Saturday, August 20, 2011

សម្តេចព្រះសុមេធាធិបតី ហួត តាត

0 comments
សម្តេចព្រះសុមេធាធិបតី ហួត តាត ព្រះសង្ឃរាជ គណៈមហានិកាយ ព.ស ២៥១៣ -គ.ស ១៩៦៩ ព.ស ២៥១៩-គ.ស ១៩៧៥

ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស ២៤៣៥ គ.ស ១៨៩២ នៅភូមិផ្សារឧដុង្គ ខេត្តកមពង់ស្ពឺ។ បិតានាម ហុក សេង ហៅ ហួត មាតានាម
ង៉ែត។
ព្រះជន្មាយុបាន ៧ឆ្នាំ បានទៅរៀនអក្សរសាស្ត្រ លេខនពន្ត​ក្នុងសំណាក់ព្រះធម្មឃោសាចារ្យ មាស។
ព្រះជន្មាយុបាន ១៣ឆ្នាំ បួសជាសាមណេរ​នៅក្នុងសំណាក់ព្រះធម្មឃោសាចារ្
យ។ ព្រះអង្គបានសិក្សា ព្រះបរិយត្តិធម៌ ក្នុងសំណាស់ព្រះធម្មលិខិត ស៊ូ។
ព្រះជន្មាយុបាន ២១បវស្សានៅឆ្នាំជូត ព.ស ២៤៥៦ គ.ស១៩១២ បានឧបសម្បទាក្នុងពទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្តេចព្រះសង្ឃរាជព្រះនាម និល ទៀង ជាព្រះឧបជ្ឈាយ៏។
ព្រះជន្មាយុបាន ៥៧វស្សា នៅឆ្នាំជូត ព.ស ២៤៩២​ គ.ស១៩៤៨ ព្រះអង្គបាន ទទួលសមណស័ក្តិជា ព្រះពោធិវ័ង្ស។
ព្រះជន្មាយុបាន ៧៣វស្សា នៅឆ្នាំរោង ព.ស​២៥០៨ គ.ស ១៩៦៩ ព្រះអង្គបានទទួលសមណស័ក្តិជា សម្តេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្រលេខ ២៤ រ.វ ចុះថ្ងៃទី ២៤ កក្កដា ១៩៦៤។
ព្រះជន្មាយុបាន ៧៨វស្សានៅឆ្នាំរកា ព.ស ២៥១៣ គ.ស ១៩៦៩ ព្រះអង្គបាន ទទួលសមណស័ក្តិជា សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក គណះនិកាយ។
ព្រះជន្មាយុបាន ៧៩វស្សា នៅឆ្នាំច ព.ស ២៥១៤​ គ.ស ១៩៧០ ព្រះអង្គបាន ទទួលសមណស័ក្តិជា សម្តេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជ គណៈមហានិកាយ ពីឯកឧត្តម ចេង ហេង ប្រធានសភាជាតិ។
ក្នុងឆ្នាំថោះ ព.ស ២៥១៩ គ.ស ១៩៧៥ ព្រះអង្គបានចូលទីវង្គតក្នុងព្រះជន្មាយុ ៨៤វស្សា។



ដកស្រង់ចេញពីសៀវភៅ ព្រះរាជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ
គណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ
រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា
ចៅអធិការស្តីទីវត្ត អង្គប្រិយសិរីមានជ័យ

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន