Tuesday, June 17, 2014

អាមេរិក​ថ្កោលទោស​ការ​សម្លាប់​រង្គាល​របស់​ក្រុម​សកម្មប្រយុទ្ធ ISIL នៅ​អ៊ីរ៉ាក់

0 comments
ប្រភពពី postkhmer.com
ក្រុងបាកដាដៈ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ បាន​ថ្កោលទោស​ការ​សម្លាប់​រង្គាល​«គួរ​ឲ្យ​រន្ធត់» របស់​ក្រុម​សកម្មប្រយុទ្ធ​អ៊ិស្លាមនិយម​ដែល​គេ​បាន​និយាយ​ថា បាន​សម្លាប់​ទាហាន​អ៊ីរ៉ាក់​រាប់​រយ​នាក់ ខណៈ​ពួកគេ​បាន​រុល​ទៅ​កាន់​ក្រុង​បាកដាដ បន្ទាប់ពី​បាន​ដណ្តើម​កាន់កាប់​តំបន់​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ដ៏ធំ​ល្វឹងល្វើយ។ អ៊ីរ៉ាក់ បាន​និយាយ ថា ខ្លួន​បាន​ទទួល​«ការ​ផ្តើម​គំនិត​ថ្មី​»​ប្រឆាំង​ក្រុម​យុទ្ធជន​មកពី​រដ្ឋ​អ៊ីរ៉ាក់​និង ឡឺ វ៉ង់​អ៊ិស្លាមនិយម ខណៈ​របាយការណ៍​គួរ​ឲ្យ​ខ្ពើម ជាច្រើន​បាន​លេចចេញ​អំពើ​ឃោរឃៅ ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅក្នុង​អំឡុង​ពេល​នៃ​ការ​វាយលុក​លឿន​ដូច​ផ្លេកបន្ទោរ​របស់​ពួកគេ។
រូបថត​ជាច្រើន ដែល​បាន​បង្ហោះ តាម​អ៊ីនធឺណិត ត្រូវ​បាន​និយាយ​ថា បាន​បង្ហាញ​ពី​ក្រុម​សកម្មប្រយុទ្ធ កំពុង​ប្រហារ​ជីវិត​ភ្លាមៗ នៃ​សមាជិក​នៃ​កម្លាំង​សន្តិសុខ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​រាប់​សិប​នាក់ ខណៈ​ការ​បង្ហោះ​តាម​ធ្វីធើរ របស់​ក្រុម ISIL បាន​អះអាង​ថា​ពួកគេ​បាន​សម្លាប់ ទាហាន Shia​១៧០០​នាក់។
នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស អាមេរិក លោកស្រី Jen Psaki បាន​និយាយ​ថា​៖ «ការ​អះអាង​ពី​ក្រុម​រដ្ឋ​អ៊ីរ៉ាក់ និង​ឡឺវ៉ង់​អ៊ិស្លាម​និយម ថា​ខ្លួន​បាន​សម្លាប់​រង្គាល​ទាហាន​ទ័ពអាកាស Shia អ៊ីរ៉ាក់​ដែល​ទើប​នឹង​រើស​ថ្មី ១៧០០ នាក់​នៅ​ក្រុងទី​គ្រីត គឺ​គួរ​ឲ្យ​រន្ធត់ និង​ការ​ពិពណ៌នា​ពិតៗ អំពី​ការ បង្ហូរ​ឈាម ដែល​ក្រុម​ភេរវកម្ម​ទាំង​នេះ តំណាង​ឲ្យ»។


លោកស្រី​បាន​ថ្លែង​ថា៖ «​ខណៈ​យើង​មិន​អាច​បញ្ជាក់​ពី​របាយការណ៍​ទាំងនេះ បំណង​សំខាន់​របស់ ISIL គឺ​ដើម្បី​បំភ័យ​ទឹកចិត្ត​ពលរដ្ឋ​អ៊ីរ៉ាក់​គ្រប់​រូប និង​ជំរុញ​ការ​បាក់បែក​ខាង​និកាយ។
លោកស្រី Psaki បាន​ថ្លែង​ថា អាមេរិក នឹង​ជម្លៀស​បុគ្គលិក​ខ្លះ​ចេញ និង​បង្កើន​សន្តិសុខ​នៅឯ ស្ថានទូត​របស់​ខ្លួន ដែល​ធំបំផុត​របស់​អាមេរិក​ទូទាំង​ពិភពលោក និង​រៀបចំ​តំបន់​បៃតង​ដែល​ការពារ​រឹងមាំ​នៅ​ក្រុង​បាកដាដ ដោយសារ​អស្ថិរភាព​កំពុង​បន្ត។
កម្លាំង​អ៊ីរ៉ាក់​ដែល​បង្វឹក​ដោយ​អាមេរិក​បាន​បរាជ័យ​ភ្លាមៗ នៅពេល​ដែល​ក្រុម​ជ្រុលនិយម ISIL បាន​កាន់កាប់​ទីប្រជុំជន​សំខាន់ៗ​ភា្លមៗ​ពី​សប្តាហ៍​មុន ដោយ​បាន​បោះបង់​រថយន្ត​និង​ទីតាំង និង​បោះ​ឯកសណ្ឋាន​ចោល។
ពួកគេ បាន​កាន់កាប់​ក្រុង​មូស៊ុល​ដែល​ជា​ក្រុង​ធំ​ទី​២ និង​ក្រុងទី​គ្រីត ជា​ស្រុក​កំណើត​របស់​សាដាម ហ៊ូសេន ជា​ជន​ផ្តាច់ការ​ចុងក្រោយ និង​ជា​រដ្ឋធានី​នៃ​ខេត្ត​សាឡាហិដឌីន។ ក្នុង​ពេល​៤​ថ្ងៃ ពួកគេ​ស្ថិត​ក្នុង​ចម្ងាយ​៨០​គ.ម. ព្រំប្រទល់​ក្រុង​បាកដាដ។
ក្រុម​មន្ត្រី​អ៊ីរ៉ាក់ បាន​និយាយ​ថា ពេល​នេះ​កម្លាំង​ពួកគេ​បាន​និង​កំពុង​ចាប់ផ្តើម​វាយ​រុញច្រាន​ក្រុម​សកម្មប្រយុទ្ធ ហើយ​ទាហាន បាន កាន់កាប់​ទីប្រជុំជន​ពីរ នៅ​ខាង​ជើង​ក្រុង​បាកដាដ។
វីរសេនីយ៍ឯក​ប៉ូលិស​ម្នាក់​និង​វេជ្ជបណ្ឌិត​ម្នាក់ បាន​និយាយ​ថា ខណៈ​ពួកគេ​បាន​ចាប់ផ្តើម​រុញ​ក្រុម​ជនសកម្មប្រយុទ្ធ​ចេញ ពួកគេ​បាន​ឃើញ​សាកសព ប៉ូលិស​ឆេះខ្លោច​១២​នាក់​នី ទីប្រជុំជន​អ៊ីសាគី។
ក្រុង​វ៉ាស៊ីនតោន ក៏​បាន​ដាក់​ពង្រាយ​ក្រុម​នាវា​ផ្ទុក​យន្តហោះ​មួយ​ទៅ​កាន់​តំបន់​ឈូងសមុទ្រ ខណៈ​ប្រធានាធិបតី​អាមេរិក​លោក អូបាម៉ា បាន​ថ្លែង​ថា លោក​កំពុង​ថ្លែង​គ្រប់​ជម្រើស​ដើម្បី​គាំទ្រ​ដល់​អ៊ីរ៉ាក់៕ PSA

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន