Friday, May 25, 2012

របៀបអោយកុំព្យូទ័ររបស់យើង Shutdown ដោយស្វ័យប្រវត្តិ

0 comments


មិត្តទាំងអស់គ្នាធ្លាប់ជួបបញ្ហានេះ ពេលដែលយើងចង់ទុកកុំព្យូទ័រឱ្យដំណើរការពេលចោលក្នុងពេលវេលាជាក់លាក់មួយ ហើយចង់ឱ្យវាបិទម៉ាស៊ីនកុំព្យូទ័រក្រោយប្រតិបត្តិការរបស់យើងបានបញ្ចប់ទេ។ ឩទាហរណ៍ៈ ដាក់ឱ្យកុំព្យូទ័រ Download កម្មវិធីចោលក្នុងរយះពេលមួយម៉ោងរួចយើងត្រូវការ ឱ្យវាបិទម៉ាស៊ីនដោយស្វ័យប្រវត្តិ ដោយសារយើងត្រូវការចេញទៅខាងក្រៅ ឬក៏សម្រាកជាដើម។ ថ្ងៃនេះ នឹងលើកយកវិធីសាស្រ្ត មួយយ៉ាងងាយស្រួលបំផុតក្នុងការកំណត់ឱ្យកុំព្យូទ័រ បិទដោយស្វ័យប្រវត្តិក្នុង Windows 7។
មុនដំបូងយើងត្រូវចូលទៅកាន់ៈ
Start => វាយពាក្យ CMD ក្នុង Search box => បើកកម្មវិធី CMD.exe នោះ។

រួចវាយ Command :
shutdown /s /t 3600 /f
ពន្យល់
shutdown វាជាពាក្យបញ្ជាសម្រាប់បិទកុំព្យូទ័រ
/s សម្រាប់បិទ Computer
/t សម្រាប់កំណត់ពេលវេលា (3600ជាចំនួនពេលវេលាគិតជា វិនាទីដូច្នេះ 3600s = 1h)
/f ធ្វើឱ្យការបិទកុំព្យូទ័ររបស់យើងទៅជា Force shutdown

លទ្ធផលៈ
វានឹងចេញ Tool tip ប្រាប់យើងនៅលើ Taskbar ដូចខាងក្រោមៈ




No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន