Saturday, June 5, 2010

0 comments
អរិធម៏ខ្មែរសម័យចេនឡា
ក៏ដូចសម័យអាណាចក្រភ្នំដែរ ពត៌មានដែលទាក់ទងនឹងវប្បធម៌ អរិយធម៌
សុទ្ធតែមានប្រភពពីចិន ស្ទើរតែទាំងអស់។ តាមការកត់ត្រារបស់ព្រះរាជព
ង្សាវតាស៊ុយ សម័យចេនឡា ត្រូវបានកត់ត្រាដូចខាងក្រោមនេះសង្គមខែ្មរ
ក្នុងសម័យចេឡាដែលបានបន្តវេនពីសម័យនគរភ្នំ បានទទួលស្គាល់នូវវ
ណ្ណះទំាង ៤ ប៉ុន្តែការបែរចែកវណ្ណះរបៀបនេះមិនមានលក្ខណះតឹងរឹងដូច
នៅស្រុកក្លិង្គទេ។នេះជាផលវិបាកដ៏ល្អមួយ កើតឡើងដោយសារឥទិ្ធពល
នៃព្រះពុទ្ធសាសនាជាសាសនមួយ ដែលតែងផ្សព្វផ្សាយនូវព្រហ្មវិហារធម៌
ចំពោះសត្វលោក។ ការសិក្សាឯកសាផ្សេងៗ បានបង្ហាញអោយដឹងនូវរ
បៀបគ្រប់គ្រងក្នុងប្រទេសខ្មែរ។ របបនយោបាយ គឺរបបរាជានិយមពោល
គឺមានព្រះអធិរាជ ឬ ស្តេចសោយរាជ្យ ដោយមានការជួយឧបត្តម្ភពីស
ម្នាក់នាមឺនមន្រ្តីគ្រប់ជាន់ថ្នាក់ ព្រាហ្មណ៏បុរោហិត និង ប្រជាពលរដ្ឋ ឬ
រាស្រ្តផង។

សិលាចារឹកបានអោយដឹងទៀតថា ស្តេចខ្មែរជាម្ចាស់ផែនដី។ ដោយហេតុ
នេះហើយបានជាព្រះអង្គធ្វើ អំណោយដីភូមិដល់នាមឺនឬព្រាហ្មណ៏ សម្រា
ប់កសាងវត្តអារាមឬទេវស្ថាននានា មានដូចជា ប្រាង្គ ប្រាសាទ និងវត្តអា
រាមជាដើម។ ចំពោះបញ្ហានេះ គេគួរសម្គាល់ថា សិលាចារឹកខ្មែរបានផ្តល់
ពត៌មានថែមទៀតថា ស្រែនិងដីធ្លីទំាងឡាយជាកម្មសិទ្ធរបស់អ្នកដឹកនាំនិងរ
បស់ប្រជារាស្រ្តខ្មែរ។ លើសពីនេះ មានការផ្តល់ដោយព្រះរាជានូវដីភូមិអោ
យក្លាយជាកម្មសិទ្ធរបស់វង្សត្រកូលសំខាន់ៗ ក្នុងព្រះរាជាណាចក្រខ្មែរ ទាំ
ងមូល។បើនិយាយម៉្យាងទៀត គឺអ្នករាជការសំខាន់ៗ ឬភ្នាក់ងារឬ ក៏វង្ស
ត្រកូលស្តេច ដែលជាអ្នកមានសិទ្ធិក្នុងការបែងចែក ឬទទួលយកបន្តកេរម
រតកភូមិស្រុកបីបុព្វបុរសរបស់ខ្លួន។ពិតមែនតែដីធ្លីមានកម្មសិទ្ធិ ប៉ុន្តែគេត្រូ
វបង់ពន្ធ អាករជូនរដ្ឋ លើកលែងតែសាសនស្ថាន។

ការកត់ត្រាបានបញ្ជាក់ថែមទៀតថា មនុស្សសម័យនោះមានមាឌតូចៗ ស
ម្បុរខ្មៅដូចមនុស្សនៅសម័យអាណាចក្រភ្នំដែរ ប៉ុន្តែស្រីៗ ភាគច្រើនមាន
សម្បុរស។ នេះប្រហែលជាមកពីពួកគេនៅក្នុងម្លប់ មិនចេញប្រកបការងារ
ខាងក្រៅដូចបុរសក៏មិនដឹង។ទាំងប្រុសទំាងស្រីសុទ្ធតែបួងសក់ ហើយពាក់
រយ៉ាថែមទៀត។ លក្ខណះរួបរាងកាយទាំងនេះឃើញថាដូចពួកខ្មែរលើដែ
លរស់នៅខ្ពស់រាបសព្វថ្ងៃនេះ។ ពួកនេះ មានគនិតវាងវៃ ហើយមានមាឌ
មាំទៀងផង។

ក្នុងជីវភាពរស់នៅ គេចាត់ទុកដៃស្តាំថាបរិសុទ្ធ ឯដៃឆ្វែងថាមិបបរិសុទ្ធ ។ រៀងរាល់ព្រឹកគេតែងតែធ្វើការលុបលាងចាក់ធ្មេញ រួចអានសៀវភៅសឬ
សូត្រធម៏។មុនពេលទទួលទានអាហារ គេតែងតែធ្វើការលុបលាងសារជាថ្មី
លុះទួទលទានរួចហើយ គេចាក់ធ្មេញហើយសូត្រធម៌ថែមទៀត។ ក្នុងម្ហូប
អាហារ គេចូលចិត្តប្រើទឹកដោះគោ ស្ករដែលមានគ្រាប់ល្អិតៗ បាយ ត្រី
និងសាច់។ នេះជាការអះអាង ដែលផ្អែកលើកំណាយបុរាណវិទ្យា។
សិលាចារឹកក៏បានអោយដឹងដែរថា គេនិយមរាប់ញាតិដោយយកខ្សែតាម
ម្តាយ។ ក្នុងរឿងជ្រើសរើសគូរស្រករ គឺកូនប្រុសត្រូវទៅដណ្ដឹងកូនស្រី។
ត្រង់នេះឃើញថា មានការអភិវឌ្ឍខុសប្លែងពីសម័យមុន ដែលជួនកាល
ស្រីត្រូវទៅដណ្ដឹងប្រុស។ មុនដំបូង ខាងប្រុស ត្រូវលើលដំនូនជូនទៅ
គ្រួសារខាងស្រី ដែលខ្លួនពេញចិត្ត បន្ទាប់មកខាងស្រីត្រូវជ្រើសរើសថ្ងៃម
ង្គល ដើម្បីនាំកូនស្រីទៅផ្ទះខាងប្រុស តាមរយះមេអណ្តើកម្នាក់។ គ្រួសា
ទាំងសងខាងសិ្ថតនៅក្នុងផ្ទះអស់ថេរវេលា ៨ថ្ងៃ ដោយពុំមានចេញទៅ
ណាមកណាហើយដោយមានអុជចង្កៀង ទំាងយប់ទាំងថ្ងៃផង។ លុះពីធីមង្គលការចប់សព្វគ្រប់ហើយកូនប្រុសក៏ទទួលកេរមរតកពីឪពុក
ម្តាយបង្កើតរបស់ខ្លួន ហើយបែងផ្ទះទៅ។ ប្រសិនបើឪពុកម្តាយស្លាប់
ពួកកូននៅលីវអាចទទួលមរតក ដែលនៅសេសសល់ទំាងអស់ ។ប្រសិន
បើកូនទាំងនោះមានប្តីប្រពន្ធ ព្រមទាំងបានទទួលមរតករួចហើយ ទ្រព្យ
ត្រូវគេបញ្ជួនទៅក្នុងឃ្លាំងជាតិ។ ក្នុងពីធីបុណ្យសព កូនទំាងអស់ របស់
សពត្រូវអត់បាយ ៧ថ្ងៃ ត្រូវកោរសក់ហើយត្រូវយំស្រែកយ៉ាងខ្លាំង។ក្រុម
គ្រួសាររបស់សព រួមជាមួយនឹងព្រះភិក្ខុនិង ភិក្ខុនីត្រូវធ្វើក្បួនដង្ហែរដោយ
មានច្រៀង និងលេងភ្លេងផង។ សពគេបួជាក្នុងបច្ឆាសង់ដោយឈើក្រអួ
បរួចគេរើសធាតុដាក់ក្នុងកោដ្ឋមាស ឬប្រាក់ បន្ទាប់មក គេក៏យកទៅទម្លា
ក់ចោលក្នុងទឹក។ ពួកអ្នកក្រ គេប្រើកោដ្ឋដីមានលាបពណ៏ផ្សេងៗ។ មានអ្នកខ្លះគេយកសពទៅចោលនៅកនុងព្រៃស្មសានទុកអោយសត្វស៊ី។
ទម្លាប់ម៉្យាងទៀតរបស់អ្នក ស្រុកគឺ ពេលទៅណាមកណាម្តងៗ គេមាន
ពាក់អាវក្រោះ និងកាន់អាវុធ ហើយបើកាលណាមានរឿង បន្តិចបន្ទួច
គេក៏ប្រយុទ្ធបង្ហូរឈាមគ្នាភា្លម។ យោងតាមរូបចម្លាក់នៅក្រុមប្រាសាទស
ម្បូណ៏ព្រៃគុក ស្លៀកពាក់សារុងឬបឹង។ លក្ខណះសិល្បះនៃផ្តៃរខ្មែរ តាម
រចនាបទ្មសម្បូរណ៏ព្រៃគុក កំពង់ព្រះនិង ព្រៃក្មេងអាចអោយគេយល់ថា
ក្នុងស្ថាបត្យកម្មខ្មែរ ផ្តែរមានសារះសំខាន់ណាស់ក្នុងដារកំណត់នូវកាបរិ
ច្ឆេទឬអាយុកាលនៃប្រាសាទ។ ផ្ទាំងទាំងនោះមិនគ្រាន់តែចារក្បូរក្បាច់រចនា
សម្រាប់លម្អខ្លោងទ្វារប្រាសាទតែប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាមួយបញ្ជាក់
អោយគេដឹងពីជំនឿទៅលើសាសនារបស់ជនជាតិខ្មែរក្នុងអតីតកាលផង។
ជាទួទៅ នៅផ្នែកកណ្តាល ដូចជាផ្តែរនៃប្រាសាទ ឬប្រាង្គប្រជាននៃក្រុម
ប្រាសាទ សម្បូរណ៏ព្រៃគុក គេឃើញមានផ្តែរក្បាច់ជារាងដងធ្នូ ជាបន្ទះសំ
ប៉ែត ហើយនៅលើដងធ្នូមានក្បាច់ផ្កាចាន់ ៣ នៅចំណ្តាល ដងធ្នូប្រថាប់ពី
លើ ឯផ្កាពីរទៀតស្ថិតនៅអមសងខាង ហើយនៅចុងនៃដងធ្នូទាំងសងខាង
មានសត្វមករហាមាត់ពាំរំយោលក្បាច់កម្រង នៅចន្លោះក្បាច់កម្រង មាន
ក្បាច់ស្លឺកលាតតូចៗ ដែលឆ្លាក់ប្រកបដោយទេពកោសល្យពីសម្នាក់ជាង
ខ្មែរនាសម័យនោះ។នៅមានផ្តែរជាច្រើន ប្រភេទទៀត ដូចជារឿងទាក់ទង
នឹងទេវកថា ដែលមានរួបទេវតាឬ អរិយបុគ្គល ដូចជា ព្រាហ្មណ៏បុរោហិត
កំពុងច្រៀងរំា ដើម្បីបូជាព្រះសិវះឬកំពុងប្រារព្ធពិធីអភិសេកស្តេចនៅក្រោម
ដងធ្នូ។គួរបញ្ជាក់ថា ផ្តែរសម័យរចនាបទ្មសម្បូរណ៏ព្រៃគុកសុទ្ធសឹង តែធ្វើ
ឡើងសម្រាប់បញ្ជាក់ពីកាលម្អរបស់ជាងទងទាំងអស់។ មានលក្ខណះពិសេ
សមួយទៀតនៃរចនា បទ្មសម្បួរណ៏ព្រៃគុក ដែលស្ថិតនៅ លើការតុបតែង
ប្រាសាទដោយកូបប្រាសាទតូចៗ ដែលគេភ្ជិតភ្ជាប់ នឹងជញ្ជាំងប្រាសាទ
ហើយមានឈ្មោះថាវិមានអាកាស។ ប្រាសាទវិមានអាកាសតូចៗ ទាំងអស់
នេះ គេរៀបចំកសាងជាជួរ ពីក្រោមទៅលើ ដោយសល់តែឥដ្ឋទទេតែប៉ុ
ណ្ណោះ។ រីឯនៅលើហោជាង ដែលមានរាងជាក្រចកសេះ ក៏គេឃើញមាន
ក្បាច់រចនាយ៉ាងផូរផង់ផងដែរ។ នេះជាលក្ខណះពិសេសមួយទៀតសម្រាប់
សម្គាល់រចនាបទ្មសម្បួរណ៏ព្រៃគុកនិងរចនាបទ្មផ្សេងៗទៀត ដែលបន្តវេនពី
សម័យកាលខាងលើនេះ មានរចនាបទ្ម កំពង់ព្រះនិង រចនាបទ្មព្រៃក្មេង
ជាដើម។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន