និរភ័យការងារ និងការសង្គ្រោះបន្ទាន់
២.១ សេចក្តីផ្តើម
យើងដឹងហើយថាអគ្គិសនី គឺជាប្រភពមួយដើរតួយ៉ាងសំខាន់នៅក្នុងការរស់នៅរបស់មនុស្ស។ តាមរយៈអគ្គិសនីធ្វើ ឱ្យមនុស្សទទួលបាននូវភាពសុខស្រួលជាច្រើន គឺមនុស្សប្រើអគ្គិសនីក្នុងចំនែកមួយជាប្រចាំ។ ហើយមនុស្សជាច្រើនប្រើ ប្រាស់នូវអគ្គិសនីដោយមិនបានគិតពីផលប៉ះពាល់របស់វា ដែលជាហេតុអាចបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ ឬ គ្រោះថ្នាក់ដល់អាយុជីវិតបាន។ ដូច្នេះយើងជាអ្នកបច្ចេកទេសអគ្គិសនីត្រូវតែយកចិត្តទុកដាក់ និងតាំងស្មារតីទទួលខុស ត្រូវឱ្យបានខ្ជាប់ខ្ជួនទៅលើគោលកាណ៍មួយចំនួនដែលទាក់ទងទៅនឹងនិរភ័យការងារ ដើម្បីធានាបាននូវសុវត្ថិភាពខ្លួនឯង និងអ្នកប្រើ ប្រាស់។
២.២ និរភ័យការងារ
និរភ័យការងារគឺជាក្បួនច្បាប់សំរាប់ពន្យល់បង្ហាញដល់អ្នកដែលបំពេញការងារ ដើម្បីឱ្យជៀសផុតពីគ្រោះថ្នាក់នានា ពេលអនុវត្តការងារនៅគ្រប់ទីកន្លែង។ ប្រសិនបើបុគ្គលម្នាក់ៗធ្វើការដោយធ្វេសប្រហែស ឬមិនបានយល់ច្បាស់អំពី សុវត្ថិភាពនៃការងារ នោះគ្រោះថ្នាក់អាចកើតឡើងជាយថាហេតុគ្រប់ពេលវេលាដែលអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ ជិវិតបាន។ នៅក្នុងផ្នែកនេះយើងលើកយកតែនិរភ័យសំខាន់ៗមួយចំនួនដែលទាក់ទងនឹងការជួសជុលមូទ័រ មានដូចតទៅៈ
២.២.១ និរភ័យក្នុងរោងចក្រ
គឺសិក្សាអំពីនិរភ័យទូទៅ ទាក់ទងទៅនឹងបទបញ្ញាត្តក្នុងរោងចក្រសហគ្រាសដើម្បីធានាសុវត្ថិភាពចំពោះបុគ្គលិកក្នុង រោងចក្រ។ បុគ្គលិកកម្មករត្រវសិក្សា និងឆ្លងកាត់ផ្នែកនិរភ័យការងារដោយមានលិខិតបញ្ជាក់ត្រឹមត្រូវានៅក្នុងផ្នែកនីមួយៗ សិន។
២.២.២ និរភ័យក្នុងការដ្ឋាន
និរភ័យកំរិតនេះត្រូវមានការណែនាំផ្ទាល់ និងទទួលខុសត្រូវផ្ទាល់ដោយប្រធានការដ្ឋាន។ នៅក្នុងករណីដែលមាន គ្រោះថ្នាក់ប្រធានការដ្ឋានជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង និងផ្គត់ផ្គង់រាល់សម្ភារនិរភ័យដែលចាំបាច់។
២.២.៣ និរភ័យក្នុងរោងជាង
និរភ័យកំរិតទី ៣ នេះគឺប្រធានផ្នែករោងជាងជាអ្នកណែនាំជាប្រចាំរៀងរាល់ដើមសប្តាហ៍។ នៅពេលដែលមាន បច្ចេកវិទ្យាថ្មីៗគេត្រូវធ្វើការហ្វឹកហាត់ និងបណ្តុះបណ្តាលបុគ្គលិកជាបន្ទាន់។ នៅក្នុងផ្នែកនេះប្រធានរោងជាងបានបែង ចែកយ៉ាងជាក់លាក់តាមក្រុមនីមួយៗជាអ្នកទទួលខុសត្រវ។
២.២.៤ និរភ័យតាមកន្លែងធ្វើការ
ដើម្បីធានាសុវត្ថិភាពក្នុងការអនុវត្តន៍ការងារ បុគ្គលិកត្រូវទទួលការណែនាំ ឬរំលឹកនិរភ័យជាប្រចាំតាមរយៈប្រធាន ក្រុម ឬប្រធានផ្នែកនីមួយៗ។ ក្នុងករណីនេះប្រធានក្រុម ឬប្រធានផ្នែកមានតួនាទីជាអ្នកត្រួតពិនិត្យជាប្រចាំរាល់ការ អនុវត្តន៍ និងប្រើប្រាស់សម្ភារនិរភ័យ និងបទបញ្ញត្តនិរភ័យការងារ។
២.៣ ច្បាប់និរភ័យទូទៅសំរាប់អ្នកធ្វើការក្នុងរោងជាង
និរភ័យរបស់អ្នកគឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នក។ គ្រឿងម៉ាស៊ីនជាអ្នកបង្ករគ្រោះថ្នាក់ដល់យើងប៉ុន្តែយើង ជាអ្នកប្រើប្រាស់ត្រូវត្រួតពិនិត្យវាដើម្បីការពារជាមុនក្នុងការទប់ទល់នឹងគ្រោះថ្នាក់ទាំងនោះ។
វិធីការពារ និងទប់ទល់ដើម្បីជៀសវាងពីគ្រោះថ្នាក់ទាំងនោះមានដូចតទៅៈ
២.៣.១ សំរាប់ការងារទូទៅ
- ប្រើសំលៀកបំពាក់ធ្វើការក្នុងរោងជាង ឬ
សំលៀកបំពាក់ណាដែលត្រូវនឹងខ្លួនល្មម មិនធូរពេក
មិនរលុងពេក អាចឱ្យយើងធ្វើចលនាបានយ៉ាងស្រួល។
- ចុងដៃអាវដែលរលុងអាចនាំឱ្យមានគ្រោះថ្នាក់បាន ជាពិសេសពេលដែលអ្នកធ្វើការក្នុងរោងជាងជាមួយនឹងម៉ាស៊ីន កំពុងដំណើរការ។ ដូច្នេះត្រូវពាក់អាវដៃខ្លី បើអាវដៃវែងត្រូវមូរដៃអាវឱ្យលើកែងដៃពេលធ្វើការក្នុងរោងជាង។
- មិនត្រូវមូរជើងខោទេ វាអាចទាក់ជាមួយនឹង
គ្រឿងទាំងឡាយណាដែលលយចេញ។
- បិទឡេវអាវ ឬរូតបិទខ្សែរូតអាវដែលអ្នកពាក់នៅ
ក្នុងរោងជាង។ អាវមិនបិទឡេវមិនមែនគ្រាន់តែអាក្រក់មើល
ប៉ុណ្ណោះទេ បុន្តែអាចបង្កឱ្យមានគ្រោះថ្នាក់ផងដែរ។
- ត្រូវប្រើប្រាស់សំលៀកបំពាក់ធ្វើការស្អាតជានិច្ច
- នៅក្នុងរោងជាងអ្នកត្រូវពាក់ស្បែកជើងដែល
មានបាតក្រាស់ៗ ដើម្បីការពារជើងរបស់អ្នកកុំឱ្យមាន
គ្រោះថ្នាក់។
- កាលណាអ្នកធ្វើការជាមួយសម្ភារគគ្រាត ឬសម្ភារ
ដែលមានគែមបណ្តាលឱ្យមុតត្រូវពាក់ស្រោមដៃដើម្បីការ
ពារដៃរបស់អ្នកទល់នឹងចំរាសឬមុតដោយសារគែមនោះ។
- ពាក់ក្បាំងមុខ ឬក្បាំងច្រមុះកាលណាអ្នក
ធ្វើការក្នុងកន្លែងដែលមានធូលីហុយចេញពីជញ្ជាំង
ឥដ្ឋដែលយើងបានកាត់ ឬចេញពីសារធាតុគីមីមួយ
ចំនួនដូចជា វែរនីខ្សែភ្លើង ជ័រកាវក្រដាស ថ្នាំលាប
និងផ្សែងដែលភាយចេញពីធូបផ្សារ។
-កាលណាអ្នកធ្វើការនៅក្នុងលក្ខ័ណដែល
មានសំលេងខ្លាំងត្រវពាក់ប្រដាប់ការពារត្រចៀក។
-ប្រើឧបករណ៏ដើរដោយចរន្តអគ្គិសនី អ្នកត្រវជូតដៃអ្នកឱ្យស្ងូត។
-នៅពេលធ្វើការទីខ្ពស់ចាប់ពី ២ម៉ែត្រឡើងទៅត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
-មិនត្រូវបរិភោគនៅកន្លែងធ្វើការទេ ព្រោះសារធាតុគីមី
អាចចូលក្នុងអាហាររបស់អ្នកដែលនាំឱ្យមានគ្រោះថ្នាក់។
-នៅក្នុងរោងជាងមិនត្រវខាកស្តោះស្រេចតែចិត្តឡើយ។
ត្រូវស្តោះទឹកមាត់ដាក់ក្នុងប្រអប់សំរាប់ដាក់ទឹកមាត់
តែបើសិនជាគ្មានទេត្រូវបត់ក្រដាស់ជារាងសាជីហើយស្តោះដាក់
ក្នុងនោះ បន្ទាប់មកចោលវាក្នុងធុងសំរាមឬឺប្រសើរជាងនេះទៀត
ត្រូវបំបាត់ចោលនូវទំលាប់អាក្រក់នេះចេញ ដោយដេរាទៅបង្គន់
សិនទើបយើងស្តោះវាចេញ ព្រោះទឹកមាត់អាចបណ្តាលឱ្យឆ្លងជំងឺ
ផ្សេងៗដែលយើងមានទៅដល់អ្នកដទៃ។
-រៀចចំរោងជាងឱ្យទៅជាកន្លែងមួយគួរឱ្យ
ចូលចិត្ត និងជា កន្លែងធ្វើការប្រកបដោយនិរភ័យ។
ឧបករណ៍បរិក្ខារនៅក្នុងរោងជាងជាមិត្តរបស់អ្នក
ដូច្នេះត្រូវថែររក្សាវាឱ្យបានល្អ និងអនុវត្តតាមច្បាប់
និរភ័យចំពោះវត្ថុទាំងនោះ។
-ពេលដែលយើងឈឺ ឬនឿយហត់ខ្លាំងត្រូវឈប់សំរាក។
-មិនត្រូវប្រលែងគ្នាដាច់ខាតជាមួយ ឧបករណ៍ដែលប្រើប្រាស់ក្នុងរោងជាង។
-មិនត្រូវលើកសម្ភារធ្ងន់ៗហួសប្រមាណពេកទេ ចាំបាច់ត្រូវរកកម្លាំងមកជួយ។
-មុននឹងចាប់ផ្តើមដំណើរការត្រូវត្រួតពិនិត្យម៉ាស៊ីនជាមុន ថាតើការតំឡើងបានត្រឹមត្រូវហើយឬនៅ និងមើល ម៉ាស៊ីនថាតើវាអាចមានឧបសគ្គនៅពេលបញ្ជាដោយដៃដែរឬទេ។
-មុននឹងចាប់ផ្តើមធ្វើការងារ ត្រូវត្រួតពិនិត្យម៉ាស៊ីនជាប្រចាំ។
-ត្រវបិទកុងតាក់មុននឹងថែទាំ និងជូតសំអាតម៉ាស៊ីន។
-មិនត្រូវពាក់ខោអាវរលុង ក្រវាត់ក ជញ្ជៀន ឬខ្សែដៃដែលអាចជាប់នឹងម៉ាស៊ីនកំពុងដំណើរការ បរិធានបញ្ជូន ថាមពល ឬគ្រឿងចក្រកំពុងដើរទេ គឺត្រូវប្រាកដថាអ្នកជំនួយការស្ថិតនៅជិតម៉ាស៊ីនមិនស្លៀក ឬពាក់វត្ថុដូចយើងដែរ។
-បញ្ឈប់គ្រឿងដែលមានចលនាទាំងអស់មុននឹងជូតសំអាតផ្នែកណាមួយនៃម៉ាស៊ីន។ បោសសំអាតចំណាំង ឬកំទេច កំទីផ្សេងៗដោយប្រើច្រាស។ បើអ្នកប្រើឧបករណ៍ផ្លុំខ្យល់ត្រូវដាក់ឱ្យទាប ហើយមិនត្រូវផ្លុំកំទេចកំទីចេញពីខ្លួនយើង ឡើយ។
-នៅពេលសំលៀងវត្ថុអ្វីមួយត្រូវពាក់វែនតា ឬក្បាំងដើម្បីការពារភ្នែកកុំឱ្យកំទេចកំទីអ្វីចូលភ្នែកយើងបាន។
-ត្រូវដោះគ្រឿងអលង្ការដែលមានលើខ្លួនចេញ។
២.៣.២ សំរាប់ការជួសជុល ឬតបណ្តាញអគ្គិសនី
-ត្រូវបិទប្រភពអគ្គិសនីមុននឹងធ្វើការជួសជុល
-ឧបករណ៍ដែលត្រូវប្រើដូចជាញញួរត្រូវមានដងឈើ ឬជ័រ ដង្កាប់ ទួណឺវីស កាំបិត កន្ត្រៃត្រូវមានអ៊ីសូឡង់បិទជិត។
-ត្រូវប្រើឧបករណ៍តេស្តភ្លើង ( Test Pen ឬ Multi-Meter)
-នៅពេលធ្វើការជាមួយអគ្គិសនីត្រូវមានគ្នាយ៉ាងតិចចាប់ពី ២នាក់ឡើងទៅ
-ប្រើតុ ឬរន្ទាដែលមានអ៊ីសូឡង់ និងមានសភាពរឹងមាំ
-ពេលធ្វើការត្រូវយកខ្សែណឺតបុកចូលក្នុងដី
-ខ្សែអគ្គិសនីត្រូវតែត្រួតពិនិត្យឱ្យបានច្បាស់លាស់មុននឹងយកទៅប្រើប្រាស់។
២.៤ ផ្លាកសញ្ញានិរភ័យការងារសំខាន់ៗ
-ផ្លាកសញ្ញាហាមជក់បារី :មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម
ហើយនៅក្នុងផ្ទៃរង្វង់មានរូបបារី កាត់ដោយឆ្នូតពណ៌ក្រហម។
-ផ្លាកសញ្ញាហាមដើរកាត់ : មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម
ហើយនៅ ក្នុងផ្ទៃរង្វង់មានរូបមនុស្សឈរ ជើងបោះជំហានដើរ កាត់
ដោយឆ្នូតពណ៌ក្រហម។
-ផ្លាកសញ្ញាហាមប៉ះ ឬស្ទាប : មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម
ហើយនៅក្នុងផ្ទៃរង្វង់នោះមានរូបបាតដៃ កាត់ដោយឆ្នូតពណ៌ក្រហម។
-ផ្លាកសញ្ញាហាមប្រើគ្រឿងឆេះ : មានផ្ទៃពណ៌ខ្មៅ ឬស រង្វង់ព័ទ្ធជុំវិញពណ៌
ក្រហម ហើយនៅក្នុងផ្ទៃរង្វង់មានរូបឈើគូស កាត់ដោយឆ្នូតពណ៌ក្រហម។
-ផ្លាកសញ្ញាគ្រោះថ្នាក់តង់ស្យុងខ្ពស់
២.៥ គ្រោះថ្នាក់ផ្សេងៗ
សព្វថ្ងៃនេះយើងឃើញមានគ្រោះថ្នាក់បានកើតឡើងជាច្រើន ដែលភាគច្រើនគឺគ្រោះថ្នាក់ចរាចរ ហើយបន្ទាប់មក នោះគឺគ្រោះថ្នាក់ដែលកើតឡើងក្នុងពេលបំពេញការងារ ដែលការងារទាំង នោះទាក់ ទង ទៅនឹងបច្ចេកទេស។ គ្រោះថ្នាក់ កើតឡើងក្នុងពេលបំពេញការងា រដែលទាក់ទងនឹង បច្ចេកទេស មានដូចខាងក្រោមៈ
២.៥.១ គ្រោះថ្នាក់បណ្តាលមកពីចលនាម៉ាស៊ីន
គ្រប់ចលនាម៉ាស៊ីនទាំងអស់សុទ្ធតែមានគ្រោះថ្នាក់។ គ្រោះថ្នាក់ទាំងនោះបណ្តាលមកពីចលនា នៃផ្នែកផ្សេងៗរបស់ ម៉ាស៊ីនមានដូចតទៅៈ
- គ្រឿងម៉ាស៊ីនដែលវិល
- ផ្លែកាត់សំរាប់កាត់តំរឹម
- គ្រឿងដែលកំពុងមានចលនា
- គ្រឿងដែលធ្វើចលនាទៅមក
- កង់យោង និងខ្សែពានកំពុងមានចលនា
- កង់ស្ពឺគ្រឿងចក្រ
- ចលនាខ្វះការត្រួតពិនិត្យនៃគ្រឿងដែលរលុង រឺបាតបង់ខ្ចៅ
- អ្នកបញ្ជារម៉ាស៊ីន និងអ្នកដទៃទៀតដែលស្ថិតនៅពីមុខគ្រឿងដែលកំពុងមានចលនាអាចរងគ្រោះដោយសំលៀកបំពាក់ ឬសក់ដែលនឹងឆក់ទាញយករាង្គកាយចូលក្នុងម៉ាស៊ីន។
២.៥.២ គ្រោះថ្នាក់ដែលបណ្តាលមកពីការដឹកជញ្ជូន និងការលើកដាក់
ការដឹកជញ្ជូន និងការលើកដាក់របស់ធ្ងន់នាំមកនូវគ្រោះថ្នាក់នៅពេលដែលអ្នកមិនបានគិតគូរ ឱ្យបានដិតដល់មានដូចជា
-ការលើករបស់ធ្ងន់ៗលើសកម្លាំងមនុស្សនាំឱ្យបាក់គ្រេចផ្នែកណាមួយនៃសិរីរាង្គកាយ និងធ្លាក់របស់នោះមកត្រូវ សមាជិក រឺបុគ្គលដែលនៅជិតនោះ។
-ការលើករបស់ធ្ងន់លើសកម្លាំងម៉ាស៊ីនបណ្តាលឱ្យខូចផ្នែកផ្សេងៗនៃមេកានិចរបស់ម៉ាស៊ីន និងខ្សែកាបដាច់ធ្វើឱ្យ ធ្លាក់ឧបករណ៍ ឬធ្វើឱ្យខ្សែកាបដែលដាច់នោះវាត់ត្រូវមនុស្ស។
-ការចងមិនបានណែនល្អ និងរៀបចំមិនបានត្រឹមត្រូវ អាចនាំឱ្យគ្រោះថ្នាក់ដល់មនុស្ស ឬសត្វបាន។
២.៥.៣ គ្រោះថ្នាក់ដែលបណ្តាលមកពីចរន្តអគ្គិសនី
គ្រប់ទីកន្លែងដែលប្រើប្រាស់ចរន្តអគ្គិសនី គ្រោះថ្នាក់អាចកើតមានឡើង បាននៅពេលណាដែល អ្នកមានការធ្វេស ប្រហែស។
-អគ្គីភ័យអាចកើតមានឡើងនៅពេលតំណខ្សែគ្មានស្រោមប៉ះគ្នា ឬខ្សែដែលរហែកស្រោមប៉ះគ្នា (ខ្សែហ្វា និងខ្សែ ណឺត ឬខ្សែហ្វាមួយ និងខ្សែហ្វាផ្សេងទៀត )។
-អគ្គីភ័យអាចកើតមានឡើងនៅពេ លប្រើមុខកាត់ខ្សែតូចខុសពីបទដ្ឋានបច្ចេកទេស ធ្វើឱ្យកំដៅរបស់ខ្សែភ្លើងកើន ឡើងនៅពេលមានតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីខ្ពស់។
-អគ្គីភ័យអាចកើតមានឡើងនៅពេលដែលដកឌុយចេញពីឆ្នាប់ចរន្ត ឬដោតឌុយចូលឆ្នាប់ចរន្ត ដោយមិនបានបិទ កុងតាក់របស់ឧបករណ៍ប្រើប្រាស់ ឬកុងតាក់ឆ្នាប់ចរន្តជាមុនដែលជាហេតុធ្វើឱ្យមានព្រាយផ្កាភ្លើងកើតឡើងនៅចន្លោះឆ្នាប់ ចរន្តនិងឌុយ ហើយនៅក្បែរៗនោះមានវត្ថុដែលងាយឆេះដូចជា ប្រេង សាំង និងហ្គាសជាដើម។ -អាចឆ្លងឆក់នៅពេលដែលអ្នកប៉ះពាល់តួម៉ាស៊ីនគ្មានប្រើខ្សែដី។
-ឆក់នៅពេលដែលអ្នកប្រើប្រាស់សម្ភារអគ្គិសនីគ្មានអ៊ីសូឡង់ស្រោបពីខាងក្រៅ។
-ឆ្លងឆក់នៅពេលដែលខ្លូនប្រាណរបស់អ្នកសើម ឬបែកញើសហើយប៉ះផ្ទាល់ទៅនឹងឧបករណ៍អគ្គិសនី។
-តមុខតំណខ្សែភ្លើង ឬជួសជុលគ្រឿងប្រើប្រាស់អគ្គិសនីដោយមិនបានផ្តាច់ចរន្តអគ្គិសនីចេញជាមុន។
-ប្រើប្រាស់អ៊ីសូឡង់ដែលគ្មានគុណភាពល្អតាមស្តង់ដាដែលបានកំណត់។
-ធ្វើការជាមួយតង់ស្យុងខ្ពស់ ប៉ុន្តែប្រើប្រាស់អ៊ីសូឡង់ដែលធន់នឹងតង់ស្យុងទាបជាងតង់ស្យុងកំពុងធ្វើ។
-តខ្សែកាបធំៗតាមបង្គោលដែលមានចម្ងាយវែង ខ្ពស់ៗដោយមិនបានភ្ជាប់ខ្សែកាបនោះទៅដីអាចបណ្តាលឱ្យឆក់ បានដោយសារខ្សែកាបនោះជាកុងដង់ធៀបជាមួយដី។
២.៥.៤ កត្តាមនុស្ស
-លទ្ធភាពនៃគ្រោះថ្នាក់អាចកើតឡើង កាលណាភាពនឿយហត់កើនឡើង ឬការធ្វើការងារបង្ខំឱ្យហើយក្នុងពេល ឆាប់ៗ នោះធ្វើឱ្យស្មារតីនៃភាពប្រុងប្រយ័ត្នរបស់យើងថយចុះ។
-អ្នកបច្ចេកទេស និងអ្នកជំនាញត្រូវមានជាចាំបាច់ដើម្បីតម្លើងបរិក្ខារឱ្យមានប្រសិទ្ធិភាព។ ដូច្នេះកម្មករគួរតែត្រូវ បានបណ្តុះបណ្តាលជាមុនដើម្បី ទទួលបាននូវ ចំនេះដឹងពេញលេញខាងផ្នែក និរភ័យ មុននឹងធ្វើការជាមួយបរិក្ខារ។
-អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យលើកម្មករត្រូវយល់ដឹងកត្តាមនុស្សនៅក្នុង បញ្ហនិរភ័យឱ្យបាន ច្បាស់លាស់ ដោយ ចាប់អារម្មណ៍លើបម្រុងប្រយ័ត្នរបស់កម្មករ ចាប់អារម្មណ៍ថាគេមានជំងឺ ឬអត់មិន ត្រូវបញ្ចោញកំហឹង លើកម្មករ និងមិនត្រូវ បញ្ចោញឥរិយាបថ ឬពាក្យសំដីមិនសមរម្យលើពួកគេ ឡើយ។ ទាំងនេះអាចបណ្តាលឱ្យមានការអាក់អន់ចិត្ត លទ្ធផលដែល ទទួលបានគឺរបួស។ ដូចនេះវិស្វករ អ្នកគ្រប់គ្រង និងអ្នកត្រួតពិនិត្យត្រូវគិតគូរដល់ការចាត់តាំងបុគ្គលិកធ្វើការឱ្យសមស្រប ទៅតាមដំណើរការការងារ។
២.៦ បម្រុងប្រយ័ត្ន និងការរៀបចំមុនពេលធ្វើការងារ
យើងអាចធ្វើការប្រកបដោយសុវត្ថិភាពជាមួយនឹងអគ្គិសនី ដោយយើងគ្រាន់ តែគោរពទៅតាម ច្បាប់ដ៏សាមញ្ញៃន អគ្គិសនីដូចបានបង្ងាញនៅក្នុងចំណុចនិរភ័យខាងលើ ដើម្បីជៀសវាងគ្រោះ ឬរបួស ដល់ខ្លួន និងខូចខាតឧបករណ៍ ឬបរិធាន ប្រើប្រាស់។ ការរៀបចំមុនពេលធ្វើ ការងារក៏ជា កត្តាមួយគួរ ឱ្យយកចិត្តទុកដាក់ដែរ គឺត្រូវរៀបចំឧបករណ៍ប្រើប្រាស់ឱ្យបាន គ្រប់គ្រាន់ និងត្រួតពិនិត្យវាឱ្យបាន ម៉ត់ ចត់ដើម្បីជៀសវាងការប្រើប្រាស់ឧបករណ៍ដែលខួចដោយមិនដឹងខ្លួន ជាពិសេសទៅ ទៀតនោះអ្នក បច្ចេកទេស អគ្គិសនីត្រួវតែរៀបចំឧបករណ៍មួយចំនួន សំរាប់ពន្លត់អគ្គីភ័យនៅកន្លែងធ្វើការងារ មាន ដួចជាៈ
-ដបឧស្ម័នពន្លត់អគ្គីភ័យត្រួវមានឧស្ម័ន និងអាចប្រើប្រាស់បាន
-ប៉ែល សំរាប់ចួកខ្សាច់ជះពន្លត់អគ្គីភ័យ
-ធុងដាក់ខ្សាច់ សំរាប់ជះពន្លត់អគ្គីភ័យ
-ពំនូកខ្សាច់
-ធុងទឹក ត្រួវមានទឹកជានិច្ច
-ទុយោទឹកដែលអាចបត់បែនបាន ហើយភ្ជាប់ទៅនឹងប្រភពទឹករួចជាស្រេច
-បាវ ឬក្រណាត់ក្រាស់ៗសំរាប់ជ្រលក់ទឹកគ្របពីលើគ្រឿងដែលឆេះ
-ទំពក់ សំរាប់ទាក់ទាញគ្រឿងឆេះចេញ។
២.៧ ការសង្គ្រោះបន្ទាន់
ការសង្គ្រោះបន្ទាន់គឺជាការជួយដល់ជនរងគ្រោះ ឬអ្នកជំងឺកុំឱ្យធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ និងឱ្យជៀស ផុតពីគ្រោះថ្នាក់ ឬឱ្យស្បើយពីជំងឺទាំងនោះ។ វាជួយឱ្យយើងដឹងថាពេលណាត្រូវធ្វើខ្លួនឯង ហើយ ពេលណាត្រូវហៅជំនួយពេទ្យ។ អ្នក សង្គ្រោះបន្ទាន់ត្រូវដឹងនូវអ្វីដែលត្រូវពិនិត្យរកមើល អ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ហើយធ្វើរបៀបណា ចំណុចទាំង អស់នេះនឹងមានចែងជាបន្តបន្ទាប់ដូចតទៅៈ
២.៧.១ សេចក្តីណែនាំទូទៅ
គ្រប់ការគ្រោះថ្នាក់ និងគ្រប់ជំងឺគឺភាគច្រើនខុសប្លែកពីគ្នា ប៉ុន្តែអ្នកជួយសង្គ្រោះ អាចដឹងនូវ សកម្មភាពទាំងឡាយ ដែលចាំបាច់គ្រប់ពេលវេលា។ អ្នកជួយសង្គ្រោះត្រូវទទួល ខុសត្រូវនៅចំពោះ មុខជនរងគ្រោះដូចខាងក្រោមៈ
-រក្សាភាពស្ងៀមស្ងាត់ និងរកមនុស្សផ្សេងទៀតមកជួយយើង ដោយធ្វើតាមបញ្ជាឱ្យបាន ច្បាស់លាស់
-បើចាំបាច់ត្រូវហៅប៉ូលីស និងហៅជំនួយពេទ្យ
-ត្រូវឱ្យអ្នកឈរមើលឈរឱ្យឆ្ងាយ ព្រោះអ្នកត្រូវការកន្លែងដើម្បីជួយសង្គ្រោះ។
២.៧.២ ការការពារជនរងគ្រោះ
-អ្នកត្រូវស្គាល់អំពីគ្រោះថ្នាក់ដល់ជនរងគ្រោះ និងខ្លួនអ្នកផ្ទាល់។ តើគ្រោះថ្នាក់នោះជាគ្រោះ ថ្នាក់ដោយចរន្តអគ្គិសនី គ្រោះថ្នាក់ចរាចរ ឬដោយប្រការណាមួយ ? បើអ្នកត្រូវយកជនរងគ្រោះចេញ ពីកន្លែងដែលមានគ្រោះថ្នាក់ ត្រូវរកមនុស្ស ឱ្យជួយឃាត់ចរាចរ ឬរកជំរកដាក់ជនរងគ្រោះ។
-ដាក់ជនរងគ្រោះឱ្យដេក ហើយពិនិត្យមើលគាត់ មិនត្រូវផ្លាស់ប្តូរឥរិយាបថគាត់ដោយគ្មាន ហេតុផលសមរម្យ នោះទេ។
-ធ្វើឱ្យជនរងគ្រោះមានទំនុកចិត្តដោយនិយាយរកគាត់ឱ្យគាត់នៅស្ងៀមស្ងាត់ និងបង្ហាញឱ្យគាត់ ឃើញពីការថែរក្សា របស់អ្នកចំពោះគាត់។
-បើគាត់មិនដឹងខ្លួន ដាក់គាត់ក្នុងឥរិយាបថសុខស្រួលដោយគ្មានគ្រោះថ្នាក់។
-ទុកគាត់នៅកន្លែងដែលកក់ក្តៅ កុំឱ្យគាត់ត្រូវភ្លៀង ត្រូវខ្យល់ ឬត្រូវអាកាសធាតុមិនល្អ។
-បើខំជួយហើយទៅជាធ្វើឱ្យ មានគ្រោះថ្នាក់ថែមទៀតនោះ ត្រូវគិតថាប្រហែលជាមានរបួស ខាងក្នុង។
-សំរេចថាត្រូវផ្លាស់ប្តួរកន្លែងគាត់បែបណា បើសិនអ្នកត្រូវផ្លាស់ប្តូរកន្លែងគាត់នោះ។
-ប្រសិនបើចាំបាច់ត្រូវហៅជំនួយពេទ្យ។
២.៧.៣ ការពិនិត្យជនរងគ្រោះ
មុននឹងអ្នកសំរេចចិត្តថាអ្វីដែលត្រូវធ្វើ អ្នកត្រូវការដឹងអ្វីដែលខុសជាមុនសិន។ អ្នកត្រូវពិនិត្យជន រងគ្រោះភ្លាមៗក្នុង វិធីមួយដែលត្រឹមត្រូវ។ រឿងដែលត្រូវពិនិត្យមានដូចខាងក្រោមៈ
-ពិនិត្យមើលថាតើគាត់ដកដង្ហើមឬទេ ? គាត់ដឹងខ្លួនឬទេ ? គាត់ហូរឈាមច្រើនឬទេ ?
-សួរជាសំណួរងាយៗទៅគាត់ច្រើនដងដើម្បីស្ទង់រកចម្លើយ បើគាត់ឆ្លើយខុសយើងសន្និដ្ឋាន បានថាគាត់មិនដឹងខ្លួន ។
-ពិនិត្យរកមើលរបួសរបស់គាត់។
-ត្រូវហៅជំនួយពេទ្យ ព្រោះការសង្គ្រោះបន្ទាន់មិនអាចសង្គោះជំនួសជំនួយពេទ្យបានឡើយ។ ត្រូវហៅជំនួយពេទ្យ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
-បន្ថយការឈឺចាប់ និងធ្វើឱ្យគាត់មានទំនុកចិត្ត។ ជនរងគ្រោះមិនអាច ដឹងគ្រោះថ្នាក់មុននោះ បានឡើយ គាត់មិន អាចត្រួតពិនិត្យអ្វីដែលកើតមានបាន មិនអាចដោះស្រាយគ្រោះថ្នាក់ដែល បណ្តាលមកពីឧបទ្ទហេតុ ឬជំងឺបាន គាត់ ប្រហែលមិនដឹងខ្លួនហើយនៅតែលតោលគ្មានទីពឹងផង ដូច្នេះគាត់ត្រូវការអ្នកជួយគាត់ និងយកចិត្តទុកដាក់ចំពោះគាត់។
២.៧.៤ ការសង្គ្រោះជនរងគ្រោះដោយចរន្តអគ្គិសនី
បើមានមនុស្សត្រូវខ្សែភ្លើងឆក់យើងជាអ្នកសង្គ្រោះបន្ទាន់ត្រូវអនុវត្តដូចខាងក្រោមៈ
+ត្រូវយកជនរងគ្រោះចេញពីប្រភពចរន្តអគ្គិសនីដោយៈ
-ផ្តាច់ចរន្ត (បើទីកន្លែងបិទបើកនៅជិត)
-យកដំបងដែលស្ថួត ឆ្កិះខ្សែភ្លើងចេញពីជនរងគ្រោះ
-កាប់ផ្តាច់ខ្សែភ្លើង
-យកក្រម៉ាស្ងួតទាក់ក ទាញជនរងគ្រោះចេញពីប្រភពចរន្ត
-ចាប់ទាញអាវ រឺខោស្ងួតរបស់ជនរងគ្រោះដោយកុំឱ្យប៉ះសាច់ផ្ទាល់ជាមួយជនរងគ្រោះ
+ធ្វើឱ្យជនរងគ្រោះដឹងខ្លួនដោយៈ
-ឈ្លី រឺសង្កត់ទ្រូងខាងឆ្វេងនៃជនរងគ្រោះដើម្បីឱ្យមានចលនាបេះដូងឡើងវិញ
-ធ្វើចលនាដកដង្ហើមសិប្បនិម្មិត
-ផ្លុំខ្យល់បញ្ចូលតាមមាត់ រឺ ច្រមុះរួចសង្កត់ទ្រូងតាមចលនា ២០ដងក្នុង ១នាទី
-បន្ទាប់ពីជនរងគ្រោះដឹងខ្លួនត្រួវបញ្ជូនទៅមន្ទីពេទ្យភ្លាម។
-ការដឹកជញ្ជូនត្រូវដាក់គាត់ក្នុងឥរិយាបថមិនមានគ្រោះថ្នាក់ ហើយត្រូវការពារស្ហុកដោយ ដាក់កន្លែងរបួសឱ្យ ខ្ពស់ជាងក្បាល ឬដាក់ក្បាលឱ្យទាបជាងដងខ្លួននិងអវយវៈ។
No comments:
Post a Comment