Rotha Company
 

Thursday, December 26, 2013

Man CITY ប៉ះហង្សក្រហម Liverpool គួរយកមួយណា?

0 comments
ប្រភពពី khmerload.com : នារាត្រីថ្ងៃព្រហស្បហ៍នេះ គឺជាយប់ដ៏មមាញឹកមួយ ក្នុងចក្រភពអង់គ្លេស ក្រោមក្របខ័ណ្ឌ Premier Leauge ដោយក្រុមទាំង ២០ ត្រូវនឹង ១០ ប្រកួតពេញ ត្រូវប្រារព្ធធ្វើឡើង នាសប្តាហ៍ទី ១៨ នេះ។ ក្នុងនោះ ក្រុម Manchester CITY ត្រូវបើកទ្វារកីឡាដ្ឋាន Ethihad Stadium របស់ខ្លួន ស្វាគមន៍ក្រុមកំពូលតារាងហង្សក្រហម Liverpool។
Manchester CITY (3) vs Liverpool (1)
ទស្សនៈ៖ ស្មើ
៥ ប្រកួតចុងក្រោយរបស់ Manchester CITY គឺឈ្នះ ៤ ស្មើ ១ និងមិនដែលចាញ់ ប្រកួតចុងក្រោយគឺយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham ដោយលទ្ធផល ២ ទល់នឹង ៤ ស៊ុតបញ្ចូលទី ៥១ គ្រាប់ និងរបូតវិញ ២០ គ្រាប់បច្ចុប្បន្នមាន ៣៥ ពិន្ទុ ឈរនៅលំដាប់លេខរៀងទី ៣ តាមពីក្រោយ Liverpool ២ ពិន្ទុ។
ចំណែកឯ ៥ ប្រកួតចុងក្រោយរបស់ Liverpool វិញគឺឈ្នះ ៤ មិនដែលស្មើ និងចាញ់មួយ ប្រកួតចុងក្រោយគឺលុតក្រុម Cardiff CITY ក្នុងទឺកដី Anfield របស់ខ្លួន ដោយលទ្ធផល ៣ ទល់នឹង ១  ស៊ុតបញ្ចូលទី ៤២ គ្រាប់ និងរបូតវិញ ១៩ គ្រាប់ បច្ចុប្បន្នមាន ៣៦ ពិន្ទុស្មើជាមួយកាំភ្លើងធំ Arsenal ប៉ុន្តែលើសគ្រាប់បាល់ស៊ីសង +៧ គ្រាប់។
នេះជាជំនួបលើកទីមួយហើយ រវាងគ្រូបង្វឹកថ្មី Man CITY លោក Manuel Pellegrini ជាមួយនឹងគ្រូបង្វឹកហង្សក្រហម Liverpool លោក Brenden Rodger ដោយលោកទាំងពីរសុទ្ធតែពឹងផ្អែកលើ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមរៀងៗខ្លួន ដោយ Man CITY ត្រូវការវត្តមានខ្សែប្រយុទ្ធ Agüero ដែលមាន ១៣ គ្រាប់ ខណៈហង្សក្រហម Liverpool ខ្វះ Luis Surez មិនបានជាមួយនឹង គ្រាប់បាល់ ១៩ គ្រាប់ ជាកីឡាករស៊ុតបញ្ចូលទី បានច្រើនជាងគេបណ្តោះអាសន្ន នារដូវកាលនេះ។
ជំនួបគ្នាទាំង ៥ ប្រកួត
Manchester City 2 - 2 Liverpool
Liverpool 2 – 2 Manchester City
Liverpool 2 – 2 Manchester City
Manchester City 0 – 1 Liverpool
Manchester 3 – 0 City Liverpool



Read more...

Jessica ក្រុម Girls’ Generation ដោះ​សំពត់​ចោលកណ្ដាល​​​ឆាក​ពេល​សម្ដែង​ (វីដេអូ)

0 comments
ប្រភពពី news.sabay.com.kh : ក្រៅ​ពី​បទ​ចម្រៀង​យ៉ាង​ពីរោះ ក្បាច់​រាំ​ដ៏​ទន់​ល្វាសល្វន់ សមាជិក​ក្រុម​ Girls Generation ឈ្មោះ Jessica បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ចូល​រួម​ទស្សនា​ការ​ប្រគំ​តន្ត្រី​ក្រុម​របស់​ នាង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ខណៈ​ពេល​ដែល​នាង​កំពុង​សម្ដែង​សុខ​ៗ​ស្រាប់​តែ​ដោះ​សំពត់​ចោល​នៅ​លើ​ឆាក សល់​តែ​ឈុត​ហែល​ទឹក​ដ៏​សិចស៊ី។
កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ នេះ​ក្រុម​ចម្រៀង Girls Generation បាន​សម្ដែង​ក្នុង​ការ​ប្រគំ​តន្ត្រី​ចុង​ឆ្នាំ​របស់​ផលិតកម្ម​ SM Entertainment ដែល​មាន​ឈ្មោះ​ថា “SM WEEK: Girls’ Generation Concert Marchen Fantasy”។ ពួក​គេ​បាន​ច្រៀង​និង​សម្ដែង​បទ​ចម្រៀង​ល្បី​ៗ​របស់​ខ្លួន ដូច​ជា​បទ Gee, The Boys, I Got a Boy និង​បទ​ជា​ច្រើន​ទៀត។ ​សមាជិក​ខ្លះ​ក៏​បាន​សម្ដែង​ម្នាក់​ឯង​ផង​ដែរ។​ ក្នុង​នោះ Jessica បាន​ឡើង​ច្រៀង​បទ “Miss Korea” របស់​តារា​ចម្រៀង Lee Hyori។​
នៅ​ពេល​ឡើង​លើ​ឆាក​ដំបូង​នាង​ស្លៀក​រ៉ូប​ វែង​ទេ ប៉ុន្តែ​ពេល​ដែល​នាង​ដើរ​មក​ខាង​មុខ​ឆាក នាង​ក៏​ប្ដូរ​ឈុត​ភ្លាម​ៗ​ទៅ​ជា​ឈុត​ហែល​ទឹក​វិញ។
ទស្សនា​វីដេអូ​សម្ដែង​របស់​នាង​តែ​ម្ដង៖
Read more...

គ្មាន​ការ​លើក​ឡើង​ពី​បញ្ហា​អង្ករ​កម្ពុជា​នៅ អឺរ៉ុប ទេ

0 comments
អង្ករដែលដាក់​លក់នៅតាមផ្សារក្នុងរាជធានីភ្នំពេញ​។ អង្ករកម្ពុជា​ភាគច្រើននាំចេញ​ទៅ​សហភាព​អឺរ៉ុប។ រូបថត ផាលីណា
ប្រភពពី postkhmer.com : ភ្នំពេញៈ សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​មិន​ដែល​បាន​លើក​ឡើង​ថា អង្ករ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​អ៊ឺរ៉ុប​ត្រូវ​បាន​លាយ​ជាមួយ​អង្ករ វៀតណាម នោះ​ទេ។
តំណាង​មួយ​រូប​របស់​សហភាព​អឺរ៉ុប (EU) កាល​ពី​ម្សិលមិញ​បាន​និយាយ​ថា លោក Karel De Gucht ប្រធាន​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​មិន​ដែល​បាន​ប្រាប់​ក្រសួង ពាណិជ្ជកម្ម​កម្ពុជា​ថា អង្ករ​កម្ពុជា​មាន «៣០ ភាគរយ» លាយ​ជាមួយ​អង្ករ​ពី​ប្រទេស វៀតណាម ទេ។
ការ​អះអាង​បែប​នេះ​បន្ទាប់​ពី​មាន​ក្តី​បារម្ភ​ថា កម្ពុជា​អាច​បាត់​បង់​ការ​ទទួល​បាន​ការ​អនុគ្រោះ​ចូល​ក្នុង​ទីផ្សារ​ធំ​ជាង​ គេ​បំផុត​របស់​ខ្លួន​មួយ​នេះ។
លោក John Clancy អ្នក​នាំ​ពាក្យ​ប្រធាន​ពាណិជ្ជកម្ម បាន​បញ្ជាក់​ពី​ការ​ពន្យល់​របស់​លោក Gucht កាល​ពី​ម្សិលមិញ​តាម​អ៊ីមែល​ពី​ទីក្រុង ប៊ែរឡាំង មក​ថា មិន​មាន​តួលេខ​ត្រូវ​បាន​គេ​ធ្លាប់​លើក​ឡើង​ទាក់ទង​នឹង​ការ​ត្រួត​ពិនិត្យ​ អង្ករ​កម្ពុជា​នោះ​ទេ។
លោក Clancy បាន​ថ្លែង​ថា៖ «ទេ! គាត់​មិន​បាន​ធ្វើ​ទេ។ គាត់​មិន​បាន​និយាយ​ពី​តួលេខ​នេះ​ទេ។ ប៉ុន្តែ​គាត់​ពិត​ជា​បាន​និយាយ​ថា កម្ពុជា​ត្រូវ​តែ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ល្អ​នូវ​អង្ករ​ដែល​ខ្លួន បាន​នាំ​ចេញ​គឺ​ពិត​ជា​អង្ករ​កម្ពុជា និង​មិន​មក​ពី​ទី​ណា​ផ្សេង​នោះ​ទេ»។
ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល ១១ ខែ​ដំបូង​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​សរុប​ជាង ៣៣២ ០០០ តោន ស្ទើរ​តែ​កើន​ឡើង​ពីរ​ដង​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ដែល មាន ១៧១ ពាន់​តោន​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​ជា​សាធារណៈ​របស់​ ឧស្សាហកម្ម Oryza ដោយ​បាន​ស្រង់​សំដី​ប្រធាន​ពាណិជ្ជកម្ម​សភា​អឺរ៉ុប​ថា កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​កម្មវិធី «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​អាវុធ (EBA)» ជាមួយ EU។
កម្ពុជា មិន​ដូចជា វៀតណាម នោះ​ទេ អត្ថ​ប្រយោជន៍​បាន​ពី​កិច្ច​ព្រម​ព្រៀង EBA ជាមួយ EU ដែល​ផ្ដល់​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នូវ​ការ​នាំ​ចេញ​ដោយ​មិន​គិត​ពី​កូតា និង​មិន​គិត​ពន្ធ​នាំ​ចូល​ទៅ​កាន់​ប្រទេស អឺរ៉ុប។
ការ​នាំ​ចូល​អង្ករ​របស់​កម្ពុជា​ទៅ​ប្រទេស​សហភាព​អឺរ៉ុប​មាន​ជាង ៦០ ភាគរយ ឬ ២០ ម៉ឺន តោន ដូច​គ្នា​នៅ​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០១៣។ ប្រទេស ប៉ូឡូញ បារាំង ហុល្លង់ អេស្ប៉ាញ អង់គ្លេស និង​អាល្លឺម៉ង់ បាន​នាំ​ចូល​ជាង ៤៧ ភាគរយ​នៃ​តួលេខ​សរុប។
លោក Jean-Francois Cautain គណៈ​ប្រតិភូ និង​ជា​អគ្គ​រដ្ឋ​ទូត EU ប្រចាំ​នៅ កម្ពុជា បាន​ថ្លែង​ថា ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នឹង​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់​ដោយ​សារ​ វិស័យ​នេះ​និង​ប្រទេស EU ដែល​កំពុង​ផលិត​អង្ករ​មាន​បញ្ហា​រសើប​ចំពោះ​ការ​បង្កើន​ការ​នាំ​ចូល និង «ការ​រំខាន​ទីផ្សារ​ដ៏​មាន​សក្ដានុពល​នេះ»។ លោក​បន្ត​ថា៖ «ទាក់​ទង​នឹង​ប្រភព​ដើម​នៃ​អង្ករ​កម្ពុជា​គួរ​តែ​ត្រូវ​បាន​ធានា​យ៉ាង​ពេញ​ លេញ។ EU កំពុង​ទាក់​ទង​ជាមួយ​អាជ្ញាធរ​កម្ពុជា​ស្ដី​ពី​បញ្ហា​នេះ»។
លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​បញ្ហា​ដោយ​សារ​ ការ​បារម្ភ​ថា ការ​ផ្លាស់​ប្តូរ​ឋានៈ EBA របស់​ប្រទេស​អាច​មាន​ផល​វិបាក។ លោក​បន្ត​ថា៖ «យើង​ចាំ​បាច់​ត្រូវ​រក​ប្រភព​បញ្ហា​រក​ភ័ស្ដុតាង​រឹងមាំ និង​ចាត់​វិធានការ​កែតម្រូវ»។
លោក​លើក​ឡើង​ថា៖ «ការ​លុប​ចោល EBA របស់​ប្រទេស​អាច​មាន​ផល​ប៉ះពាល់​គ្រោះថ្នាក់​លើ​វិស័យ​អង្ករ​ទាំង​មូល​ក្នុង ​ការ​នាំ​ចេញ​ពេល​អនាគត​ទៅ EU។ មោទនភាព​របស់​យើង​ក្នុង​ឋានៈ​ជា​ប្រទេស​នាំ​ចេញ​កំពុង​រីក​ចម្រើន​មួយ ទំនុក​ចិត្ត​របស់​យើង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម យីហោ របស់​យើង​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ថ្នាក់​ពិភពលោក ហើយ​យើង​ទំនង​ជា​មិន​អាច​សម្រេច​បាន​ទិសដៅ​នាំ​ចេញ​អង្ករ ១ លាន​តោន​នៅ ឆ្នាំ ២០១៥»។
សម្ព័ន្ធ​អ្នក​ផលិត និង​នាំ​ចេញ​អង្ករ​កម្ពុជា (ARPEC) និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​កម្ពុជា​ទាំងអស់​បាន​ធ្វើ​កំណត់​ត្រា​ពី​ការ​ បារម្ភ​នេះ​ថា នឹង​អាច​ចុះ​ហត្ថលេខា​លើ​ក្រម​ប្រតិបត្តិ​ជាមួយ​ក្រសួង ពាណិជ្ជកម្ម ដើម្បី​គ្រប់​គ្រង​ការ​នាំ​ចេញ​ដោយ​ខ្លួន​ឯង។
លោក វ៉ាន់ ដេវីត លេខាធិការ​រង​របស់ ARPEC និយាយ​ថា ការ​បារម្ភ​ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​គេហទំព័រ Oryza គឺ​ក្រៅ​ផ្លូវ​ការ និង​បាន​ផ្សព្វ​ផ្សាយ​ចេញ​ពី​ពាក្យ​ចចាម​អារ៉ាម​នៅ​ក្នុង​រង្វង់ «មជ្ឈដ្ឋាន​របស់ EU»។
លោក​បន្ត​ថា៖ «យើង​នៅ​តែ​រង់ចាំ​មើល ដល់​មាន​ភ័ស្ដុតាង​ច្បាស់​លាស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ EU យើង​ពិត​ជា​មិន​អភ័យទោស​ដល់​ការ​អះអាង​របស់​ពួកគេ​នោះ​ទេ»។ ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​បង្ហាញ​ថា អង្ករ​កម្ពុជា​មួយ​ចំនួន​អាច​ត្រូវ​បាន​លាយ​ក្នុង​អំឡុង​ឆ្លង​កាត់​រោង​ ម៉ាស៊ីន​កិន​ស្រូវ វៀតណាម លោក វ៉ាន់ បាន​និយាយ​ថា​ការ​កែច្នៃ​ខាង​ក្រៅ​ប្រទេស​មិន​មាន​ន័យ​ថា អង្ករ​ដើម​ពីរ​ប្រភេទ​ត្រូវ​បាន​គេ​លាយ​គ្នា​នោះ​ទេ លោក បន្ថែម​ថា ការ​ផ្គត់​ផ្គង់​រយៈ​ពេល​ខ្លី​នៃ​រោង​ម៉ាស៊ីន​កិន​ស្រូវ កម្ពុជា បាន​ជំរុញ​ឲ្យ​កសិករ​ខ្មែរ បញ្ជូន​ស្រូវ​របស់​ពួកគេ​ទៅ​ប្រទេស វៀតណាម សម្រាប់​កិន។
លោក​បញ្ជាក់​ថា៖ «កម្ពុជា​មិន​មាន​ទុន​ដើម្បី​បង្កើត​ចំនួន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដែល​ ចាំបាច់​ក្នុង​ការ​រក្សា​បាន​នឹង​សមត្ថភាព​នោះ​ទេ។ ប៉ុន្តែ​ការ​ដាំ​ដុះ​ស្រូវ ការ​ប្រមូលផល ការ​កិន​ស្រូវ និង​ការ​នាំ​ចេញ​នៅ​ក្នុង​ប្រទេស កម្ពុជា គឺ ១០០ ភាគរយ​ជា​ផលិតផល​របស់​យើង»៕PB
Read more...

កម្ពុជា​ធ្វើ​សមយុទ្ធ ៥ ថ្ងៃ​ដើម្បី​សាក​អាវុធ​ថ្មី

0 comments
ប្រភពពី postkhmer.com : កំពង់ស្ពឺៈ កង​យោធពល​ខេមរ​ភូមិន្ទ នឹង​ធ្វើ​សមយុទ្ធ ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​សុក្រ​ទី ២៧ ដល់​ថ្ងៃ​អង្គារ​ទី៣១ ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​កងទ័ព​ស្គាល់​អានុភាព​អាវុធ​ថ្មី។
លោក ឧត្តម​សេនីយ៍​ឯក អ៊ិត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ទទួល​បន្ទុក​ហ្វឹក​ហ្វឺន​យោធា បាន​ឲ្យ​ដឹង​ថា សមយុទ្ធ​នេះ នឹង​ផ្តោត​លើ​ការ​ប្រើ​យុទ្ធសាស្រ្ត​យោធា និង​ការ​ប្រើប្រាស់​គ្រាប់ BM-21 ដែល​ទើប​នឹង​ទិញ និង​រថពាស​ដែក​ដោយ​ប្រើ​កាំភ្លើង​បាញ់​គ្រាប់ BM-21 ប្រមាណ ២០ ដើម និង​រថក្រោះ ១៩ គ្រឿង។
លោក បញ្ជាក់​ថា៖ «គ្រាប់ BM-21 នឹង​បាញ់​ចម្ងាយ​ចន្លោះ​ពី ៣០ ទៅ ៤០ គ.ម.ក្នុង​អំឡុង​សមយុទ្ធ​នេះ»។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រាប់​ពលរដ្ឋ​នៅ​ខេត្ត កំពង់ស្ពឺ ដែល​រស់​នៅ​ក្បែរ​មូលដ្ឋាន​យោធា​ថា នឹង​មាន​សំឡេង​គ្រាប់​ខ្លាំងៗ ក្នុង​អំឡុង​ព្រឹត្តិការណ៍​សមយុទ្ធ ចំនួន ៥ ថ្ងៃ​នេះ៕ NR

សមយោធារបស់កង​យោធពល​ខេមរ​ភូមិន្ទ កាលពីពេលកន្លងមក នៅក្នុងខេត្តកំពស់ស្ពឺ។ រូបថត ស្រេង ម៉េងស្រ៊ុន និងហេង ជីវ័ន
Read more...

ប្លន់​សម្លាប់​បុរស​ស្រ្តី ​២​នាក់ ​និង​វាយ​ក្មេង​ស្រី​តូច​សន្លប់​

0 comments
ប្រភពពី កោះសន្តិភាព : ខេត្តកំពង់ចាម ៖ មានករណីអំពើប្លន់ដ៏សាហាវព្រៃផ្សៃមួយ ដោយមនុស្សប្រុសស្រី ២នាក់ ត្រូវបានជនមិនស្គាល់មុខអា.កសម្លាប់ និងវាយកូនស្រីតូច អាយុប្រហែល ៣ឆ្នាំ បាក់ថ្គាមរហូតសន្លប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៥ ធ្នូ ២០១៣ ស្ថិតនៅត្រង់ចំណុចចុងភូមិកំពង់ឪច្រឹក ឃុំពង្រ ស្រុកកោះសូទិន ជាកន្លែងស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា អធិការនគរបាលស្រុកកោះសូទិន បានប្រាប់ឲ្យដឹងថា នៅពេលមានប្រជាពលរដ្ឋរាយការណ៍ មកកាន់រូបលោក ភ្លាមៗ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅជាបន្ទាន់ ដោយឃើញស្លាកស្នាមអា.កសម្លាប់យ៉ាងសាហាវ និងក្មេងស្រីតូចអាយុប្រហែល ៣ឆ្នាំ បានរងរបួសធ្ងន់រហូតសន្លប់។
លោកបានបន្តថា រហូតមកដល់វេលាម៉ោង ៦ល្ងាច ទៅហើយសាកសពទាំង ២នាក់ នេះ អាចជាប្តីប្រពន្ធនៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកក្មេងស្រីតូចដែលងើបពីសន្លប់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពពង្រ និងត្រូវបានប្រជាពលរដ្ឋមានការអាណិតអាសូរបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ដោយបានបាក់ថ្គាមរបួសធ្ងន់។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានចាត់ឲ្យជំនាញបច្ចេកទេសចុះទៅពិនិត្យសពពីរនាក់នោះ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា បានបញ្ជាក់បន្ថែមថា នេះជាករណីប្លន់សម្លាប់យកទ្រព្យ មិនដឹងថា ម៉ូតូ ឫយ៉ាងណានោះទេ នៅពេលនេះ កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយ និងបានតាមប្រមាញ់ក្រុមជនសង្ស័យជាចោរប្លន់ដ៏សាហាវ ដែលអាចមានគ្នាមិនតិចជាង ២នាក់ នោះទេ។ តាមការសន្និដ្ឋាន សាកសពទាំង ២នាក់ ខាងលើ អាចត្រូវបានក្រុមចោរប្លន់សម្លាប់នៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី២៥ ធ្នូ នេះ៕

Read more...

តារាចំរៀងថ្មី របស់ផលិតកម្មថោន សួរថា ក្រៅពីយំ ខ្ញុំអាចធ្វើអ្វីបាន? ល្បីពេញ Facebook (មានវីដេអូ)

0 comments
ប្រភពពី camnews.com.kh : ថ្មីៗនេះ សន្ទុះនៃការ ធ្វើបទថ្មី មិនលំនាំ គេរបស់ ផលិតកម្ម ថោន បានកើនឡើង យ៉ាងខ្លាំង ដែលធ្វើ អោយ ទស្សនិកជន មានចំណាប់ អារម្មណ៍ យ៉ាងខ្លាំង ។ ណារិន តារាចំរៀង ថ្មីរបស់ ផលិតកម្មថោន ដែលទើបតែ រះឡើង ត្រូវបានកវី យឹម តាស្រង់ និពន្ធបទថ្មី មួយដែល មិនលំនាំ ពីគេដែល មាន ចំណង ជើងថា " ក្រៅពីយំ ខ្ញុំអាចធ្វើអ្វី? " ។ បទថ្មីនេះ ទទួលបាន បានការគាំទ្រ​ ជាច្រើនដែល ធ្វើ អោយ​ ទស្សនិកជន នៅក្នុង Facebook ចែករំលែក គ្នាពេញ Facebook ។ ចូលរួមទស្សនា ទាំង អស់គ្នា ទៅមើល ៕

Read more...

តារាចម្រៀង Selena Gomez ត្រលប់ទៅផ្ទះវិញ ដើម្បីអោយក្រុមគ្រួសារ រៀបចំឆាកជីវិតដោយគ្មាន Justin Bieber

0 comments
ប្រភពពី khmerload.com : ស្នេហាដ៏ផ្អែមល្ហែម របស់តារាចម្រៀងទាំង២ ចាប់ផ្តើមពី២ឆ្នាំមុន ដែលកាលនោះ តារាចម្រៀងស្រី មានអាយុ១៩ឆ្នាំ ហើយតារាចម្រៀងប្រុស មានអាយុ ត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិតតែ ស្នេហាដ៏រង្គោះរង្គើនេះ ត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំ ប៉ុន្តែ នាងក៏នៅតែព្យាយាមតស៊ូ រស់នៅដោយគ្មានគេ ហើយត្រលប់មកផ្ទះវិញ ដែលជាទីកន្លែងតែមួយគត់ ដែលនាងអាចពឹងផ្អែកបាន។
តាមប្រភព ព័ត៌មានសំងាត់មួយ បានអោយដឹងថា ការបែកបាក់មួយនេះ នៅតែមានការប៉ះទង្គិចដល់ផ្លូវចិត្ត របស់នាងនៅឡើយ ម៉្យាងវិញ ទៀតនោះគឺ នាងក៏បានរស់នៅ ក្នុងសភាពដុនដាបមួយរយៈមកហើយ។ ក្រុមគ្រួសាររបស់នាង ព្យាយាមពន្យល់នាង និងលួងលោមនាង អោយរស់នៅជាមួយពួកគេ ហើយនាងក៏យល់ព្រម ព្រោះគិតថា មានតែក្រុមគ្រួសារទេ ជាកន្លែងដែលល្អបំផុតសំរាប់នាង។
តារាចម្រៀងស្រីវ័យ២១ឆ្នាំ កំពុងតែមានគំរោង ដើរកំសាន្តលំហែអារម្មណ៏ជាមួយ Taylor Swift  ដែលជាអ្នកជំទាស់ និងមិនគាំទ្រ ហើយព្យាយាមលើកទឹកចិត្តនាង អោយរៀនរស់នៅដោយគ្មានគេ។ បន្ថែមទៀតផងដែរថា នាងបានច្រានចោលនូវ ការសំដែងនៅប្រទេស អូស្រ្តាលី ចិន ជប៉ុន និង ហ្វីលីពីន ដែលចាប់ផ្តើមពី ថ្ងៃទី១៦ ខែមករា ខាងមុខនេះ ជំនួសដោយ ការដើរលេងកំសាន្ត ជាមួយមិត្តជិតស្និទ្ធដូចជា កញ្ញា Taylor Swift  ដើម្បី រសាយការឈឺចាប់ ។





Read more...

កើតអង្គែបណ្តាល មកពីមូលហេតុអ្វី?

0 comments
ប្រភពពី khmerload.com : អង្គែអាចចោទជាបញ្ហាសំរាប់មនុស្សគ្រប់រូបទាំង ប្រុសទាំងស្រី។ ចុះអ្នកដឹងទេតើអង្គែកើតមកពី មូលហេតុអ្វី? វាមានចំនុចជាច្រើនដែលបណ្តាល អោយមានអាការៈបែបនេះ។
១) មិនសូវសិតសក់៖ ចំពោះមនុស្សខ្លះមិនសូវសិត និងកក់សក់របស់ពួកគេ អោយបានទៀងទាត់ទេ វាជាសញ្ញាអោយមាន អង្គែលើស្បែកក្បាល។ ពីព្រោះការសិតសក់ក៏ ជាជំនួយដល់សរសៃស្បែក ក្បាលបានដែរ។
២) ស្បែកស្ងួត ៖ អ្នកដែលមាន ស្បែកស្ងួតមានទំនោរ កើតអង្គែស្បែកក្បាលជាញឹកញាប់។ ជាពិសេសរដូវរងាខ្យល់ត្រជាក់រួមបញ្ចូល គ្នាជាមួយនឹង បន្ទប់កម្ដៅផងនោះ វាជាមូលហេតុនៃការ រមាស់ស្បែក ។ វានឹងមានការរបកស្បែក តិចៗនៅលើក្បាលប៉ុន្តែ វាមិនមែនជាតិខ្លាញ់ទេ ។
៣)ប្រើសាប៊ូកក់សក់មិនគ្រប់គ្រាន់៖  មនុស្សមួយចំនួនបាននិយាយ ថាប្រសិនបើអ្នកមិនប្រើ សាប៊ូអោយបានគ្រប់គ្រាន់នោះទេ  អាចទៅជាការកើនឡើងនៃសារធាតុប្រេង និងកោសិកា ស្បែកត្រូវស្លាប់ បណ្តាលមកពីអង្គែក្បាល ។យើងត្រូវកក់សក់ក្នុងបរិមាណល្មម មិនញាប់ពេកនិង តិចពេកក្នុងមួយសប្តាហ៍ ។ អ្នកជំនាញជាច្រើន បាននិយាយថាវាជាការពិត។
៤)លក្ខខណ្ឌស្បែក៖  អ្នកដែលមានជំងឺស្បែករបកក្រហម , ត្រអកនិងរោគសើស្បែកមួយចំនួនផ្សេងទៀត និងទទួលបាន ការកើតអង្គែស្បែកក្បាលជាញឹកញាប់ ជាងមនុស្សដទៃទៀត។
៥) ជំងឺមួយចំនួន៖ មនុស្សពេញវ័យ ដែលមានជំងឺ Parkinson និងជំងឺសរសៃប្រសាទ មួយចំនួនផ្សេងទៀត គឺងាយនឹងមានអង្គែស្បែកក្បាលណាស់ ។ ចំនែកឯអ្នកជំងឺងើបឡើងវិញ ពីការគាំងបេះដូងនិង ជំងឺដាច់សរសៃឈាមខួរក្បាល និងមនុស្ស មួយចំនួន ដែលមានប្រព័ន្ធ ការពាររាងកាយចុះខ្សោយ ក៏អាចមានអង្គែក្បាលផងដែរ។
៦) ប្រតិកម្មជាមួយផលិតផល ថែរក្សាសក់និងស្បែក៖ មនុស្សមួយចំនួនប្រតិកម្ម ទៅនឹងផលិតផលថែរក្សាសក់ បណ្តាលអោយ ស្បែកក្បាលទៅជាក្រហម រមាស់។ អ្នកជំនាញជាច្រើន បាននិយាយថាការប្រើសាប៊ូញឹកញាប់ពេក អាចបណ្តាលឱ្យកើតអង្គែក្បាលនិង រលាកស្បែកក្បាលបាន  ។



Read more...

Monday, December 23, 2013

យប់ហ្នឹង យកកាំភ្លើងធំ Arsenal រឺ តោខៀវ Chelsea?

0 comments
ប្រភពពី khmerload.com : ការប្រកួតបាល់ទាត់ Premier League របស់ចក្រភព អង់គ្លេស នាសប្តាហ៍ទី ១៧ បានបញ្ចប់ទៅ ៩ ប្រកួតហើយ កាលពីរាត្រីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ហើយនៅសល់គូ ពិសេសមួយគូទៀត ដែលនឹងប្រកួតនាយប់រំលងអាធ្រាត ថ្ងៃនេះ នោះគឺក្រុមកាំភ្លើងធំ Arsenal ប៉ះក្រុមតោខៀវ Chelsea។
Arsenal (3) VS Chelsea (5)
បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃ ពីសំណាក់ក្រុមមេឃខៀវ Manchester CITY ៦ទល់នឹង៣ ក្រៅដី កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនកន្លងទៅនេះ នាសប្តាហ៍នេះ ក្រុមកាំភ្លើងធំ Arsenal ត្រូវបំពេញកាតព្វកិច្ចធ្ងន់ធ្ងន់បន្តទៀត ដោយត្រូវបើកទ្វារកីឡាដ្ឋាន Emirate Stadium របស់ខ្លួនស្វាគមន៍ក្រុមតោខៀវ Chelsea របស់លោក Jose Morinho។
ចំណែកឯក្រុមតោខៀវ Chelsea វិញក៏អាម៉ាស់មុខមិនស្ទើរដែរ ដែលក្រុមរបស់ខ្លួន បានបរាជ័យក្រោមស្នាដៃ របស់ក្រុមឆ្មារខ្មៅ Sunderland ក្នុងម៉ោងបន្ថែម Extra Time ២ទល់នឹង១ ក្នុងក្របខ័ណ្ឌ Capital One Cup បណ្តាលអោយក្រុមតោខៀវ Chelsea ត្រូវហាលអាវត្រឹមជុំនេះ ត្រលប់មកផ្ទះវិញ ជាមួយនឹងភាពបរាជ័យ។
៥ ប្រកួតចុងក្រោយរបស់ Arsenal គឺឈ្នះ ២ ស្មើ ១ និងចាញ់ ២ ឈរនៅលំដាប់លេខរៀងទី ៣ មាន ៣៥ ពិន្ទុតាមពីក្រោយក្រុមហង្សក្រហម Liverpool ១ ពិន្ទុ ខណៈ ៥ ប្រកួតចុងក្រោយរបស់តោខៀវ Chelsea គឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ពីរ ឈរនៅលំដាប់ថ្នាក់លេខរៀងទី ៥ មាន ៣៣ ពិន្ទុតាមពីក្រោយ Arsenal ២ ពិន្ទុ។



Read more...

តារាសម្ដែង Can Lo Lo ចូលរួម​ផ្សព្វផ្សាយ​ ក្នុង​ព្រឹត្តិការណ៍​បរិស្ថាន​ស្អាត​បរិសុទ្ធ​

0 comments
ប្រភពពី lookingtoday.com : ចិន៖ តាមប្រភព ព័ត៌មានបរទេស កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ បានប្រាប់ឲ្យ ដឹងថា នាង Can Lo Lo និងលោកចាងហ្វាង Deng Jianguo បានដោះ សម្លៀកបំពាក់ ដោយអាកាសធាតុត្រជាក់ ក្នុងព្រឹត្តិការណ៍ បរិស្ថានស្អាតបរិសុទ្ធ នៅក្នុងទីក្រុង ស៊ាងហៃ។
កាលពីម្សិលមិញ នាង Can Lo Lo និងលោកចាងហ្វាង Deng jianguo បានអញ្ជើញចូលរួម និងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ ត្រូវបានប្រារព្ធឡើង នៅក្នុងទីក្រុងស៊ាងហៃ ដើម្បីមួយផ្សព្វផ្សាយ ពីបរិស្ថានស្អាត បរិសុទ្ធរបស់ ប្រជាជនចិន និងមនុស្សនៅលើ ពិភពលោក ។ នាង Can Lo Lo និងលោកចាងហ្វាង Deng jianguo បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកទាំង ២ ហ៊ានដោះសម្លៀកបំពាក់ បង្ហាញភាពសិចស៊ី នៅទីសាធារណៈ។
លោកចាងហ្វាង Deng jianguo វ័យ៥៤ឆ្នាំរូបនេះ បាននិយាយថា លោកសប្បាយ និងរីករាយខ្លំាងណាស់ ដែលបានបង្ហាញវត្តមាន ជាមួយនាង Can Lo Lo ក្នុងព្រឹត្តិការណ៍នេះ។ លោកចង់បង្ហាញ ពីទំនាក់ទំនង របស់លោក ជាមួយតារាសម្ដែងនាង Can Lo Lo យ៉ាងជិតស្និទ្ធ។ នាង Can Lo Lo និយាយថា ព្រឹត្តិការណ៍នេះ គឺ ជាការឃោសនា ព្រឹត្តិការណ៍មួយ ដែលផ្សព្វផ្សាយ បរិស្ថានស្អាតបរិសុទ្ធ៕








Read more...

ទស្សនាការតាំងពិពណ៌ចំលាក់ទឹកកកនៅ ប្រទេសចិន

0 comments
ប្រភពពី khmer-note.com : ចិន៖ កាលពីថ្ងៃទី២០ កន្លងទៅនេះ មានការតាំងពិពណ៌ ចំលាក់ទឹកកកដ៏គួរអោយទាក់ទាញ មួយនៅក្នុងប្រទេសចិន ដែលមានភ្ញៀវទេសចរណ៍ជាច្រើនពាន់នាក់ចូលរួមទស្សនា។ ការតាំងពិពណ៌ ចំលាក់ទឹកកកនេះធ្វើឡើងនៅក្នុងទីក្រុង Heilongjiang ដែលនេះជាការប្រារព្ធ លើកទី២៦ហើយនៃ កម្មវិធីពិពណ៌ China Harbin International Snow Sculpture Art Expo ដោយការតាំងពិពណ៌នេះធ្វើឡើងរយៈ ពេលជាង១ខែ អាស្រ័យលើអាកាសធាតុ។ រូបចំលាក់ទឹកកក ជាច្រើនត្រូវបានគេរៀបចំដាក់តាំងបង្ហាញនៅលើផ្ទៃដីទំហំ ៤០០,០០០ម៉ែត្រ ការ៉េ និងប្រើប្រាស់ដុំទឹកកកអស់ ប្រមាណប្រវែង ១២០,០០០ម៉ែត្រការ៉េ និងដុំព្រិល១០០,០០០ ម៉ែត្រការ៉េ។ ភ្ញៀវទេសចរណ៍ជាច្រើនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ រូបចំលាក់ទាំងនោះមាន ប្រវែងវែង និងទំហំធំ មើលទៅគួរអោយកោតសរសើរស្នាដៃចំលាក់។ ចង់ដឹងរូបភាពទាំងនោះអស្ចារ្យកំរិតណា? ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖






Read more...

មនុស្សស្រី២០០០នាក់ ដោះអាវនៅមាត់សមុទ្រ ដើម្បីប្រឆាំង នឹងច្បាប់របស់រដ្ឋាភិបាល

0 comments
ប្រភពពី khmer-note.com : ប្រេស៊ីល៖ មនុស្សស្រីប្រមាណ២០០០នាក់ បានចូលរួម ប្រឆាំងនឹងដោះអាវឈរនៅលើឆ្នេរសមុទ្រ ដើម្បីប្រឆាំងនឹងច្បាប់របស់រដ្ឋាភិបាល លើការងូតទឹកស្រាតនៅ តំបន់ឆ្នេរមួយនេះ។ តាមប្រភពពត៌មាន បានអោយដឹងថា ច្បាប់របស់រដ្ឋាភិបាល ដែលបានតាក់តែងនឹងអនុវត្ត តាំងពីឆ្នាំ ១៩៤០ ដោយហាមឃាត់មិនអោយមនុស្សស្រី មានការ ងូតទឹកស្រាត នៅតំបន់ឆ្នេរមួយនេះឡើយ ចំពោះអ្នកដែលប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ អាចនឹងជាប់គុក ពី៣ទៅ១២ខែផងដែរ។ ក្នុងការប្រឆាំងតវ៉ានោះ មានស្ត្រីប្រមាណ ១០នាក់ប៉ុននោះដែលមានភាពក្លាហាន ដោះអាវនៅតំបន់ឆ្នេរ ចំណែកឯអ្នកផ្សេងទៀត បានត្រឹមតែស្រែកតវ៉ាប៉ុននោះ។ តាមសំដីរបស់ពួកគេបាននិយាយថា ពួកគេមិនគិតថា ការងូតទឹកស្រាត នៅក្នុងសមុទ្រ វាជារឿងខុសច្បាប់ឡើយ ហើយចំពោះបុរសអាចងូតទឹកស្រាតបាន ចុះហេតុអ្វីស្ត្រីមិនអាចនោះ ដែលវាបញ្ជាក់ពីការរើសអើងភេទ ដូច្នេះយើងត្រុវតែមានការ តវ៉ាជាដាច់ខាត។ ពេលនេះគេកំពុងរងចាំមើលថា តើអាជ្ញាធរ មានសមត្ថកិច្ច មានវិធានការយ៉ាងណាចំពោះរឿងនេះ៕






Read more...

សិស្សសាលា​ស្រី​ប្រុស​មួយគូ​រត់​ចេញពីផ្ទះ​ បបួលគ្នា​ចូល​ផ្ទះសំណាក់​ត្រូវ​បងប្អូន​តាម​រក​ឃើញ​ចាប់​វាយ​ផ្អើល​ឈុល

0 comments
ប្រភពពី ប្រភព កម្ពុជាថ្មី : ភ្នំពេញ ៖ ពាក្យចាស់​លោក​ពោល​ថា កុំ​មាន​ស្នេហា​ក្នុង​វ័យ​សិក្សា ប៉ុន្តែ​បច្ចុប្បន្ន នេះ​គេ​សង្កេតឃើញ យុវជន​និង​សិស្សសាលា​វ័យក្មេងៗ ភាគច្រើន បាន​ភ្លើតភ្លើន ពពាក់ពពូន​តាម​សម្ភារៈ​និយម ភ្លេច​អស់​ប្រពៃណី​ខ្មែរ នាំគ្នា​ចូល​បារ ចូល​ក្លឹប​កំសាន្ត រាត្រី ពេល​ភ្លើង​តណ្ហា​ឡើង​ដល់​កម្រិត ពួកគេ​បាន​បបួលគ្នា​ចូល​ផ្ទះ សំណាក់​ក្រេប​រសជាតិ​ស្នេហ៍​យ៉ាង​ត្រេកត្រអាល ភ្លេច​ផ្ទះ សម្បែង​ភ្លេច​ការ​សិក្សា ធ្វើ​ឱ្យ​ឪពុក​ម្តាយ ឈឺក្បាល ជួនកាល​បាន​ប្តឹងផ្តល់​គ្នា​ទ្បើង​តុលាការ​ទៀត​ផង។
ជាក់ស្តែង សិស្សសាលា​សង្សារ​វ័យក្មេង​មួយគូ​ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅឡើយ​បាន​ នាំគ្នា​រត់​ចេញពីផ្ទះ​៣​ថ្ងៃ​មក​ហើយ​ដែល​ធ្វើ​ឱ្យ​ឪពុក​ម្តាយ មានការ​ព្រួយបារម្ភ យ៉ាង​ខ្លាំង ហើយ​ខំ​ដើររក​គ្រប់​ច្រកល្ហក ព្រោះតែ​ខ្លាច​មានរឿង គ្រោះថ្នាក់​ដល់​ជីវិត តែ​តាម​ការពិត ពួកគេ​បាន​បបួលគ្នា​ទៅ​ឡើង​ឋានសួគ៌​នៅផ្ទះ​សំណាក់ ហើយ​ត្រូវ​បងប្រុស ស្រី​ភាគី​ខាង​ប្រុស​តាម​រក​ឃើញ​ចាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ពួកគេ​ក្រាញ​ននាល​មិន​ព្រមទៅ ក៏​ត្រូវ​បងប្រុស​ហូត​ខ្សែក្រវាត់​វាយ​ប្អូនប្រុស​ព្រោះតែ​ភាព​រឹងរូស ឃើញ​ដូច​នោះ​នាង​ជា​សង្សារ​រត់​ទៅ​អោប​ហើយ​ស្រែក​ឱ្យ​គេ​ជួយ​ថា មាន​គេ​ចាប់​មនុស្ស បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ខណ្ឌ​៧​មករា​ទាំងយប់។
ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​២១ ធ្នូ ២០១៣ នៅផ្ទះ​សំណាក់​BS ហ្គូ​ដ​ដេ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៤ សង្កាត់​មិត្តភាព ខណ្ឌ​៧មករា។
បើ​ទោះបី​យ៉ាងណា បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ទៅ​ជួយ​អន្តរា​គម នៅ​កន្លែង​កើតហេតុ ក្រោយមក​បងប្រុស​របស់​តួអង្គ​ខាង​ប្រុស​បាន​ចាប់​ប្អូនប្រុស​និង​សង្សារ​ របស់​គេ​បញ្ចូល​ក្នុង​រថយន្ត​ទាំង​២​នាក់​ចេញទៅ​បាត់ តែម្តង​ប៉ុន្តែ​ក្រោយមក​លឺ​ថា​គេ​បាន​ទម្លាក់​នាង​ចោល​នៅ​តាម​ផ្លូវ​ហើយ​ទូរ ​សព្ទ័ ហៅ​បងស្រី​នាង​មក​យក​ទៅ​ផ្ទះ​វិញ។
បើ​តាម​សន្តិសុខ​យាម​រថយន្ត​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា គូសង្សារ​ទាំង​២​នាក់​នេះ​ទើបតែ​ចូល​ដេក​ផ្ទះសំណាក់ BSហ្គូ​ដ​ដេ កាលពី​ក្បាលល្ងាច​ថ្ងៃទី​២១ ធ្នូ រហូតដល់​ម៉ោង​កើតហេតុ គូសង្សារ​នេះ​បាន​នាំគ្នា​ចេញ​មក​ខាងក្រៅ​ក្នុង​បំណង​ទៅ​ដើរលេង​ស្រាប់តែ​ យុវជន​ជា​សង្សារ​ក្រឡេក​ឃើញ​រថយន្ត​វី​ស្តូ​ពណ៌​លឿង​ជិះ​២​នាក់​ស្គាល់​ថា​ ជា​រថយន្ត​របស់​បងប្រុស​របស់​គេ ក៏បាន​រត់​ចូលក្នុង​ផ្ទះសំណាក់​វិញ​ត្រូវ​បងប្រុស​ឃើញ​ទាន់​ឈប់​រថយន្ត​ ចុះទៅ​ចាប់​ប្រទាញប្រទង់​គ្នា ដោយ​ចាប់​ញាត់​ចូលក្នុង​រថយន្ត តែ​យុវជន​នោះ​ក្រាញននៀល​មិន​ព្រម​ចូល​ទើប​បងប្រុស​ហូត​ខ្សែក្រវាត់​បម្រុង​ វាយ​ប្អូនប្រុស។
ប្រភព​បាន​បន្ត​ថា ពេល​ឃើញ​បងប្រុស​បំរុង​វាយ​ប្អូន​បែបនេះ​នាង​ជា​សង្សារ​បាន​រត់​ទៅ​អោប​ យុវជន​ជា​សង្សារ​ជាប់​ស្អិត​ក៏​ត្រូវ​បងប្រុស​វាយ​មួយ​ខ្សែក្រវាត់​របួស​ ទាំង​២​នាក់​តែម្តង តែ​មិន​ធ្ងន់ធ្ងរ​ទេ បន្ទាប់មក​នាង​ជា​សង្សារ​បាន​ស្រែក​ថា មាន​គេ​ចាប់​មនុស្ស​ក៏​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នកជិតខាង​ប្ដឹង ​នគរបាល និង​កងរាជអាវុធហត្ថ​ចុះទៅ​អន្តរាគមន៍។
បន្ទាប់ពី​សមត្ថកិច្ច​បា​ន​សួរនាំ​បងប្រុស ស្រី​ទាំង​២​នាក់​ទើប​ដឹង​ថា ប្អូនប្រុស​របស់​គាត់​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ​ហើយ សូម្បីតែ​ទូរស័ព្ទ​ក៏​តេ​មិន​ចូល​ដែរ មិនដឹង​ជា​ស្លាប់ ឬ​រស់​ទេ ទើប​នាំគ្នា​ដើររក​គ្រប់​ច្រកល្ហក​ទើបតែ​ប្រទះឃើញ​ក៏​ចាប់​ដាក់​រថយន្ត​ តែម្តង​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឆោឡោ​ពួកគេ​ក៏​ចាប់​ទាំង​ប្អូន ប្រុស និង​នាង​ជា​សង្សារ​ដាក់​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​បាន​បន្តិច​ក៏​ទម្លាក់ នាង​ជា​សង្សារ​នៅ​តាម​ផ្លូវ ហើយ​ទូរស័ព្ទ​ហៅ​បងស្រី​របស់​នាង​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ។
សមត្ថកិច្ច​បាន​សួរនាំ​ដឹង​រឿង​រាវ​អស់​ហើយក៏​មិនបាន​ឃាត់ខ្លួន​ដែរ​ក៏​ អនុញ្ញាត​ឱ្យ​ពួកគេ​នាំ​ប្អូនប្រុស​និង​សង្សារ​ត្រឡប់​ទៅវិញ​ព្រោះ​ជា​រឿង​ គ្រួសារ​របស់​គេ៕

Read more...

បញ្ជូន​មេចោរ និង​បក្សពួក ពី​ខេត្តរតនគីរី​មកខេត្ត​កំពត ជា​ក្រុមប្លន់​បាញ់សម្លាប់​មនុស្ស

0 comments
ប្រភពពី កោះសន្តិភាព​ : ខេត្តកំពត ៖ ពិរុទ្ធជន ជាមេចោរប្លន់ប្រដាប់អាវុធ ល្បីឈ្មោះម្នាក់ ដែលធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធ ជាច្រើនករណី នៅក្នុងភូមិសាស្ត្រ ខេត្តកំពត និងខេត្តដទៃទៀត រួមទាំងរាជធានីភ្នំពេញ ផងនោះ ត្រូវបានចាប់ខ្លួន រួមជាមួយបក្ខពួក២នាក់ទៀត ។ ពិរុទ្ធជនជាមេចោរប្លន់ ប្រដាប់អាវុធ ដែលត្រូវសមត្ថកិច្ច ខេត្តរតនគិរី ចាប់ខ្លួនដាក់ពន្ធនាគារ ខេត្តរតនគិរី និងបញ្ជូនមកឱ្យ នគរបាលខេត្តកំពត កាលពីរសៀល ថ្ងៃទី២០ ធ្នូ ឈ្មោះ រស់ ហុក ហៅពេជ្រ និងបក្ខពួកពីរនាក់ទៀត គឺឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម និងឈ្មោះ ឃុន ដាណៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ។
តាមចម្លើយសារភាព របស់ពិរុទ្ធជន ជាមេខ្លោងឱ្យដឹងថា ក្រោយពេលខ្លួន និងបក្ខពួកសរុប៥នាក់ ធ្វើសកម្មភាពប្លន់ ដោយរៀបចំគម្រោង ប្លន់មិនបានសម្រេច កាលពីអំឡុងខែសីហា ឆ្នាំ២០១១ នៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ រួចមក ខ្លួនបាន ទៅរស់នៅលាក់ខ្លួន នៅរាជធានីភ្នំពេញ អស់រយៈពេល៩ខែ រីឯបក្ខពួក៤នាក់ទៀត បានបែកគ្នាអស់ ។ ក្រោយមក ខ្លួនឮដំណឹងថា បក្ខពួករបស់ខ្លួនដែលបែកគ្នាទាំង៤នាក់ (ស្រី២នាក់) ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ ឌុល ហៅឆាង ។ នៅពេលខ្លួន ទៅស្នាក់នៅរាជធានីភ្នំពេញ រយៈពេល៩ខែនោះ ខ្លួនបានទាក់ទង បក្ខពួក២នាក់ទៀត ដើម្បីធ្វើសកម្មភាពលួច និងប្លន់នៅរាជធានីភ្នំពេញ ។ បក្ខពួក២នាក់នោះ ម្នាក់ឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឃុន ដាណៃ ។ នៅថ្ងៃទី១២ ធ្នូ ខ្លួន និងបក្ខពួក បានធ្វើដំណើរទៅកាន់ខេត្តរតនគិរី ស្នាក់នៅផ្ទះសំណាក់ក្នុងខេត្តរតនគិរីអស់មួយយប់ លុះនៅយប់ថ្ងៃទី១៣ ធ្នូ ក៏ត្រូវកម្លាំង សមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួនទាំង៣នាក់ រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត តាំងពីពេលនោះមក ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត មានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២០ ធ្នូ ថា ពិរុទ្ធជនទាំង៣នាក់ ដែលលោកដឹកនាំ កម្លាំងទៅទទួលយក ពីពន្ធនាគារខេត្តរតនគិរី មកនាពេលនេះ មានម្នាក់ជាមុខសញ្ញា ចោរប្លន់ធ្លាប់ធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធជាច្រើនករណី ក្នុងខេត្តកំពត និងខេត្តដទៃទៀត នាពេលកន្លងទៅ ។ ករណីដែលកម្លាំងសមត្ថកិច្ចខេត្តរតនគិរីឃាត់ខ្លួនជនទាំង៣នាក់នេះបាន គឺនៅពេលមានកើត ករណីប្លន់ នៅក្នុងខេត្តនោះ មួយកន្លែង ។ លោកស្នងការរង មានប្រសាសន៍បន្តថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានសាកសួរជនទាំង៣នាក់នោះ ទើបដឹងថា ក្នុងចំណោមពួកគេនេះ ឈ្មោះ រស់ ហុក ហៅពេជ្រ គឺជាមុខសញ្ញា ដែលមានឈ្មោះ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ រកចាប់ខ្លួន ជាយូរមកហើយ (មុខសញ្ញាចោរប្លន់) ទើបសមត្ថកិច្ចខេត្តរតនគិរីទាក់ទងមកសមត្ថកិច្ចនគរបាលខេត្តកំពត ។ ក្រោយពីបានដឹង ព័ត៌មានខាងលើ ទើបខាងស្នងការដ្ឋាននគរបាល ខេត្តកំពត ស្នើឡើងទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីបញ្ជូនពិរុទ្ធជន ទាំង៣នាក់ រួមមានមេខ្លោងចោរប្លន់ក្នុងចំណោមនោះផងមក សាលាដំបូងខេត្តកំពត ដើម្បីសាកសួរបន្ត នូវករណីជាច្រើន ដែលពិរុទ្ធជនធ្លាប់ធ្វើសកម្មភាពប្លន់នាពេលកន្លងមក និងដើម្បីចាត់ការតាមនីតិវិធី ។
គួររំលឹកថា កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១១ មានករណីរៀបចំគម្រោងប្លន់មួយ តែមិនបានសម្រេច ។ ពេលបែកការណ៍ ក្រុមចោរ ទាំង៥នាក់ (ស្រី២ ប្រុស៣នាក់) ដែលក្នុងនោះក៏មានឈ្មោះ រស់ ហុក និងឈ្មោះ ឆាង ដែលបានចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង ហើយពេលនោះបានបាញ់ប្រជាពលរដ្ឋជាជីដូន និងចៅស្រីអាយុ៧ឆ្នាំ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ ស្រុកដងទង់ មុនពេលក្រុមនេះរត់គេចខ្លួន និងទើបតែពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ៕

Read more...

បទចម្រៀង Original លួចស្នេហ៍អូននៅ Milk Green Tea ពីវីរៈសិដ្ឋ (video inside)

0 comments
ប្រភពពី khmerload.com : នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញការប្រកបមុខរបរ អាជីវកម្មបើកហាង Milk ដូចជារីកដូចផ្សិត ដោយសារតែមហាជនចាប់ផ្តើមនិយមចូលចិត្ត ពិសារតែបៃតង ក៏ដូចជាការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ដែលនិយមទៅអង្គុយលេង បន្ទាប់ពីពេលទំនេរ ពីការសិក្សានោះ ហើយមិត្តៗយុវវ័យនិយមអង្គុយ ជជែកគ្នាលេង និងប្រគុំឧបករណ៍ភ្លេង ជាដើម។
ហេតុដូចនេះហើយ ទើប Pleng Record របស់ផលិតកម្មហង្សមាស បានសម្រិតសម្រាំង បទចម្រៀង Original មួយបទ ដែលច្រៀង និងបកស្រាយអត្ថន័យ ដែលពាក់ព័ន្ធនឹងរឿងរ៉ាវ Milk Green Tea ទាំងនេះ ដោយលោក វីរៈសិដ្ឋ។
អារម្មណ៍លួចស្រលាញ់មនុស្សស្រីម្នាក់ ពិតជាពិបាក ពីព្រោះលោក វីរៈសិដ្ឋត្រូវទៅអង្គុយនៅ Milk ជារៀងរាល់ថ្ងៃ ដើម្បីបានជួបនារីដែលខ្លួនស្រលាញ់ ហើយអ្វីដែលអស្ចារ្យជាងនេះនោះ គឺលោកគ្មានអ្វីសម្រាប់បញ្ជាក់ ពីក្តីស្រលាញ់របស់លោកទេ គឺមានតែចម្រៀងលាយលំនឹងភ្លេងហ្គីតាប៉ុណ្ណោះ ដែលអាចបញ្ជាក់បាន។

Read more...

iOS 7 របស់ក្រុមហ៊ុន apple អាច Jailbreak បានហើយ! (មានវីដេអូ)

0 comments
ប្រភពពី khmerload.com : កាលពីយប់ម្សិលមិញនេះ យើងទទួលបានូវដំណឹងដ៏ល្អមួយ សំរាប់ប្រិយមិត្តដែលប្រើប្រាស់ ទូរស័ព្ទប្រព័ន្ធ iOS របស់ក្រុមហ៊ុន apple គឺពេលនេះ យើងអាច Jailbreak iOS 7 បានហើយ។
ក្រុមហ៊ុន evad3rs បានបញ្ចេញនូវកម្មវិធីថ្មីរបស់ពួកគេ Evasi0n 7 1.0 ដែលសំរាប់ធ្វើការ Jailbreak 7.0.4 ហើយវាអាចធ្វើការ Jailbreak នៅគ្រាប់របស់ប្រើប្រាស់ដែលប្រើ iOS 7។ កម្មវិធី evasi0n7 អាចដំណើរការទៅលើរាល់ iOS 7 ដូចជា 7.0, 7.0.1, 7.0.2, 7.0.3 និង 7.0.4 សំរាប់អ្នកប្រើប្រាស់
iPhone 5, iPhone 5s, iPhone 5c, iPhone 4, iPhone 4s, iPad Air, iPad 4, iPad 3, iPad 2, iPad Mini 2, iPad min និង iPod Touch 5th Generation ដោយគ្រាន់តែធ្វើការទាញយកកម្មវិធី Evasi0n7 និងទស្សនាវីដេអូ ការនែនាំខាងក្រោម៖






Read more...

វីដេអូ៖ ត្រីងៀតឆ្លៀតពង មិនថាក្នុងអាងហែលទឹក ក៏មិនលើកលែងដែរ!

0 comments
ប្រភពពី khmerload.com : បីដូចសុភាសិតរបស់ខ្មែរបុរាណបានពោលថា ត្រីងៀតឆ្លៀតពង ឲ្យតែមានពេលទំនេរមិនទាន់ទេ គឺត្រូវមានការងារធ្វើជានិច្ច គឺមិនចេះនៅទំនេរឡើយ។
កាលពីថ្មីៗនេះ នៅលើបណ្តាញគេហទំព័រវីដេអូ យូធូប បានលេចធ្លាយនូវវីដេអូ គួរអោយហួសចិត្ត និងឥតអៀនខ្មាសមួយ ដោយគូស្នេហ៍មួយគូ បាននាំគ្នាប្រតិបត្តិការ ទាំងនៅក្នុងអាងទឹក មិនខ្វល់ពីភ្នែកអ្នកដទៃ ទោះជាមានមហាជន នៅជិតនោះជាច្រើនក៏ដោយ។
វីដេអូដែលមានរយៈពេលជិត ៣ នាទីនេះ ត្រូវបានថតដោយកាមេរ៉ា អ្នកដែលនៅជិតនោះ ដែលពួកគេហាក់មានការហួសចិត្ត ត្បិតប្រុសស្រីមួយគូនេះ ថ្លើមធំប៉ុនមេឃ ហ៊ានប្រព្រឹត្តអំពើឥតកេរ្តិ័ខ្មាសបែបនេះ នៅក្នុងអាងទឹកសាធារណៈទៅវិញ។
ក្នុងនោះគេមិនអាចដឹង តើវីដេអូនេះកើតឡើងនៅប្រទេសណាទេ ប៉ុន្តែសូមប្រិយមិត្តទាំងអស់ កុំប្រព្រឹត្ត និងយកតម្រាប់តាមវីដេអូនេះអោយសោះ ព្រោះថាវាពិតជាធ្វើអោយអាប់ឱនកិត្តិយស ទាំងខ្លួនឯង និងបន្ទាបតម្លៃសង្គមថែមទៀតផង។


Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន