Saturday, May 28, 2011

ការយល់ឃើញនៃទំនោរផ្លូវភេទ និងការកំណត់យែនឌ័រនៅកម្ពុជា

0 comments

អាក្បបកិរិយាចំពោសេចក្តីសេ្នហា និងការរួនភេទរវាងភេទដូចគ្នាខុសប្លែកទៅ តាមវប្បធម៌ និងក្នុង​ប្រវត្តិ​សាស្ត្រមនុស្ស។ ក៏ប៉ុន្តែ ដោយមិនគិតអំពីភាពខុស គ្នាផ្នែកវប្បធម៌នៃអាក្បកិរិយា សេចក្តី​ស្នេហារវាងភេទដូចគ្នា និងសកម្មភាព រួមភេទដូចគ្នាបានកើតឡើងនៅក្នុងសង្គមជាច្រើន។ វប្បធម៌​ទាំង​អស់មាន គុណតម្លៃរៀងៗខ្លួន ទាក់ទងនឹងសមស្រប និងមិនសមស្រប និងការប្រព្រឹត្ត ផ្លូវភេទ។ អាកប្បកិរិយា និងការយល់ឃើញដែលបានកើតឡើងនៅក្នុង វប្បធម៌នីមួយៗ បានកំណត់​ថាតើ​ស​កម្ម​ភាព​មួយណាអាចត្រូវបានទទួល យក ទទួលរងការពេបជ្រាយ ឬក៏ត្រូវបានដាក់ពិន័យ។

ដោយសារតែភាស និងវប្បធម៌ខុសគ្នា បញ្ញត្តិនៃការស្រលាញ់ភេទដូចគ្នាដែលបានយល់នៅប្រទេស អឺរ៉ុបមិនចាំបាច់ត្រូវបកប្រែ ឬយល់ដឹងដោយផ្ទាល់នៅក្នុងបរិបទនៃប្រទេសកម្ពុជាទេ។ ភាសាខ្មែរមិន​មានវាក្យស័ព្ទសម្រាប់ពិព័រណ៏នាអោយពិតប្រាកដពីការស្រលាញ់នៃភេទ និងអាកប្បកិរិយា ផ្លូវភេទ ឡើយ។ នេះមានន័យថា គ្មានពាក្យសម្រាប់ពិព័រណ៌នាអំពីមនុស្សស្រលាញ់ភេទផ្ទុយគ្នា ស្រលាញ់ភេទ ដូចគ្នា និងស្រលាញ់ភេទទាំងពីរឡើយ។ ប្រជាជនកម្ពុជាមិនមានទំនៀមទម្លាប់បែងចែកមនុស្សតាម របៀបនេះទេ។

ផ្ទុយមកវិញប្រជាជនកម្ពុជា យល់ដឹងពីភេទ គឺបណ្តាលមកពី បញ្ញត្តិ​នៃយែនឌ័រ អត្តចរិក និងបុគ្គលិក លក្ខណះនៅក្នុងករណីនៅអាស៊ីអាគ្នេយ៏ដែលប្រជាជនកម្ពុជាយល់ដឹងពីបញ្ញត្តិនៃយែនឌ័រ និងភេទ មានលក្ខណះតឹងរឹងតិចតួចជាការបែងចែកផ្នែកប្រុស និងស្រីៗ នៅប្រទេសអឺរ៉ុប។​ យែនឌ័រត្រូវបាន ប្រើពាក្យថា “ស្រី” និង “ប្រុស” ដែលមានន័យថា “មនុស្សភេទស្រី” និង “មនុស្សភេទប្រុស”។ ពាក្យថា ញី និងឈ្មោល ក៏បានចង្អុលប្រាប់ពីយែនឌ័រដែលមានន័យថា “ប្រុស” និង “ស្រី”។ ពាក្យទីប្រាំ គឺ ខ្ទើយ ដែលប្រើសម្រាប់ពិព័រណ៏នាអំពីយែនឌ័រផងដែរ តែមានការបកស្រាយផ្សេងៗពីគ្នា។ វាត្រូវបាន កំនត់នៅក្នុងវចនានុក្រមវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា គឺជាមនុស្សដែលមានប្រដាប់បន្តពូជជាប្រុស ផង និងស្រីផង។ ទោះជាយ៉ាងណាក៏ដោយ​ វាត្រូវគេបានប្រើជាធម្មតា ប៉ុន្តែបែរជាបង្ហាញពីបុគ្គលិក ណះផ្ទុយពិភេទរបស់ខ្លួន។ តាមការឆ្លុះបញ្ចាំងពីការបកស្រាយខាងលើពាក្យ ខ្ទើយ ជារឿយៗត្រូវបាន ប្រើដើម្បីពិព័រនាពីមនុស្សដែលស្លៀកពាក់ជាស្រី។

នៅពេលដែលប្រជាជនកម្ពុជាមិនបានបែងចែកមនុស្សទូទៅដោយផ្នែក​លើការ ស្រលាញ់នៃភេទ និង អាកប្បកិរិយាផ្លូវភេទមានភាពខុសប្លែកផ្សេងៗគ្នាដើម្បីជួយបន្យល់ពីភេទ។ សង្គមកម្ពុជាកត់សំគាល់ ពី ភាពខុសប្លែកគ្នាពីរនៃប្រភេទបុគ្គលិកលក្ខណះ ឬចរិសម្រាប់បុរស។ ចរិតមនស្សស្រីត្រូវបានកត់ សំគាល់បានថាជាទន់ភ្លន់ ត្រូវបាននិយាយថាដើម្បីធ្វើអោយបុគ្គលិកលក្ខណះដូចទៅនិងស្រី្ត។ ចំណែកឯចរិកមនុស្សប្រុស ឬប្រភេទចរិតលក្ខណះរឹងមាំបានបង្ហាញពីអ្វីដែលត្រូវបានគេចាត់ទុកថា មានលក្ខណះប្រពៃណីជាបុគ្គលិកលក្ខណះជាបុរសច្រើនជាង។

ក្រុមនៃពាក្យបច្ចេកទេសផ្សេងទៀតប្រើដើម្បីបែងចែកបុគ្គលិកលក្ខណះ និងអត្តចរិករបស់បុរស ស្រលាញ់បុរស។ អត្ថបទរបស់លោក បាបារា អឺស នៅក្នុងនានុប្បវត្តិ ដែលមានចំណងជើងថា យេនឌ័រ និងការអភិវឌ្ឍ បានពិព័រណ៌នាអំពី​ ”សកខ្លី” “សក់វែង” (ស្រីស្រស់ ឬស្រីមានមន្តស្នេហ៏) និង បុរសពិត (មនុស្ស ពិតប្រាកដ ឬមនុស្សភេទប្រុស)។ ពាក្យសក់ខ្លី និងប្រុសស្អាត (ប្រុសសង្ហារ) ត្រូវ បានប្រើនៅពេលខ្លះ ដើម្បីបែងចែកបុរសដែលស្លៀកពាក់ និងបង្ហាញថាជាបុរស ប៉ុន្តែអាចរួមភេទ ជាមួយបុរសនិងជាមួយស្រី្ត។ ខណះពេលដែលពួកគេអាចបង្ហាញរូបរាងជាស្រី្តដែលខុសពីច្បាប់ទម្លាប់ សង្គម អត្តចរិកខាងក្រៅរបស់ពួកគេធ្វើការកញ្ជ្រោបខ្លួនទៅក្នុងសង្គម។ អ្នកសក់ខ្លីមួយចំនួនតូច​រួម​ភេទ​តែជាមួយបុរសតែប៉ុណ្ណោះ។ ជាធម្មតាពួកគេរៀបការ ហើយប្រពន្ធរបស់ពួកគេមិនដឹងថាពួកគេ អាចរួមភេទជាមួយមនុស្សដែលមនាភេទដូចគ្នាបានទេ។ ចំណែកឯអ្នកមួយចំនួនដែលស្លៀកពាក់ជា ស្រីស្រស់ ក្នុងការចូលរួមក្នុងពីធីផ្សេងៗជាធម្មតាពួកគេមិនស្លៀកពាក់ផ្ទុយពីភេទរបស់ពួកគេ ទេនៅ តាមទីសាធារណះ។ “អ្នកសក់ខ្លី” ខ្លះអាចមានកត្តាចិត្តសាស្ត្រជា “អ្នកសក់វែង” ប៉ុន្តែត្រូវកាត់សក់ ខ្លីដើម្បីអោយទទួលស្គាល់ពួកគេ។

ក្នុងចំណោមអ្នកកាន់ពុទ្ធសាសនា គេមានអារម្មណ៏ជាទូទៅមួយក្នុងការសណ្តោសប្រណីដល់ការ ស្រាលាញ់ភេទដូចគ្នា។ ពាក្យទូន្មានសំខាន់ៗនៃព្រះពុទ្ធសាសនាធានាថា សកម្មភាពរបស់អ្នកកាន់ ពុទ្ធ សាសនា គឺគ្មានការឈឺចាប់ មានប្រយោជន៏ និងាថាពួកគេទាំងអស់គ្នាជម្រុញការធ្វើអំពើល្អ។ នៅពេលដែលការស្រលាញ់ភេទដូចគ្នាអាចត្រូវគេ មើលឃើញដូជគ្នានឹង “រស់នៅ និងអោយរស់នៅ” ឬ “មិនសួរមិនប្រាប់” ទាក់ទងនឹងទំនោរផ្លូវភេទ និងការកំណត់យែនឌ័រ។ ដោយសារតែក្នុងវប្បធម៌នេះ មនុស្សភាគច្រើនជាអ្នកកាន់ពុទ្ធសាសនាការស្រលាញ់ភេទដូចគ្នាដែលត្រូវបាន គេឃើញថាជារឿង ចម្លែកដែលមិនបានទាក់ទាញនូវសកម្មឆ្លើយតមហួសហេតុ ដូចអ្វីដែលគេបានមើលឃើញនៅក្នុង វប្បធម៌នៃអ្នកកាន់សាសនាគ្រីស្ត ឬសាសនាឥស្លាមឡើយ។

នៅពេលដែលដំណាក់កាលនៃអរិយមគ្គអង្គ៨ដើម្បីឆ្ពោះទៅរកការត្រាស់ដឹងបាន រៀបរាប់អំពីសកម្ម ភាពរួមភេទ គេមិនមានការហាមប្រាមជាក់លាក់ណាមួយនៃការរួមភេទដូចគ្នាឡើយ។ ដំណាក់កាល​ទី១បាននិយាយថា “អ្នកត្រូវតែលះបង់នូភាបសប្បាយរីករាយទាំងអស់”។ នេះសំដៅទៅលើគ្រប់រូប ភាពនៃសកម្មផ្លូវភេទ ប៉ន្តែបានទាមទារភាពអោយនៅលីវទាំងស្រុងទេ។ ដំណាក់កាលទី៤ បានហាម ឃាត់​​ “សកម្មភាពផ្លូវភេទខុសច្បាប់”។ អ្នកសិក្សារៀនសូត្រពីពុទ្ធសាសនាតែងតែបកប្រែទង្វើបែបនេះ ថាជា “ការរំលោភ ការបៀតបៀនផ្លូវភេទ ការបំពានផ្លូវភេទលើកុមារ និងការមិនស្មោះត្រង់ចាមួយ​ដៃគូ”។ គេមិនមានការដាក់កម្រិតរវាងអាកប្បកិរិយានៃការរួមភេទដូចគ្នា ឬខុសគ្នាឡើយ គឺថាវាត្រូវតែ គ្មានការឈឺចាប់ ហើយត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីការស្រលាញ់ដោយគោរព និងផ្តល់ ភាពសប្បាយរីករាយអោយគ្នាទៅវិញទៅមក។

ដោយខុសប្លែកពីការយល់ឃើញនៃបរិបទវប្បធម៌ និងការយល់ឃើញក្នុងសង្គម ពុទ្ធសាសនាមិនបាន ផ្តល់តម្លៃលើអាពាហ៍ពិពាហ៍ ឬការបង្កើតកូនឡើយ។ អាពាហ៍ពិពាហ៍ និងការបង្កើតកូនអាចត្រូវបានគឹ មើលឃើញថាជាភាពវិជ្ជមាន ប្រសិនបើបាននាំមកនូវក្តីស្រលាញ់ និងការគោរព។ ប៉ុន្តែអាច មានផល អវិជ្ជមាន ប្រសិនបើមានការឈឺចាប់ ឬបញ្ហា។ ភាពនៅលីវតែងតែទទួលបានការគោរពនៅក្នុងពុទ្ធ​ សាសនា ដើម្បីជាការសង្ឃឹមក្នុងការសម្រេចបានការត្រាស់ដឹងកម្រិតខ្ពស់។ គេមិនបានភ្ជាប់ការពេម ជ្រាយទៅនឹងមនុស្សដែលគ្មានកូន ឬមិនបានរៀបការឡើយ។ នៅកម្ពុជា សំពាធផ្នែកវប្បធម៌សង្គម និងសេដ្ឋកិច្ចបានបដិសេធចោលនូវទ្រឹស្តីនាំពុទ្ធសាសនាលើអាពាហ៍ពិពាហ៍។ តម្លៃគ្រួសារមានសារះ សំខាន់យ៉ាងខ្លាំង និងបានដាក់សំពាធយ៉ាងធ្ងន់ទៅលើកូនប្រុស និងកូនស្រីក្នុងការរៀបការ និងមានកូន។


ឯសារយោង ដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ២០១០

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន