧស្ម័នមេតាន (CH4) ដែលជាឧស្ម័នដែលប៉ះពាល់ដល់ ស្រទាប់អូហ្សូនផងដែរ កើនឡើងដោយ សារវាកើតចេញពីការពុកផុយដូចជា គំនរសំរាមជាដើម។
៣. សំរាមឬរបស់មានតំលៃ ការកែច្នៃយកមកប្រើប្រាស់ឡើងវិញ នៅភ្នំពេញ
ក្នុងពេលប៉ុន្មានខែកន្លងទៅនេះ ក្រុមបរិស្ថានរបស់ស្ថានទូត (Green Team) បានទាញការយក ចិត្តទុក ដាក់ទៅលើអ្វីៗទាំងអស់ រាប់ពីផលប៉ះពាល់នៃដបជ័រ ដាក់ទឹកដែលគេប្រើហើយ បោះចោលដល់សារៈ សំខាន់នៃការសន្សំសំចៃទឹក និងការចោលកាកសំណល់តាមគ្រួសារបានសមស្រប។
ខ្លឹមសាររួមមួយនៅក្នុងអត្ថបទជាច្រើនរបស់យើងគឺសារៈសំខាន់នៃការ កែច្នៃយកមកប្រើឡើងវិញ។ ការនេះនាំអោយលោក អ្នក ដែលជាអ្នកអានដ៏វៃឆ្លាតរបស់យើងចោទជាសំណួររួមមួយថា “មិនអីទេ ការកែច្នៃយកមកប្រើប្រាស់ឡើងវិញមានសារៈសំខាន់ តែតើគេកែច្នៃយកមក ប្រើឡើងវិញ ដោយរបៀប ណា នៅភ្នំពេញ?”។
ដំណឹងល្អគឺថា មានជំរើសច្រើននៅទីក្រុងភ្នំពេញ រាប់ពីការជ្រើសរើសសំរាមនៅផ្ទះ។ អ្នករស់នៅ ជិតខាងរបស់អ្នកប្រហែលដឹងថា ពេលណាអ្នករើសអេតចាយ ឬអ្នករើសសំរាមមក។ អ្នករើសអេតចាយ ដើរគ្រប់កន្លែង នៅភ្នំពេញ ដោយរើសយកអ្វីដែលអាចយកទៅកែច្នៃប្រើប្រាស់ឡើងវិញបាន ឬទិញ ដោយផ្ទាល់ពីអ្នកស្រុក ហើយយកទៅលក់អោយកន្លែងកែច្នៃឡើងវិញ ដើម្បីបានចំណេញខ្លះ។ បើអ្នក រើសដាក់ដោយឡែកពីគ្នានូវរបស់អាចកែច្នៃសំរាប់ប្រើប្រាស់ឡើងវិញបាន មុនពេលអ្នក ដើររកអេត ចាយមកដល់ នោះអ្នកធ្វើអោយពួកគេចំណេញពេល ដោយមិនបាច់អោយគេរើកកាយសំរាមរបស់អ្នក! តាមធម្មតា គេរើសយកកំប៉ុងអាលុយមីញូម តែសូមសួរនាំអ្នក ក្បែរខាងរបស់ អ្នកអំពីអ្នកដើរ ប្រមូល សំរាម ដែលមកផ្ទះរបស់អ្នក។
លើកក្រោយ នៅពេលអ្នកដើរមើលតាមហាង ក្នុងក្រុង ឬតូបក្នុងផ្សា ដែលមានលក់របស់ ធ្វើពីសំភារៈ កែច្នៃប្រើប្រាស់ឡើងវិញ ដូចជាផ្កានៅផ្សាទួលទំពូង ចូរសួរគេថាតើគេបានរបស់មកពីណា។ ក្រៅពី ទិញរបស់ពីគេ ហើយជួយដល់បុព្វហេតុរបស់គេ គេប្រហែលជារកមើលអំណោយជាវត្ថុធាតុដើម ពីមនុស្សដូចជាអ្នក ជាដើម! នៅភ្នំពេញ ឬនៅជុំវិញពិភពលោក គេមានវិធីច្រើនយ៉ាង ក្នុងការជួយកាត់ បន្ថយបរិមាណកាកសំណល់នៅតាមផ្ទះ។ វិធីម្យ៉ាងក្នុងការធ្វើដូច្នេះគឺរើសទុករបស់ដែលអាចយកទៅកែច្នៃប្រើប្រាស់ ឡើងវិញបាន មុនពេលចោលសំរាម។ នេះគឺជាជំហានងាយស្រួលមួយសំរាប់យើង ក្នុងការកាត់បន្ថយការ បំពុល បរិយាកាសផែនដី ហើយមានការទទួលខុសត្រូវក្នុង ការប្រើប្រាស់ធនធានធម្មជាតិ។ ក្រុមបរិស្ថានរបស់ ស្ថានទូតនឹងចេះតែពង្រីកបញ្ជីនៃជំរើសក្នុងការកែច្នៃរបស់ប្រើហើយ យកមកប្រើឡើងវិញ នៅក្រុង ភ្នំពេញ។
៤. ខ្យល់កខ្វក់
នៅពេលខ្ញុំមកដល់ទីក្រុងភ្នំពេញជាលើកដំបូង ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងចំនួនវេជ្ជ-បណ្ឌិត ហើយនិងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ដែលបើកបរក្នុងទីក្រុងទាំងមូល។ តែក្រោយពីជិះ រ៉ឺម៉កតុក តុកប៉ុន្មានដងមក ខ្ញុំចាប់ដឹងពីភាពល្អប្រសើរនៃម៉ាសពេទ្យវះកាត់ សំរាប់ធ្វើដំណើរ។ វាការពារមនុស្ស ពីការ បំពុលបរិយាកាស។ តើវាការពារបានមែនឬ? ការពារបាននូវលំអងតូចៗនិងឧស្ម័ន្ម ដូចជា នីត្រូហ្សែនឌីអុកស៊ីដ ដែលអាចបណ្តាលអោយមានការប៉ះពាល់ធ្ងន់ធ្ងរមកលើខ្លួនយើង។” ជាជាងការ ជៀសវាងការបំពុល យើងគួរយកចិត្តទុកដាក់កាត់បន្ថយវាវិញ។ បើយោងតាមរបាយការណ៍ របស់ ទីភ្នាក់ងារបរិស្ថាន “ការផលិតថាមពលអគ្គិសនីបង្ករអោយមានការ ពុលច្រើនជាង ឧស្សាហកម្មណា មួយដទៃទៀតទាំងអស់ នៅសហរដ្ឋអាមេរិក។” ខាងក្រោមនេះគឺជាបញ្ជីដែលមានការកែប្រែខ្លះ នៃមតិស្នើឡើងនៅក្នុងគេហទំព័ររបស់ទីភ្នាក់ងារការពារបរិស្ថាន ស្តីពីវិធីកាត់ បន្ថយការបំពុលបរិយា កាស។ បរិស្ថានសុខភាព វាក៏ជាបញ្ហាប្រឈមមួយដែលពិភពលោកកំពុងតែគិតគូរ ប៉ុន្តែដោយឡែក នៅក្នុងប្រទេសកម្ពុជាគេហាក់ដូចជាមានការចន្លោះប្រហោងត្រង់ចំណុចនេះ ។ បញ្ហានេះវាកើតមាន ឡើងដូចជា ការបំពុលដោយផ្សែង, សំឡេង, ដោយការបំភាយនូវសារធាតុផ្សេងៗដែលនាំឱ្យរំខាន និងនាំឱ្យប៉ះពាល់ដល់សុខភាព របស់មនុស្សទូទៅ ។
ការកើនឡើងនូវចំនួនប្រជាពលរដ្ឋ វានឹងនាំឱ្យបរិស្ថាននិងអេកូឡូស៊ី របស់ពិភពលោករឹតតែរេច រឹលៗ ទៅ ហើយប្រឈមមុខនឹងកង្វះខាតស្បៀង, ទឹកស្អាត និងធនធានផ្សេងៗ ។ នៅកម្ពុជាមិនទាន់ មាន បញ្ហានេះទេ ដោយសារដង់ស៊ីតេប្រជាពលរដ្ឋកម្ពុជា នៅអាចទ្រទ្រង់ជាមួយ នឹងធនធានដែលខ្លួនមាន ។ ការរេចរឹលស្រទាប់អូហ្សូន វាគឺជាប្រធានបទដ៏ក្តៅនៅលើពិភពលោក ។ កម្ពុជាមិនមានបញ្ហានេះទេ តែផ្ទុយទៅវិញកម្ពុជាបានកំពុងតែដើរ តួនាទីយ៉ាងសកម្មនៅក្នុងការទប់ស្កាត់បញ្ហានេះ ដូចជា ផែនការ បញ្ឈប់ការប្រើប្រាស់នូវសារធាតុដែល នាំឱ្យប៉ះពាល់ដល់ស្រទាប់នេះជាដើម។
៥. ការចេះក្នុងការបើកបរ
• ជិះកង់ ស៊ីក្លូ ឬដើរ ពេលណាអាចធ្វើបាន។ អ្នកមិនត្រឹមតែកាត់បន្ថយការបំពុលតែប៉ុណ្ណោះទេ តែអ្នក នឹងមានសុខភាពល្អផង។
• ជ្រើសរើសផ្លូវធ្វើដំណើរអោយបានត្រឹមត្រូវ។ ចូរសន្សំសាំង និងកាត់បន្ថយការបំពុលបរិយាកាស។
• កង់ឡានត្រូវមានខ្យល់គ្រប់ ហើយរត់ត្រង់គ្នា។
•នៅតំបន់មានអាកាសធាតុក្តៅ ចូរចាក់ប្រេងក្នុងធុងនៅពេលព្រឹកព្រលឹមដែលជាពេលត្រជាក់ ដើម្បីកាត់បន្ថយរំហួត។ ជៀសវាងការហៀរប្រេង ហើយកុំ “ចាក់អោយពេញហៀរ”។ បិទគ្របធុងវិញអោយជិត។
• ជៀសវាងបើកឡានរង់ចាំជាជួរយូរ។ ឧទាហរណ៍ នៅអាហារដ្ឋានម្ហូបឆ្អិនស្រាប់ ឬធនាគារ។ ចូរចតឡាន ហើយដើរចូល។
• ត្រូវថ្លឹងម៉ាស៊ីននិងត្រួតពិនិត្យ ថែទាំឡានអោយបានទៀងទាត់ (ពិសេសប៊ូស៊ី)។
ចូរប្រើប្រេង ម៉ាស៊ីនដែលសន្សំថាមពល។
• ចូរសុំប្រធានរបស់អ្នកដើម្បីធ្វើការតាមម៉ោងដែលមានការប្រែប្រួលបាន ឬសុំធ្វើការពីផ្ទះទៅ (ដោយតភ្ជាប់បណ្តាញកុំព្យូទ័រពីកន្លែងធ្វើការមកផ្ទះ)
• ចូរកាត់បន្ថយការធ្វើដំណើរមិនចាំបាច់។ ចូរចូលរួមប្រជុំតាមរយៈទូរស័ព្ទមានវីដេអូឃើញរូប ជាជាងជិះយន្តហោះទៅចូលរួម បើសិនជាអាចធ្វើបាន។
• ចូរនាំគ្នាជិះឡានជាមួយគ្នាទៅធ្វើការ។


៦. នៅផ្ទះ
• សន្សំថាមពល៖ ចូរបិទគ្រឿងប្រដាប់ប្រើអគ្គិសនីនិងភ្លើង ពេលអ្នកចេញពីបន្ទប់។
• ចូរដាំដើមឈើជំរុះស្លឹកតាមរដូវ នៅជុំវិញផ្ទះ ដើម្បីផ្តល់ម្លប់នៅរដូវក្តៅ និងអោយមានពន្លឺនៅរដូវរងា។
• ចូរទិញភ្លើងអគ្គិសនីដែលផលិតដោយមិនប៉ះពាល់បរិស្ថានច្រើន។
• ចូរភ្ជាប់ភ្លើងប្រើក្រៅផ្ទះទៅនឹងប្រដាប់បិទភ្លើងតាមម៉ោងកំណត់ ឬចូរប្រើថាមពលព្រះអាទិត្យ។
• ចូរបោកគក់ខោអាវដោយប្រើទឹកក្តៅឧណ្ហៗឬទឹកត្រជាក់ ជាជាងទឹកក្តៅខ្លាំង។
• ចូរបន្ថយទែម៉ូស្តាតនៃធុងកំដៅទឹកអោយនៅត្រឹម ១២០ ហ្វារិនហៃបានហើយ។
• ឈប់ជក់បារី។ យ៉ាងហោយណាស់ ចូរកុំជក់នៅក្នុងផ្ទះ ពិសេសបើមានក្មេង។ បើអ្នកឬភ្ញៀវរបស់អ្នកត្រូវជក់ ត្រូវជក់នៅក្រៅផ្ទះ។
៧. ត្រូវចេះក្នុងការទិញរបស់
• ចូរទិញផលិតផលដែលជួយរក្សាថាមពល ដូចជាគ្រឿងប្រដាប់ប្រើអគ្គិសនីនិងអំពូលភ្លើង ដែលសន្សំថាមពល។ ផលិតផលដែលមិនសូវនាំអោយមាន ការប៉ះពាល់បរិស្ថានខ្លាំង។
• ចូរជ្រើសរើសរថយន្តដែលនាំអោយ មានកំរិតបំពុលបរិយាកាសតិច ។
• ចូរជ្រើសរើសផលិតផលដែល មានការវេចខ្ចប់តិច និងអាចយកមកប្រើឡើងវិញបាន។
• ចូរដើរទិញឥវ៉ាន់ដោយប្រើថង់ ក្រណាត់ជាជាងថង់ក្រដាសឬប្លាស្ទិក។
ចូរទិញថ្មពិលដែលអាចសាកវិញបាន សំរាប់របស់ដែលប្រើញឹកញាប់។
ទោះបីជានៅប្រទេសកម្ពុជា គេមិនអាចធ្វើបានទាំងអស់ដូចខាង លើនេះក្តី តែការកែប្រែ
ទំលាប់របស់យើង ជាគំនិតមួយក្នុងពេលមួយ នឹងផ្តល់ផលច្រើន នៅទីបំផុត ហើយជួយ បណ្តុះ ទស្សនៈស្រឡាញ់បរិស្ថាន សំរាប់បង្រៀនដល់កូនរបស់យើង។ នៅពេលថ្ងៃអនាគតយើងសង្ឃឹមថា យុវជន យុវនារី កុមារា កុមារី និងប្រជាពលរដ្ឋទាំង នឹងបានយល់ដឹងកាន់តែច្រើនអំពីបញ្ហាបរិស្ថាន។ ហើយ ពួកគេនឹងចាប់ផ្តើមមានគំនិតមួយថា ស្រលាញ់បរិស្ថានអោយស្មើនឹងជីវិតរបស់ពួកគេ។
៨. សំនូមពរ
ជាចុងក្រោយសូមអ្នកទាំងអស់គ្នាចាប់ផ្តើមស្ទុះស្ទារឡើងវិញ ចាប់ផ្តើមមានគំនិតជួយថែរក្សា បរិស្ថាន របស់ប្រទេសយើងឡើងវិញ មានតែយើងទាំងអស់គ្នាទេ ដែលអាចគ្រប់គ្រងបរិស្ថានប្រទេសរបស់យើង បាន។ យើងសូមអ្នករាល់គ្នាជួយដាំដើមឈើនៅតាមសហគមន៏របស់លោកអ្នក ហើយអ្នកដែលកំពង់ ប្រព្រឹត្តនូវអំពើខុសច្បាប់នោះសូមព្យាយាមដាស់តឿនខ្លួនឯងឡើង គឺស្រលាញ់ខ្លួនឯង ក៏ដូចស្រលាញ់ ប្រទេសជាតិ អ្នកដ៏ទៃ ក្រុមគ្រួសាររបស់យើងដែរ។ ដាំដើមឈើមួយដើម បង្កើតជីវិតមួយ។


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន