Sunday, June 26, 2011

ការរើសអើង និងការរំលោភបំពានពីរដ្ឋ

0 comments
នៅពេលដែលមនុស្សស្រលាញ់ភេទដូចគ្នា ជាទូទៅណាសស់ជួបប្រទះ ការរំលោភបំពានពីគ្រួសារ និងសហគមន៍ ពួកគេនៅពេលខ្លះបានទទួលរង ការឈឺចាប់ ពីសង្គមជាតិ តាមរយះសកម្មភាពមួយចំនួនរបស់អាជ្ញធរ។ ឧទាហរណ៍ មាន របាយការណ៍ (ដែលថ្មីៗបំផុតគឺនៅខេត្តកំពង់ឆ្នាំង ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលឺ) ថាបុរសដែលរួមភេទដូចគ្នាគឺជាគោលដៅ នៃការកេងប្រវ័ញ្ចរបស់ប៉ូលីសដើម្បី ទទួលបានលុយកាក់។ អ្នកដែលជាមុខសញ្ញាទាំងនោះបាននិយាយថា នៅកន្លែងសាធារណះ ពួកគេត្រូបានប៉ូលីសចាប់ខ្លួន ដោយសារបទចោទប្រកាន់មិនពិតប្រាកដ (ដែលតែងតែទាក់ទងទៅនឹងការជួញដូរមនុស្ស ប្រើប្រាស់គ្រឿងញៀន និងពេស្សាចារ) និងការប្រព្រឹត្តមិនត្រឹមត្រូវ។ ពួកគេបាននិយាយថា បើសិនជាពួកយើងមិនព្រមបង់ លុយពី១០ទៅ៣០ដុល្លារទេ ប៉ូលីសនឹងឃុំឃាំងពួកគេមួយយប់។ បុរសទាំងនេះមាន អារម្មណ៍ថាពួកគេមិនអាចធ្វើអ្វីបាន ដោយសារពារពេបជ្រាយទាក់ទង នឹងការស្រលាញ់ភេទដូចគ្នា។
បុរសភេទទីបីម្នាក់ខេត្តបាត់ ដំបងបានសម្តែងកង្វល់របស់ខ្លួនថា សកម្មភាពរបស់បុរស ស្រលាញ់បុរសម្នាក់ ឬពីរបីនាក់អាចធ្វើអោយខូចមុខមាត់ដល់បុរសស្រលាញ់បុរសដូច គ្នាទាំងអស់នៅក្នុងចំណោមសាធារណះជន តាមវិធីម៉្យាងដែលមិនបានកើតឡើងជា មួយរួមភេទរវាងបុរស និងស្រ្តី។ គាត់បាននិយាយថា “ប្រសិនបើបុរសស្រលាញ់បុរស ម្នាក់មានកំហុស សាធារណះជននឹងគិតថាបុរសស្រលាញ់បុរសទាំងអស់គ្នាអាក្រក់ និងប្រឆាំងជាមួយធម្មជាតិ”។
អំពើហិង្សា ការពេបជ្រាយនិងការរើសអើងដែល អ្នកស្រលាញ់ភេទដូចគ្នាបានជួបប្រទះ គឺអាចត្រូវបនាពន្យល់ ថាជាលទ្ធផលដោយសារការ ភាពភ័យខ្លាចនៃការស្រលាញ់ដូច គ្នានិងការស្រលាញ់ភេទផ្ទុយគ្នា (ការលំអៀង និងការរើសអើង ទៅរកការរួមភេទរវាង បុរស និងស្រ្តី)។ អាកប្បកិរិយាដែលបានចាក់ឬស នៅក្នុងគ្រួសារតែមួយជាប្រពៃណី។ គ្រួសារអាចមានការភ័យខ្លាចថាកូនដែលមិនបាន គោរពតាមប្រពៃណីនៃយែនឌ័រ និងទំនៀមទម្លាប់នៃការរួមភេទ អាចនឹងនាំមកនូវរឿងអាស្រូវដល់គ្រួសារ និងជឿថា ទំនាក់ទំនងអ្នកស្រលាញ់ភេទដូចគ្នា បានគំរាមកំហែងដល់រចនាសម្ព័ន្ធគ្រួសារជាប្រពៃ ណីដែលបានដូចជាបណ្តាញគាំទ្រផ្នែកសេដ្ឋកិច្ច។
អំពើហិង្សាលើអ្នកស្រលាញ់ភេទ ដូចគ្នាតែងតែបង្ហាញពីការពេបជ្រាយ និងការរើងអើង ដែលកើតចេញមកពីការដែលល បុគ្គលទាំងនេះមិនបានសម្រមខ្លួនទៅក្នុងលក្ខណះ សម្បត្តិយែនឌ័រប្រពៃណី។ អ្នកដែលមានសិទ្ធិអំណាច នៅក្នុងប្រទេសដែលជម្រុញ និង ត្រួតពិនិត្យការរើសអើង ឬអំពើហិង្សាលើអ្នកស្រលាញ់ភេទដូចគ្នាបានស្រមៃឃើញទាំង ដឹងខ្លួន និងមិនដឹងខ្លួនថា សកម្មភាពនេះជាទណ្ឌកម្មទៅលើអ្នក ដែលមិនបានគោរពតាមទំនៀមទម្លាប់ ដែលគេបានទទួលយក។ ជនល្មើសអាចមានអារម្មណ៍ថាមានសិទ្ធិ ដោយមើលឃើញខ្លួនឯងថាមានឋានះសង្គមខ្ពស់ជាង និងមានការគោរពផ្នែកសីលធម៌ ខ្ពស់ជាងអ្នកស្រលាញ់ភេទដូចគ្នាដែល ត្រូវបានគេចាត់ទុកថាមិនស្អាតបាតផ្នែកសីលធម៌ និងជាពលរដ្ឋលំដាប់ថ្នាក់ទីពីរ។
អ្វីដែលបានរៀបរាប់ខាងលើគឺគ្រាន់តែ ជាឧទាហរណ៍មួយចំនួននៃការរើសអើង និងការរំលោភបំពាន ដែលអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាកំពុងទទួលរង។ ប៉ុន្តែការទទួលបានព័ត៌មានទាំងនេះ មិនមែនជាការងាយស្រួលឡើយ។ អ្នកស្រលាញ់ភេទដូចគ្នាតិច តួចដែលធ្វើការជាមួយអង្គការមិនមែន រដ្ឋាភិបាលកម្ពុជាចង់ផ្តោតជាសំខាន់ទៅលើការ ផ្តល់នូវសេវាសុខភាព និងជម្ងឺអេដស៍មិនបានចងក្រងឯកសារ និងរបាយការណ៍អំពីការ រំលោភបំពាន និងការរើសអើងទេ។ ហេតុដូច្នេះហើយ ការផ្តល់អំណាចដល់ក្រុមអ្នក ស្រលាញ់ភេទដូចគ្នាក្នុងការចងក្រងឯកសារ និងរាយការណ៍ពីករណីរំលោភបំពាន និងការរើសងើងនឹងក្លាយជាផ្នែកសំខាន់ មួយនៃគម្រោងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា នេះរយះពេលបីឆ្នាំខាងមុខនេះ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន