Wednesday, May 18, 2011

របៀបបង្កើត Facebook

0 comments
១. ការណែនាំ
Social Network គឺជាវេបសាយមួយប្រភេទ ដែលអាចអោយយើងធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល ម្យ៉ាងវិញទៀតយើងក៏អាចធ្វើការចែករំលែកនូវបទពិសោធន៍
ផ្សេៗ ក៏ដូចជាចែករំលែកនូវ ព័ត៌មាន រឺហេតុការណ៍ដែលបានកើតឡើងទៅកាន់មិត្តភក្តិ បានយ៉ាងឆាប់រហ័ស ជាពិសេសទៅទៀតនោះយើងក៏អាច ប្រើសំរាប់ទំនាក់ទំនងជាលក្ខណះ ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ បងប្អូន និងសំរាប់មុខជំនួញផងដែរ។ ហើយ Social Network នេះផងដែរត្រូវបាននិយមគាំទ្រពីសំណាក់មនុស្សរាប់លាននាក់នៅ លើពិភពលោក ពីព្រោះវាមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក ពីតំបន់មួយ ទៅតំបន់មួយ ពីប្រទេសមួយទៅ ប្រទេសមួយទៀតបានយ៉ាង ឆាប់រហ័ស និងមានភាពងាយស្រួលក្នុងការបង្កើត Account និងការប្រើប្រាស់ផងដែរ។
សព្វថ្ងៃនេះ Social Network ត្រូវបាននិយមប្រើប្រាស់យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើណេត ទូទាំងពិភពលោក ហើយបច្ចុប្បន្ននេះយើងឃើញមាន Social Network មួយដែលកំពុងតែពេញនិយមប្រើប្រាស់ច្រើនជាង Social Network ដទៃទៀតដែលមានឈ្មោះថា Facebook។ ហើយនៅពេលនេះដែរ យើងខ្ញុំនឹងលើកយកនូវ Social Network ចំនួនបីប្រភេទដើម្បី
ធ្វើការអត្ថាធិប្បាយ ដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹង និង បានស្គាល់ ។ Social Network ទាំងនោះមានដូចជា៖ Facebook, Email និង Twitter ។ ជាដំបូងនេះយើងខ្ញុំសូមធ្វើការលើកយក Facebook មកអត្ថាធិប្បាយជូនអ្នកអានទាំងអស់ឲ្យបានយល់ខ្លះៗ អំពីការបង្កើត ក៏ដូចជាការប្រើប្រាស់របស់វា ។
• ការចុះឈ្មោះប្រើប្រាស់នៅក្នុង Facebook
ជាដំបូងយើងត្រូវមាន អ៊ីម៉ែលជាមុនសិន(ឧទាហរណ៍ៈ nhinrotha2009@gmail.com ឬក៏អ៊ីម៉ែលដទៃ មានដូចជាៈ Yahoo mail, Hot mail………..Etc. បន្ទាប់មកយើងត្រូវចូលទៅកាន់គេហទំព័ររបស់
Facebook ដោយវាយពាក្យថាៈ www.facebook.com នៅលើ Browser របស់យើង។ រួចយើងនឹងឃើញដូចរូបខាងក្រោមនេះ នៅក្នុងប្រអប់៖
First Name: សំរាប់បំពេញនូវឈ្មោះរបស់យើង
Last Name: សំរាប់បំពេញនូវត្រកូលរបស់យើង
Your Email: សំរាប់បំពេញ Email របស់យើងដែលបានបង្កើតរួច (gmail, yahoo, hot mail…)
Re-enter Email: សំរាប់បំពេញ Email របស់យើងម្តងទៀតដូចខាងលើ
New Password: សំរាប់បំពេញនូវ Password របស់យើង រឺក៏អាចវាយ Password ថ្មីក៏បានដែរ
I am: សរាប់បំពេញនូវ ភេទរបស់យើង (ប្រុស និង ស្រី)
Birthday: សំរាប់បំពេញនូវ ថ្ងៃកំណើតរបស់យើង (បញ្ជាក់ៈ Facebook នឹងផ្ញើរសារទៅ
យើងមួយនៅពេល ដែលដល់ថ្ងៃខួបកំណើតរបស់យើង) ក្រោយពីបានបំពេញបែបបទដូចខាង
លើរូចរាល់ហើយនោះ យើងត្រូវចុចពាក្យថា Sign Up ដើម្បីធ្វើការចុះឈ្មោះទៅក្នុង Facebook ។



បន្ទាប់ពីយើងចុចពាក្យថា Sign Up រួចយើងនឹងឃើញផ្ទាំងមួយផ្សេងទៀតបង្ហាញដូចខាងក្រោមនេះ បន្ទាប់មកត្រង់ពាក្យថាៈ
Text in the box: យើងត្រូវវាយពាក្យនៅក្នុងប្រអប់នោះអោយដូចនឹងពាក្យនៅពីខាងលើប្រអប់
ដូចនៅក្នុងរូបជាគំរូស្រាប់ (បញ្ជាក់ៈ ត្រូវដកឃ្លាបន្ទាប់ពីវាយចប់ឃ្លាទីមួយៗ) បន្ទាប់ពីវាយអក្សរ
នៅក្នុងប្រអប់បានត្រឹមត្រូវហើយ យើងត្រូវចុចពាក្យថា Sign Up ម្តងទៀតដើម្បីបន្តការចុះឈ្មោះ
ចូលជាសមាជិកនៅក្នុងទំព័រ ហ៊្វេសប៊ូក ។



បន្ទាប់ពីយើងចុចលើ Sign Up រួចមកយើងនឹងឃើញផ្ទាំងមួយទៀតបាន លេចឡើងដូចរូប
ខាងក្រោមនេះ៖


ត្រង់ចំនុចនេះគឺសំរាប់ឲ្យយើងស្វែងរក មិត្តភក្តិដែលបានប្រើប្រាស់ Facebook ដូចយើងដែរដែល
ពួកគេបានយក Email ផ្សេងៗ មកបង្កើត Account នៅក្នុង Facebook។ ប៉ុន្តែយើងក៏អាចរំលងចំនុច
នេះក៏បានដែរ ដោយយើងចុចលើពាក្យថា Skip this step ដើម្បីឈានចូលដល់ជំហ៊ានទីពីរ។ ហើយត្រង់ចំណុចនេះផងដែរយើងខ្ញុំសូមរំលងចោលដោយចុចពាក្យថាSkip this step
បន្ទាប់ពីយើងចុចហើយនោះវានឹងបង្ហាញនូវផ្ទាំងមួយផ្សេងទៀតដូចរូបខាងក្រោមនេះ៖


ត្រង់ជំហ៊ានទីពីរនេះដែរ យើងឃើញមានប្រអប់បី សំរាប់ឲ្យយើងធ្វើការបំពេញ រួមមានពាក្យដូចជា៖
High School: សំរាប់បំពេញនូវ វិទ្យាល័យដែលយើងបានរៀន និង ឆ្នាំសិក្សាផងដែរ
College/Univer.: សំរាប់បំពេញនូវ សាកលវិទ្យាល័យដែលយើងរៀន និង ឆ្នាំសិក្សាផងដរ
Employer: សំរាប់បំពេញឈ្មោះអង្គការ រឺ ក្រុមហ៊ុនដែលយើងធ្វើការ
បញ្ជាក់ៈ ត្រង់ចំណុចនេះយើងក៏អាចរំលងបានដែរ ប៉ុន្តែត្រង់ចំណុចនេះ ខ្ញុំសូមធ្វើការបំពេញតាម
បែបបទខាងលើទាំងស្រុង ហើយបន្ទាប់ពីយើងបំពេញបែបបទដូចខាងលើរួចរាល់ហើយ យើងត្រូវ
ចុចលើពាក្យថា៖ Save & Continue ។ បន្ទាប់ពីយើងចុចលើពាក្យនេះរួចមក យើងនឹងឃើញផ្ទាំង
មួយទៀតបង្ហាញដូចរូបខាងក្រោម៖


ត្រង់ចំនុចនេះផងដែរគឺ តំរូវឲ្យយើងធ្វើការ ទាញយករូបភាពរបស់យើងពីកុំព្យូទ័រទៅក្នុង Server
នៃ Account របស់យើង ដែលវានឹងបង្ហាញនៅក្នុង Profile យើង ដើម្បីឲ្យមិត្តភក្តិរបស់យើងងាយ
ស្រួល ស្គាល់យើង នៅពេលពួកគេ ចូលមកមើលក្នុង Profile យើង ។ បន្ទាប់មកយើងត្រូវចុចលើ
ពាក្យថាៈ Upload a Photo ដើម្បីទាញយករូបភាពពីកុំព្យូទ័រចូលទៅក្នុង Account របស់យើង។ នៅពេលយើងចុចលើពាក្យនេះ វានឹងបង្ហាញផ្ទាំងមួយផ្សេងទៀត យើងត្រូវចុចលើពាក្យ “Brow” បន្ទាប់មកយើងត្រូវជ្រើសរើសរូបភាពណាមួយដែលយើងចង់បានហើយចុច Open ឬចុចពីរដង (Double Click) លើរូបនោះក៏បានដែរ (រង់ចាំបន្តិច.....) រួចចុចពាក្យថា Save & Continue ។
បញ្ជាក់ៈ រាល់ជំហ៊ានទាំងអស់ខាងលើត្រូវចុចពាក្យ Save & Continue ប្រសិនបើយើងបានបំពេញ
ទិន្នន័យ ប៉ុន្តែបើយើងមិនបានបំពេញទិន្នន័យនោះទេ គឺយើងគ្រាន់តែចុចពាក្យ Skip ជាការស្រេច ។
 បន្ទាប់ពីលោកអ្នក បានឆ្លងកាត់ជំហ៊ានទាំងអស់ខាងលើរួចរាល់ហើយ លោកអ្នកនឹងមាន Account មួយដ៏ល្អសំរាប់ប្រើប្រាស់ក្នុងការទាក់ទងជាមួយមិត្តភក្តិ បងប្អូន មិត្តរួមការងារបាន យ៉ាងងាយស្រួល។
ហើយជាបន្តទៅទៀតនេះ យើងខ្ញុំសូមធ្វើការបង្ហាញត្រួសៗ អំពីរបៀបនៃការប្រើប្រាស់ របស់វា
ជូនទៅដល់ លោកអ្នកដើម្បីងាយស្រួលក្នុងការប្រើប្រាស់ នឹង វិធីផ្សេងៗ

របៀបប្រើប្រាស់
នៅក្នុង Facebook វាមានលក្ខណៈបីយ៉ាងសំខាន់ៗ ដែលអ្នកប្រើប្រាស់ទាំងអស់ត្រូវយល់មុន
ពេលយើងធ្វើការប្រាស់ប្រាស់វា ដែលលក្ខណៈទាំងនោះមានដូចរូបខាងក្រោម៖

I. Home
Home : ជាទំព័រដើមដែលបង្ហាញមុនគេពេលយើង ចូលទៅក្នុង Account របស់យើងដើម្បីប្រាស់
ប្រាស់។ វាមានតូនាទីសំរាប់បង្ហាញនូវអ្វី ដែលមិត្តភក្តិរបស់យើងបានធ្វើការសរសេរនៅ
ទំព័ររបស់ពួកគេ (Post) ។
II. Profile
Profile : ជាកន្លែងសំរាប់អោយយើងធ្វើការបំពេញនូវ ព័ត៌មានផ្ទាល់ខ្លួនរបស់យើង មានដូចជា៖
ស្រុកកំណើត ភេទ ប្រវត្តិការងារ និង ការសិក្សា ផ្លាស់ប្តូររូបភាព និងភាសាជាដើម...។
III. Account
Account : ជាកន្លែងសំរាប់អោយយើងធ្វើការ កែប្រនូវឈ្មោះ អ៊ីម៉ែល ពាក្យសំងាត់ លុបមិត្តភក្តិ
ចេញពីក្នុង Account របស់យើង ចាកចេញពីទំព័រFacebook ដែលនៅក្នុង
Account មានដូចជា៖
1. Edit Friends: ជាកន្លែងសំរាប់អោយយើងធ្វើការលុបមិត្តភក្តិចេញពី Account របស់យើង
2. Account Sittings: ជាកន្លែងសំរាប់អោយយើងធ្វើការកែប្រែនូវ ឈ្មោះ អ៊ីមែល ពាក្យសំងាត់
3. Privacy Sittings: ជាកន្លែងសំរាប់អោយយើងធ្វើការកែប្រែ Account របស់យើងទៅជា
ឯកជន រឺមួយ ជាសាធារណៈ ។
4. Help Center: ជាកន្លែងណែនាំអំពីការប្រើប្រាស់ របស់ Facebook និង Application
ទាំងអស់ដែលមាននៅក្នុង Facebook ។
5. Logout:ជាកន្លែងសំរាប់ចាកចេញពី Account របស់យើងនៃទំព័រ Facebook នៅត្រង់ខាងលើផ្នែកខាងឆ្វេងនៃ ទំព័រFacebook យើងឃើញមានចំនុចបីសំខាន់ៗ ដែល
មានគូសសញ្ញានិងលេខដូចរូបភាពខាងលើ៖
ត្រង់សញ្ញារង្វង់លេខ ១២ (Friends Requests) មានន័យថា យើងមានមនុស្ស ១២ សុំយើង
ធ្វើជាមិត្ត ប្រសិនបើយើងចង់អោយគេក្លាយជាមិត្តរបស់យើង យើងត្រូវចុចពាក្យ Conform
តែប្រសិនបើមិនចង់សូមចុចពាក្យ No Thanks or Not Now ។
ត្រង់សញ្ញារង្វង់លេខ ៨ (Messages) មានន័យថា មានយើងបានទទួលសារចំនួន ៨ ដែល
បានផ្ញើរមកពីមិត្តរបស់យើង រឺ មនុស្សដែលយើងមិនស្គាល់ ។
ត្រង់សញ្ញារង្វង់លេខ ៦ (Notifications) ជាកន្លែងសំរាប់ផ្តល់ដំណឹងដល់យើង រាល់ហេតុការ
ណ៍ផ្សេងៗ មានដូចជា៖ មិត្តភក្តិសរសេរនៅលើ Wall របស់យើង មិត្តភក្តិយល់ព្រមធ្វើជាមិត្ត
ភក្តិរបស់យើង និងដំណឹងផ្សេងៗទៀតដែលទាក់ទងនឹងយើង ។
របៀបផ្ញើររូបភាព រឺ សរសេរអក្សរផ្ញើរទៅកាន់មិត្តភក្តិ
រូបខាងក្រោមនេះបង្ហាញពីទីតាំងដែលយើងអាចធ្វើការផ្ញើររូបភាព រឺ អក្សរទៅកាន់មិត្តភក្តិ៖


IV. Status ជាកន្លែងសំរាប់សរសេរអក្សរផ្ញើរទៅកាន់មិត្តភក្តិ រឺ សរសេរអក្សរអ្វីមួយនៅក្នុងទំព័ររបស់យើង បន្ទាប់មកចុចពាក្យ Share ដើម្បីអោយមិត្តភក្តិយើងបានឃើញ
V. Photo ជាកន្លែងសំរាប់ធ្វើការផ្ញើររូបភាពទៅកាន់នរណាម្នាក់ រួមជាមួយនិង អក្សរផងដែរ ដែលនៅក្នុងនោះមានដូចជា៖
Upload a Photo: ជាកន្លែងសំរាប់ទាញយករូបភាពពីក្នុងកុំព្យូទ័ចូលទៅក្នុងប្រព័ន្ធ Internet
Take a Photo: ជាកន្លែងសំរាប់ទាញយករូបភាពចូលទៅក្នុងប្រព័ន្ធ Internet តាមរយះការ
ថតដោយប្រើកាមេរ៉ារបស់កុំព្យូទ័រ
Create an Album: ជាកន្លែងសំរាប់ទាញយករូបភាព ពីក្នុងកុំព្យូទ័ររបស់យើង ចូលទៅក្នុង
ប្រព័ន្ធ Internet ដែលជាលក្ខណៈរូបភាពច្រើន (ចាប់ពីរូបភាពពីរឡើងទៅ)
VI. Link: ជាកន្លែងសំរាប់ធ្វើការទាញយកនូវអាស័យដ្ឋាន វេបសាយផ្សេងៗចូលទៅ
ក្នុងទំព័រ Facebook ។ ដើម្បីទាញយកវេបសាយផ្សេងៗ មកដាក់ក្នុងទំព័រនេះបាន យើងត្រូវ
ចម្លង(copy)នូវអាស័យដ្ឋានវេបសាយនោះ រួចមកដាក់(past)នៅក្នុងប្រអប់ រួចចុចពាក្យថា
Attach ដើម្បីធ្វើការទាញយកវេបសាយនោះចូលទៅក្នុង Facebook ហើយសរសេរអក្សរ
ដើម្បីបង្ហាញថាវេបសាយនោះចង់និយាយពីអ្វីជាការស្រេច ។
VII. Videos: ជាកន្លែងសំរាប់អោយយើងធ្វើការ ទាញយករូបភាពចូលទៅក្នុង Facebook
របស់យើង ដែលមានលក្ខណៈពីរដូចខាងក្រោម៖
Record a Video: ជាកន្លែងសំរាប់អោយយើងធ្វើការ ថតវីដេអូរ តាមរយះកាមេរ៉ាកុំព្យូទ័រ
របស់យើង
Upload a Video: ជាកន្លែងសំរាប់អោយយើងធ្វើការ ទាញយកវីដេអូរ ពីក្នុងកុំព្យូទ័រ របស់
យើងដែលមានស្រាប់ចូលទៅក្នុង Facebook ។
! បញ្ជាក់ៈ រាល់ចំណុចទាំងបួនខាងលើ (Status, Photo, Link, Videos) ពេលយើងធ្វើកាសរ
សេរ រឺ Upload រួចរាល់ហើយ យើងត្រូវចុចពាក្យថា “Shared” ៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន