Tuesday, April 13, 2010

0 comments

ទឹកសាបនៅកម្ពុជា

១.ទឹកហូរ


អូរ ស្ទឹង ព្រែក ទន្លេជាប្រភពទឹកសាបដ៏សំខាន់បំផុត។ទឹកភ្លៀង
ដែលធ្លាក់មក ត្រូវជ្រាបចូល ទៅក្នុងដីមួយចំនួន ឯមួយទៀតដែលមិន
ជ្រាបចូលទៅក្នុងដីបានហូរយ៉ាងលឿនសំដៅទៅតំបន់ ទាន រួចហូរទៅ
ក្នុងអូរស្ទឹង ព្រែក ទន្លេ។ទឹកដែលហូរនោះហៅថា "ទឹកហូរលើផ្ទៃដី"។
ចំណែកឯអូរស្ទឹង ព្រែក ទន្លេ ហៅថា "ផ្លូវទឹក"ផ្លូវទឹកទាំងនោះតែង
តែប្រទាក់គ្នា​ជាបណ្តាញដូចជា ទឹកអូរ ចូលទៅក្នុងស្ទឹងហើយទឹកស្ទឹង
ហូរចូលទៅក្នុងទន្លេ ឬ បឹង ទីបញ្ជាប់ទឹកទន្លេ ហូរចូលក្នុង សមុទ្រ ។
ប្រទេសកម្ពុជា សំបូរផ្លូវទឹកណាស់ដោយមានស្ថានភាពភូមិ
សាស្រ្តរាងជាបាតខ្ទះ។គេប្រទះឃើញមានទន្លេធំៗព្រែក ស្ទឹង និង
ជ្រោះគ្រប់ទីកន្លែងហូរពីតំបន់ខ្ពស់ជុំវិញមកប្រសព្វ នៅទំនាបដែល
ជាទឹកសំបូរ បឹងតូចធំ។បណ្តាញទឹកសាបនៅកម្ពុជា ត្រូវបានចែកជា
ពីប្រព័ន្ធ គឺប្រព័ន្ធទន្លេមេគង្គនិង ប្រព័ន្ធទន្លេសាប។បណ្តាញផ្លូវទឹក
ទាំងនោះហូរកាត់បង្កើតជា អាងទនេ្លដូចជាអាងទន្លេមេគង្គ អាងទន្លេ
សាប។បណ្តាញផ្លូវទឹកនិងអាងទន្លេអាចការពារទឹកជំនន់ផងនិង កង្វះ
ខាតទឹកផង ៕

២.ទន្លេមេគង្គនៅកម្ពុជា

ទន្លេមេគង្គជាទន្លេដ៏ធំមួយដែលឈរជួរទី១០លើពិភពលោក និង
ជាទន្លេទី៤ ក្នុងចំណោមទន្លេធំៗនៅចុងបូពា៏ ។ទន្លេមានបណ្តោយ៤២០០
គីឡូម៉ែត្រនិង​មានប្រភព នៅទីបេប៉ែកខាងកើតលើរយះកំពស់៥០០០ម៉ែត្រ។
អាងទន្លេមេគង្គមានផ្ទៃ ៨០០០០០គីឡូម៉ែត្រការរ៉េ ។ប្រព័ន្ធទន្លេមេគង្គជា
ធនធានធម្មជាតិ រួមដោយប្រទេស ៦គឺ ប្រទេសកម្ពុជា ប្រទេសឡាវ
ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសមីយ៉ាន់ម៉ា និង ប្រទេសចិន ។
ដូចនេះបម្រើបម្រាប់និងតំហែទាំប្រព័ន្ធទន្លេមេគង្គគឺ ជាតួនាទីរបស់បណ្តា
ប្រទេសទាំងនោះដែលត្រូវបានកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងមានឈ្មោះ
ថា "គណះកម្មាធិការទន្លេមេគង្គ"បានបង្កើតឡើងនៅឆាំ្ន១៩៥៧ ។
ប្រទេសកម្ពុជាបានសម្រេចអោយចូលជាសមាជិក នៅឆ្នាំ ១៩៩៥ ។
កិច្ចព្រមព្រៀងថ្មីនេះ ត្រូវបានដូរឈ្មោះ គណះកម្មាធិការទន្លេមេគង្គ
ទៅជា គណះកម្មការទន្លេមេគង្គវិញ ។
ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាមានបណ្តោយ៥០០គីឡូម៉ែត្រ
ចាប់ពីខោនទៅទល់និង ប្រទេសវៀតណាម ។ធារទឹកទន្លេមេគង្គនៅ
រដូវវស្សាមាន៣៥០០ ម៉ែត្រគូបក្នុងមួយវិនាទី គឺស្មើ ២០ដងនៃធារទឹក
នៅរដូវប្រាំង ។ទឹកទន្លេមេគង្គបានមកដោយសារការលាយទឹកកកនៅ
ខ្ពង់រាបទីបេ និងទឹកភ្លៀងដែលហូរចាក់មក ក្នុងទន្លេនៅរដូវវស្សា(ពីខែ
មិថុនា ដល់តុលា)។ទឹកដែលនៅរដូវវស្សាពោរពេញដោយដីល្បាប់ដ៏
មានជីវជាតិដែលបានចាក់បង្គរនៅតាមដងទន្លេ មេគង្គផ្នែកខាងលើ
ទន្លេបាសាក់ទន្លេតូចព្រមទាំងដៃរបស់វាដែលហៅថា"ប្រព័ន្ធទន្លេមេគង្គ"។
បួនសតវត្សកន្លងមកទន្លេមេគង្គនៅកម្ពុជាមានការប្រែប្រួលច្រើន ខែ្ស
ទឹកហូរស៊ីដាច់ច្រាំងទន្លេបណ្តាលអោយដីបាក់ ។នៅតាមពោះទន្លេមាន
ខ្សាច់ដុះហូរហែរដែលគេអាចសង្ខេតឃើញ នៅរដូវសម្រក ។ជីវសាស្ត្រចំរុះ
មួយចំនួន កាន់តែខ្សត់ខ្សោយទៅ ដូចជា ត្រីផ្សោតត្រីគល់រាំង..សង្ខេត
ឃើញស្ទើរតែបាត់បង់អស់ដោយសារការនេសាទខុសច្បាប់ ។

៣.ទន្លេសាប និងបឹងទន្លេសាប

ទន្លេសាប និងដៃរបស់វាបងើ្កតបានជាប្រព័ន្ធបណ្តាញផ្លូវទឹកដែល
មានលក្ខណះប្លែកដោយវាទទួលទឹកពីទំនាបកណ្តាលទាំងមូលផង និង
ទឹកជំនន់ពីទន្លេមេគង្គផង ។មុននឹងទៅដល់បឹងទន្លេសាបគេត្រូវឆ្លងកាត់់
ទន្លេសាបដែលមានបណ្តាយ១០០គីឡូម៉ែត្រ ។
តាមរបាយការណ៏ស្តីអំពីលទ្ឌផលស្រាវជ្រាវ​បឹងទន្លេសាបដើម្បី
បញ្ជូលជា បេតិកភណ្ឌពិភពលោក រៀបចំដោយក្រុមហ៊ុនការងារទន្លេ
សាបក្រសួងបរិស្ថាន នៅឆ្នាំ ១៩៩៦ បានអោយដឹងថា ល្បឿនទឹក
ហូរជាអតិបរមាពីទន្លេមេគង្គឆ្គោះទៅ ទន្លេសាប​មាន ១,៧ម៉ែត្រក្នុង
មួយវិនាទី ហើយល្បឿនទឹកហូរ ពីទន្លេសាបឆ្ពោះទៅទន្លេមេគង្គវិញ
មាន ២ម៉ែត្រក្នុងមួយវិនាទី ។បឹងទន្លេសាបត្រូវបាន បំពេញដោយ
ចរន្តទឹកដែលហូរពីទន្លេមេគង្គនៅរដូវវស្សា និងហូរចេញត្រលប់មក
វិញនារដូវប្រាំង​ ។ ល្បាប់ដែលនាំដោយបឹងទន្លេសាបមាន ១,៩​០
០០០០០តោន ក្នុងមួយឆ្នាំ និងល្បាប់ដែលនាំដោយទន្លេសាបចូល
ទៅបឹងមាន ២,៧ ០០០ ០០០តោនក្នុងមួយឆ្នាំ ។បឹងទន្លេសាបនៅ
ពេលទឹកស្រកមានផ្ទៃប្រហែល ៣ ០០០គីឡូម៉ែត្រ និងពេលទឹក
ឡើង មានផ្ទៃ ១០ ០០០គីឡូម៉ែត្រ ។ទោះបីមានការហូរចាក់ល្បាប់
ម៉ដ្ធដោយប្រព័ន្ធទន្លេមេគង្គនិង ប្រព័ន្ធដៃទន្លេជុំវិញ បឹងទន្លេសាបមាន
អត្ថប្រយោជន៏ យ៉ាងណាក៏ដោយក៏គំនរល្បាប់ទាំងនោះអាចធ្វើអោយ
តំបន់មួយចំនួននៃបឹងទន្លរសាប រីង រាក់ទៅៗ ក្នុងប៉ុន្មានសតវត្ស
ខាងមុននេះ ជាមិនខានពីព្រោះគំនរបឹងកើនប្រមាណពី ៣សង់ទីម៉ែត្រ
ទៅ ៤ សង់ទីម៉ែត្រ ក្នុងមួយឆ្នាំ ។
បច្ចុប្បន្នបឹងទន្លេសាបកំពុងទទួលការគំរាមគំហែងដោយសារតែ
គំនរល្បាប់ ។ភាពរាក់នាំតំបន់នោះជាកតា្តអាក្រកធ្វើអោយខូចបរិស្ថាន
បឹងទន្លេសាប​និង ធ្វើអោយប្រភេទត្រីខ្លះផុតពូជ ។ប្រព័ន្ធទន្លេមេគង្គ
ទន្លេសាប និងបឹងទន្លេសាប ជាប្រភពធនធានទឹកសាប ដ៏សំបូរបែប
នៅកម្ពុជាបង្កើតជាប្រព័ន្ធ បរិសា្ថន(អេកូឡូស៊ី)មានតំលៃជាសកល។
ការផ្លាស់ប្តូរទិសដៅទឹកហួរនៃទន្លេសាបក្នុងមួយឆ្នាំ ២ដងជាលក្ខ័ខណ្ឌ
អេកូឡូស៊ី ពិសេសទ្រទ្រង់នូវប្រព័ន្ធជីវសាស្ត្រចំរុះ នៅក្នុងបឹងទន្លេសាប
អោយលំនឹង និងលូតលាស់ ។ម៉្យាងទៀតទន្លេសាបបង្លលក្ខណះ
អំណោយផលដល់ប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃ​ ខ្លះផ្លាស់ទីពីទន្លេ
មេគង្គមកបន្ត ពូជលូតលាស់នៅក្នុងបឹងទន្លេសាបទៀតផង ៕




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន