ប្រភពពី កោះសន្តិភាព
រាជធានីភ្នំពេញ ៖ លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាគណៈអធិបតីក្នុងពីធីប្រគល់សញ្ញាបត្រដល់និស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានសុីតិកចំនួន១.៥៧៤នាក់ កាលពីវេលាព្រឹកថ្ងៃទី១៧ មិថុនា ២០១៤ នេះ ដែលរៀបចំឡើងនៅសាលប្រជុំវិទ្យាស្ថានជាតិអប់រំ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នាយករដ្ឋមន្ត្រីស្តីទីថ្លែងក្នុងពិធីនោះថា ការបញ្ចប់សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ប្រកបដោយជោគជ័យរបស់និស្សិតនៃវិទ្យាស្ថានសុីតិកនេះ សបញ្ជាក់ឱ្យឃើញថា វិទ្យាស្ថានសុីតិកសម្រេចបានស្នាដៃដ៏ធំធេងក្នុងការលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ប្រទេសជាតិ ស្របតាមគោលនយោបាយអប់រំ បណ្តុះបណ្តាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលរាជរដ្ឋាភិបាលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ដល់ការកសាងជំនាន់យុវវ័យសម្រាប់បន្តវេន ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា តាងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាស្ត្រាចារ្យ បុគ្គលិកវិទ្យាស្ថានសុីតិក ដែលបានប្រឹងប្រែងបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ជាពិសេសសូមថ្លែងនូវក្តីសរសើរដោយស្មោះចំពោះក្មួយៗនិស្សិតជ័យលាភីទាំងអស់ដែលខិតខំរៀនសូត្រ និងគោរពវិន័យរបស់វិទ្យាស្ថានរហូតទទួលបាននូវចំណេះដឹងសមតាមបំណងប្រាថ្នា ។
No comments:
Post a Comment