Thursday, May 3, 2012
អក្សរសិល្ប៍ខ្មែរ
១. លក្ខណះសម្គាល់អក្សរសិល្ប៍ តាមរយះ វិធីផ្តើមរឿង តួរឿង និងបញ្ចប់រឿង ក្នុងចលនា៖
Ø អក្សរសិល្ប៍ពុទ្ធនិយម
ផ្តើមរឿង
មនសិការព្រះរតនៈត្រៃ, ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។
តួរឿង
សរសេរភាសាបាលី, ដំណើរនៅឋានទំាង៣ (ឋានសួគ៌ ឋានមនុស្ស ឋាននរក),តួអង្គអច្ចរិយៈ
ដំណោះស្រាយអហិង្សា, អោយខិតខំអោយតួអង្គក្នុងរឿងខិតខំសាងអំពើល្អ ជាកុសល,
សេ្នហាតាមបែបពោធិសត្វ និងនាងកន្សែងសារពេជ្យ
បញ្ចប់រឿ
ស្នេហាជួបគ្នាជានិច្ច, តួអង្គល្អ ទទួលផលល្អ តួអង្គអាក្រក់ទទួលផលអាក្រក់។
Ø អក្សរសិល្ប៍ព្រហ្មនិយម
ផ្តើមរឿង
ពណ៍នាពីទិដ្ឋភាពជុំវិញអាស្រំតាបសឥសី
តួរឿង
ដំណើររឿងនៅឋានទំាង៣ (ឋានកេឡាស ឋានមនុស្ស ឋានបាដាល)
សរសេរភាសាសស្ត្រឹត, តួអង្គអច្ចរិយៈ,ទំនាស់តឹងតែងបន្តិចម្តងៗរហូតដល់ចប់,ដំណោះស្រាយហិង្សា,
សេ្នហាប្រកួតប្រជែង, សភាវះល្អចុះមកកំចាត់សភាវះអាក្រក់។
បញ្ចប់រឿង
ស្នេហាអាចជួប អាចព្រាត់ (រស់, ស្លាប់)
សភាវះល្អឈ្នះ សភាវះអាក្រក់ជានិច្ច។
Ø អក្សរសិល្បខេមរនិយម
ផ្តើមរឿង
សរសេរតាមចិត្តចង់ បែបសេរី
តួរឿង
សរសេរខេមរភាសា ឬខ្មែរនីយកម្ម, ដំណើររឿងប្រព្រឹត្តទៅលើទឹកដីខ្មែរ, តួអង្គធម្មតា ឈ្មោះជាខ្មែរ,
ដំណោះស្រាយហិង្សា និងអហិង្សា, ស្នេហាមាន ៤បែប (កម្មរន្ទះ, ចៃដន្យ, ផ្សំផ្គុំ, តស៊ូ)។
បញ្ចប់រឿង
សេ្នហាអាចជួប ឬព្រាត់, តួអង្គល្អអាចឈ្នះ អាចស្មើ អាចចាញ់។
២. មេដឹកនាំសំខាន់ៗនៃរបបកម្ពុជាប្រជាធិបតេយ្យ
ប៉ុល ពត (ហៅសាឡុត ស) : ជាអ្នកស្រុកកំពង់ធំជាកូនម្ចាស់ដីស្តុកស្តម្ភ បានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារំាង (ស្លាប់នៅ មេសា ១៥ ឆ្នាំ ១៩៩៨) ហើយលោកប៉ុលពតបានក្លាយជា មេដឹកនាំប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ ១៩៧៥។
នួន ជា (ហៅ រុងឡឺត ឡាវឌី) : ជាអ្នកស្រុកបាត់ដំបង រៀនថ្នាក់មធ្យមសិក្សាកម្រិត២ នៅក្រុងបាងកក ជានិសិ្សតផ្នែកច្បាប់នៅសាកលវិទ្យាល័យធម្មសាត។ ថ្ងៃខែឆ្នាំកំណើតកក្កដា ៧ ១៩២៦ នៅខេត្តបាត់ដំបងសព្វថ្ងៃនៅរស់ ក្នុងគក់រង់ចាំកាត់ទោសរបស់តុលាការខ្មែរក្រហម ។
ខៀវ សំផន (សមមិត្តហែម) : អ្នកស្រុកស្វាយរៀង បានអាហារូបករណ៍ទៅសិក្សានៅប្រទេស បារាំង ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ថ្ងៃខែកំណើតកក្កដា ២៨ ១៩៣១ នៅខេត្តស្វាយរៀងសព្វថ្ងៃនៅរស់ ហើយលោកខៀវសំផនជាប្រធានប្រឹក្សា ជាន់ខ្ពស់នៃលិទ្ធិប្រជាធិបតេយ្យកម្ពុជាពីឆ្នាំ ១៩៧៦ ដល់ ១៩៧៩។
សុន សេន (សមមិត្តខៀវ) : ជាអ្នកស្រុកត្រាវិញ (វៀតណាមខាងត្បូង) បានទៅសិក្សានៅប្រទេស បារាំង ជាអ្នកគ្រប់គ្រងផ្ទាល់ទៅលើមន្ទីរស ២១ ត្រូវបាសម្លាប់តាមបញ្ជារបស់ ប៉ុល ពត នៅឆ្នាំ១៩៩៧។ ថ្ងៃខែឆ្នាំកំណើតមិថុនា ១២ ១៩៣០ ស្លាប់ មិថុនា ១០ ១៩៩៧។
ឌុច (កាំង ហ្គេចអៀវ) : អ្នកស្រុកកំពង់ធំ រៀននៅវិទ្យាល័យព្រះសីសុវត្តិ ជាគ្រូបង្រៀន។ ថ្ងៃខែឆ្នាំកំណើតវិចិ្ចកា ១៧ ១៩៤២ ហើយលោកកាំងហ្គេកអ៊ាវហៅឌុចជាប្រធានគុកទួលស្លែង ស ២១ នៅទីក្រុងភ្នំពេញពីឆ្នាំ ១៩៧៥ដល់ ១៩៧៩។
អៀង សារី(សមមិត្តវ៉ាន់) : អ្នកស្រុកត្រាវិញ វៀតណាមខាងត្បូង បានអាហារូបករណ៍ទៅសិក្សា នៅប្រទេសបារាំង។ ហើយថ្ងៃខែឆ្នាំកំណើតតុលា ២៤ ១៩២៤។
តាម៉ុក (ឈិត ជឿន) : អ្នកស្រុកតាកែវ ធ្លាប់បានបួសរៀនជាច្រើន (ឆ្នាំស្លាប់ដោយជម្ងឺនៅឆ្នាំ ២០០៦)។
៣. សំពះ មានន័យថា គឺជាទំនៀបទំលាប់ប្រពៃណីមួយ សឹងក្លាយទៅជាសភាវគតិនៃមនុស្សខ្មែរដែលគេតែង សម្តែងឡើងនៅពេល ជួប ឃ្លាត គ្នា ឬ ក្នុងពីធីការធំ តូចនានា។
សំពះខ្មែរមានច្រើនយ៉ាងគឺ៖
1. ការគោរព សក្ការបូជា (អត្ថន័យសំពះទម្រង់ដូចផ្កាឈូកក្រពុំ)
2. ភាពត្រជាក់ត្រជុំសុខដុបរមនា (អត្ថន័យសំពះទម្រង់ដូចផ្កាឈូកក្រពុំ)
3. ការដឹងគុណ
សារះប្រយោជន៍៖
1. ចំណេញពេលវេលា(លើកដៃម្តងបានដល់ សាធារណជនរាប់រយពាន់នាក់អោយតែមើលឃើញ ស្តាប់ឮ)
2. កាត់បន្ថយអរិភាព អធិករណ៍ និងអំពើហិង្សាក្នុងគ្រួសារ
3. រក្សាអនាម័យ (ចៀសវាងរោគឆ្លងផ្សេងៗតាមរយះការ ប៉ះពាល់ដោយផ្ទាល់ដៃឬ ស្ថិតនៅក្បែរគ្នាពេក)
4. រក្សាបានសុត្តិភាពផ្ទាល់ខ្លួន (សំពះស្ថិតនៅឃ្លាតឆ្ងាយពីគូភាគី)
5. រក្សានូវទំនៀបទំលាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ។
ប្រភេទ គេធ្វើការបែងចែកសំពះខ្មែរជា ៣ប្រភេទ៖
1. សំពះឈរ (ឈរសំពះ) ៖ ៣-៤-៥ ខ្នាត (ទ្រូង មាត់ ច្រមុះ ចិញ្ចើម ជើងសក់)
2. សំពះអង្គុយ (អង្គុយសំពះ) ៖ ៣បែប (អង្គុយបត់ជើង លុតជង្គង់និងបញ្ឈរជង្គង់)
3. សំពះក្រាប (ក្រាបសំពះ) ៖ ២បែប (ក្រាបបត់ជើងនិងក្រាបលុតជង្គង់)។
របៀបសំពះរបស់ខ្មែរ
សំពះកម្ពស់មាត់ សម្រាប់សំពះការគោរពចំពោះវ័យចាស់ជាង ឋានះធំជាង និងាជាចៅហ្វាយ
សំពះកម្ពស់ចុងច្រមុះ សម្រាប់សំពះការគោរពចំពោះ មាតាបិតា ជីដូនជីតា និងគ្រូបាអាចារ្យ
សំពះកម្ពស់ចិញ្ចើម សម្រាប់សំពះការគោរពចំពោះ ព្រះមហាក្សត្រ និងវត្ថុស័ក្តសិទ្ធិជាទីសក្ការៈ
សំពះកម្ពស់ដើមទ្រូង សម្រាប់សំពះការគោរចំពោះ វ័យឋានស្មើគ្នា និងមិត្តភក្តិ
សំពះកម្ពស់ផ្ទៃថ្ងាស សម្រាប់សំពះការគោរចំពោះ ព្រះរតនត្រ័យ និងការបួងសួងផ្សេងៗ។
សិល្បះមាន ៧ គឺ៖
1. សិល្បះស្ថាបត្យកម្ម (សំណង់), សិល្បះចម្លាក់, សិល្បះគំនូរ, សិល្បះតន្រី, សិល្បះរបាំ,
សិល្បះអក្សរសិល្ប៍, សិល្បះភាពយន្ត។
ទំនៀមទំលាប់ខ្មែរ
ពេលកើត, ពេលការ, ពេលស្លាប់(កប់), ពេលចូលម្លប់, បំបួសនាគ, កោរជុក, ជញ្ជាត់ប្រលឹង,
ការដាក់ឈ្មោះ។
v ប្រភពវប្បធម៌
o តម្រូវការ, ទីតាំងភូមិសាស្ត្រ, អាកាសធាតុ, ធម្មជាតិ, ទឹក ដី, ប្រវត្តិសាស្ត្រ, មនុស្ស, ជំនឿ,ទំនៀបទម្លាប់, ប្រពៃណី, សាសនា។
វប្បធម៌ចែកចេញជាពីរ
ន ១០.០០០ មុនគ.ស ដល់ បច្ចុប្បន្ន ឆ្នាំ៤.០០០ មុនគ.ស
ដំណាក់កាលទី១ ដំណាក់កាលទី២
• សម័យកាលអានារ្យធម៌ ឬអារញ្ញធម៌ :អន់ថយ -សម័យអរិយធម៌ ឬអារ្យធម៌ :រីកចំរើន
• មនុស្សមានចំណេះដឹងតិច គំនិតខ្លី -មនុស្សមានចំណេះដឹងច្រើន គំនិតវែង
• ធម្មជាតិត្រួតលើមនុស្ស -មនុស្សត្រួតលើធម្មជាតិ
• វប្បធម៌ ជាថ្នាបណ្តុះបណ្តាលចំណេះវិជ្ជាក្នុងផ្លូវល្អ ឬរីកចំរើន (ថ្នាលក្នុងសាលា ទ្រឹស្តី៥០% នងិថ្នាលក្រៅសាលា អនុវត្តិ ៥០%)។
• សង្គមធម៌ ជាការរស់នៅផ្គុំគ្នា ហើយរួមសុខទុកជាមួយគ្នា ហើយប្រកបមុខរបរ ដូច ឬប្រហាក់ប្រហែលគ្នា ក្នុងផ្លូវល្អ និងរីកចំរើន។
• អរិយធម៌ ជាផ្លូវឬមាគ៌ា នាំមកនូវសេចក្តីថ្លៃថ្នូរ ល្អប្រសើរ។
• សារៈប្រយោជន៍វប្បធម៌
v មោទនភាពជាតិ, គំនិតច្នៃប្រឌិតខ្ពស់, អាយុកាលយូរណាស់ហើយ, បង្ហាញពីទំនាក់ទំនងល្អ, ឆ្លុះបញ្ចាំងវប្បធម៌ជាតិសាន៍ដទៃ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment