ប្រភពពី postkhmer.com
ក្រុងឃូយូបា: ក្រុមមិនសូវខ្លាំងកូរ៉េខាងត្បូង នឹងត្រូវជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ដោយសង្ឃឹមថា អាចបង្ហាញភាពអស្ចារ្យមួយក្នុងទីក្រុង Cuiaba រាត្រីនេះ។
ជោគវាសនារបស់កូរ៉េខាងត្បូង បានលិចលង់យ៉ាងជ្រៅចាប់តាំងពីថ្ងៃដ៏អស្ចារ្យនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០០២ ដែលនៅពេលនោះពួកគេបានបង្កើតប្រវត្តិសាស្ត្រមួយតាមរយៈការក្លាយជាក្រុមទ្វីបអាស៊ីទី១មួយក្នុងការឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជុំផ្តាច់ព្រ័ត្រ។
ប៉ុន្តែ នៅមុនពេលការឈានទៅប្រកួត World Cup ជាលើកទី៨ជាប់ៗគ្នារបស់ពួកគេ ពួកគេបានជួបភាពត្រដាបត្រដួសយ៉ាងខ្លាំងក្នុងវគ្គជម្រុះប្រចាំទ្វីប ខណៈដែលពួកគេបានឈានទៅដល់ដំណាក់កាលនេះដោយសារតែមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងប៉ុណ្ណោះ។ ពួកគេក៏បានរងបរាជ័យក្នុងការប្រកួតកម្តៅសាច់ដុំមុនយុទ្ធនាការ World Cup ក្រោមថ្វីជើងក្រុមជម្រើសជាតិទុយនីស៊ី ក្នុងលទ្ធផល ១-០ និងបានរងបរាជ័យ ៤-០ ក្រោមស្នាដៃក្រុមជម្រើសជាតិហ្គាណាកាលពីឆ្នាំមុន។
បែលហ្ស៊ិកត្រៀមបង្កើតភាពអស្ចារ្យ
ក្រុមប្រជុំដោយកីឡាករវ័យក្មេងរបស់បែលហ្ស៊ិក កំពុងតែត្រៀមលក្ខណៈក្នុងការចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេនៅពេលជួបក្រុមជម្រើសជាតិអាល់ហ្សេរីនៅរាត្រីនេះ ក្នុងការប្រកួតពូល H។
ខណៈដែលត្រូវបានចាត់ទុកថា ជាក្រុមមិនសង្ឃឹមច្រើនក្នុងការឈ្នះបានរង្វាន់នេះ ក្រុមប្រជុំដោយកីឡាករវ័យក្មេងដ៏មានទេពកោសល្យមួយនេះ មានកីឡាករឆ្នើមៗជាច្រើនដូចជាខ្សែបម្រើ Eden Hazard របស់ក្លិប Chelsea ខ្សែប្រយុទ្ធដ៏មានថាមពល Romelu Lukaku និងខ្សែការពារ Vincent Kompany របស់ក្លិប Manchester City។
ជំនួបជាមួយម៉ិកស៊ិកនឹងរំឭកដល់ការចងចាំដ៏អាក្រក់សម្រាប់ប្រេស៊ីល
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Hulk បញ្ជាក់ថា ការសងសឹកមិនស្ថិតក្នុងគម្រោងរបស់ពួកគេឡើយ ខណៈដែលក្រុមម្ចាស់ផ្ទះ World Cup មួយនេះ ត្រូវខិតខំដណ្តើមកៅអីក្នុងវគ្គ១៦ក្រុមចុងក្រោយនៅពេលជួបក្រុមម៉ិកស៊ិកនៅរាត្រីនេះ។ ម៉ិកស៊ិក បានកម្ទេចក្តីសង្ឃឹមរបស់ប្រេស៊ីលក្នុងការឈ្នះពានមួយក្នុងចំណោមពានពីរដែលពួកគេមិនធ្លាប់ឈ្នះកាលពីពីរឆ្នាំមុន នៅពេលពួកគេបានផ្តួលក្រុមជើងខ្លាំងរបស់អាមេរិកខាងត្បូងមួយនេះ ២-១ ដើម្បីឈ្នះមេដាយអូឡាំពិកក្នុងទីក្រុងឡុងដ៍៕ IS
កម្មវិធីប្រកួតនៅរាត្រីនេះ
បែលហ្ស៊ិក v អាល់ហ្សឺរី - 11 យប់
ប្រេស៊ីល v ម៉ិកស៊ិក - 2 ទៀបភ្លឺ
រុស្ស៊ី v កូរ៉េខាងត្បូង - 5 ទៀបភ្លឺ
No comments:
Post a Comment