Tuesday, June 22, 2010

0 comments

បងប្រុសសុរិយា

សាលាបច្ចេកទេសដុនបូស្កូ ជាសាលាមួយដែលផ្តល់ឪកាសដល់សិស្សា
នុសិស្ស យុវជនក្រីក្រ គ្មានទីពឹង អោយមសិក្សា ដើម្បីក្រេបយកជំនាញ។
ដែលមានអាគារជាច្រើន ដូចជាអាគាររោងជាង អាគារសាលប្រជុំ អាគារ
ទ្រឹស្តី អាគារសម្រាប់សិស្សស្នាក់នៅ អាគារផ្នែកទំនាក់ទំនងសង្គម និង
លេខាធិការ អាគារសម្រាប់លោកឪពុក និង អាគារបងប្រុសសុរិយា។ ឥ
ឡូវនេះ យើងផ្តោតទៅលើ អាគារបងប្រុសសុរិយា ឬ យើងអាចនិយាយ
បានថា ផ្ទះបងប្រុសសុរិយា ក៏បាន។ ផ្ទះបងប្រុសសុរិយាត្រូវបានបង្កើត
ឡើងនៅឆ្នាំ ១៩៩៩ ដែលជាអាគារមុនគេបង្អស់នៅសាលាបច្ចេកទេសដុន
បូស្កូ។ មានជំនួយពីប្រទេសអាឡឺម៉ង់។អាគារនេះកសាងឡើងសម្រាប់អោយ
លោកគ្រូ និង សិស្សមកពីឆ្ងាយស្នាក់នៅ។ តែមុនដំបូងមានសិស្សស្រីស្នាក់
ជាសិស្សរៀនផ្នែកកាត់ដេរ។ បន្ទាប់មកកូនសិស្សស្រីឈប់អស់ ពេលនោះ
ទើបមានលោកគ្រូមកស្នាក់នៅម្តងវិញ។ ដល់ពេលយូរៗទៅសាលាបច្ចេក
ទេសដុនបូស្កូ បានបង្កើតអាគារជាច្រើនទៀត រួមទាំងអាគារថ្មី សម្រាប់
លោកគ្រូផងដែរ។ ឃើញដូចនេះលោកគ្រូក៏លែងស្នាក់នៅទៀត ក៏មកនៅ
អាគារថ្មីវិញ ដែលទើបតែសាងសង់ហើយថ្មីៗ ។ ឃើញដូចនេះនៅឆ្នាំ
២០០៦ លោកឪពុក សំណាង ជាអធិការរង សាលាបច្ចេកទេសដុនបូស្កូ
និង ជាប្រធានផ្នែកទំនាក់ទំនង សង្គម ជាជនជាតិ កូឡំប៊ី នោះបានមាន
គំនិត បង្កើតបងប្រុសសុរិយាឡើង។
នៅខែ ១១ ឆ្នាំ ២០០៦។ អាគារនេះមានចំនួន ពីរជាន់ បណ្តោយមាន
ប្រវែង ៤០ម៉ែត្រ ទទឹង ២០ម៉ែត្រ។ មានបន្ទប់ដេកនៅជាន់លើ មាន៣
បន្ទប់ជាន់ក្រោមមាន ១០បន្ទប់ ចំពោះបន្ទប់ទឹក នៅជាន់លើមាន ៥
បន្ទប់ នៅជាន់ក្រោមមាន១០។មានផ្ទះបាយមួយធំល្មមសម្រាប់ចំអិនអាហារ
សិ្ថតនៅជាន់ក្រោម។ ផ្ទះបងប្រុស​សុរិយា មើលទៅស្អាត

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន