Rotha Company
 

Sunday, December 26, 2010

0 comments

Read more...

Tuesday, December 21, 2010

0 comments
វិន័យការសិក្សា
(រូបភាពដោយ លោក សុផល)



មនុស្សទាំងអស់ដែលរស់នៅលើពិភពលោកយើងនេះសុទ្ធតែមានវិន័យ និង
សេចក្តីគោរពខ្ពស់ចំពោះ គ្នាទៅវិញទៅមក។ អាកប្បកិរិយាមានសារះសំខាន់
ណាស់ សម្រាប់មនុស្សម្នាក់ៗ ដើម្បីអោយការរស់នៅប្រចាំថ្ងៃប្រសើរឡើង
និង ក្នុងការទំនាក់ទំនង។ មនុស្សយើងគ្មានអ្វីដែលប្រសើរជាង មានទំនាក់
ទំនងគ្នានឹងគ្នា គោរពស្រឡាញ់គ្នា រាប់អានគ្នា ចេះអធ្យាស្រ័យគ្នា ចេះអត់
អោនគ្នាទៅវិញ ទៅមកនោះទេ។ ក្នុងករណីនេះដើម្បីបានគុណធម៌ទាំងនេះ
បាន មនុស្សគ្រប់រូបត្រូវតែមានការឆ្លាងកាត់ការសិក្សាតាំងតែពីតូចក្រូចឆ្មារ
មក។ ជាពិសេសកុមារដែលសិក្សានៅបឋមសិក្សា និង អនុវិទ្យ ល័យ គឺមានសារះសំខាន់ណាស់ទៅលើការអប់រំពួកគេ។ពីព្រោះថា កុមារនៅក្មេងខួរ
ក្បាលខ្ចីមិន ទាន់បានគិតអ្វីច្រើន ដូចនេះ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយក
ចិត្តទុកដាក់អោយខាំ្លងខា្លបំផុតទៅលើ វិស័យអប់រំ ផ្តល់គំនិតល្អៗ ថ្មីៗ ប្រៀន
ប្រដៅអោយដើរផ្លូវល្អ ទៅដល់ពួកគេ។ មិនសូម្បីតែកុមារទេ យុវជនក៏ត្រូវតែ
ខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង ដើម្បីប្រទេសជាតិ គ្រួសារ សង្គមជា
ដើម។ ដែល ចាស់បុរាណបាន ពោលថា “ កុមារជាទំពាំងស្នងឬស្សី
“ និង “ យុវជនជា សសរទ្រូងប្រទេសជាតិ “។ គ្រប់គ្នាទាំងមានសិទ្ធក្នុងការក្រេបយកចំណេះវិជ្ជាយកមកដាក់នៅក្នុងខ្លូន
ដើម្បីងាយស្រួលក្នុងការរស់ នៅប្រចាំថ្ងៃ ដែលងាយស្រួលដោះស្រាយបញ្ហា
បានកើតមកលើយើង ទោះបីបញ្ហនោះធំ ឬ តូចក្តី។ ការអប់រំបណ្តុះបណ្តាល
ធនធានមនុស្សគឺមានលក្ខណះសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

បើយោងទៅតាមវិស័យអប់រំនៅប្រទេសកម្ពុជា គឺមើលទៅនៅមានកម្រិត។
តាមការកំណត់សំគាល់យ៉ាងជាក់លាក់ គឺក្មេងទាំងអស់ដែលមាន ៦ឆ្នាំត្រូវ
ទៅចុះឈ្មោះចូលរៀននៅ បឋមសិក្សា ។ ហើយប្រជាពលរដ្ឋទាំងអស់
អោយកូនទទួលយកការអប់រំ យ៉ាងតិចត្រឹមថា្នក់ទី ៩ គីនៅមធ្យមសិក្សា។ ដូចនេះហើយទើបប្រមុខរាជរដ្ឋាភិបាលយើងបានយកចិត្តទុកដាក់ណាស់
ចំពោះ វិស័យអប់រំទៅលើកុមារទាំងអស់អោយបានចូលរៀនក្រេបយកវិជ្ជា។
សាលារាប់ពាន់ខ្នងត្រូវបាន កសាងលើពាសពេញផ្ទៃប្រទេសកម្ពុជាដែល
សាងសង់នៅជិតផ្ទះប្រជាពលរដ្ឋ។ ចំពោះការសិក្សាវិញ កុមារភាគច្រើន
ដែលរៀននៅថា្នក់ទី ៥ ឬ ៦ មិនទាន់ចេះអានច្បាស់លាស់នៅឡើយទេ។
នេះមកពីកំហុសអ្នកណាទៅ? បើនិយាយចំពោះស្ថាប័នអប់រំ ដែលអាស្រ័យ
ទៅលើលោកគ្រូ អ្នកគ្រូ ដែលបង្រៀនទៅដល់ក្មេង មិនបានល្អ មិនយកចិត្ត
ទុកដាក់ ស្រេចតែចិត្តក្មេង ចង់ធ្វើអ្វីក៏ធ្វើទៅ ។ ពេលរៀនសិស្សស្រែកឡូរ
ឡារក៏មិនខ្វល់ មិនអើរពើរ ។ ដែលលោក គ្រូ អ្នកគ្រូគិតតែពីផលប្រយោជន៏
ផ្ទាល់ខ្លួន ។ជាពិសេសនោះទៅទៀត ពួគគាត់ គ្មានសម្ថតភាពក្នុងការអប់រំក៏
ថាបាន ត្រង់ថា មិនមាន ទេពកុសលក្នុងការបង្រៀន មិនចេះអ្វី ចេះតែមក
បង្រៀនដូចគេឯងដែរ គេទៅ ក៏ទៅ គេមក ក៏មក នេះហើយជាមួលហេតុ
ដែលធ្វើអោយកុមាររៀនមិនចេះ ខ្សោយការគិត និយាយទៅ មិនចេះអ្វីទាល់តែ
សោះ។ ហើយក៏អាចជាកំហុសពី ឪពុក ម្តាយក៏ថាបានដែល មានន័យថា
ឪពុក ម្តាយមួយចំនួនមិន យកទុកដាក់សូមបីអីបន្តិចំពោះការសិក្សារបស់កូន។
ពេលកូនមកពីសាលារៀនវិញ មិនចាប់អារម្មណ៏ មិនអោយកូនរៀនបន្ថែមនៅផ្ទះ
គិតតែអោយធ្វើការងារផ្ទះ ឃាត់ឃាំងមិនអោយដើរទៅណា ដូចនេះ ហើយធ្វើអោយខួរក្បាលក្មេងគិតតែពីការងារឡើងពេញខួរក្បាល សូម្បីតែ
រៀនពីសាលាបានច្រើន យ៉ាងណាក៏មិនអាចចេះបានដែរ គឺត្រូវបានភ្លេច។
កុមារ មានខួរក្បាលនៅខ្ចី ខួរក្បាលបើកទូលាយ ដែលស្រួលចាប់យកពីខាង
ក្រៅដែលថ្មី ។ ឪពុក ម្តាយមិនដែលទំលាប់អោយកូនអានសៀវភៅ សរសេរ
និទានរឿងព្រេងខ្មែរខ្លីអោយស្តាប់ ផ្លត់គំនិតថ្មីៗ អប់រំអោយចេះគោរព ។
និយាយទៅ គ្មាន អ្នកណាទេ គឺ មានតែលោក គ្រូ អ្នកគ្រូ ឪពុក ម្តាយនេះហើយដែលគ្រូយ៉ាងសំខាន់ក្នុងការផ្តល់វិស័យ អបរំទៅ កុមារ យើង
ទាំងអស់គ្នា ដើម្បីការអប់រំ។ បើយើងផ្តោតទៅ កត្តាជីវភាពវិញ គឺសំខាន់
ណាស់ ត្រង់ថា ប្រសិនបើគ្រួសារទីទ័លក្រ កុមារទៅរៀនបានយ៉ាងម៉េច
នេះហើយជាបញ្ហាធំដែលពិបាកដោះ ស្រាយ ។ឪពុក ម្តាយខ្លះ មិនហ៊ាន
ឃាត់កូនអោយឈប់រៀនទេ ទោះបីជីវភាពលំបាកយ៉ាងណាក្តី តែដែលជា
កូននោះរៀនចេះដែលឬទេ មួយគិតពីគ្រួសារ ពេលបាយបានអ្វីញុំា
ចេញពីរៀនទៅធ្វើការ ផ្សេងៗ ដើម្បីរកលុយមកផ្តត់ផ្តង់គ្រួសារ នៅពេលនោះហើយជំរុញអោយកុមារឃ្លាតឆ្ងាយពីការសិក្សា ។ មិនមាន
ពេលវេលាអានសៀវភៅ សសេរ ធ្វើលំហាត់ មិនសូវបានឈប់សម្រាក
ធ្វើការងាររហូត ។ នៅពេល ដែលទៅរៀន រៀនមិនទាន់គេ គ្រូសួរមិនចេះ
អោយធ្វើលំហាត់ក៏មិនចេះ នេះហើយដែលជំ រុញអោយទឹកចិត្តរបស់ក្មេង
ខ្សោយទៅៗ ដោយសារតែ ខ្មាសគេ ។នៅពេលនោះក្មេងលែងហ៊ានទៅ
រៀនទៀតគឺគិតតែពីធ្វើការ រកប្រាក់មកចិញ្ចឹមគ្រួសារ។ នេះហើយជាហេតុ
ដែលធ្វើអោយក្មេងៗបាក់ ទឹកចិត្ត ពោរពេញទៅដោយឈឺចាប់ ខ្មាស់អៀន
នៅក្នុងខ្លួន។ ម្យ៉ាងវិញទៀត អំពីសាលានៅឆ្ងាយពីផ្ទះ ក៏ជាកត្តាមួយយ៉ាង
សំខាន់ណាស់ដែរ ត្រង់ថា ពេលទៅសាលាម្តងចំណាយពេលយូរ ផ្លូវឆ្ងាយ
គ្មាន សុវត្តិភាព ។ ទម្រាំទៅដល់សាលាអស់កម្លាំង នេះជាហេតុដែលធ្វើ
អោយក្មេងៗរៀនមិនសូវចេះ ដោយ សារអត់នឿយទាំងផ្លូវចិត្ត ទាំងផ្លូវកាយ។
តែមកដល់សព្វថ្ងៃនេះ សាលារៀនជាច្រើនខ្នងបានកសាង ពាសពេញផ្ទៃប្រទេស
កម្ពុជា នៅជិតផ្ទះប្រជាពលរដ្ឋ ដើម្បីកាន់តែងាយស្រួលទៅដល់ក្មេងៗ ។កុមារ អាចចុះឈ្មោះចូលរៀនបានចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ។ ប្រទេសជាតិអាចរីកចម្រើនបានដោយសារតែប្រជាពលរដ្ឋគ្រប់រូបមានចំនេះដឹង។ ប៉ុន្តែភាពអសម្មមួយចំនួននៅក្នុងសង្គមនៅតែជាឧបសគ្គធំ សម្រាប់ផែនការអបរំ
ដើម្បីទាំងអស់គ្នានេះ ដូចជា ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ កង្វះខាតហេដ្ឋា
រចនាសម្ពន័្ធសិក្សាធិការ កង្វះធនធានមនុស្ស និងកង្វះគុណភាពអប់រំជាដើម។
ជាយូរយារណាស់មកហើយ មាតាបិតាមានលក្ខណះពិសេសណាស់ មានពេល
វេលាល្អណាស់ ក្នុងការអប់រំ ទូន្មានបុត្រធីតា ទាំងឡាយអោយយល់ពីគុណធម៌
និង សីលធម៌ហើយអោយចៀសវាងនូវ ការប្រព្រឹត្តអំពើខុសខ្គងទាំងឡាយ និង
ពន្យល់ពួកគេអោយខិតខំរៀនសូត្រ ស្គាលើពី សច្ចភាព ដែល ជាសីលធម៌ចំបង
សម្របា់មនុស្សគ្រប់រូបនៅក្នុងសង្គម។ ក្មេងៗហាក់បីដូចជាក្រដាសសមួយសន្លឹក ដែលមានសភាពសស្អាតមិនទាន់ប្រឡាក់ នូវមន្ទិលអ្វីឡើយដូចនេះបុត្រធីតា គឺងាយ
ចំលងបានណាស់នូវសម្មភាពល្អ ឬ អាក្រក់ ដែលបានកើតឡើងនៅក្នុងគ្រួសារ ឬ
ចំលងពី បរិយាកាសខាងក្រៅមកអនុវត្តតាម។
យើងធ្លាប់បានជួបប្រទះនូវក្មេងៗទាំងឡាយ ដែលពូកគេបានធ្វើត្រាប់តាមវប្បធម៌
ទេស ភ្លេចការសិក្សា រៀនសូត្រ គិតតែលេងស្តាយខោអាវ សក់ និង លើសពីនេះទៅទៀតបានបង្កើតក្រុមបងធំបងតូច ដែល ធ្វើអោយមានផលប៉ះពាល់
យ៉ាងធ្ងន់ធ្ងរទៅដល់សង្គមជាតិ ជំរុញសង្គមគ្មានសណ្តាប់ធ្នាប់។ កតា្តទាំង អស់នេះ
បណ្តាលមកពី ឪពុកម្តាយជាច្រើនបណ្តោយតាមតែចិត្តកូនពេក ហើយបង្កើតទំលាប់
កាន់តែធំ ឡើងៗ ហ៊ានប្រព្រឹត្តអំពើអនាចារផ្សេងៗ ដូចជា លួចប្លន់សម្លាប់ សេពគប់
គ្រឿងញៀន ជាដើម។ គ្រឿងញៀនធ្វើអោយមនុស្ស ឆ្កួត កាចសាហាវ ហ៊ានធ្វើ
អី្វគ្រប់យ៉ាង មិនស្គាល់ឪពុកម្តាយ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ ភ្លេចការរៀនសូត្រ គិត
តែសប្បាយ ហើយនៅពេលអស់លុយ ចាប់ផ្តើមមានគំនិត លួចឆក់ប្លន់ និយាយ
អោយចំទៅ គឺ ធើ្វចោរ។
មាតាបិតាដ៏ឆ្លាតវៃ ដែលចេះអប់រំកូនតាមគុណធម៌សីលធម៌ខ្ពស់ដូចជា :
1. មាតាបិតាគប្បីហាមកូនអោយវៀវចាកពីអំពើអាក្រក់ គឺក្នុងពេលដែល
ពួកគេសិក្សា គប្បីហាម យ៉ាងប្រញាប់ប្រញាល់ទប់ស្កាត់មិនអោយបន្តប្រព្រឹត្តតទៅ
ទៀត។ មិនបណ្តែតបណ្តោយអោយ កូនធ្វើតាមតែអំពើចិត្ត ឧស្សាហ៏ពន្យល់ណែនំ
កូន នូវទូន្មានល្អៗ ជួយលើកទឹកចិត្ត ពន្យល់ពី អត្ថប្រយោជន៏នៃការសិក្សា ។
2. ញុំាងបុត្រធីតាអោយតម្កល់នៅក្នុងសីលធម៌ល្អ គឺទូន្មានអោយរៀនកាន់
យកនូវអំពើល្អ រៀន ប្រព្រឹត្តអំពើសុចរិតតាមគន្លងធម៌ ពន្យលពីផលនៃការប្រព្រឹត្ត
ល្អអោយច្បាស់លាស់ ។

3. គប្បីអប់រំកូនអោយពេញចិត្តក្នុងការរៀនសូត្រ មុនដំបូងត្រូវបង្រៀនកូន
អោយចេះនិយាយ សំដីត្រឹមត្រូវច្បាស់លាស់ សំដីសមរម្យអោយស្គាល់ពីឋានះ
ស្គាល់វ័យតាមជាន់ថ្នាក់ វៀរចាកពាក្យអាក្រក់ ពាក្យជេរប្រទេច អាមឹង មេហង
អញ ឯង ជាដើម និងបង្ហាត់អោយ រៀនរាប់ រៀនគិត រៀនសសេរអក្សរ រៀនលេខ
បួក ដក គុណ ចែក វាស់ ថ្លឹង និង ដល់ពេលដែលកូនពេលវ័យចូលរៀនហើយ មាតាបិតាត្រូវចំណាយលុយកាក់មួយចំនួនសម្រាប់ទិញ គ្រឿងសម្ភារះមួយចំនួនដូច
ជា សំលៀកបំពាក់ និងគ្រឿងសិក្ខូបករណ៏ មាន ក្តារ សៀវភៅ ខ្មៅដៃ ជាដើម ដើម្បីអោយកូនចៀសផុតពីភាពល្ងង់ខ្លៅ។ហើយចំពោះកូនៗ វិញត្រូវមានឧត្តមគតិថា
រួបអញដែលមានជីវិតរស់រាន បានវ័យវឌ្ឍនាការចម្រើនឡើងមកដល់សព្វថ្ងៃនេះ
ដោយសារបានទទួលការឧបត្ថម្ភពីមាតាបិតា ដែលគាត់បានបីបមថ្នមបំពេរ បញ្ចុកនំចំណីអោយមានជីវិតរហូតមកហើយគួរតែ ហើយរាល់គ្នាសងគុណគាត់វិញ
ដោយគុណនោះ គ្មានអ្វីដែលមិនអាចធ្វើបាននោះទេ គឺត្រូវខិតខំរៀនសូត្រ រៀន
អោយពូកែ កុំគាត់ពិបាកចិត្តដោយសារ តែយើង គោរពរគាត់ ស្រលាញ់គាត់
ទំនុកបំរុងគាត់។
បុត្រធំតាណាមួយដែលប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនដោយយកចិត្តទុកដាក់ ដែលមិន
ធ្វេសប្រហែស និងស្រលាញ់ការរៀនសូត្រ បុត្រធីតានោះ គឺជាអ្នកមានការស្រលាញ់
ដល់វង្សត្រកូលគ្រួសារ។ បុត្រធីតាទាំងឡាយ ត្រូវធ្វើខ្លួនអោយជាមនុស្សម្នាក់ដែលគេ
ប្រដៅបានដោយងាយ ហើយលះបង់នូវ អំពើអសីលធម៌។ បុត្រធីតាត្រូវចាប់យកនូវ
សុជីវធម៌ល្អ គុណធម៌ ការសិក្សា ដើម្បីជាស្ពានសម្រាប់ ចំលងនូវជីវិតទៅរកពន្លឺត្រចះត្រចង់ គឺសន្តិភាពហើយនិងសុភមង្គលនូវក្នុងគ្រួសារ ដែលមនុស្សគ្រប់ រូបតែងតែស្រមៃចង់បាន៕
Read more...

Sunday, December 19, 2010

0 comments
វិន័យការសិក្សា
មនុស្សទាំងអស់ដែលរស់នៅលើពិភពលោកយើងនេះសុទ្ធតែមានវិន័យ និង សេចក្តីគោរពខ្ពស់ចំពោះ គ្នាទៅវិញទៅមក។ អាកប្បកិរិយាមានសារះសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ៗ ដើម្បីអោយការរស់នៅប្រចាំថ្ងៃប្រសើរឡើង និង ក្នុងការទំនាក់ទំនង។ មនុស្សយើងគ្មានអ្វីដែលប្រសើរជាង មានទំនាក់ទំនងគ្នានឹងគ្នា គោរពស្រឡាញ់គ្នា រាប់អានគ្នា ចេះអធ្យាស្រ័យគ្នា ចេះអត់អោនគ្នាទៅវិញ ទៅមកនោះទេ។ ក្នុងករណីនេះដើម្បីបានគុណធម៌ទាំងនេះបាន មនុស្សគ្រប់រូបត្រូវតែមានការឆ្លាង កាត់ការសិក្សាតាំងតែពីតូចក្រូចឆ្មារមក។ ជាពិសេសកុមារដែលសិក្សានៅបឋមសិក្សា និង អនុវិទ្យ ល័យ គឺមានសារះសំខាន់ណាស់ទៅលើការអប់រំពួកគេ។ពីព្រោះថា កុមារនៅក្មេងខួរក្បាលខ្ចីមិន ទាន់បានគិតអ្វីច្រើន ដូចនេះ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវយកចិត្តទុកដាក់អោយខាំ្លងខា្លបំផុតទៅលើ វិស័យអប់រំ ផ្តល់គំនិតល្អៗ ថ្មីៗ ប្រៀនប្រដៅអោយដើរផ្លូវល្អ ទៅដល់ពួកគេ។ មិនសូម្បីតែកុមារទេ យុវជនក៏ត្រូវតែខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង ដើម្បីប្រទេសជាតិ គ្រួសារ សង្គមជាដើម។ ដែល ចាស់បុរាណបាន ពោលថា “ កុមារជាទំពាំងស្នងឬស្សី “ និង “ យុវជនជា សសរទ្រូងប្រទេសជាតិ “។ គ្រប់គ្នាទាំងមានសិទ្ធក្នុងការក្រេបយកចំណេះវិជ្ជាយកមកដាក់នៅក្នុងខ្លូនដើម្បីងាយស្រួលក្នុងការរស់ នៅប្រចាំថ្ងៃ ដែលងាយស្រួលដោះស្រាយបញ្ហាបានកើតមកលើយើង ទោះបីបញ្ហនោះធំ ឬ តូចក្តី។ ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស គឺមានលក្ខណះសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ។ បើយោងទៅតាមវិស័យអប់រំនៅប្រទេសកម្ពុជា គឺមើលទៅនៅមានកម្រិត ។ តាមការកំណត់សំគាល់យ៉ាងជាក់លាក់ គឺក្មេងទាំងអស់ដែលមាន ៦ឆ្នាំត្រូវទៅចុះឈ្មោះចូលរៀននៅ បឋមសិក្សា ។ ហើយប្រជាពលរដ្ឋទាំងអស់ អោយកូនទទួលយកការអប់រំ យ៉ាងតិចត្រឹមថា្នក់ទី ៩ គីនៅមធ្យមសិក្សា។ ដូចនេះហើយទើបប្រមុខរាជរដ្ឋាភិបាលយើងបានយកចិត្តទុកដាក់ណាស់ចំពោះ វិស័យអប់រំទៅលើកុមារទាំងអស់អោយបានចូលរៀនក្រេបយកវិជ្ជា។ សាលារាប់ពាន់ខ្នងត្រូវបាន កសាងលើពាសពេញផ្ទៃប្រទេសកម្ពុជាដែលសាងសង់នៅជិតផ្ទះប្រជាពលរដ្ឋ។ ចំពោះការសិក្សាវិញ កុមារភាគច្រើនដែលរៀននៅថា្នក់ទី ៥ ឬ ៦ មិនទាន់ចេះអានច្បាស់លាស់នៅឡើយទេ។ នេះមកពីកំហុសអ្នកណាទៅ? បើនិយាយចំពោះស្ថាប័នអប់រំ ដែលអាស្រ័យទៅលើលោកគ្រូ អ្នកគ្រូ ដែលបង្រៀនទៅដល់ក្មេង មិនបានល្អ មិនយកចិត្តទុកដាក់ ស្រេចតែចិត្តក្មេង ចង់ធ្វើអ្វីក៏ធ្វើទៅ ។ ពេលរៀនសិស្សស្រែកឡូរឡារក៏មិនខ្វល់ មិនអើរពើរ ។ ដែលលោក គ្រូ អ្នកគ្រូគិតតែពីផលប្រយោជន៏ ផ្ទាល់ខ្លួន ។ជាពិសេសនោះទៅទៀត ពួគគាត់ គ្មានសម្ថតភាពក្នុងការអប់រំក៏ថាបាន ត្រង់ថា មិនមាន ទេពកុសលក្នុងការបង្រៀន មិនចេះអ្វី ចេះតែមកបង្រៀនដូចគេឯងដែរ គេទៅ ក៏ទៅ គេមក ក៏មក នេះហើយជាមួលហេតុដែលធ្វើអោយកុមាររៀនមិនចេះ ខ្សោយការគិត និយាយទៅ មិនចេះអ្វីទាល់តែ សោះ។ ហើយក៏អាចជាកំហុសពី ឪពុក ម្តាយក៏ថាបានដែល មានន័យថា ឪពុក ម្តាយមួយចំនួនមិន យកទុកដាក់សូមបីអីបន្តិចំពោះការសិក្សារបស់កូន។ ពេលកូនមកពីសាលារៀនវិញ មិនចាប់អារម្មណ៏ មិនអោយកូនរៀនបន្ថែមនៅផ្ទះ គិតតែអោយធ្វើការងារផ្ទះ ឃាត់ឃាំងមិនអោយដើរទៅណា ដូចនេះ ហើយធ្វើអោយខួរក្បាលក្មេងគិតតែពីការងារឡើងពេញខួរក្បាល សូម្បីតែរៀនពីសាលាបានច្រើន យ៉ាងណាក៏មិនអាចចេះបានដែរ គឺត្រូវបានភ្លេច។ កុមារ មានខួរក្បាលនៅខ្ចី ខួរក្បាលបើកទូលាយ ដែលស្រួលចាប់យកពីខាងក្រៅដែលថ្មី ។ ឪពុក ម្តាយមិនដែលទំលាប់អោយកូនអានសៀវភៅ សរសេរ និទានរឿងព្រេងខ្មែរខ្លីអោយស្តាប់ ផ្លត់គំនិតថ្មីៗ អប់រំអោយចេះគោរព ។ និយាយទៅ គ្មាន អ្នកណាទេ គឺ មានតែលោក គ្រូ អ្នកគ្រូ ឪពុក ម្តាយនេះហើយដែលគ្រូយ៉ាងសំខាន់ក្នុងការផ្តល់វិស័យ អបរំទៅ កុមារ យើងទាំងអស់គ្នា ដើម្បីការអប់រំ។ បើយើងផ្តោតទៅ កត្តាជីវភាពវិញ គឺសំខាន់ណាស់ ត្រង់ថា ប្រសិនបើគ្រួសារទីទ័លក្រ កុមារទៅរៀនបានយ៉ាងម៉េច នេះហើយជាបញ្ហាធំដែលពិបាកដោះ ស្រាយ ។ឪពុក ម្តាយខ្លះ មិនហ៊ានឃាត់កូនអោយឈប់រៀនទេ ទោះបីជីវភាពលំបាកយ៉ាងណាក្តី តែដែលជាកូននោះរៀនចេះដែលឬទេ មួយគិតពីគ្រួសារ ពេលបាយបានអ្វីញុំា ចេញពីរៀនទៅធ្វើការ ផ្សេងៗ ដើម្បីរកលុយមកផ្តត់ផ្តង់គ្រួសារ នៅពេលនោះហើយជំរុញអោយកុមារឃ្លាតឆ្ងាយពីការសិក្សា ។ មិនមានពេលវេលាអានសៀវភៅ សសេរ ធ្វើលំហាត់ មិនសូវបានឈប់សម្រាក ធ្វើការងាររហូត ។ នៅពេល ដែលទៅរៀន រៀនមិនទាន់គេ គ្រូសួរមិនចេះ អោយធ្វើលំហាត់ក៏មិនចេះ នេះហើយដែលជំ រុញអោយទឹកចិត្តរបស់ក្មេងខ្សោយទៅៗ ដោយសារតែ ខ្មាសគេ ។នៅពេលនោះក្មេងលែងហ៊ានទៅ រៀនទៀតគឺគិតតែពីធ្វើការ រកប្រាក់មកចិញ្ចឹមគ្រួសារ។ នេះហើយជាហេតុដែលធ្វើអោយក្មេងៗបាក់ ទឹកចិត្ត ពោរពេញទៅដោយឈឺចាប់ ខ្មាស់អៀននៅក្នុងខ្លួន។ ម្យ៉ាងវិញទៀត អំពីសាលានៅឆ្ងាយពីផ្ទះ ក៏ជាកត្តាមួយយ៉ាងសំខាន់ណាស់ដែរ ត្រង់ថា ពេលទៅសាលាម្តងចំណាយពេលយូរ ផ្លូវឆ្ងាយ គ្មាន សុវត្តិភាព ។ ទម្រាំទៅដល់សាលាអស់កម្លាំង នេះជាហេតុដែលធ្វើអោយក្មេងៗរៀនមិនសូវចេះ ដោយ សារអត់នឿយទាំងផ្លូវចិត្ត ទាំងផ្លូវកាយ។ តែមកដល់សព្វថ្ងៃនេះ សាលារៀនជាច្រើនខ្នងបានកសាង ពាសពេញផ្ទៃប្រទេសកម្ពុជា នៅជិតផ្ទះប្រជាពលរដ្ឋ ដើម្បីកាន់តែងាយស្រួលទៅដល់ក្មេងៗ ។កុមារ អាចចុះឈ្មោះចូលរៀនបានចាប់ពីអាយុ ៦ឆ្នាំឡើងទៅ ។ ប្រទេសជាតិអាចរីកចម្រើនបានដោយសារតែប្រជាពលរដ្ឋគ្រប់រូបមានចំនេះដឹង។ ប៉ុន្តែភាពអសម្មមួយចំនួននៅក្នុងសង្គមនៅតែជាឧបសគ្គធំ សម្រាប់ផែនការអបរំដើម្បីទាំងអស់គ្នានេះ ដូចជា ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ កង្វះខាតហេដ្ឋា រចនាសម្ពន័្ធសិក្សាធិការ កង្វះធនធានមនុស្ស និងកង្វះគុណភាពអប់រំជាដើម។
ជាយូរយារណាស់មកហើយ មាតាបិតាមានលក្ខណះពិសេសណាស់ មានពេលវេលាល្អណាស់ ក្នុងការអប់រំ ទូន្មានបុត្រធីតា ទាំងឡាយអោយយល់ពី គុណធម៌និង សីលធម៌ហើយអោយចៀសវាងនូវ ការប្រព្រឹត្តអំពើខុសខ្គងទាំងឡាយ និង ពន្យល់ពួកគេអោយខិតខំរៀនសូត្រ ស្គាលើពី សច្ចភាព ដែល ជាសីលធម៌ចំបងសម្របា់មនុស្សគ្រប់រូបនៅក្នុងសង្គម។ ក្មេងៗហាក់បីដូចជាក្រដាសសមួយសន្លឹក ដែលមានសភាពសស្អាតមិនទាន់ប្រឡាក់ នូវមន្ទិលអ្វីឡើយដូចនេះបុត្រធីតា គឺងាយចំលងបានណាស់នូវសម្មភាពល្អ ឬ អាក្រក់ ដែលបានកើតឡើងនៅក្នុងគ្រួសារ ឬ ចំលងពី បរិយាកាសខាងក្រៅមកអនុវត្តតាម។
យើងធ្លាប់បានជួបប្រទះនូវក្មេងៗទាំងឡាយ ដែលពូកគេបានធ្វើត្រាប់តាមវប្បធម៌ទេស ភ្លេចការសិក្សា រៀនសូត្រ គិតតែលេងស្តាយខោអាវ សក់ និង លើសពីនេះទៅទៀតបានបង្កើតក្រុមបងធំបងតូច ដែល ធ្វើអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សង្គមជាតិ ជំរុញសង្គមគ្មានសណ្តាប់ធ្នាប់។ កតា្តទាំង អស់នេះបណ្តាលមកពី ឪពុកម្តាយជាច្រើនបណ្តោយតាមតែចិត្តកូនពេក ហើយបង្កើតទំលាប់កាន់តែធំ ឡើងៗ ហ៊ានប្រព្រឹត្តអំពើអនាចារផ្សេងៗ ដូចជា លួចប្លន់សម្លាប់ សេពគប់គ្រឿងញៀន ជាដើម។ គ្រឿងញៀនធ្វើអោយមនុស្ស ឆ្កួត កាចសាហាវ ហ៊ានធ្វើអី្វគ្រប់យ៉ាង មិនស្គាល់ឪពុកម្តាយ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ ភ្លេចការរៀនសូត្រ គិតតែសប្បាយ ហើយនៅពេលអស់លុយ ចាប់ផ្តើមមានគំនិត លួចឆក់ប្លន់ និយាយអោយចំទៅ គឺ ធើ្វចោរ។
មាតាបិតាដ៏ឆ្លាតវៃ ដែលចេះអប់រំកូនតាមគុណធម៌សីលធម៌ខ្ពស់ដូចជា :
1. មាតាបិតាគប្បីហាមកូនអោយវៀវចាកពីអំពើអាក្រក់ គឺក្នុងពេលដែលពួកគេសិក្សា គប្បីហាម យ៉ាងប្រញាប់ប្រញាល់ទប់ស្កាត់មិនអោយបន្តប្រព្រឹត្តតទៅទៀត។ មិនបណ្តែតបណ្តោយអោយ កូនធ្វើតាមតែអំពើចិត្ត ឧស្សាហ៏ពន្យល់ណែនំកូន នូវទូន្មានល្អៗ ជួយលើកទឹកចិត្ត ពន្យល់ពី អត្ថប្រយោជន៏នៃការសិក្សា ។
2. ញុំាងបុត្រធីតាអោយតម្កល់នៅក្នុងសីលធម៌ល្អ គឺទូន្មានអោយរៀនកាន់យកនូវអំពើល្អ រៀន ប្រព្រឹត្តអំពើសុចរិតតាមគន្លងធម៌ ពន្យលពីផលនៃការប្រព្រឹត្តល្អអោយច្បាស់លាស់ ។
3. គប្បីអប់រំកូនអោយពេញចិត្តក្នុងការរៀនសូត្រ មុនដំបូងត្រូវបង្រៀនកូនអោយចេះនិយាយ សំដីត្រឹមត្រូវច្បាស់លាស់ សំដីសមរម្យអោយស្គាល់ពីឋានះ ស្គាល់វ័យតាមជាន់ថ្នាក់ វៀរចាកពាក្យអាក្រក់ ពាក្យជេរប្រទេច អាមឹង មេហង អញ ឯង ជាដើម និងបង្ហាត់អោយ រៀនរាប់ រៀនគិត រៀនសសេរអក្សរ រៀនលេខ បួក ដក គុណ ចែក វាស់ ថ្លឹង និង ដល់ពេលដែលកូនពេលវ័យចូលរៀនហើយ មាតាបិតាត្រូវចំណាយលុយកាក់មួយចំនួនសម្រាប់ទិញ គ្រឿងសម្ភារះមួយចំនួនដូចជា សំលៀកបំពាក់ និងគ្រឿងសិក្ខូបករណ៏ មាន ក្តារ សៀវភៅ ខ្មៅដៃ ជាដើម ដើម្បីអោយកូនចៀសផុតពីភាពល្ងង់ខ្លៅ។
ហើយចំពោះកូនៗ វិញត្រូវមានឧត្តមគតិថា រួបអញដែលមានជីវិតរស់រាន បានវ័យវឌ្ឍនាការចម្រើន ឡើងមកដល់សព្វថ្ងៃនេះដោយសារបានទទួលការឧបត្ថម្ភពីមាតាបិតា ដែលគាត់បានបីបមថ្នមបំពេរ បញ្ចុកនំចំណីអោយមានជីវិតរហូតមកហើយគួរតែ ហើយរាល់គ្នាសងគុណគាត់វិញ ដោយគុណនោះ គ្មានអ្វីដែលមិនអាចធ្វើបាននោះទេ គឺត្រូវខិតខំរៀនសូត្រ រៀនអោយពូកែ កុំគាត់ពិបាកចិត្តដោយសារ តែយើង គោរពរគាត់ ស្រលាញ់គាត់ ទំនុកបំរុងគាត់។
បុត្រធំតាណាមួយដែលប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួនដោយយកចិត្តទុកដាក់ ដែលមិនធ្វេសប្រហែស និងស្រលាញ់ការរៀនសូត្រ បុត្រធីតានោះ គឺជាអ្នកមានការស្រលាញ់ដល់វង្សត្រកូលគ្រួសារ។ បុត្រធីតាទាំងឡាយ ត្រូវធ្វើខ្លួនអោយជាមនុស្សម្នាក់ដែលគេប្រដៅបានដោយងាយ ហើយលះបង់នូវ អំពើអសីលធម៌។ បុត្រធីតាត្រូវចាប់យកនូវ សុជីវធម៌ល្អ គុណធម៌ ការសិក្សា ដើម្បីជាស្ពានសម្រាប់ ចំលងនូវជីវិតទៅរកពន្លឺត្រចះត្រចង់ គឺសន្តិភាពហើយនិងសុភមង្គលនូវក្នុងគ្រួសារ ដែលមនុស្សគ្រប់ រូបតែងតែស្រមៃចង់បាន៕
Read more...

Sunday, December 12, 2010

0 comments
ភាសាខ្មែរ
ភាសាខ្មែរ ឬ ខ្មែរ គឺជាភាសាមួយនៃជនជាតិខ្មែរ និង ជាភាសាជាផ្លូវការនៃប្រទេសកម្ពុជា។ ភាសាខ្មែរជាភាសាសំខាន់ទីពីរត្រូវបាននិយាយយ៉ាងទូលំទូលាយ (បន្ទាប់ពីភាសាវៀតណាម) ដែល អ្នកមាននិយាយជាភាសាខ្មែររហូតដល់ ១០លាននាក់។ ភាសាខ្មែរបានត្រូវបានមានឥទ្ធិពលយ៉ាងខ្លំាង ដោយសារ ភាសាបាលីសស្រ្កឹត និង ភាសាបាលី ជាពិសេសនោះ នៅក្នុងវង្សត្រកូលស្តេច និង នៅក្នុង បញ្ជីនៃសាសនា បើតាមយាននៃសាសនាហិណ្ឌូ និង ព្រះពុទ្ធសាសនា។ ផងដែរនោះភាសាខ្មែរ ត្រូវបាននិយាយឡើង ចងចាំ និង សសេរដោយពួកក្រុមគ្រួសារខ្មែរមន ។ ដូចជាលទ្ធផលនៃភូមិសាស្ត្រ ជាញ្ញាតិសន្តាន ភាសាខ្មែរ បានមានឥទ្ធិពល ហើយនឹង ផងដែរ បានមានឥទ្ធពលដោយ ភាសាមួយចំនួនដូចជា ថៃ ឡាវ វៀតណាម និង ចាម ដែលរួមបញ្ជូលទាំងអស់ នៅក្នុងឧបទ្វីប អាស៊ីខាងត្បូងភាគខាងកើត ដែលតាំងពីមានការផ្ទុកនូវគុណភាពខ្ពស់នៃភាសាសស្រ្កឹត និង បាលីអោយមានអនុភាពឡើង។
ខ្មែរជាអ្នកនិពន្ធសសេរអក្សរដោយផ្ទាល់ ត្រូវបានស្គាល់ថាខ្មែរ។ ភាសាខ្មែរខុសប្លែកពីភាសានៅជិតខាង ដូចជា ភាសាថៃ ឡាវ និង ភាសាវៀតណាម ព្រោះតែ វាមិនមែនជាសំនៀងភាសា។
គ្រាមភាសាសំខាន់ៗ អញ្ញមញ្ញអាចស្តាប់បាន ងាយយល់ គឺ
បាត់ដំបង និយាយជាភាសាភាគខាងជើងនៃប្រទេស។
ភ្នំពេញ ជារាជធានីគ្រាមភាសា និង គឹផងដែរ ត្រូវបាននិយាយនៅជុំវិញខេត្ត ។
ភាសាភាគខាងជើង ត្រូវបានស្គាល់ថា ជាភាសាខ្មែរសុរិន ត្រូវបាននិយាយដោយ ជាតិពន្ធភាសាដើម ខ្មែរទៅភាគខាងជើងទឹកដីថៃ។
ខ្មែរក្រុម ឬ ខ្មែរភាគខាងត្បូង ត្រូវបាននិយាយដោយ អន្តោគ្រាមខ្មែរ(ក្នុងស្រុក) ប្រជាជន នៃដែនដីសណ្តរទន្លេមេគង្គ។
ខ្មែរក្រវាញ ជាភាសាដែលគេលែងប្រើ ដោយសារតែមានមនុស្សនិយាយតិចតូចនៅក្នុងភ្នំក្រវាញ នៃភាគលិចនៃប្រទេសកម្ពុជា។
សិក្សានៃភាសាវិទ្យានៃភាសាខ្មែរ បែងចែកនៅក្នុងប្រវត្តិកាលប្រវត្តិសាស្ត្រ៤។ មុនខ្មែរអង្គរ ភាសា បន្ទាប់ មានការក្លាយពី បុរាណខ្មែរមន រហូតដល់ សតវត្សរ៏ទី ៩ គឺត្រូវបានស្គាល់តែមួយមកពីពាក្យជាច្រើន និង ឃ្លាជាច្រើន នៅក្នុងអក្សរសស្រ្កឹតនៃសករាជ។ ភាសាខែ្មរពីដើម (ឬ ខ្មែរសម័យអង្គរ) គឺជាភាសាដែលត្រូវបានគេនិយាយនៅក្នុងចក្រភពខ្មែរ ពី សតវត្សរ៏ទី ៩ រហូតដល់ សវត្សរ៏ទី ១៣ដែលជាពេលវេលាមានការអន់ថយនែចក្រភព។ ភាសាខ្មែរដើម គឺត្រូវបានពិសោធដោយប្រភពដើម និង ត្រូវបានសិក្សាយ៉ាងស៊ីជម្រៅដោយអ្នកប្រាជ្ញមួយចំនួន។ តាមរយះចុងបញ្ចប់នៃចក្រភពខ្មែរ ភាសាបានបាត់ធ្វើអោយមានអនុភាពបមាណីយកម្មនៃការបង្កើត ជាភាសារដ្ឋ និង ដូច្នោះទទួលក្នុងសម័យផ្លាស់ប្តូរជា រូបសាស្ត្រ សទ្ធវិទ្យា និង សន្ទានុក្រម។ ភាសានេះ ជាស្ពាននៃសម័យកាល ប្រហែលពីសតវត្សរ៏ទី ១៤ ទៅ សតវត្សរ៏ទី ១៨ ត្រូវបានសំដៅទៅលើ ខ្មែរពាក់កណ្តាល និង តាមការសង្ខេតឃើញដែលមានការខ្ចីមកពីប្រទេសថៃ ឡាវ និង អាណាខេត្តតិច តួច ប្រទេសវៀតណាម។ ការផ្លាស់ប្តូរអំឡុងពេលសម័យកាលនេះ គឺតាមច្បាប់គម្ពីរ នៃខ្មែរសម័យនេះ មិនអាចកំណត់ថាត្រឹមត្រូវយល់ ខ្មែរបុរាណ។ ភាសា បានមកពី ការទទួលស្គាល់ដូចខ្មែរសម័យនេះ ត្រូវបាននិយាយពីសតវត្សរ៏ទី ១៩ រហូតមកដល់បច្ចុប្បន្ន។
ខ្មែរត្រូវបានធ្វើជាវគ្គីករណ៏ ដូចជាសមាជិកនៃសាខាពីទិសខាងកើត នៃក្រុមពួកភាសាខ្មែរមន ពួកគេផ្ទាល់ បានបែងចែកជាផ្នែកតូចៗ នៃក្រុមភាសាធំៗ ដែលមានជាតំណាងជាតែភ្លែតប៉ុណ្ណោះ នៃទឹកដីពី ទិសខាងជើងភាគខាងកើតប្រទេសឥណ្ឌា តាមរយះទិសខាងត្បូងភាគខាងកើត អាស៊ី ទៅ ឧបទ្វីបមាឡេ និង កោះ។ ដូចជា សាច់ញ្ញាតិជិតៗ គឺភាសាត្រូវបាននិយាយដោយ ពួកកុលសម្ពន្ធ័នៅ តាមតំបន់ភ្នំ។
សទ្ធវិទ្យា
ប្រពន្ធ័សទ្ធវិទ្យា បានពិពណ៏នាទាំងនេះគឺ បញ្ជីសារពើភណ្ឌ័នៃសំឡេង នៃភាសានិយាយ មិនមែនពួកគេ ត្រូវបានសសេរជា ភាសាអក្សរក្រមខ្មែរ។
សម្លេង និង បន្លឺសទ្ធកម្ម
គ្រាមភាសាប្រជាជនកម្ពុជាគឺមិនជាសំនៀងទេ។ទោះបីជាយ៉ាងណាក៏ដោយ ការសន្ទនាគ្នាជាគ្រាម ភាសានៅភ្នំពេញ បានអភិវឍ្ឍន៏ សំនៀងខុសប្លែកពីគ្នា (កម្រិត គឺ សំនៀងក្នុងការនិយាយ) ដើម្បីទូទាត់ សម្រាប់ការកាត់សម្លេងចំពោះពាក្យខ្លះ ។
ពាក្យខ្មែរមួយមាន សទ្ធកម្ម សំគាល់ទៅលើ ជា ស្រះ ដែលត្រូវបានចង្អុលបង្ហាញនៅក្នុងការសសេរ ដោយការជ្រើសរើស រវាង ដាក់អត្ថបទពីរ ដោយយោងទៅលើ ប្រវត្តិសាស្ត្រ ប្រភពនៃ សទ្ធកម្ម។ ជាយ៉ាងណាក្តី សទ្ធកម្ម បានបាត់បង់ទាំងអស់ប៉ុន្តែ គ្រាមភាសាហួសសម័យនៃ ភាសាខ្មែរ។ សម្រាប់ជា ឧទាហរណ៏ ខ្មែរបុរាណ មានឈ្មោះបោះសម្លេង ល្បីឈ្មោះ និង មិនល្បីឈ្មោះ ដោយមានពាក្យមួយគូរ គឺ *kaa vs *qaa។ ស្រះជាច្រើន ដែលបន្ទាប់ពីបញ្ចេញសម្លេងព្យញ្ចានះ បានក្លាយជា សូរដង្ហើម និង បំបែកជាសំយុត្តស្រះ *kaa, *qea ។ នៅពេលដែលព្យញ្ចានះគ្មានសម្លេង សំគាល់ទៅលើសារះសំខាន់ ដោយស្រះ *kaa, *kea និង សទ្ធកម្មត្រូវបានមិនលេចចេញសម្លេងដូចគ្នានោះទេ ដូចជា [ka:] , [kiə]។
ខ្មែរ គឺជារឿយៗរៀបរាប់អំពីបំណងប្រាថ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រហែលជាការធ្វើ វិភាគដូច ព្យញ្ចានះ “ ភ ធ ឆ ខ “ ធ្វើអន្តរាបទដែលអាចកើតឡើងរវាង ពាក្យបញ្ចប់ និង ខ្យល់ចូល (phem , phem) ឬ មិនសំគាល់ទៅលើ សម្លេងអោយប្រាកដនៅក្នុងព្យញ្ចានះ ដ៏ទៃទៀត ដូចជា “ ខ “ ជា “ ខ្មែរ “។ “ ប “ និង “ ដ “ គឺ សូរសម្លេងនៃ ដូចគ្នា។
ក្នុងការបូកនូវ ព្យញ្ចានះ “ /f/, /ʃ/, /z/ និង/ɡ/ អាចជួន កើតឡើងនៅក្នុង ពាក្យកម្ចីថ្មីៗ ក្នុងការ និយាយនៃប្រជាជនកម្ពុជាដែលមានការស្និលស្នាលជាមួយ ភាសាបារំាង និង ភាសាដ៏ទៃទៀត។ សម្លេងមិនពីកំនើតគឺ មិនជាសញ្ញាក្នុងការនិពន្ធខ្មែរ ផងដែលនោះ បន្សំនៃ អក្សរផ្សេងពីនេះមិនអាចអានបាន មិនអាចថាបាន គឺធ្លាប់សំគាល់អក្សរនោះនៅពេលមាន សារះសំខាន់។ ក្នុងការនិយាយ គឺមិនទ្វិភាសា សម្លេងទាំងនេះត្រូវបានមានសម្លេងប្រហែលគ្នា ជាមួយនឹងពីកំណើតការកើតឡើងមូលសទ្ទ:
សម្លេងបរទេស អនុទស្សន៏ខ្មែរ ពាក្យប្រហែលស្រដៀងខ្មែរ
/ɡ/ ហ្គ ខ
/ʃ/ ហ្ស ស
/f/ ហ្វ ហ ឬ ភ
/z/ ហ្ស ស
ស្រះ
មានប្រតិស្រពណ៏តិចតួចដូចជាស្រះខ្មែរ។ ប្រហែលជាមួយផ្នែកដោយសារមជ្ឈការ នយោបាយដែលមិនបានបំពេញ ពាក្យត្រឹមត្រូវ គឺមិនផ្សព្វផ្សាយពាសពេញប្រទេសកម្ពុជា ទាំងស្រុងនោះទេ។ដូចជាអ្នកនិយាយមួយចំនួន ដូចសង្គមអាចមានសូរសទ្ទវិទ្យាខុសៗគ្នាក្នុង បញ្ជីសារពើភណ្ឌ័។
វេយ្យាករណ៏
វេយ្យាករណ៏ខ្មែរ
ជាទូទៅ ភាសាខ្មែរគឺមាន ប្រធានបទ កិរិយាសព្ទ និង កម្មបទ ជាមួយអាយតនិបាត។ផងដែល នោះជាដំបូង ជាការបំបែកចេញជាភាសា នៃសទ្ទានុក្រម តទ្ធិតកម្ម(ការបំបែរ ការក្លាយមកពី) មានន័យថា ការដាក់បុព្វបទ(ការបន្ថែមដើម) និង អន្តរាបទ(ការបន្ថែមចុង) គឺជាសាធារណនាម។ គុណនាម និទស្សសព្ទ និង តូលេខ តាមរយះនាម : ដូចជា
ស្រីស្អាតនោះ “srəj sʔaːt nuh” ( girl pretty that ) មានន័យថា that pretty girl
នាមមិនមានភេទត្រឹមត្រូវតាមវេយ្យាករណ៏ ឬ ភាពខុសគ្នា ចំពោះឯកវចនះ និងពហុវចនះ។ ពហុវចនះអាចត្រូវបានកើតឡើងដោយសារ បរិវារសព្ទ តួលេខ ឬ ដោយគុណនាមទ្វេភាព ដែលអាចប្រើលក្ខណះគុណនាម :
ឧទាហរណ៏:
ឆ្កែធំ “cʰkae tʰom “ (dog large) = large dog
ឆ្កែធំធំ “cʰkae tʰom tʰom” (dog large large) = a very large dog and large dogs
ឆ្កែធំណាស់ “cʰkae tʰom nah” (dog large very) =very large dog
ឆ្កែពីរ “cʰkae piː” (dog two) = two dogs
ការចាត់ថ្នាក់បរិវារសព្ទ សម្រាប់ប្រើរវាងតួលេខនិងនាមមានសារះសំខាន់ តែជារឿយៗមិនជា កាតព្វកិច្ច ដូចនៅក្នុង ជាឧទាហរណ៏ ភាសាថៃ។ ដូចជាតួយ៉ាងនៃភាសាជនជាតិអាស៊ីខាង កើត កិរិយាមិនធ្វើមិនមានពាក្យបន្ថែមចុងទេទាំងអស់ កាលវេយ្យាករណ៏ និង ទ្រង់ទ្រាយ អាច ត្រូវបានបង្ហាញដោយបរិវារសព្ទ និង គុណកិរិយាឬ ត្រូវបានស្គាលដោយបរិបទ។ នៅក្នុងការ និយាយជាធម្មតាកិរិយាសព្ទអាចត្រូវបានបដិសេធដោយគ្មានត្រូវការបញ្ចប់បរិវារសព្ទ ដោយ ដាក់ពីមុខ។
ជាឧទាហរណ៍
ខ្ញុំជឿ
ខ្ញុំមិនជឿទេ
ខ្ញុំឥតជឿ
គ្រាភាសា
គ្រាភាសា គឺពេលខ្លះលិចចេញច្បាស់យ៉ាងពេញលេញ។ គួអោយកត់សំគាល់វិបរិណាម(ការ ផ្លាស់ប្តូរ) ត្រូវបានសំអាងទៅលើអ្នកនិយាយមកពី ទីក្រុងភ្នំពេញ(ដែលជាទីក្រុងរាជធានី) ទឹកដីជនបទខេត្តបាត់ដំបង តំបន់ខាងជើងភាគខាងកើតប្រទេសថៃ នៅជិតប្រទេសកម្ពុជា ដូចជាខេត្ត សូរិន ភ្នំក្រវាញ និង ភាគខាងត្បូងប្រទេសវៀតណាម។ គ្រាភាសាមកពីភាសា មានដំណើរការរដិបរដុបដែលមិនអាចវែកញែកអោយដាច់ចេញពីគ្នាបានពីខាងជើងទៅ ខាង ត្បូង។ ការនិយាយនៃ ប្រជាជននៅ ទីក្រុងភ្នំពេញ ជឿទុកចិត្តត្រឹមត្រូវ គឺជាអាចស្តាប់បាន អាចងាយបានទៅវិញទៅមក(អញ្ញមញ្ញ) ជាមួយភាសាដ៏ទៃ ប៉ុន្តែអ្នកនិយាយខ្មែរក្រុម មកពី វៀតណាម ឧបមាដូចជា អាចមានការពិបាកការទំនាក់ទំនងជាមួយខ្មែរដើម ទៅខេត្ត ស៊ីសាកេត នៅក្នុងប្រទេសថៃ។
ខ្មែរភាគខាងជើង គ្រាភាសាត្រូវបាននិយាយនៅក្នុងប្រទេសថៃ ត្រូវបានសំដៅទៅលើ ខ្មែរ ដូច ខ្មែរសូរីន និង ផងដែលនោះ ខ្មែរ ចាប់ផ្តើមឃ្លាតចេញពីគ្នាពី ពាក្យខ្មែរត្រឹមត្រូវនៅក្នុង ២០០ឆ្នាំមុន ត្រូវបានជឿជាក់ថាដោយអ្នកប្រាជ្ញខាងភាសា ដែលអាចជាភាសាផ្សេងៗ។ នេះដោយហេតុតែមានការសង្កត់សម្លេងផ្សេងៗគ្នាត្រូវបានមានអនុភាពដោយជុំវិញសំនៀង ភាសា ថៃ នៃសទ្ទានុក្រម មានលក្ខណះខុសគ្នា និង សូរសព្ទ ខុសគ្នានៅក្នុងស្រះទាំងពីរ និង ការចែកព្យញ្ចានះ។ពាក្យបញ្ចប់ដោយអក្សរ “ រ” ដែលក្លាយមកជាពាក្យគ្មានសម្លេង នៅក្នុងគ្រាភាសាដ៏ទៃនៃភាសាខ្មែរ ត្រូវបានអាននៅខ្មែររស់នៅតំបន់ភាគខាងជើង។
ខ្មែររស់នៅភាគខាងលិច យើងអាចហៅបានថា ខ្មែររស់នៅលើភ្នំក្រវាញ ត្រូវបាននិយាយ ដោយតិចតួចណាស់ ការបែងចែញប្រជាជននៅជួរភ្នំក្រវាញ ដោយពង្រីកពីប្រទេសកម្ពុជាទៅ ប្រទេសថៃ កម្រិតការអប់រំតិចតួច គឺមានតែមួយ ដែលត្រូវតែរក្សាទូក ត្រូវការពារប្រពន្ធ័អោយ បានច្បាស់លាស់នៃ ការបញ្ចេញសម្លេងដែលមានទាំងអស់ ប៉ុន្តែមិនអាចកើតមានឡើង នៅក្នុងគ្រាភាសាផ្សេងទៀត នៃអ្នកប្រាជ្ញខ្មែរ។
ការកំណត់សំគាល់ទៅលើចរិកលក្ខណះនៃជាធម្មតានិយាយគឺ លាយឡំ រួបបញ្ចូលគ្នា ឬ កាត់ សម្លេងចេញពាក្យខ្លះត្រូវបំពេញ នៃព្យាង្គ ដែលត្រូវបានត្រួតពិនិត្យដោយអ្នកនិយាយមកពី តំបន់ផ្សេងៗគ្នា ដូចការអានធូរ ឬ ស្រាក។ឧបមាដូចជា ទីក្រុងភ្នំពេញ ពេលខ្លះនិងអាច និយាយបានខ្លីទៅជា “ អ៊ំពេញ “ ។ ចរិកលក្ខណះផ្សេងទៀតនៃទីក្រុងភ្នំពេញនិយាយគឺ ត្រូវ បានប្រតិបត្តិតាមពាក្យជាច្រើនជាមួយ អក្សរ “ រ “ ថែមទាំងព្យញ្ចានះខាងដើម ដូចអង្គទីពីរនៃ ក្រុមព្យញ្ចានះ។ ព្យញ្ចានះ “ រ “ មានសូររលាក់ ឬ សូរទទះក្នុងគ្រាភាសាដ៏ទៃ គឺថែមទាំងការ បញេ្ចញសម្លេង ដូចសូររលាក់ដោយសូរបន្លឺឡើងដោយយកអណ្តាតទល់កន្លើត ឬ មិនបញេ្ចញសម្លេងទាំងអស់ទេ។ នេះជាការផ្លាស់ប្តូរគុណសម្បត្តិនៃព្យញ្ចានះនៅខាងដើម សង្កត់ពាក្យអាន។ លទ្ធផលមួយផេ្សងទៀតគឺ ព្យាង្គត្រូវបាននិយាយជាមួយ សម្លេងឡើង ចុះ ដូច សម្លេងជនជាតិវៀតណាម។ ជាឧទាហរណ៏ មនុស្សខ្លះនិយាយថា “ ថ្រី “ មានន័យថា “ត្រី” គឺដូច “ថី” ព្យញ្ចានះ “រ” មិនមានសម្លេង គឺត្រូវបានទម្លាក់សម្លេងនិងស្រះ មានសម្លេងតិចជាង នៅក្នុងសម្លេងនិយាយត្រឹមត្រូវ និង ខាំ្លងជាង ។ មួយផ្សេងទៀត គឺពាក្យ “ រៀន “ (សិក្សា និង រៀន)។ វាគឺមានសម្លេង “រៀន” បញ្ចេញសម្លេងអោយធំដោយយកអណ្តាតទល់កន្លើត “រ” និង សម្លេងនិយាយខាងលើ។
កំពស់នៃសូរសម្លេង
ខ្មែរប្រើប្រពន្ធ័លើកដាក់សម្លេង ដែលអ្នកនិយាយត្រូវតែមានមនសិការ មានស្មារតីនៅក្នុង សង្គមនៃសង្គមមនុស្សត្រូវនិយាយ។ ការលើកដាក់សម្លេងខុសគ្នាៗ ដែលរួមមានការប្រើ ប្រាស់សម្រាប់ការនិយាយជាធម្មតា ការនិយាយអោយមានគួរសម មានសុជីវធម៌ ការនិយាយ រៀបចំពាក្យពេច ឬ ការនិយាយជាមួយស្តេច ឬ ព្រះសង្ឃ ប្រើប្រាស់កិរិយាសព្ទ័ខុសគ្នា ឈ្មោះ នៃជាផ្នែកមួយនៃខ្លួនមនុស្ស និង សព្វនាម។ លទ្ធផលដែលមានឡើង ជនបរទេសអាចបំបែក ភាសា និង ព្រឹត្តន័យ អ្នកភូមិដែលរស់នៅឆ្ងាយៗ ជារឿយៗគឺមិនទុកចិត្តរបៀបការនិយាយជា មួយស្តេច និង មិនហ៊ាននិយាយជាមួយតែម្តងដោយខ្លាច និង មិនមានអារម្មណ៏ល្អនិយាយ ក្នុងការលើកដាក់សម្លេងជាធម្មតា។ លទ្ធផលផ្សេងទៀត គឺសព្វនាមគឺស្មុគស្មាញ និង ការផ្លាស់ប្តូរគោត្តនាមទាំងស្រុង។
ជាឧទាហរណ៏ សម្រាប់ពាក្យ “ ពិសា “ត្រូវបានប្រើរវាងភាពស្និតស្នាល ឬ ចំពោះសត្វសំអាង ទៅលើ គឺ ស៊ី។ ត្រូវបានប្រើជាលក្ខណះគួរសមបំផុត ទៅមនុស្សសាមញ្ញ ជានាម។ នៅពេល ដែលប្រើប្រាស់ជាមួយមនុស្សខ្ពង់ខ្ពស់ យើងប្រើពាក្យ ពិសា ឬ ទទួលទាន ។សម្រាប់ព្រះ សង្ឃប្រើពាក្យ ឆាន់ និង សម្រាប់ស្តេចប្រើពាក្យ សោយ។
ប្រពន្ធ័ការសសេរ
ខ្មែរត្រូវបានសសេរជាមួយអ្នកនិពន្ធខ្មែរ ។អ្នកនិពន្ធខ្មែរមានលក្ខណះស្រដៀងដែលធ្លាបបាន ប្រើទាំងពីរ គឺថៃ និង ឡាវ ដែលជាមួលដ្ឋាននៃប្រពន្ធ័ខ្មែរ និង មានទំនាក់ទំនងជាមួយអ្នក និពន្ធភូមា។តួលេខខ្មែរ។អ្នកនិពន្ធខ្មែរគឺ បានប្រើនៅក្នុងប្រទេសកម្ពុជាដើម្បីចម្លង ប្រែភាសា ពួកកុលសម្ពន្ធ័ដែលមិនមានប្រព័ន្ធការសសេរត្រឹមត្រូវ។
រៀនអានលេខ
0 ០ សូន្យ
1 ១ មួយ
2 ២ ពីរ
3 ៣ បី
4 ៤ បួន
5 ៥ ប្រាំ
6 ៦ ប្រាំមូយ
7 ៧ ប្រាំពីរ
8 ៨ ប្រាំបី
9 ៩ ប្រាំបួន
10 ១០ ដប់
100 ១០០ មួយរយ
1,000 ១០០០ មួយពាន់
10,000 ១០០០០ មួយម៉ឺន
100,000 ១០០០០០ មួយសែន
1,000,000 ១០០០០០០ មួយលាន
Read more...

Friday, December 10, 2010

0 comments



Mr. Nhin Rotha
Surname & Name: NHIN ROTHA
Address : Group 13, Mondol 5,
Sangkat 4, Khan Mittapheap, Sihanoukville,
Cambodia.
E-mail : nhinrotha2009@gmail.com
Tel : 097 97 400 66
Websites : donboscoasia.info
rothainfo.blogspot.com
kandalnews.wordpress.com
4khmer.freeoda.com.
Facebook : Nhin Rotha
Twitter : Gnayoo2
Youtube : RothaDB (presentation: http://www.youtube.com/watch?v=0ZywLjEW1Ac)



PERSONAL DATA

Sex : Male
Nationality : Cambodian
Marital Status : Single
Date of Birth : 07 August 1989
Place of Birth : Sre Doun Touch, Ponhea Pon Commune, Ponhea Leu
District, Kandal Province.

EDUCATION

1996 – 2000 : Primary school at Ponhea Pon School, Kandal.
2001 - 2006 : Secondary at Hun Sen Chvang School.
2006 - 2009 : High School at Hun Sen Okong School, Kandal
Province.
06 October 2007 : Pre Intermediate English course (Cutting Edge) and
Computer’s Program Office Word and Excel
2003 (certificate for three months).
2009-2011 : Social Communication and Journalism Section in
Associate Degree at Don Bosco Technical School,
Sihanoukville.
October 2009 : Seminar on Preventive System (Education Method, 24
hours).
May 2010 : French Seminar with teacher Fabian Burgous (18
hours.

QUALIFICATION


• Social Communication and Journalism : Two years at the Social
Communication and Journalism section of Don Bosco Technical School, in Sihanoukville, Cambodia for associate degree: News, reports, interviews, photography, digital journalism (blogs, websites, videos, photography, wordpress, Joomla and social networks.)
• English as Second Language (English environment with native English teachers and IT resources.)
• Other languages : Basic Spanish conversation.
• Internet and Computer : Webmaster, blogger, Wikipedian ( in Khmer
Language), Social network manager, channels of
conversation, youtube and vimeo video websites, news and information following in English and Khmer, Computer manager, Designer (Adobe Photoshop, serif Applications, Animation), Khmer Unicode Writer, Limon included.
• Audiovisual : Cameraman, audio editor and script maker, visual studio
management and lights, video and audio presenter.
• Public relations and organization communication : intercommunication
And external communication (design, boards information, email, letters,
communicates, labor relations, contacts with other organizations.)

WORKING EXPERIENCE

2010-2011 :

• Information Technology manager (teaching English, computer and Internet Culture to students of technical sections at Don Bosco Sihanoukville like Word Excel, CV making, etc.)
• Webmaster of Don Bosco Asia Info (donboscoasia.info).

LANGUAGE

• Khmer : Mother Tongue, Speaking 100% Listening 100%
Writing 100% and Reading 100%.
• Enlish : As Second Language, Speaking 70% Writing 50%
Listening 70% and Reading 100%.
• Spanish : Basic conversation.



HOBBIES

• Internet.
• Computers.
• Sports: Volleyball, Football.
• Books: History, journalism, report, literature.

REFERENCES

Fr. Albeiro Rodas
Dean of Social Communication and journalism section of Don Bosco Technical, Sihanoukville, Cambodia.
Email management@donboscosihanoukville.org

Mr. Ouch Sambo
Manager of Social Communication Section and Manager of Journalism .
Tel: 092 38 62 40
E-mail: ouch.sambo@gmail.com

Mr. Chin Sieng
Teacher of Web Developing for Website of Social Communication Section in Don Bosco Technical School Sihanoukville , Cambodia.
E-mail: sien_dbshv@gmail.com

I declare that all the information I provide here is authentic and I am able to give further requirements for any possible job engagement. I appreciate your interest in my personal data.

Yours Truly



Mr. Nhin Rotha
Sihanoukville Cambodia.

Read more...

Saturday, October 16, 2010

0 comments
បក្សីចាំក្រុង
តាមពង្សាវតារបស់សម្តេចវាំងជួន បានត្រឹមតែបញ្ជាក់ថាស្តេចពញាក្រែត ឬ ព្រហ្មកិល ឬ ព្រះបាទសន្ទ អនុរាជ បានកោះហៅហោរាអោយមកទស្សន៏ទាយ។ ព្រះអង្គចង់ដឹងថា តើមានអ្នកមានបុណ្យណា មួយ អាចនឹងមកដណ្តើមរាជ្យព្រះអង្គឬទេ?
ក្រោយមកបានគន់គូរ គូសវាសយ៉ាងល្អិតល្អន់ ហោរាបានទាយទួលថ្វាយព្រះមហាក្សត្រថា : “ អ្នកមានបុណ្យបានកើតនៅក្នុងត្រកូលក្សត្រហើយ ។ឥឡូវនេះ អ្នកមានបុណ្យអាយុបាន ៧ឆ្នំា ហើយ បន្លំខ្លួនរស់នៅធ្វើជារាស្ត្រសាមញ្ញធម្មត នៅតំបន់មួយឆ្ងាយពីមហានគរ។ អ្នកមានបុណ្យនោះ អាចនឹង មកដណ្ដើមយកព្រះរាជបល្លង្ក័។ អ្នកមានបុណ្យនោះ មានសញ្ញាកងចក្រ័ ប្រចាំខ្លួននៅលើបាទដៃ និង បាទជើង ជាសញ្ញាសំគាល់ “។
គ្រាន់តែបានឮសូរហោរាទស្សន៏ទាយដូច្នេះ ស្តេចព្រហ្មកិល ឬ ព្រះបាទសន្ទពអនុរាជកើតមានក្តីភ័យ ព្រួយបារម្ភ រន្ធត់ក្នុងឪរា ខ្លាចរបួតបាត់រាជសម្បត្តិពីដៃ។ ព្រះអង្គក៏ចាត់ចែងចេញបញ្ជាអោយអស់នា មឺនមន្ត្រី ពលសេនាបរិវាទទាំងឡាយ ធ្វើការសើបសង្កេតគ្រប់ច្រក គ្រប់ទីកន្លែង ដើម្បីរុករកអ្នកមាន បុណ្យ។ តែ គ្មាននរណាមួយអាចរកដឹងបានថា តើអ្នកអ្នកមានបុណ្យនៅទីណាឡើយ។
ស្តេចពញាក្រែក ឬ ព្រះបាទសន្ទពនុរាជ ម្តងនេះ បង្គាន់បញ្ជាអោយកេណ្ឌប្រមូលបង្ខំយកក្មេងក្មាង ទាំងអស់ ពីគ្រប់ទីកន្លែងគ្រប់ទិសទីខេត្តក្នុងនគរ ដែលមានអាយុ ៧ឆ្នាំ មកធ្វើការពិសោធន៏ សាកល្បង ដាក់បាទដៃបាទជើង លើម្សៅដែលគេដាក់ក្នុងចង្អេរ។ ក្មេងណាដែលគ្មានបញ្ចេញស្នាមកងច័ក្រលើ ចង្អេរម្សៅទេ ក្មេងនោះត្រូវរួចខ្លួន ហើយ គេដោះលែងអោយមានសេរីភាព ត្រឡប់ទៅផ្ទះសម្បែងវិញ។
ដូចដែលយើងបានរៀបរាប់នៅផ្នែកខាងដើមមកថា ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរ ទី ១៦ មាន មហេសីមួយ ឈ្មោះអ្នកម្នាងកែវ។ ព្រះនាងទ្រង់មានគ័ភ៌ នៅក្នុងឆ្នាំជូត ព.ស ១៥៤៤ ដែលត្រូវជា គ.ស ១០០០។ គឺនៅក្នុងសម័យកាល ដែលដំបងក្រញូងបានបះបោរ លើកកងទ័ព មកវាយប្រហារ ដណ្តើមយករាជ្យ ។ ក្នុងឪកាសនោះ ព្រះនាងបានបន្លំធ្វើជាអ្នកស្រុកអ្នកភូមិសាមញ្ញ លួចរត់គេច ភៀសខ្លួន ចេញរួចផុតពីមហានគរ ទៅរស់នៅតាមជាយជនបទ ឆ្ងាយដាច់ស្រយាលពីគេឯង។ ព្រះនាង បានតាយាយពីរនាក់ប្តីប្រពន្ធ តាគហេ និង យាយលក្ខណ៏ ទទួលយកទៅចិញ្ជឹមបីបាច់ ថែរក្សា ជួយលាក់បំពួណបំបិទបំបាំង ឆ្ងាយពីភ្នែកច្រមុះ ពួកក្រុមស្តេចដំបងក្រញូង។ ខែ មានគ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវជា ម.ស ៩២៣ ច.ស ៣៦៣ និង ត្រូវជា គ.ស ១០០១ ព្រះនាងប្រសូត្របានបុត្រ មួយព្រះអង្គ មានសម្បុរភ្លឺស្អាតស្រស់បំព្រង ហើយ មានសញ្ញកងច័ក្រលើបាទដៃ និង បាទជើង ដែល បញ្ជាក់លក្ខណះជាអ្នកមានបុណ្យ។
តាគហេយាយលក្ខណ៏ បានស្រឡាញ់ថ្នាក់ថ្មមទំនុកបម្រុងព្រះនាងកែវ និង ទារកដូចជាកូន និងចៅបង្កើតសមួយថ្ងៃមួយ ប្តីប្រពន្ធតាគហេ យាយលក្ខណ៏ និងព្រះនាងកែវបាននាំព្រះរាជបុត្រទោច្រូត ស្រូវជាមួយ។ ទៅដល់កន្លែងធ្វើការ គេបានយកព្រះរាជបុត្រទៅដាក់អោយផ្ទុំ ក្រោមម្លប់ឈើ។ ដោយរវល់ជាប់ជក់នឹងការងារពេក ម្នាក់ៗមិនបាននឹកភ្នកចាប់អារម្មណ៏ដល់ទារក ដែលកំពុងតែត្រូវ ស្ថិតនៅក្រោមកំដៅកាំរស្មីព្រះអាទិត្យឡើយ។ ពេលនោះ ទិដ្ឋភាពដ៏សែនអស្ចារ្យ ដែលគេមិនដែលធ្លាប់ឃើញ ហើយ ដែលមិនធ្លាប់កើតមានសោះនោះ បានកើតមានឡើង គឺទេពឥន្រ្ទី និងបក្សាបក្សីជាច្រើនទាំងហ្វូង បានហោះចុះមក កកកុំ ក្រុងព័ទ្ធជិតជុំ ការពារទារក មិនអោយត្រូវកំដៅថ្ងៃ។ តាគហេ ឃើញដូចនោះ ភ័យលោះព្រលឹង ខំរត់យ៉ាងលឿនស្លេវទៅដេញ
បង្អើលហ្វូងសត្វបក្សាបក្សី។ ទៅដល់ តាគហេខំពិនិត្យមើលខ្លាចក្រែងទារករងគ្រោះថា្នក់ ឬ មានរបូស ស្លាកស្នាម។ តែគាត់មើលមិនឃើញមានអ្វីដែល ជាករគួរអោយភ័យព្រួយបារម្ភ ឡើយ។ ផ្ទុយទៅវិញ ទារកហាក់ដូចជាបានទទួល នូវសេចក្តី និង ការថ្នាក់ថ្មន ឥតហ្មងបីហ្វូវបក្សាបក្សី។
បាតុភូតដ៏សែនអស្ចារ្យនេះ បានបណ្តានំាអោយព្រះនាងកែវ តាគហេ និង យាយលក្ខណ៏ ដាក់ឈ្មោះ ទារកថា បក្សីចាំក្រុង។
តែបើយោងទៅតាមពង្សាវតាវត្តកោកកាកវិញ គេអាចដឹងថាមហេសីរបស់ព្រះបាទចក្រព័ត្រ ទ្រង់មាន គ័ភ៌ នៅពេលដែលដំបងក្រូញូងលើទ័ពមកវាយប្រហារដណ្តើមរាជ្យ។ ព្រះនាងបានរួចរត់ទៅលាក់ខ្លួន ពួនអាត្មា នៅតាមភូមិស្ថានតំបន់ឆ្ងាយដាច់ស្រយាល។ បន្ទាប់មក ព្រះនាងប្រសូតបានព្រះរាជបុត្រ មួយព្រះអង្គ។ តែ គេមិនបានស្គាល់ឈ្មោះព្រះរាជបុត្រអង្គនោះទេ ។ ធំឡើង ពេញវ័យកាលណា ព្រះ រាជបុត្របានមានមហេសី ។ ព្រះមហេសីទ្រង់មានគ័ភ៌ បាន ១០ខែ កាលក្នុងរាជ្យ និងសម័យដេលស្តេចពញាក្រែក ឬ ព្រហ្មកិល ឬ ព្រះបាទសន្ធពអនុរាជ កោះហៅហោរា អោយមក ទស្សន៏ទាយមើលរកអ្នកមានបុណ្យ។ គ្រានោះ ព្រះរាជបុត្រក៏បានសុគតដែរ តែគេមិនបានដឹងដោយ ប្រការណាមួយត្រឹមត្រូវឡើយទេ។ ព្រះរាជបុត្រអង្គនេះ បើតាមពង្សាវតាវត្តទឹកវិល មានឈ្មោះថាពញា ពេជ្រ។ ព្រះមាតា ដែលជាមហេសីព្រះបាទចក្រព័ត្រ មានឈ្មោះថា អ្នកម្នាងទង។ ឯមហេសីរបស់ ពញាពេជ្រ ឈ្មោះ អ្នកម្នាងទេព។
ស្តេចពញាក្រែក ឬ ព្រហ្មវិល ឬ សន្ធពនុរាជ កាលបើហោរាព្យាករទាយថា អ្នកមានបុណ្យ បានមកចាប់ ប្រមូលស្ត្រីទាំងអស់ក្នុងនគរ ដែលមានផ្ទៃពោះចំនួន ១០ខែ យកទៅ ប្រហារជីវិត កុំអោយមានសល់។ ពេជ្ឃឃាតត្រូវកាប់ស្ត្រីទាំងនោះជាបីកង់ គឺ ត្រង់ក និង ពោះ។
អ្នកម្នាងទេព ដែលកាលនោះ បានមកលាក់ខ្លួន រស់នៅក្នុងស្រុក ស្ទោង មិន បានគេចផុតពីគ្រោះកំ ណាចនេះទេ។ ព្រះនាងត្រូវស្តេចចាម សេន្ទ្រា ជាស្តេចចាម ចំណុះខ្មែរ តាំងតែពីសម័យរាជ្យ ព្រះថោង នាងនាគ ឬ សម្តេចព្រះកុម៉ែរាជ្យ ព្រហមហាក្សត្រខ្មែរទី ១ នៅស្រុកស្ទោង ចាប់យកទៅថ្វាយព្រះរាជា។ ព្រះសន្ធពអនុរាជក៏បង្គាប់អោយក្រុមពេជ្ឃឃាតស្តេចចាម យកទៅប្រ ហារជីវិតដោយគ្មានស្រណោះប្រោសប្រណី។ កន្លែងពិឃាអ្នកម្នាងទេពស្ថិតនៅខាងត្បូង កំពង់ព្រះជិន ហើយ នៅខាងលិចវាំងស្តេចចាមសេន្ទ្រា។ នៅពេលដែលពួកពេជ្ឃឃាត កាប់ប្រហារត្រង់ពោះ ព្រះនាង ទេព ទារកនោះរត់ឡើង ទៅនៅត្រង់ទ្រូងម្តាយ។ ហើយ ដល់ពួកពេជ្ឃឃាតចេញទៅបាត់ទារកក៏ធ្លាក់ចេញមកក្រៅ។ គឺនៅពេលនេះហើយ ដែលទេពឥន្ទ្រី និង ហ្វូងបក្សាបក្សីជាច្រើន បានហោះកុះករ កកកុំ ចុះមករោម ក្រុង ការពារ ព័ទ្ធជិតជុំវិញ ។ សត្វខ្លះ ទៀត ត្រដាងស្លាបដាក់ទ្រក្រោមទរក ការពារ កុំអោយប៉ះប្រឡាក់នឹងដី។ តាគហេ ដេលឃ្វាលគោនៅជិត នោះឃើញហ្វូងសត្វបក្សាបក្សី ជាច្រើន ហោះក្រវែល ក្រឡឹងចុះករឡឹងឡើង ឆ្វាត់ឆ្វែង ច្រើនពេក ក្នុងមេឃ កើតក្តីឆ្ងល់ សង្ស័យ ហើយ ក័ដើតម្រង់ទៅមើលដល់កន្លែង។ ស្រាប់តែគាត់ភ្ញាក់ព្រឺត នឹង គិតទៅអស្ចារ្យខ្លំាងពេក កាលបើឃើងទារកមួយ ត្រូវបានហ្វូងសត្វបក្សាបក្សីចោមរោម ក្រុងការពារ។ គាត់ក៏លើកបីទារក យកមកចិញ្ជឹមបីបាច់ថែរក្សា ថ្នាក់ថ្នម យ៉ាងប្រុងប្រយ័ត្ន និង ស្រឡាញ់ជាទីបំផុត។ តាគហេ បានដាក់ឈ្មោះ បក្សីចាំក្រុង អោយទារកនោះជាប់រៀងរហូតមក។
យូរឆ្នាំងកន្លងមក ស្តេចពញាក្រែក ឬ ព្រហ្មកិល ឬ ព្រះបាទសន្ធពអនុរាជ សុបិនឃើញសត្វគ្រុឌហោះ ចេញពីទិសខាងត្បូង មកខ្ចេះយកភ្នែកព្រះទាំងគូ។ ព្រះអង្គភ័យរន្ធត់ញាប់ញ័រ ព្រួយបារម្ភយ៉ាងខ្លំាង ហើយ មានសញ្ញាកងចក្រលើបាទដៃ និងបាទជើង ។ រួបកងចក្រនោះ បើមើលនឹងភ្នែក មើលមិនឃើញទេ។ បើចង់មើលឃើញ ត្រូវតែយកបាទដៃបាទជើងទៅដាក់លើម្សៅ។ ដូច្នេះ ហើយ ទើបបានជាព្រះមហាក្សត្របង្គាប់អោយបាមឺនពលរេហ៏កេណ្ឌគៀរ ក្មេងអាយុ ៧ឆ្នាំ ពីគ្រប់ទិសទីតំបន់ក្នុងនគរ យកមកពិសោធន៏ ដាក់បាទដៃបាទជើងលើចង្អេរម្សៅ។
តាគហេ ត្រូវនាំ បក្សីចាំក្រុង ទៅមហានគរធើ្វការពិសោធន៏នឹងគេដែរ។បក្សីចាំក្រុងដាក់ដៃដាក់ជើងទៅ លើម្សៅ ហើយ ដកមកវិញកាលណា សា្រប់តែរូបកងចក្រុដាមដិតជាប់ក្រឡៅ ធ្វើអោយមនុស្សម្នានា មឺន ពលរេហ៏ទាំងឡាយ ភ្ញាក់ផ្អើលឆោឡោ ឈូឆរ ច្របូកច្របល់ ទ្រហឹងអឺងកង។ មើលឃើញមិន ស្រួល យល់ថាស្ថានការណ៏មិន ល្អ អាចនាំមកនូវគ្រោះថ្នាក់ តាគហេក៏ចាប់កញ្ជ់ដៃ លើក បក្សីចាំក្រុង ដាក់អៀវលើ ក រត់យ៉ាងលឿន ហើយ គេចខ្លួនយ៉ារហ័សចេញផុតពីប្រជុំជនដែលមានមនុស្សអ៊ូអរ។ គ្រានោះមានសត្វម្រឹគីម្រឹគាបក្សាបក្សីទាំងហ្វូង។ រត់ស្រុះស្រដង្ហែរដង្ហមអមតាមផ្លូវ ចាំការពារ បក្សីចាំក្រុង ពីក្រោយ។ ព្រះមហាក្សត្រព្រះសន្ធពអនុរាជ ឬ សេ្តចព្រះហ្មកិល គា្រន់តែបានទទួលដំណឹង ដឹងអស់គ្រប់ហេតុការណ៏ច្បាស់លាស់ភ្លាមកាលណាក៏ បញ្ជាអោយកងទ័ព ដេញតាមចាប់ បក្សីចាំក្រុង និង តាគហេ។
តាគហេអៀវ បក្សីចាំក្រុងបណ្តើរ រត់បណ្តើរ ងាងឆ្វេងស្តាំ មើលក្រោយបណ្តើរ។ គាត់ភ័យតក្កមា នៅ ពេលដែលងាកមើលទទៅឃើញទ័ពស្តេច ដេញតាមប្រកិតពីក្រោយ។ រត់ចូលទៅដល់ព្រៃមួយ គាត់យក បក្សីចាំក្រុង ទៅដាក់លាក់ ហើយ មានប្រសាសន៏ថា “ ចៅពួនអោយស្ងៀម កុំមាត់អ្វីទាំងអស់ “ ។ មន្ទាប់មក គាត់ចេញទៅសើប លបលួចមើលចលនាទ័ពស្តេច។ ហេតុតែបក្សីចាំក្រុង ជាអ្នកមានបុណ្យ បារមី ទ័ពរបស់ស្តេចពញាក្រែកដេញតាមមិនទាន់ រកមិនឃើញឡើយ ហើយ ចេះតែទៅផុត មក ផុត ដើរហួសទៅហួសមក។ កាលបើស្ថានភាពបានធូរស្រាលបន្តិចហើយ តាគហេលើក បក្សីចាំក្រុង ដាក់ លើ ក ហើយ អៀវដើររត់កាត់វាល ចូលព្រៃតូច ចូលព្រៃធំ មានព្រៃកា្រស់មានព្រៃស្តើង វិលត្រឡប់ តម្រង់ទៅគេហស្ថានវិញ។ មកដល់ជិតផ្ទះ តាគហេយកបក្សីចាំក្រុង ទៅកលាក់ក្នុងគម្ពោតព្រៃ ដោយ ពោលថា “ ចៅគង់រង់ចាំនៅទីនេះសិនហើយ “ ។
គាត់បានរៀបរាប់គ្រប់ហេតុការណ៏ពីដើមដល់ចប់ ប្រាប់ប្រពន្ធ និង ទូលថ្វាយអ្នកម្នាងកែវ។ ហើយ គាត់ក៏អោយភរិយាចាត់ចែងរៀបចំបាយទឹកស្បៀងអាហារ និង បង្វេចសម្រាប់រត់ភៀសខ្លួន ចាកចេញ ពីទីប្រជុំជន ទៅនៅអោយឆ្ងាយដាច់ស្រយាល ក្នុងគោលបំណងសង្ឃឹមថា នឹងមានបានសន្តិសុខ ដល់ រួបបក្សីចាំក្រុង។ រូចស្រេចស្រួលបួលហើយកាលណា តាគហេត្រឡប់ទៅយកបក្សីចាំក្រុងលើកអៀវ ដាក់លើ ក ហើយ ធ្វើដំណើរផ្សងព្រេង កាត់វាលចូលព្រៃ ដោយគ្មានទិសដៅអ្វីជាពិតប្រាកដ។ ទៅដល់ទួលមួយ មានដើមរលួសដុះជាច្រើន យលើឃើញថា ជាកន្លែងល្អសមរម្យ តាគហេ និង បក្សីចាំក្រុង ក៏នាំគ្នាឈប់សម្រាកនិន្ទ្រា។ ទីកន្លែងទយលដើមរលួសនោះ ថ្ងៃក្រោយក្លាយទៅជា ខេត្តរលួស ហើយមានវត្តមួយឈ្មោះវត្តរលួស ជាប់រៀងរហូតមកដល់សព្វថ្ងៃ។
ព្រឹក្សព្រហាម តាគហេបនាម បក្សីចាំក្រុង ធ្វើដំណើររត់ភៀសខ្លួនតទៅមុខទៀត។ ទៅដល់ព្រៃកមួយ គាត់បានជួបអ្នកកម្លោះម្នាក់ឈ្មោះ ជីក្រែង ដែលកំពុងតែអុំទូកស្ទូចត្រី។ ជីក្រែងបានមកដល់សព្វថ្ងៃ ដើម្បីរលឹកប្រវត្តិរបស់បក្សីចាំក្រុង និង គុណបំណាច់របស់ជីក្រែង។
តាគហេ និង ចក្សីចាំក្រុង ខំធ្វើដំណើរបន្តទៅមុខទៀត កាត់វាលចូលព្រៃ កាត់ព្រៃចូលវាល រហូតដល់ភ្នំមួយ។នៅទីនោះ គាត់បានជួមតាម្នាក់ឈ្មោះ តាមឹង។ គាត់រៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់តាមឹង ពី ដើមដល់ចប់។ គាត់បានពោលបន្ថែមថា “ ឥឡូវនេះ គាត់រឹងរឹតតែអាសន្នមានទុក្ខពិបាកយ៉ាងធ្ងន់ ពីព្រោះគាត់អស់ស្បៀងអាហារ “។ តាមឹង ស្តាប់ឮសូរដូច្នេះ កើតមានចិត្តអាណិត អាសូរស្រឡាញ់រាប់ អាន ហើយ ជួយលាក់បំពូនផ្គត់ផ្គង់ តាគហេ និង បក្សីចាំក្រុង។ រួចហើយ គាត់បានទៅប្រមែប្រមូលវេច ខ្ចប់បាយទឹកអង្ករត្រីសាច់ ទុកអោយតាគហេ ធ្វើជាស្បៀង ក្នុងការធ្វើដំណើរតទៅមុខ។កន្លែងព្រៃភ្នំនោះ តាំងតែពីសម័យបក្សីចាំក្រុង មកដល់សព្វថ្ងៃ បានទទួលឈ្មោះថា “ ភ្នំអាសន្នទុក្ខ “ ដែលឥឡូវក្លាយទៅជា ភ្នំសន្ទុក ។ ឆ្លងផុតពីព្រៃភ្នំចូលមកដល់វាល តា និងចៅនាំគ្នាឈប់សម្រាក។ សត្វល្មាំងមួយហ្វូង បានចេញមកយាមការពារបក្សីចាំក្រុង។ កន្លែងនោះក៏ជាប់មានឈ្មោះថា គោកល្មាំង ឬ គោកព្រះកង តរៀងមក។ អ្នកខ្លះហៅថាគោកព្រះកង ពីព្រោះនៅក្បែរបឹងជិតនោះ ពេល បក្សីចាំក្រុង ព្រះអង្គច្រត់ដៃ អោនក្បាល សោយទឹក ស្នាមកងចក្របានដិតដៅក្រឡៅ ជាប់លើដីភក់។
ចេញផុតពីស្រុកអសន្នទុក្ខ ទៅដល់វាលផ្សេងទៀត បក្សីចាំក្រុង បានជួបនឹងសេះព័ណ៏ ខៀវមួយមានកំពស់ប្រមាណជាបីហត្ថ។ សេះព័ណ៏ខៀវដើរចេញមកលុតជង្គង់សំពះបក្សីចាំក្រុង បីដង។បក្សីចាំក្រុងក៏បានសេះនោះមកធ្វើជាជំនិះ។ ឯតាគហេវី គាត់ដើរពីមុខនាំផ្លូវ។ កន្លែងដែល បក្សីចាំក្រុងជួនសេះ បានមានឈ្មោះជាប់មកថា គោកសេះ។
តាគហេ និង បក្សីចាំក្រុង ទាំងតា ទាំងចៅ នាំគ្នាគេចបន្តជានិច្ច ឆ្លងកាត់ព្រៃកស្ទឹង ទន្លេ ធ្លាក់ទៅដល់ ខេត្តជើងព្រៃ។ ពេលនោះ កងទ័ពពលរេហ៏របស់ស្តេចពញាក្រែង ក៏បានដេញតាមប្រកិតដិតមកដល់ ដែរ។ អ្នកទាំងពីរខំពូនលាក់ខ្លូនក្នុងព្រៃ យ៉ាងសែនវេទនាជាទីបំផុត។យប់ឡើង គេយកផែនពសុធា ធ្វើជាគ្រែយកមេឃធ្វើជាមុង យកសូរសព្ទ័សព្វសត្វ ក្នុង ព្រៃសា្ងត់ជ្រៅជ្រងំ ធ្វើជាវង់ដូរ្យតន្ត្រីប្រគុំបទ ភ្លេង បំពេរលួងលោម ក្តីទុក្ខព្រួយ។ ទៅដល់កន្លែងមួយឈ្មោះ ត្រពាំងកងមាស ជួនចំជាពេលយប់ តា និង ចៅ នាំគ្នាឈប់សម្រាកនិន្ទ្រាយកកម្លាំង។ ទីនោះ បើតាមពង្សាវតាវត្តទឹកវិល មានឈោ្មះថា មុងមាសអ្នករតាគហេ តែពង្សាវតារបស់សម្តេចវាំងជួន បញ្ជាក់ថា កន្លែងដែលបក្សីចាំក្រុង សំពះបន់ ស្រន់កុំអោយមានមួស មានឈ្មោះថា ទូលគហេ ដែល ស្ថិតនៅក្នុងស្រុក មុខកំពូល ខេត្តកណ្តាល សព្វថ្ងៃ។
តាគហេ និង បក្សីចាំក្រុង នៅតែខិតខំប្រឹងរត់គេចពីកងទ័ពសេ្តចពញាក្រែង ចេញពីពៃ្រតូចចូលព្រៃធំ ចេញពីវាល ចូលព្រៃ ហើយនៅពេលនោះបានមកដល់ ទន្លេមួយធំ។ ដែលសព្វថ្ងៃនេះមានឈោ្មះថា ទន្លេមេគង្គ។ តាគហេ និង បក្សីចាំក្រុង អស់សង្ឃឹមជាខ្លាំង ដោយសារតែមានផ្ទៃទឹកធំល្វឹងល្វើយ ហើយគ្មានទូកទៅទៀត ហើយនៅទីនោះ មានដើមរការ និង ដើមល្វា កងទ័ពរបស់ស្តេចក៏ជិតមកដល់ផង ។បក្សីចាំក្រុង បានលុតជង្គង់ផ្ទាល់នឹង ដីហើយដៃសំពះដាក់ទៅលើក្បាលបានបន់ស្រន់ថា ប្រសិនបើខ្ញុំបាទពិតជាអ្នកមានបុណ្យសម្រាប់គ្រប់
គ្រងសម្បត្តិនគរខ្មែរមែន ដូចនេះសូមអោយដើមរការទោរទៅ និង ដើមល្វារទេរមក ។ ដោយគុណបុណ្យបារមីរបស់បក្សីចាំក្រុង មិនទាន់នឹងនិយាយចប់ផង ស្រាប់តែដើមរកាក៏កោងទៅ ហើយដើមល្វាក៏កោងមកជួបគ្នាដែលជាហេតុនាំអោយ លោកតាគហេ និង បក្សីចាំក្រុងអាចឆ្លងទៅ ត្រើយម្ខាងបាន។ លោកតាគហេ និង បក្សីចាំក្រុងក៏សួរវាលើដើមទាំងពីរទៅ។នៅពេលដែលទៅត្រើយ ម្ខាងនោះ ស្រាប់តែកងទ័ពស្តេចក៏មកដល់ តែដើមរកា និង ដើមល្វាក៏រលាវិញ ដូចដើមដែលមិនអាច អោយកងទ័ពរបស់ស្តេចពញាក្រែងឆ្លងបាន។ ដែលបានមានឈ្មោះមកដល់សព្វថ្ងៃនេះ គឺរកាកោង និង រល្វាទេរ ជាភូមិស្រុកមួយ។ ហើយបក្សីចាំក្រុងចាប់ផ្តើមមានជំនឿនៅខ្លូនថា ពិតជាមានគុណ បុណ្យបារមីមែន។
តាគហេ និង ចៅជា បក្សីចាំក្រុង បានរត់ជាបន្តទៅទៀត ចេញពីវាល ចូលព្រៃ។ បានទៅដល់ទីកន្លែង មួយនៅក្រោមម្លប់ដើមជ្រៃ មានថ្មដាមួយយ៉ាងធំ បក្សីចាំក្រុងនិង លោកតាគហេ ក៏បានសម្រាកនៅទី នោះ ដែលថ្មនោះទេវតាបានប្រែក្រឡាខ្លួនធ្វើ សម្រាប់អោយបក្សីចាំក្រុង។ ហើយថ្មដា បានជាប់ ឈ្មោះមកដល់បច្ចុប្បន្តនេះថា ជាថ្មដា ដែលស្ថិតនៅក្នុង ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកណ្តាល។
តាគហេ និង បក្សីបានធ្វើដំណើរទៅដល់ទីកន្លែងមួយ ដែលមានបឹងនៅជិតនោះ។ ដោយធ្វើដំណើរ អស់កម្លាំងពេកតាគហេ និង បក្សីចាំក្រុងក៏បានឈប់សម្រាក ។តាគហេ ក៏បានទៅកាច់មែនជ្រៃមក ដោតសម្រាប់ធ្វើម្លប់អោយបក្សីចាំក្រុង ។បក្សីចាំក្រុងដោយធើដំណើរអស់កម្លាំងពេកនោះ ក៏ផ្ទុំលក់ទៅ។ គ្រានោះផងដែរ ក៏មានបក្សាបក្សីជាច្រើនមករកចំណីបឹងនោះ ដោយបានស្រែកញ៉ោក ញ៉ាកពេញបឹង ។តាគហេ បានលឺ ស្មានតែកងទ័ពរបស់ស្តេចពញាក្រែងមកឡោមព័ទ្ធចាប់បក្សីចាំក្រុង ក៏ស្រវេស្រវា ទៅអោយបក្សីចាំក្រុងរត់គេច ។បក្សីចាំក្រុងបានឡើង ទៅលើដើមជ្រៃ បក្សីចាំក្រុងបាន ខំស្វែងរកមើលកងទ័ពស្តេចតែរកមិនឃើញ ឃើញតែបក្សាបក្សីស្វែវរកចិកចំណីនៅក្នុងបឹង។ បក្សីចាំក្រុងក៏ចុះមកវិញ ដោយបានខឹងតាគហេជាខ្លំាង។ បក្សីចាំក្រុងបានបន្សល់ទុកនូវ សា្នមជើង នៅជាប់នឹងមែកជ្រៃ។ ហើយដើមជ្រៃនៅមានជីវិតមកដល់សព្វថ្ងៃនេះ ។ ដែលមកដល់បច្ចុប្បន្ននេះ អ្នកស្រុកបានទុកដើមជ្រៃនេះជាកន្លែងជាទីសក្ការះបួជា អារះអ្នកតា សម្រាប់បន់ស្រន់សុំ សេចក្តី ស្រណុកសុខសប្បាយ កុំអោយមានជម្ងឺឈឺថ្កាក់អោយសោះ។
ចំពោះកងទ័ពរបស់ស្តេច ព្រហ្មកិល ឬ ព្រះបាទសន្ទពអនុរាជ នៅតែតាមចាប់ បក្សីចាំក្រុងបន្តទៀត។ បក្សីចាំក្រុង បានធើ្វដំណើរ ទៅដល់ជិតបឹងមួយ ក៏បានប៉ះផ្លែល្វាសោយនៅជិតនោះ។ បក្សីចាំក្រុងបានសោយផ្លែល្វាដើម្បីចំអែតកាយ។ ដែលល្វាមានរសជាតិផ្អែម ឆ្ងាញ់ពិសារ។ ហើយ តំបន់នោះក៏បានជាប់ឈ្មោះថា ល្វាផ្អែម តែមកបច្ចុប្បន្ននេះ យើងហៅថា ល្វាឯម នៅក្នុងខេត្ត កណ្តាល។
កងទ័ពដែលបញ្ជាដោយស្តេច ព្រហ្មកិល ឬ ព្រះបាទសន្ទពអនុរាជ តាមរុករកជាបន្ត ដោយមិន បន្ធូរដៃ ឡើយ ។ មេទ័ពពីរនាក់ ដែលមានឈ្មោះថា ចៅពញាចក្រី និង ចៅពញារាជាជេដ្ឋា បានតាមដាន ចាប់ បក្សីចាំក្រុង តែចាប់មិនបានសោះ។ មេទ័ពទាំងពីរត្រូវបានទទួលមរណភាព ដោយសារតែគុណបុណ្យ បារមីដ៏សក្តិសិទ្ធិរបស់បក្សីចាំក្រុង នៅភ្នំអាសន្នទុក។ សេ្តចព្រហ្មកិល ឬ ព្រះបាទសន្ទពអនុរាជ ឃើញដូចនេះ ក៏ខឹងច្រឡោតយ៉ាងខ្លាំង មួយកម្រិតទៀត ដោយខា្លច បក្សីចាំក្រុង មកដណ្តើមយករាជ សម្បត្តិ អំណាច ទឹកដី នោះ ។ ស្តេចមិនបង្អង់ ក៏នាំពលសេនាប្រចាំរាជវាំង មកតាមចាប់បក្សីចាំក្រុង ដោយផ្ទាល់។
ចំណែកលោកតាគហេ ននិង ចៅបក្សីចាំក្រុង បានបន្តធ្វើដំណើរទៅទៀត បានទៅដល់បឹងមួយ។ ហើយក៏បានសុំទូកគេចម្លងទៅត្រើយម្ខាងខាងលិច ត្រង់ម្តុំកោះឬស្សីកែវ។ គ្រានោះ កងទ័ពស្តេចក៏តាមមកដល់ដែរ។ តាគហេ និង បក្សីចាំក្រុង នាំគ្នារត់ចូលពូនក្នុងបឹងរាជ ដែលមានឈូកដុះពាសពេញ ។ កងពលសេនាស្តេច ដេញតាមសិ្អតពីក្រោយ ហើយ នាំយកដំរីគោ ក្របី មកអោយដើរសារចុះសារឡើងជាន់ឈ្លីបឹងឈូក បែកភក់វក់វ៉ាល់ ដើម្បីសម្លាប់បក្សីចាំក្រុង កុំអោយរត់រូច។ តែដំរីគោក្របី កាលណាដើរមកដល់កន្លែងបក្សីចាំក្រុង តាគហេពួន ចេះតែនាំគ្នាដើរ ឃ្វាងរហូត។ តា និង ចៅ បានរួចជីវិតជាថ្មី។ បឹងឈូក ដោយសារដំរីគោក្របីដើរជាន់ឈ្លីមិនឈប់ឈរ ក៏រីងខះទឹកបែរជាគោកស្ងួត។ ដើម្បីរលឹកដល់ប្រវត្តិតស៊ូ រត់គេចភៀសខ្លួនរបស់បក្សីចាំក្រុង និង តាគហេ គេបានដាក់ឈ្មោះទឹកដីនោះថា គោកបញ្ជាន់។
បក្សីចាំក្រុង និង តាគហេ នាំគ្នារត់បន្តដំណើរទៅមុខទៀតទៅទិសខាងលិច។ តាមផ្លូវ បក្សីចាំក្រុងបាន ប្រទះឃើញ នារីក្រមុំម្នាក់ មានរូបរាង ដំណើរ សម្ផស្ស សាច់ល្អ ស្រស់ស្អាត គួរអោយចាប់ចិត្តសេ្នហា។ នាងក្រមុំរូបនោះកំពុងដងទឹក។ កន្លែងប្រទះជួបស្រីស្រស់ ត្រូវគេដាក់ឈ្មោះថា ប្រទះនាង ដែលក្លាយបន្តិចម្តងៗ ទៅជា ប្រទះឡាង។
នៅតាមផ្លូវ ទៅដល់ទូលមួយ តា និង ចៅ ដោយស្រេកឃ្លានពេក បានបេះផ្លែឈើឪជ្រឹង យកមកបរិ ភោគចំអែតកាយ។ ទីនោះជាប់ឈ្មោះថា ទ្រនុំជ្រឹង ជារៀងរហូតមក។ ដើរហួសទីកន្លែងនោះឆ្ងាយ បន្តិច ស្រាប់តែបក្សីចាំក្រុង និង តាគហេ ត្រូវកងពលទាហាន សេ្តចឡោមព័ទ្ធចោមចាប់។ កន្លែងចោមចាប់ទីមួយ បានក្លាយទៅជា ភូមិចោមចាប់ ។ កន្លែងចោមចាប់ទីពីរ នៅជិតគ្នានោះដែរ បានក្លាយទៅជា ភូមិចោមចៅ។
ដើម្បីរត់ដោះដៃយករួចខ្លួន ម្តងនេះដូចលើកមុនដែរ តាគហេ នាំបក្សីចាំក្រុង ចុះពួនក្នុងបឹងទៀត។ ពួកពលរេហ៏ស្តេចនាំយកដំរីក្របីគោ អោយមកជាន់ឈ្លីបញ្ជាន់បឹងដូចលើកមុន។ តែ នៅតែមិនបាន សម្រេច។ បក្សីចាំក្រុង និង តាគហេ នៅតែរត់រូចពិកណ្តាប់ដៃ សេ្តចពញាក្រែង ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ។ បឹងនោះ ត្រូវបានគេដាក់ឈ្មោះថា បឹងបុកបែន ដែលថ្ងៃក្រោយមក ក្លាយទៅជា បឹងក្បែន។
រត់រូចចេញពីបឹងកាលណាចៅ និង តា នាំគ្នារត់ទៅលាក់ខ្លួនពួកអាត្មា ក្នុងព្រៃក្រាស់ជិតនោះ។ ព្រៃនោះមានឈ្មោះថា ព្រៃពួន បច្ចុប្បន្ននេះ ទៅជា ព្រៃពួច។ កងពលទ័ពស្តេចនៅតែដេញតាមប្រកិត បីក្រោយជានិច្ច។
តាគហេ និង បក្សីចាំក្រុងចេះតែខំពួនគេចវះ ខំដើរ ខំរត់កាត់វាលចូលព្រៃ ទៅដល់ជើងភ្នំរូង។ នៅក្នុង ភ្នំនោះ មានរូងមួយយ៉ាងធំ រស់ស្តេចកណ្តុរស ។ ស្តេចកណ្តុរសក៏បានជួយសង្គោ្រះ យកអាសារបក្សី ចាំក្រុង នាំយកទៅលាក់ទុកក្នុងរូងរបស់ខ្លួន។ រំពេចនោះដែរ ពឹងពាងជាច្រើនបាននំាគ្នាបញ្ជេញកម្លាំង ធ្វើមង ចាក់ស្រះព័ទ្ធព័ន្ធបិទបាំងមាត់រន្ធសេ្តចកណ្តុរស។ កងទ័ពទាហាន ស្តេចព្រហ្មកិល មកដល់ទីនោះដែរ តែរកបក្សីចាំក្រុង និង តាគហេ មិនឃើញ។
មកដល់ភ្នំរូង បក្សីចាំក្រុង និង តាគហេ បានគុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធ និងអ្នកសច្ចំបំបាំងបាត់ ជួយ ថែរក្សាទំនុកបម្រុង ឧបត្តមណែនាំ បង្ហាត់បង្រៀន អប់រំប្រដែប្រដៅ ផ្តល់នូវមុខវិជ្ជាសិល្ប៏សាស្ត្រគ្រប់ បែបបទនិង ជួយចម្លងអោយផុត ពីគ្រោះកាចចង្រៃគ្រប់បែបយ៉ាង។ តាំងតែពីពេលនោះមក បក្សីចាំក្រុង និង តាគហេ រស់នៅឯភ្នំរូង ដោតសុវត្តិភាព សុខសប្បាយ គ្មានសៅហ្មង គ្មានភ័យព្រួយ បារម្ភ ខ្លាចស្តេចសន្ធពអនុរាជឡើយ។
ទោះបីជាដឹងថាខ្លួនមានជាប់ឈាមជ័រ ជាបុត្រព្រះមហាក្សត្រ ទោះបីជាធ្លាប់ត្រូវរងគ្រោះរងទុក្ខទោស វេទនាលំបាកលម្បិន ស្ទើរស្លាប់ស្ទើររស់ រត់ចោលស្រុក ព្រាត់ប្រាស់ម្តាយកូនជីដូនជីតា ដោយសារចិត្ត កាចសាហាវយង់ឃ្នងរបស់ស្តេចព្រហ្មកិល ទោះបីជាស្គាល់ដឹងថា ស្តេចអង្គនោះ គ្មានគិតនឹងឃើញអ្វី ក្រៅអំពីចង់បានអំណាច ហើយ ដើរកាប់ចាក់សម្លាប់ប្រជានុរាស្ត្រកំចាត់គ្រប់អស់អ្នកចេះដឹង មានសម្ថតភាព មានបុណ្យបារមីខ្លាំងពូកែជាងខ្លួន ក៏បក្សីចាំក្រុង មិនដែលមាននឹកចង់បង្កើតអោយ មានក្រុងបក្សពួក មានទាហានទ័ពទឹង ឬ ទៅបំបះបំបោរបំផុះបំផុសប្រជាជាន បង្កអោយមានចលាចល រំជើបរំជួល មានអសន្តិសុខ សង្រ្គាមបង្ហូរឈាមក្នុងនគរដែរ។ គឺ បក្សីចាំក្រុងមាន ឧត្តមគតិច្បាស់លាស់ ក្នុងបញ្ជាប្រទេសជាតិ ហើយ យល់ថា ចម្បាំងរាំងជល់រវាង បងប្អូនឯងព្រោះតែអំណាច នឹង ប្រយោជន៏ផ្ទាល់ខ្លួន អាចនាំមកនូវទូក្ខទោសវេទនា គ្រប់បែបយ៉ាង ដល់ប្រជាជន និង ប្រទេសជាតិ។ ដូច្នេះ ហើយបានថា បក្សីចាំក្រុង មិនព្រមយកគំនុំគុំគួន ផ្ទាល់ខ្លួន ឬ ការសងសឹក មកធ្វើជាត្រីមុខជាធំ។ ព្រះអង្គមិនសុខចិត្តពឹងផ្អែក ឬ ប្រើកម្លាំងបាយ កម្លាំងអាវុញ ដើម្បី ដោះស្រាយបញ្ជាផ្ទាល់ខ្លួន ហើយ ដណ្តើមយកអំណាច និង រាជបល្ល័ង្កទេ។
ឥរិយាបថបក្សីចាំក្រុង មិនធ្វើសង្រ្គាមបង្កបង្កើតចលាចល បានទុកឪកាសអោយស្តេចពញាក្រែក ឬ ព្រហ្មកិល ឬ សន្ធពអនុរាជ រស់នៅសោយរាជ្យដោយសុខសប្បាយក្សេមក្សាន្ត រហូតដល់ថ្ងៃស្លាប់។ ពង្សាវតា ខ្មែរភាគច្រើនបានសរសេរកត់ត្រាប្រហាក់ប្រហែលគ្នាថា ព្រះបាទសន្ធពអនុរាជ គ្មានបុត្រា បុត្រីសម្រាប់បន្តព្រះរាជវង្សទេ។ ដែលជាហេតុធ្វើអោយព្រះអង្គមួរហ្មង ខឹងក្រេវក្រោធក្តៅក្រហាយ មិនសប្បាយចិត្ត។
យូរខែឆ្នំាកន្លងមក បើតាមពង្សាវតាវត្តទឹកវិល សេះរបស់ព្រះសន្ធពអនុរាជ ដែលតាព្រហ្មណ៏ចាស់ បានយកមកប្រគល់អោយ បានអស់ជីវិត ក្លាយទៅជាថ្ម នៅក្នុងឆ្នាំមមែ។ បញ្ចក្សត្រទាំងប៉ុន្មាន ប្រែក្លាយទៅជាផ្លែឈើ ផ្គុំផ្តុំជាប់គ្នា។ ចំណែកឯព្រះខ័នរាជ្យ និង រំពាត់ក៏ត្រឡប់ចូលទៅក្នុងស្រោម ធ្វើ អំពីសំពត់ហូលវិញដែរ។ នៅចំពោះមុខបាតុភូតខុសប្លែកអំពីធម្មជាតិនេះ ព្រះសន្ធអនុរាជ យល់ច្បាស់ ណាស់ថា ព្រះអង្គដល់ថ្ងៃអវសានអស់បុណ្យហើយ។ ព្រះអង្គរឹងរិតតែភ័យ ព្រួយបារម្ភ រន្ធត់តល់ស្លុក ខ្លាំងឡើងៗ រហូតដល់ធ្លាក់ខ្លួនមានជម្ងឺឈឺ មើលមិនជា។
ព្រះបាទសន្ធអនុរាជ ព្រះមហាក្សត្រខែ្មរទី ១៨ បានចូលទិវង្គតក្នុងឆ្នំាមមែ ក្នុងព្រះជន្ម ៣១វស្សា ក្រោយដែលបានសោយរាជ្យសម្បត្តិ អស់ចំនួន ២០ឆ្នំា ។
ព្រហអង្គមិនបានទុកនូវស្នាដៃ ឬ កេរ្តិដំណែលអ្វីដែលគួរអោយកត់សំគាល់បានឡើយ។
គ្រានោះដោយយល់ឃើញថាបក្សីចាំក្រុង ត្រូវជាបុត្ររបស់ព្រះបាទចក្រព័ត្រ ព្រះមហាក្សត្រខ្មែរទី ១៦ ហើយព្រះអង្គ ក៏ជាអ្នកមានបុណ្យបារមី មានសម្ថតភាពមានចិត្តសន្តោសមេត្តាធម៌ ស្រឡាញ់អាណិត អាសូរ គ្រប់គ្រងទំនុកបម្រុងប្រជារាស្ត្រ នាមឺនមន្ត្រីតូចធំទាំងអស់ក្នុងនគរបានមូលមតិគ្នា ទៅសុំយាង បក្សីចាំក្រុង ពីភ្នំរូង អោយមកសោយរាជ្យសម្បត្តិ នៅមហានគរ។
ពិធីអភិសេក បក្សីចាំក្រុង ជាព្រះមហាក្សត្រខ្មែរនៃប្រទេសកកម្ពុជា បានរៀបចំប្រារព្ធធ្វើឡើង នៅថ្ងៃជា ពេលាល្អ ដែលត្រូវជាថ្ងៃ ១១កើត ខែពិសាខ ឆ្នំារោង ព.ស១៥៧២ ម.ស៩៥០ ច.ស៣៩០ គ.ស១០២៨ ។ កាលនោះ ព្រះបាទបក្សីចាំក្រុង បានព្រះជន្ម ២៨វស្សា។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរ ទី១៩។ ព្រះអង្គបានទទួលព្រះបរមនាម ព្រះបាទសម្តេចគម្តែង អញប្រជែង រាជបក្សីចាំក្រុង បំរុងរាស្ត្រ ។ រាជធានីខ្មែរ សិ្ថតនៅមហានគរដដែល។
ពង្សាវតាសម្តេចវាំងជួន បានសរសេរបន្តទៅទៀតថា ព្រះបាទបក្សីចាំក្រុង បានយាងព្រះមាតា អ្នកម្នាងកែវ អោយមកគង់ ក្នុងព្រះបរមរាជវាំងជាមួយ។ ព្រះអង្គបានប្រទានដល់ព្រះមាតាព្រះបរមនាម សម្តេចព្រះវរ រាជនី ទេវី លក្ខិណា មហាក្សត្រី។ តាគហេ និង យាយលក្ខណ៏ ត្រូវបានព្រះអង្គទុកដាក់ និង ប្រទានឋានះជាជីដូនជីតាចិញ្ចឹម។ មិនតែ ប៉ុណ្ណោះ តាគហេបានទទួលឋានន្តរសក្តិ ជាសម្តេចចៅហ្វា ដោយមានអំណាចគ្រប់គ្រាន់ពេញលេញ ក្នុងការចាត់ចែង រៀបចំសម្រេច កិច្ចការធំៗក្នុងនគរ។
ព្រះបាទបក្សីចាំក្រុង បានគ្រប់គ្រងប្រទេសជាតិ ដោយទសពិរាជធម៌ ជួយទំនុកបម្រុង ការពារ សង្រោ្គះ ប្រជានុរាស្ត្រ វត្តអារាម និង ព្រះពុទ្ធសាសនា គ្រប់ទិសទី គ្រប់ច្រកល្ហក ក្នុងព្រះរាជអាណាចក្រ។ ស្រុកខ្មែរមានទឹកដីធំទូលំទូលាយ ប្រទេសតូចធំជិតឆ្ងាយជាច្រើនរាប់អាន គោរពកោតខ្លាចស្ញប់ស្ញែង និង ចំណុះចុះចូល។ ប្រជានុរាស្ត្រខ្មែរទូទៅ រស់នៅក្នុងបរិយាកាសសម្បូរ សប្បាយ រីករាយ គ្មានសង្រ្គាម ស្គាល់តែសេចក្តីសុខក្សេមក្សាន្ត និងសន្តិភាព។
ចិត្ត ចរិយា និងលក្ខណះ ដ៏ល្អប្រសើរពិសេសមួយទៀត របស់បក្សីចាំក្រុង គឺព្រះអង្គជាមនុស្សម្នាក់ដែលអោយតម្លៃ និង គោរពទៅលើអ្វីដែលជាគុណ។ ព្រះអង្គបានទុកចាក់គុណ ជាធំជាងចាំបាច់ក្នុងដួងចិត្ត ក្នុងទស្សនះ និងមាគ៌ាប្រចាំជីវិតរបស់ព្រះអង្គ។ អ្នកណា ជនណា សត្វណា ឬ កន្លែងណាទឹកដីណា ដែលធ្លាប់មានគុណជួយទំនុកបម្រុងព្រះអង្គ ព្រះអង្គមិនភ្លេចគុណឡើយ ។ ដូច្នេះហើយ ក្រោយដែលព្រះអង្គបានឡើងសោយរាជ្យ ព្រះអង្គបាន ប្រទានងារបុណ្យសក្តិ ដល់អ្នកដែលធ្លាប់ជួយយកអាសារ ព្រះអង្គក្នុងគ្រាក្រ។ ព្រះអង្គបានកសាងវត្ត អារាម ព្រះពុទ្ធរូបជាច្រើនដើម្បីរំលឹក និងតបស្នងសងគុណបុណ្យបារមី វត្ថុសក្តិសិទ្ធ ទឹកន្លែងទឹកដី ដែលធ្លាប់បានជួយទទួលទំនុកបម្រុង បីបាច់ថែរក្សាព្រះអង្គ ក្នុងគ្រាកំសត់វេទនាខ្លោចផ្សា មានទុក្ខ ភ័យគ្រោះកាចដល់ជីវិត។
ព្រះបាទបក្សីចាំក្រុងបានកសាងប្រាសាទ មួយដាក់ឈ្មោះថាប្រាសាទលលៃ នៅកន្លែងដែលព្រះអង្គបានទតឃើញ ទង់ជ័យកងទ័ពស្តេចពញាក្រែក ដេញតាមចាប់ព្រះអង្គ នៅកន្លែងដែលតាគហេយកព្រះអង្គទៅលាក់ ហើយ ដែលពេលនោះ គាត់បានប្រសាសន៏ថា “ ចៅគង់នៅទីនេះសិនហើយ “។ ឯនៅត្រង់កន្លែងក្រោលគោរបស់តាគហេវិញ គឺប្រាសាទបាគោដែល ព្រះអង្គបានកសាង ហើយដែលក្នុងបច្ចុប្បន្ន បានក្លាយឈ្មោះទៅជា ប្រាសាទព្រះគោ។ ប្រាសាទទាំង នេះ សិ្ថតនៅក្នុងខេត្តសៀមរាប។
ដើម្បីរំលឹកឧបការគុណទឹកដីភ្នំអាសន្នទុក្ខ ភ្នំសន្ទុក និងគុណបុណ្យបារមីទាំងប៉ុន្មានដែលធ្លាប់បាន ជួយការពារទំនុកបម្រុងព្រះអង្គ ព្រះបាទបក្សីចាំក្រុង បានកសាងព្រះវិហារ និង ព្រះបាទព្រះមួយអង្គ យ៉ាងធំនៅទីនោះ ទុកជាសក្ការបូជា។ តាមឹង ដែលធ្លាប់ជួយយកអាសារ ផ្តល់ស្បៀង អាហារ និង ជួយ លាក់បំពួន ត្រូវបានតែងតាំងជាចៅខេត្តស្រុកអាសន្នទុក្ខ រៀងរហូតមក។
ចំណែកនៅឯ ទូលស្រួលទឹកមិនលិច ឬ ទូលសួគ៌លោក នៅខាងលិចដីទួល ដែលតាគហេ ធ្លាប់បាន យកមែកជ្រៃទៅដោត ព្រះបាទបក្សីចាំក្រុង ព្រះអង្គបានកសាងវត្ត ដោយមានព្រះវិហារដែរ នូវរូប សំណាកព្រះឥសូរ និង ព្រះនរាយណ៏ ដាក់តម្កល់ទូកសម្រាប់គោរពបូជា នៅលើដីទួលដែលមានដាំ មែកជ្រៃ។ មែកជ្រៃនោះ ដែលបានដុះឡើងធំធាត់ ហើយ ដែលព្រះអង្គបានទុកស្នាមជើងនៅលើ ត្រូវ ព្រះអង្គចាត់ទុកជាដើមជ្រៃប្រផ្នូល សម្រាប់មើលទស្សន៏ទាយ អោយយល់អោយដឹងអំពីជោគវេសនា អនាគតរបស់ប្រទេសជាតិ។ ជ្រៃនោះព្រះអង្គដាក់ឈ្មោះថា ជ្រៃព្រះផ្នូល។ ព្រះបាទបក្សីចាំក្រុង ដោយព្រះអង្គបានព្រះឪសទិព្វផង ព្រះអង្គបានធ្វើបុណ្យបួងសួង យ៉ាងនក្ខត្តឬក្ស សុំព្រះជាម្ចាស់ គុណបុណ្យបារមី និង វត្ថុសក្តិសិទ្ធទាំងឡាយ ធ្វើបណ្តាលបង្ហាញអោយកើតមាន ជាប្រផ្នូល ទៅលើដើមជ្រៃព្រះផ្នូល ឬ ជ្រៃសួគ៏ និង ទៅលើព្រះវិហារ ប្រសិនបើនឹងត្រូវកើតមាន និង ផ្ទុះ នូវព្រឹត្តិការណ៏ដ៏សំខាន់អ្វីមួយ ដែលទាក់ទងទៅនឹងអាយុជីវិត របស់ស្រុកខ្មែរ។ ព្រះអង្គបានកំណត់ ប្រផ្នូលទាំងងស់ ជា ១០ប្រការសម្រាប់នគរខ្មែរ ដូចជា
ប្រការទី ១ បើដើមជ្រៃ មានស្លឹកដុះល្អ នោះព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេសជាតិ នឹងបានទទួល
នូវសេចក្តីក្សេមក្សាន្ត ហើយប្រទេសជាតិក៏បានចម្រើន សម្បូរណ៏ រហូតទៅ
ប្រការទី ២ បើដើមជ្រៃមានស្លឹករិចរឹលរុះមិនល្អ នោះប្រទេសជាតិ មិនសូវមានភោគផលចំណូល
បានច្រើនល្អទេ។ ប្រជានុរាស្ត្រនឹងមានទុក្ខព្រួយ។
ប្រការទី ៣ បើដើមជ្រៃត្រូវបក្សាបក្សីទាំងហ្វូងៗ មករុករានទន្រ្ទានទីទុំលី នោះប្រទេសជាតិ នឹងត្រូវពួក
បរទេសនំាគ្នាមកឡោមព័ទ្ធព័ន្ធ ប្រវ័ញ្ជគៃបន្លំ ឆក់លួចប្លន់យកទឹកដី និង ភោគផើខ្មែរ ជាមិនខាន។
ប្រការទី ៤ បើមែកជ្រៃធំបាក់ នោះព្រះមហាក្សត្រ ឬ ប្រមុខរដ្ឋ ត្រូវអស់ជីវិត។
ប្រការទី ៥ បើមែកជ្រៃធំល្មមបាក់ នោះសមាជិកក្នុងព្រះរាជវង្សស្តេច ឬ សម្តេចចៅហ្វាងទល្ហះ ត្រូវ អស់បុណ្យ ឬ ត្រូវអស់ជីវិត។
ប្រការទី ៦ បើមានពស់ ចូលក្នុងព្រះវិហារ ហើយ វារកាត់លើព្រះភ្នេនព្រះបដិមាករលើធ្នឹមដំបូលព្រះ វិហារ នោះពួកជនជាតិបរទេសក្រៅស្រុក នឹងចូលមកលុកលុយឈ្លានពានលួចប្លន់ ប្រទេសជាតិខ្មែរ ជាមិនខាន។
ប្រការទី ៧ បើក្នុងស្រះមុខព្រះវិហារ មានក្រពើ ឬ ទន្សងហែលកាត់ចុះឡើង នោះនឹងមានសមាជិក ព្រះរាជវង្សស្តេច ឬ មន្ត្រីធំ ក្បត់ជាតិ ចង់បំផ្លាញនគរ ហើយ រត់ទៅរកពឹកពាក់ពពួកបរទេស ចូលមកជួយមកជួយដណ្តើមអំណាច។
ប្រការទី ៨ បើដើមជ្រៃងាប់មួយចំហៀង នោះព្រះមហាក្សត្រ ឬ អ្នកកាន់អំណាចដឹកនាំប្រទេសជាតិ ត្រូវអស់អំណាច។
ប្រការទី ៩ បើមែកជ្រៃងាប់បាត់ ហើយដុះចេញជាថ្មីវិញ នោះពូជត្រកូលថ្មីមួយទៀត នឹងត្រូវឡើងធ្វើ ជាព្រះមហាក្សត្រ ឬ អ្នកដឹកនាំប្រទេសជាតិ។
ប្រការទី ១០ បើសិនជាដើមជ្រៃត្រូវអស់ជីវិត ងាប់បាត់ ហើយមិនដុះឡើងវិញទេនោះព្រះបរមជ្រៃសួគ៌ នឹងត្រូវផុតពូជដែរ។ គ្រានោះ អ្នកមានបុណ្យបានចាប់ជាតិកើតហើយ។
ក្រោយដែលព្រះអង្គបានធ្វើពីធីបួងសួង ប្រការជាឧឡារឹក ប្រាប់អស់គ្រប់គុណ បុណ្យបារមី ព្រះឥន្រ្ទ ព្រះព្រហ្មណ៏ ម្ចាស់ទឹកម្ចាស់ដីព្រះអក្តី និង វត្ថុសក្តិសិទ្ធ ព្រមទាំងទេពតា អារុក្ខអារក្សអ្នកតាថែរក្សា ទឹកដីភូមិស្ថាន បក្សីចាំក្រុង ព្រះអង្គបានបញ្ជាអោយនាមឺនមុខមន្ត្រីកត់ត្រា ចារពាក្យពេជ្រ និង ប្រផ្នូល ទាំង ១០ប្រការនោះ លើស្លឹករឹតជ្រលក់មាស ធ្វើជាសាស្ត្រាពីរក្បាល មួយក្បាលយកទៅតម្កល់ទុក ក្នុង ព្រះបរមរាជវាំង ហើយ មួយក្បាលទៀតតម្កល់ទុកក្នុងវត្តព្រះវិហារសួគ៌។ មិនតែប៉ុណ្ណោះ ព្រះអង្គបាន ផ្តាំផ្ញើ និង ចេញបញ្ជាប្រាប់អ្នកដែលថែរក្សាទឹកដីកន្លែងពិសិដ្ឋ អោយធ្វើសេចក្តីរាយការណ៏ ទៅចូល ថ្វាយព្រះអង្គភ្លាម ក្នុងខណះណាដែលកើតមានភូតហេតុចម្លែកណាមួយ។
បន្ទាប់មក ដើម្បីគោរពបូជា និង រំលឹកគុណម្តាយ ព្រះបាទបក្សីចាំក្រុង បានយាងទៅភ្នំរូងកសាងព្រះ ពុទ្ធរូបព្រះអង្គចូលនិពាន្វមួយព្រះអង្គយ៉ាងធំ នៅត្រង់ចង្កោះភ្នំ និងរូបសំណាក់តំណាងព្រះមាតាព្រះ អង្គ ឬ ស្រីគ្រប់លក្ខណ៏ ដែលតម្កល់ដាក់ក្នុងប្រាសាទមួយនៅលើភ្នំនោះ។ ព្រះអង្គបានរៀបចំធ្វើបុណ្យ យ៉ាងអឹកធឹកអស្ចារ្យ និង និមន្តព្រះសង្ឃមកចម្រើនព្រះបរិតស្វាធ្យាយធម៌នៅភ្នំរូង អស់រយះពេលបីខែ។ ជាមួយគ្នានោះដែរ ព្រះអង្គបានប្រារព្ធធ្វើបុណ្យបញ្ជូនផលអានិសង្បកុសល ថ្វាយ ទៅស្តេចកណ្តុរស អ្នកសច្ចំ និង អារុក្ខអារ័ក្ស អ្នកតាទេវតាថែរក្សាទឹកដីកន្លែងទាំងប៉ុន្មាន នៅក្នុង តំបន់ភ្នំរូង ដែលព្រះអង្គធ្លាប់បានទៅនៅជ្រកកោន លាក់ខ្លួនពួកងាត្មា រស់រានមាន ជីវិតដោយក្តីសុខសាន្ត។ ចាប់តាំងតែពីថ្ងៃនោះមក ព្រះអង្គបានបង្គាប់អោយហៅភ្នំរូងថា ភ្នំព្រះប្រសិទ្ធិ។ សព្វថ្ងៃ ឈ្មោះនេះបានក្លាយបន្តិចម្តងៗ ទៅជាភ្នំបាសិទ្ធិ។
ចំពោះព្រះអគ្គមហេសី របស់ព្រះបាទបក្សីចាំក្រុងវិញ បើតាមពង្សាវតាវត្តកោកកាក គ្មាននរណាក្រៅ ពីនារីក្រមុំស្រុកស្រែដ៏សែនស្រស់ស្អាតល្អបវរ ដែលព្រះអង្គបានឃើញ និង ជួបជាគ្រាដំបូងនៅប្រទះនាង ឬ ប្រទះឡាង នោះឡើយ។ ព្រះនាមព្រះអគ្គមហេសីនេះ គេមិនបាន ស្គាល់ទេ។ ព្រះនាងបានប្រទានរាជបុត្របីព្រះអង្គ ដល់ព្រះស្វាមី គឺ ព្រះវត្តិរាជ្យ ព្រះអលស្សរាជ្យ និង ព្រះសេណ្ណ័រាជ្យ។
ចំណែកនៅក្នុងពង្សាវតា របស់សម្តេចវាំងជួន អ្នកនិពន្ធលើកយកឈ្មោះ ព្រះម្នាងស្វាយមកនិយាយ ដោយកំណត់ថាព្រះម្នាងជាព្រះអគ្គមហេសីរបស់បក្សីចាំក្រុង។ ជាមួយនឹងព្រះមហាក្សត្រ ព្រះម្នាងបានមានបុត្រមួយព្រះអង្គព្រះនាម អឡស្សរាជ្យ ដែឡប្រសូត្រនៅក្នុងឆ្នាំវក។
តែពង្សាវតាវត្តទឹកវិលបានបញ្ជាក់ថា ព្រះអគ្គមហេសីរបស់ព្រះបាទបក្សីចាំក្រុង គឺព្រះនាងពៅពិសី ដែលជាបុត្រីរបស់ស្តេចចាបនៅ ស្រុកស្នោង ព្រះនាម សេន្ទ្រាទី២។
នៅថ្ងៃបុណ្យចុងបង្ហើយ មឺនបំរុងក្សត្រ និង មឺនប្រពៃប្រឹក្សា ដែលដើរមើលរកនារីស្រស់ស្អាតទុកថ្វាយ ព្រះរាជា បានទៅទូលព្រះបាទបក្សីចាំក្រុង ថាខ្លួនបានឃើញ នាងពៅពិសី កូនរបស់ស្តេចចាបសេន្ទ្រា។ ព្រះនាងមានរូបរាងស្រស់ល្អសស្អាតណាស់។ ក្សត្រី មីនុំមីនាង នៅក្នុង វាំងទាំងប៉ុន្មាន មិនអាចយកមកប្រៀបផ្ទឹមជាមួយបានឡើយ។ ព្រះនាងមានភីលៀងពីរនាក់ ដែលត្រូវជាសង្សាររបស់ពួកគេ។ ភិលៀងទាំងពីរ បានយល់ព្រមទៅបញ្ចុះបញ្ចូល ពន្យល់ ព្រះនាងពៅ ពិសីអោយយល់ព្រមសុខចិត្តស្រឡាញ់ រួមរ័ក្សមេត្រីជាមួយនឹងព្រះមហាក្សត្រ ព្រះបាទបក្សីចាំក្រុង។ កន្លែងដែលជំនិតទាំងពីរបានយល់ បានឃើញព្រះនាងពៅពិសី បានក្លាយទៅជាភូមិ នាងសល្ងាច ជាប់រៀងរហូត តមក។
ព្រះបាទបក្សីចាំក្រុង បានស្រឡាញ់ប្រត្តិព័ទ្ធព្រះនាងពៅពិសីស្មោះស្ម័គ្រអស់ពីដួងហឬទ័យ ឥតមានចិត្តក្បត់ ចង់បោកបញ្ជោត ឬ ចង់បានតែត្រឹមខ្លួន យកមកសប្បាយលេងសើចនោះឡើយ។ តែព្រះអង្គមិនចង់ចូលស្តីដណ្តឹងព្រះនាង តាមក្បួនខ្នាតទំនៀមទំលាប់ប្រពៃណីទេ។ ពីព្រោះព្រះអង្គ ខ្លាចក្រែងបិតាព្រះនាង ដែលជាស្តេចចាម តម្រូវ និង បង្ខំព្រះអង្គអោយចូលប្រកាន់យកសាសនា ចាម។
ថ្ងៃ ៤កើត ខែផល្គុន ឆ្នំាឆ្លូវ នាកណ្តាលអាថថថត្រាត ព្រះនាងពៅពិសី ដោយមានភិលៀងទាំងពីរ ជូនហែរហមអមដំណើរដង បានចាកចេញពីព្រះរាជវាំងមកជួបព្រះបាទបក្សីចាំក្រុង តាមការកំណត់។ បក្សីចាំក្រុង ក៏ចាប់ផ្តើមនិយាយរ៉ាយរ៉ាប់អធីប្បាយពន្យល់ អំពីទឹកចិត្តស្នេហ៏ស្នង ស្មោះស័្មគ្រ ឥតមាន ព្រះដែនរបស់ព្រះអង្គចំពោះព្រះនាង។ ព្រះអង្គបានអង្វរសុំអោយព្រះនាងយល់ព្រមសុខចិត្តរត់តាម ព្រះអង្គទៅនៅឯព្រះមហានគរ។ ព្រះនាងពៅពិសី ដែលបានចាប់ចិត្តស្រឡាញ់បក្សីចាំក្រុង មិនបង្អង់ យូរឡើយ ព្រះសុខចិត្ត យល់ព្រមទៅតាមព្រះអង្គ ដោយឥតរារែក។
ព្រឹកស្អែកឡើង ទើបព្រះសេន្ទ្រាទី ២ដឹងថា បុត្រីបានចុះចាកចេញពីដំណាក់ រត់ទៅតាមបក្សីចាំក្រុង។ ខឹងខ្ញាល់ អាក់អន់ស្រពន់តូចចិត្តខំា្លងណាស់ ព្រះអង្គក៏រៀបចំប្រមូលកងទ័ពយ៉ាងច្រើន ដើម្បីដេញតាមចាប់កូនស្រីយកមកវិញ។ កន្លែងប្រមូលប្រជុំពលរេហ៏នោះបានក្លាយទៅជា ភូមិហើយជាប់ឈ្មោះថា ភូមិជំរាល។ ដេញតាមមកដល់មាត់ ទន្លេសាប ស្តេចចាប់ក្រឡេក មើលទៅ ឆ្ងាយ ឃើញទូកព្រះមហាក្សត្រីខ្មែរនៅដាច់កន្ទុយភែ្នក ព្រះក៏អស់សេចក្តីសង្ឃឹម កើតក្តីមួហ្មង អាម៉ាស មុខ ឈឺចុកចាប់រហូតដល់អស់ជីវិត។
ចំណែកឯព្រះនាងពៅពិសីវិញ ក្រោយពីបានទទួលដំណឹងថាព្រះបិតាចូលទិវង្គត ដោយមានព្រះស្វាមី ព្រះបាទបក្សីចាំក្រុង ជូនដំណើរមកជាមួយផង ព្រះនាងក៏វិលត្រឡប់ មកប្រារព្ធធ្វើបុណ្យទានបញ្ជូន កុសលថ្វាយព្រះបិតាទៅតាមប្រពៃណី។ ព្រះនាងបានរៀបចំធ្វើផ្នូរមួយយ៉ាងធំល្អស្អាត សមរម្យ ខ្ពស់ ផុតពីទឹក។ កន្លែងនោះមានឈ្មោះថា កំពង់ពៅពិសី រហូតមកដល់បច្ចុប្បន្ន។ ព្រះនាងបានបង្គាប់ អោយយកធ្នូ និង សរ ទៅតម្កល់ទុកកន្លែងដើម។ ហើយព្រះនាងក៏បានបញ្ជាអោយកសាងអស្រមមួយ នៅក្នុងបរិវេនព្រះបរមរាជវាំង ដើម្បីទុកថ្វាយ រំលឹកដល់គុណបំណាច់ និង វិញ្ញាណក្ខន្ធរបស់ព្រះបិតា។
ចាប់តាំងបីថ្ងៃនោះមក ព្រះរាជវង្សានុវង្សស្តេចចាម នៅស្រុកស្នោង ក៏រលាយបាត់អស់ទៅដែរ ហើយ ស្រុកស្នោងក៏ត្រូវបញ្ជូលទៅក្នុងខេត្តអាសន្នទុក្ខ។
ចំណែកព្រះនាងពៅពិសី កាលបើយាង មកដល់ព្រះរាជធានី ព្រះមហានគរ ព្រះនាងត្រូវបានប្រហមហាក្សត្រ ព្រះបាទបក្សីចាំក្រុង តែងតែប្រទានឋានះ និង ផ្តល់កិត្តិយស ជាព្រះអគ្គមហេសី។ព្រះនាងទទួលព្រះបរមនាម ព្រះក្សត្រី ភគ្គវត្តី ពៅពិសី។
ក្នុងប្រវត្តិព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ពង្សាវតារបស់សម្តេចវាំងជួន បានកត់ត្រាបន្ត ទៅទៀតថា តាគហេ និង យាយលក្ខណ៏ បានមានអាយុជីវិតវែងយឺនយូរ ហើយ បានស្លាប់បន្តបន្ទាប់ ដោយសាជរាព្យាធិ។ ព្រះបាទបក្សីចាំក្រុងបានធ្វើបុណ្យ យ៉ាងធំធេងណាស់ បូជាសងបញ្ជូនកុសល ដល់អ្នកមានគុណទាំងពីរ។ ព្រះអង្គបានយកអដិ្ឋធាតុតាគហេ ទៅតម្កល់ទុកក្នុងស្កួបមួយធំស្អាត នៅ លើទួលជ្រៃ ជិតវត្តព្រះវិហារសួគ៌ ដែលជាកន្លែងព្រះអង្គធា្លប់បានប្រើពាក្យលេងសើច មិនសមរម្យ ចំពោះរូបលោកតាគហេ។ កន្លែងនោះ បានជាប់ឈ្មោះមកថា ទួលគហេ។ ធាតុយាយលក្ខណ៏ ព្រះអង្គ យកទៅតម្កល់ទុកក្នុងប្រាសាទបាគោ ដែលជាភូមិកំណើតរបស់គាត់។
ក៏ប៉ុន្តែ តាមការដំណាល ពីមាត់មួយទៅមាត់ បក្សីចាំក្រុង មិនដែលមានចិត្តព្រហើនកោងកាចចង់ សម្លាប់តាគហេ អ្នកមានគុណយកទៅធ្វើបុណ្យនោះទេ។ ពាក្យសម្តីដែលបក្សីចាំក្រុង បានពោលនោះជាពាក្យលេងសើចចំអន់កំប្លុកកប្លែងតែប៉ុណ្ណោះ។ ម៉្យាងទៀត បក្សីចាំក្រុងជាមនុស្ស យកគុណជាធំ។ បុព្វហេតុធំនោះ គឺ ព្រះអង្គជាព្រះមហាក្សត្រតម្កល់ជីវិតលើត្បូង ព្រះអង្គមានព្រះឪស ទិព្វ ព្រះអង្គត្រូវតែ ប្រកាន់នូវពាក្យសច្ចះ គោរពនូវគ្រប់ពាក្យសម្តី ដែលព្រះអង្គនិយាយចេញមក។ បានសេចក្តីថា មិនមែន អាងខ្លួនជាអ្នកមានបុណ្យបារមី ជាស្តេច ជាអ្នកមានអំណាច ត្រួតត្រាលើ មនុស្សប្រុសស្រីគ្រប់រូបឃើញនោះទេ។ ដូច្នេះហើយ បានជាទេវតាចុះមកនិមិត្តជាសុបិន អោយព្រះអង្គនឹងឃើញចងចាំ និង គោរពធ្វើតាមនូវអស់ពាក្យសម្តីទាំងប៉ុន្មាន ដែលព្រះអង្គធ្លាប់ពោល និយាយចេញមកក្រៅ។ បើព្រះអង្គមិនព្រមគោរពធ្វើតាមពាក្យសច្ចះទេ នោះគុណបុណ្យបារមី ទេវតា អារុក្ខអារ័ក្ស អ្នកតា ខ្មោចព្រាយបិសាចទាំងប៉ុន្មាន ធ្វើអោយប្រទេសជាតិអន្តរកប្ប ក្តៅក្រហល់ក្រហាយ កើតចលាចលច្របូកច្របល់ អន្តរាយ ជួបគ្រោះថា្នក់ គ្រោះភ័យកាចចង្រៃ ហើយ រាស្រ្តប្រជានឹងរងទុក្ខទោសវេទនាព្រាត់ប្រាសជាមិនខាន។
ព្រះអង្គអោយតាគហេដេកត្រង់លើគ្រែ ហើយ យកក្រណាត់សមកដាក់គ្របដណ្តប់ខ្លួន។ បន្ទាប់មក ព្រះអង្គយកចុងដាវមកអូសថ្នមៗ លើក្រណាត់ស ធ្វើដូចជាប្រហាជីវិត ដើម្បីធ្វើបង្ហាញបញ្ជាក់ជាការ គម្រប់កិច្ច។ ក្រណាត់នោះ ឥតមានដាច់ដោចរហែកអ្វីទាំងអស់។ តែគួរអោយអនិច្ចាខ្លាំងណាស់ តាគហេបានចែកស្ថានបាត់ទៅហើយ ខ្លួនគាត់ត្រូវមានរបួសស្លាកស្នាមដាច់ត្រង់តាមកន្លែង ដែលព្រះ បាទបក្សីចាំក្រុងបានអូសមុខដាវ។ យល់ឃើញខុសផ្ទុយពីការប៉ាន់ស្មាន និង ក្តីសង្ឃឹមរបស់ព្រះអង្គ បក្សីចំាក្រុងយំខ្សឹកខ្សួលបោកប្រាណ វេទនាទុក្ខព្រួយ ចំបែងវិបល្លាស ណែនចុកចាប់ក្នុងទ្រូង នឹកស្តាយ សែនស្រណោះ អ្នកដ៏មានគុណ ដែលធ្លាប់បីបាច់ចិញ្ចឹមថែរក្សាព្រះអង្គតាំងតែពីបានជើង ក្រហមរហូតដល់ធំ ហើយ ដែលធ្លាប់តែយកអាយុជីវិត មករារាំងការពារ ដោយគ្មានភ័យខ្លាច។
បក្សីចំាក្រុងបានបញ្ជាអោយរៀបចំធ្វើបុណ្យ យ៉ាងធំគគ្រឹងគគ្រេង ថ្វាយជួនទៅលោកតាគហេ ដែល ព្រះអង្គតែងតែចាត់ទុក នៅក្នុងគ្រប់កាលះទេសះ ជាជីតា។ ប្រជាពលរដ្ឋ ព្រមទាំងនាមឺនមុខមន្ត្រីតូចធំ ក្នុងនគរ បាននាំគ្នាកាន់ទុក្ខ ចូលរួមមរណសញ្ជា ទូទាំងប្រទេស។
រីឯព្រះមាតារបស់ព្រះអង្គ ព្រះនាងកែវ បើតាមពង្សាវតាសម្តេចវំាងជួន ព្រះអង្គបានមានព្រះជន្មវែង យឺនយូរ ហើយ ព្រះអង្គបានចូលទិវង្គត់ដោយជម្ងឺចាស់ជរា។ អដិ្ឋធាតុរបស់ព្រះអង្គព្រះបាទបក្សីចាំក្រុង ជាកូន បានយកទៅតម្កល់ទូកគោរពបូជា នៅឯក្នុងប្រាសាទលលៃ។
ព្រះបាទសម្តេច គម្តែងអញប្រដែង រាជបក្សីចាំក្រុង បំរុងរាស្ត្រ ព្រះមហាក្សត្រខ្មែរទី ១៩ បានចូល ទិវង្គត នៅឆ្នាំកុរ ក្នុងព្រះជន្ម ៧១វស្សា ។ព្រះអង្គសោយរាជសម្បត្តិប្រទេសកម្ពុជាបាន ៤៤ឆ្នាំ។
ដកស្រង់ពីសៀវភៅ
ប្រវត្តិសាស្ត្រខ្មែរ ដោយលោក រស់ ចន្ត្រានបុត្រ
Read more...

Sunday, October 10, 2010

0 comments
ខ្ញុំបាទ ឈ្មោះ ញិន​ រដ្ឋា

អាយុ ២២

មកពី ភូមិស្រែដូនតូច​ ឃុំពញាពន់ ស្រុកពញាឭ ខេត្តកណ្តាល

បច្ចុប្បន្ន ខ្ញុំធ្វើគ្រូនៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រសីហនុ ផ្នែកទំនាក់ទំនងសង្គ និងសារព័ត៌មាន
ទំនាក់ទំនងមកខ្ញុំផ្ទាល់តាម
០១៥​៣៥​៩១​៣៦

Website www.sihanoukpost.freeoda.com
http://rothainfo.blogspot.com
http://sihanoukinfo.blogspot.com
kandalnews.wordpress.com
E-mail nhinrotha2009@gmail.com
rotha077@yahoo.com
Phone 097 97 400 66
រីករាយគ្រប់ពេល ជាមួយអ្នក





Read more...

Thursday, September 2, 2010

0 comments
ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
បើតាមការយល់ដឹង ពិធីបុណ្យភ្ជុំបិណ្យប្រព្រឹត្តតាមទំនៀមពី គឺទំនៀម
ព្រះពុទ្ធសាសនា និងទំនៀមអ្នកស្រុក ហើយបានអោយដឹងទៀតថា នៅភារនោច នៃខែ (ភទ្របទ) ដែលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញទៅដោយពពក ទឹកពេញអាកាស
បណ្តាលភាពស្រអាប់ ក្នុងរាត្រីគ្មានពន្លឺព្រះចន្ទ័ដែលប្រកបដោយភ្លៀងរលឹម ជាប្រចាំនោះ គេមានជំនឿថា ស្តេចបច្ចុរាជ បានដោះលែងសត្វនរកប្រែត
អោយមករកញ្ញាត្តិមិត្ត និង កូនចៅ ដើម្បីទទួលកុសលផលបុណ្យដែលកូនចៅ
ដែលសត្វប្រែតនរកទាំងនោះឧទិ្ទសទៅអោយ ហើយបើថា សត្វប្រែតនរក
នោះបានស្វិតស្វាញខិតខំរក គ្រប់ប្រាំពីរវត្ថ មិនឃើញនោះទេ សត្វប្រែតទាំង
នោះនឹងទៅស្ថានរបស់ខ្លួនវិញ ដោយបានបន្សល់ទុកនូវបណ្តាសារ ដល់
កូនចៅដោយក្តីសមន្សសផង ។បុណ្យភ្ជុំបិណ្ឌគឺជាបុណ្យមួយដែលសំខាន់ជាងពិធីបុណ្យផ្សេងទៅទៀត ជាពិធីបុណ្យជាតិ នៅប្រទេសកម្ពុជា។ ផងដែលនោះពិធីបុណ្យនេះ ជាបុណ្យរបស់សាសនា ពីព្រោះបុណ្យភ្ជុំបិណ្ឌ មានការទំនាក់ទំនងទៅនឹងជំនឿព្រះពុទ្ធសាសនា។ហើយបុណ្យនេះជា
ខែងងឹតនៅពេលដែលពន្លឺរបស់ព្រច័ន្ទ មានតែមួយចំហៀង។ព្រះច័ន្ទ នៅខែ កញ្ញា និងខែតុលា ដែលបុណ្យមានរយះពេល១៥ ថ្ងៃ ដែលចាប់ពីថ្ងៃ ១រោច រហូតដល់ ១៥រោច។ បុណ្យភ្ជុំបិណ្ឌគឺមានន័យថា គឺជាពិធីបុណ្យដ៏សំខាន់ជាងពិធីបុណ្យ ផៀងទៀតៗ ដោយសារតែពិធីបុណ្យមួយក្នុងចំណោមពិធីទាំងអស់របស់ព្រះពុទ្ធសាសនា ដែលភ័យខ្លាចភាពចាស់ជរា និង សេចក្តីស្លាប់។
បើយោងទៅតាមព្រះពុទ្ធសាសនា បានអោយដឹងថា ។មានព្រះពុទ្ធមួយព្រះ
អង្គ ព្រះនាម ហោសសក្ត័ បានត្រាស់ដឹងនៅក្នុងលោកនៅពេលនោះ ព្រះ
បិតាព្រះនាម មហិទ្ធរាជ មានបុត្រាបីអង្គ ផេ្សងទៀតក្រៅពី ហោសសក្ត័
ដោយបុត្រទាំងបីអង្គមានចិត្តជ្រះថា្លឃើញព្រះអង្គម្ចាស់បានត្រាស់ជាព្រះ
ពុទ្ធព្រះនាមហោសសក្ត័ ចង់ធើ្វទានម្ចាស់បងក៏ប៉ុន្តែ ព្រះមហាក្សត្រព្រះបិតា ព្រះនាមមហិទរាជធ្វើទានអស់ចិត្តយើងសិនចាំឯងធ្វើ តែថ្ងៃក្រោយស្រុកកើត កុលតិយុទ្ធ តាមជាយដែនត្រូវបញ្ជូនទាំងបីរូបទៅបង្រាបការបោះបោរតាម ជាយដែនបានប្រកបដោយជោគជ័យបានសម្រេច ត្រលប់មកវិញព្រះមាតា បិតាមានសេចក្តីត្រេកអរ ហើយអនុញ្ញាតបុត្រចង់បានអីទៀត ព្រះបិតាអោយទាំង អស់
ព្រះអង្គទាំងបីរូបគ្មានចង់អ្វីក្រៅពីធ្វើទាននៅក្នុងសណ្តាក់របស់ម្ចាស់បងទេ សុំធ្វើទានជានិច្ចកាល។ សុំ៦ឆ្នាំ រហូតមកដល់ ៣ខែ គឺម្នាក់ ១ ខែៗ ព្រះរាជ បុត្រនឹងមានទព័របស់ព្រះអង្គ១០០០ ព្រះរាជ្យនឹងធ្វើរាជ្យ
ទានស្លៀក ស ពាក់ស សម្រាប់សមារទានសីល ៣ខែ ។ ប្រគេនទានទៅ
ដល់ព្រះភិក្ខុសង្ឃ មាន ព្រះពុទ្ធម្ចាស់បង ព្រះនាម ហោសសក្ត័ជាអធិបតី ពេលដែលធ្វើទានក៏ចាត់អោយនាយ ស្មៀនចាត់ចែងប្រាក់ឃំា្លង គ្រប់ ៣ខែសម្រាប់ភិក្ខុសង្ឃ និង ព្រះពុទ្ធនៅក្នុងវត្តទាំងអស់ ទំាងព្រះរាជ្យបុត្រទាំង បី និង ទព័ ១០០០ទៀតព្រមទាំងភិក្ខុសង្ឃទាំងអស់ផង។ ការធ្វើយូរៗទៅក្រុមអ្នកចាត់ចែងទានមានសេចក្តីប្រមាថ បានឃើញម្ហូបចំណី ពិសារតែងតែលូកហូម ឬ ក៏សាកមុនហើយកូនយំទារខ្លះចេះតែហុច មុខ ហុចក្រោយមើលទៅពិបាក ក៏ទទួលទានពេញបទទៅ លែងគិតអ្វីទំាងអស់ លែងខា្លចបាប ទោះបីមុខព្រះពុទ្ធក៏ដោយ ក្រោយពីស្លាប់ទៅទើបក្រុមប្រមាថ សុំទានចាត់ចែង។ហើយបានព្រះពុទ្ធត្រាស់ព្រះពុទ្ធព្រះនាម បកុសង្ឃឃ ពួកប្រែតសួរទៅ ព្រះពុទ្ធបានមានពុទ្ធធិការថា ចាំសួរព្រះពុទ្ធជំនាន់ក្រោយ ហើយព្រះពុទ្ធ ព្រះកោរនាគត្រាស់ដឹងក៏សួរទៀត បានឆ្លើយដូចព្រះពុទ្ធមុនៗ រហូតមកដល់ព្រះពុទ្ធព្រះនាម សមណគោត្តម មរណគ្រូនៃយើង បានត្រាស់ដឹងក៏ សួរទៀតហើយព្រះពុទ្ធមានពុទ្ធធិការថា ចាំមើលក្រុមញ្ញាតិ របស់អ្នកធ្វើទាននៅក្នុង សម្នាក់របស់សន្ថាពុទ្ធ ចាំសន្ថាពុទ្ធនិងញាំងទាននោះ អោយសម្រេចនូវទានទាំងឡាយ។ នាយស្មៀនកាលនោះ ដែលបានចាត់ចែង ទានផ្សេងៗ ប្រគេនភិក្ខុសង្ឃ ពេលនោះមិនបានប្រមាណ បានបង្កើតស្តេច ពុទ្ធធិសាល។ដូចនេះឃើញថា មានបាបខ្លាំងណាស់ ដោយសារតែ លូក ឬ ហូប មុននឹងព្រះពុទ្ធនោះ សម្រាប់អ្នកធ្វើគឺមិនអីនោះទេ ទោះបីជាហេវ ឬ ឃ្លានយ៉ាងណា កុំហូបមុនព្រះពុទ្ធអោយសោះ។ចំនុចដែល ជាអំពើបាបនឹង ទាក់ទងទៅនឹង ការមើលស្រាលតួររបស់ព្រះអង្គ យករបស់គេដោយ
អត់បានប្រាប់ម្ចាស់គេ ។គោលការធំៗដែលមានអត្ថប្រយោជន៏ នៅក្នុងគម្ពីបុរាណមិនបានបញ្ជាក់អោយច្បាស់លាស់នោះទេ តែគោលធំនៃពីធីបុណ្យភ្ជុំបិណ្ឌ ដែលមានរយះពេល ១៥ថ្ងៃនេះ ឃើញថាមានប្រយោជន៏ច្រើនណាស់សម្រាប់ពុទ្ធបរិស័ទ ប្រយោជន៏ទី១ នោះ យើធ្វើបុណ្យក្នុងលក្ខណះតបស្នងសងគុណទៅកាន់បុព្វការីជនដែលបានចែក ឋានទៅហើយ ។ទី២ នោះយើងបានធ្វើបុណ្យសម្រាប់ខ្លួបយើងម្នាក់ៗ ដឹងស្រាប់ហើយថា មនុស្សយើងកើតមកក្នុងលោកនេះមានទ្រព្យសម្បត្តិច្រើន មានយុសក្តិបរិវាខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ នូវមិនបានអប់រំចិត្ត គំនិតបានធ្វើ បុណ្យធ្វើទាន អោយច្រើនសម្រាប់ខ្លួនយើងនោះទេ គឺគ្មានប្រយោជន៏អ្វីទាំង អស់ បានកើតមកជាមនុស្សជាលាបដ៏ខ្ពង់ខ្ពស់ដ៏ក្រៃលែង កើតមកជាមនុស្ស ហើយរស់នៅដោយប្រាសចាកទោសប្រាស់ចារអកុសលជាការក្រ ហើយនៅ ពេលចូលរួចនូវស្តាប់ ព្រះធម៏បានអប់រំក្នុងខឹ្លមសារព្រះធម៏ ដូចជា ពេលភ្ជុំបិណ្ឌកាន់បិណ្ឌ គឺថាជាទូទៅលោកអ្នកប្រាជ្ញខាងធម្មសាស្រ្ត រៀបចំ អោយមាននមសការ ព្រះរតះត្រ័យ សមារទានសីល ដើម្បីនឹងផ្សព្វផ្សាយ នូវ មាគា៏ នៃព្រះពុទ្ធសាសនា អោយជ្រួតជា្រប ដែលសំខាន់ណាស់ ក្នុងការសម្តែងនេះ ព្រះជាម្ចាស់ត្រាស់ដឹងឡើងបាន ៤៥ព្រះវស្សា លោកមិនដែលចោលថ្ងៃណាសម្តែងព្រះធម៏ឡើយ ផ្សព្វផ្សាយ
នូវពន្លឺដ៏ត្រចះត្រចង់ ក្នុងនោះដែលដើរត្រូវធ្វើល្អទៅបានដោយមាន ការយល់ ត្រូវនេះឯជាគោល ការរស់ប្រាស់ចាកទោសជាកម្រ ហើយយើងបានធ្វើបុណ្យ ទៅដល់អ្នកមានគុណរបស់យើងផងក៏ដូចជាយើងបានចូលមកអប់រំខ្លួនយើង ក្នុងនាមជាពុទ្ធបរិស័ទ។ហើយម្យ៉ាងទៀតនៅក្នុងរដូវដាក់បិណ្ឌ នេះជាទិសោត ក៏ប្រទេសយើងក៏ជាប្រទេសកសិកម្ម មិនមែនជាប្រទេសឧស្សាហកម្មទេ លោកអ្នកប្រាជ្ញបានឃើញច្បាស់ថា ពេលទំនេររបស់កសិករយើងមានតែ ពេលនឹងហើយ ដែល សន្ទូងកំពុងតែបែកគុម្ភ រួចរាល់ពីការងារ ពីសែ្រចំការ មួយរយះ មេឃត្រជាក់ល្អផង ដែលជាឪកាសងាយស្រួលទៅដល់ពុទ្ធបរិស័ទមកធ្វើបុណ្យ សន្សំកុសលនៅក្នុងវត្តនីមួយៗ នៅពេលស្តាប់ធម៏ប៉ារ៉ាលោកសូត្រ លោកអប់រំអំពីធម៏ដែលអោយវិនាសក្នុងជីវិតរបស់យើងកាលណាយើង
ស្គាល់ផ្លូវអបាយភូមិបានហើយយើងដើរតាមផ្លូវល្អ និង ផ្លូវត្រឹម ផ្លូវប្រពៃមានសេរីសួស្តីនៅក្នុងជីវិតមានចម្រើនលូតលាស់ណាស់ ដូចជាលោកសូត្រប៉ារ៉ាបវ។ជនណាបានប្រព្រឹត្តិល្បែងទាំងបីប្រការ ល្បែង ស្រី ល្បែងស្រា និង ល្បែងភ្នាល់ផ្សេងៗធ្វើទ្រព្យខ្លួនអោយអន្តរាយ ការល្បែងទាំង ឡាយនាំអោយវិនាស លោកប្រដៅជាពាក្យសាមញ្ញៗ ហើយមនុស្សយើងស្តាប់គ្នាបាន ហើយអាចកែខ្លួនបាន។ ចំណង់ចំណូលចិត្តរបស់យើងតែងតែងាកទៅរកអំពើអបាយមុខទាំង
អស់នោះ ។ ព្រះពុទ្ធសាសនានោះបានប្រាប់ផ្លូវមនុស្សអោយចាកចេញ
ផុតពីអំពើនាំអោយវិនាសទាំងអស់នោះហើយ ងាកមករកផ្លូវដែលមានសេរីសួស្តី ជោគជ័យម័ង្គល។ ទី៣ដើម្បីបង្កើតសាមគ្គីធម៌រវាងព្រះពុទ្ធសាសនា នឹង ពុទ្ធបទរិស័ទនៅទីជិតទីឆ្ងាយដែលពីមុនមិនធ្លាប់ស្គាល់គ្នាក្រោយមកក៏ យើងបានស្គាល់គ្នានៅតាមវត្តអារាមនីមួយៗ នឹងបានស្តាប់ធម៌ជាមួយគ្នា បានសមាទានសីល បានថ្វាយបង្គំព្រះរត័នត្រ័យ បានរាប់បាទ បានស្តាប់ព្រះធម៌ពន្យល់អប់រំគ្នា ពីដើមភូមិខាងលិចវត្តទាស់ជាមួយភូមិខាង កើតវត្ត ភូមិខាងជើងលួចភូមិខាងត្បូងវត្តជាដើម ។ក្រោយពីបានស្តាប់ធម៌សុទ្ធតែគ្នាឯង សុទ្ធតែជាមនុស្សចង់សុខហេតុត្រូវទៅ លួចគ្នា មិនត្រឹមតែឈប់លួចគ្នាប៉ុណ្ណោះទេ ថែមទាំងស្រលាញ់រាប់អាន ចងសម្ពាញ់ជាមិត្ត ជាភក្ត័ មានទុក្ខធុរះអ្នកណាមានជម្ងឺ ឈឺធ្ងន់អ្នកណាក្រ ខ្សត់ មនុស្សបួនដប់ភូមិទៅជួយគ្នា។ បើតាមការសិក្សាបុណ្យភ្ជុំបិណ្ឌមាន ពីបែបរបៀបខុសគ្នាគឺតាមបែប ព្រះពុទ្ធសាសនា និងសាសនាជីនៃខ្មែរបុរាណ និងផលប្រយោជន៏នៃពីធីនេះដូចជា បើបុណ្យភ្ជុំបិណ្ឌតាមព្រះ ពុទ្ធសាសនា គឺគេហៅភ្ជុំបិណ្ឌ បិណ្ឌលាក់គេភ្នូតបាយមួយដុំ ហើយនៅបុណ្យភ្ជុំនឹង គេប្រ មូលបាយនឹង ទៀន ធូម ស្បង់ជីពរ ចំណីអាហារជាដើម ស្ករ តែហើយយក ទៅប្រគេនព្រះសង្ឃ។នៅក្នុងវត្តភ្ជុំបិណ្យនឹងភ្ជុំបិណ្យនៅក្នុងវត្តជាមួយព្រះសង្ឃ។ ឯប្រភេទដែលជាប់នឹងឬសគល់ខ្មែរ ជាប់សាសនាជីនឹង ជាភ្ជុំទទេរទេ មានតែពាក្យថា ភ្ជុំមួយមាត់ ហើយយើងអាចថា ជាទំនៀមទំលាប់តាមបែប ខែ្មរសុទ្ធសាតនឹង ពីព្រោះតាមព្រះពុទ្ធសាសនា អត់ទទួលថាមានព្រលឹង នៅជាប់ជាអចិន្ត្រៃយ៏ទេ ជាអនិចាក់ទាំងអស់ ដូចនេះបើស្លាប់ទៅខណ្ឌនឹងបន្ត គ្នាទៅកើតជាអ្វីមួយទៀត លែងជាជីដូនជីតាយើង ជីដូនជីតាយើងនៅតែជីដូនជីតាយើង ឪពុកម្តាយយើងនៅតែឪពុក
ម្តាយយើង។ ដូច្នេះកាលណាយើងនៅតែធ្វើបុណ្យភ្ជុំនឹងយើងនឹងជួបអ្នករស់ ជាមួយនឹងខ្មោច ជីដូនជីតា បងប្អូនរបស់យើងសព្វគ្រប់នឹង មានន័យថាយើង នឹងមិនមែនកាន់ព្រះពុទ្ធសាសនាពិតប្រាកដទេ មិនជាបព្ហាអីទេ តែយើងធ្វើតាមរបៀបតពីដូនតាយូរយាមកហើយ ។នេះជាប្រភេទធំមួយ គឺ ភ្ជុំភា្ជប់ ជួបជុំគ្នារវាងអ្នករស់នឹងអ្នកស្លាប់ ដែលមានន័យធំណាស់ បើយើងកាន់ របៀបនេះអោយជាប់ អោយពិតប្រាកដ វាជាប់ទៅនឹងអ្នកស្លាប់ ដែលជាវីរបុរស បានធ្វើការអោយជាតិ បម្រើជាតិ ធ្វើមេទ័ពយ៉ាងម៉េច ជាអ្នក ប្រាជ្ង ជាអ្នកអក្សរសាស្ត្រ ជាជាងចម្លាក់ មានផ្សេងៗទៀត នឹង ដែលមានរូប ចម្លាក់ រូបសម្គល់អី្វផ្សេងៗទៅ។ ហើយនៅក្នុងព្រះពុទ្ធសាសនាគ្មានអ្វីនោះទេ យើងសំពះតែព្រះពុទ្ធព្រះអង្គ តែមួយគត់ប៉ុណ្ណោះមិនជឿទៅអ្វីតាផ្តេរតាផ្តាសនោះទេ ដែលជាហេតុនាំអោយយើងនឹងខុស។ ហើយនឹងការធ្វើភ្ជុំជាមួយ មនុស្សរស់នឹងវិញ ប្រភេទធំមួយគឺ ភ្ជុំអោយធាតុមនុស្សស្រីប្រុស អោយស្គាល់គ្នា ស្រលាញ់គ្នា ជាមួយនឹងសត្វ នេះហើយជាលក្ខណះពិសេស មួយនៅក្នុងសាសនាជីនឹង។ អោយមនុស្សជួបជុំជាមួយនឹងសត្វ ត្រង់ថាថ្ងៃពិធីនឹង យើងមាន សត្វគោ សត្វក្របីគេដុសលាង គេជូត គេលាប ម្សៅ បាញ់ទឹកអប់ គ្រឿងសំអាង អោយចំណីអាហារឆា្ងញ់ៗ
សព្វគ្រប់ទៅដល់សត្វទាំងនោះ ។ហើយពួកអ្នកចាស់ទុំ មេផ្ទះ និយាយលួង
លោមសត្វ សុំទោសសត្វនឹងថា កាលពីមុនបានប្រើប្រាស់ធ្វើបាប វៃ ជេរ ខុសត្រូវ អីៗផ្សេងៗនឹង កុំអោយប្រកែប្រកាន់ យកទោសយកព័យ អោយសោះ ហើយសន្យាថា និងមិនធ្វើបាបបន្តទៀតទេ។ យកអំបោះស ដែលជាទង់ប្រលឹងយើងនឹង មកចងតាំងពីក្រឡោនផ្ទះគឺមេផ្ទះ ស្ត្រីស្រីមេម្តាយនឹង ជាព្រះមេដែលយើងគោរពជាប់ ពីមនុស្សទៅជាប់នឹងសត្វផងដែរ។ ពាក្យថាបុណ្យៗ បុណ្យភ្ជុំបើនិយាយតាមពាក្យខ្មែរសុទ្ធគឺ បូណនោះទេ គឺបូណភ្ជុំ គេមិនថាបុណ្យទេ មានន័យថា បុណ្យបាបរបៀប ឥណ្ឌា របៀបព្រះពុទ្ធសាសនា មាននរក មានឋានសួគ៌ ហើយបើបូណយើងពូន យើងធ្វើអោយលូតលាស់ឡើង។ មេដឹកនាំសាសនាជីរៀបចំពិធីភ្ជុំនឹងតាម របៀប ការធ្វើដែលជាតួធំ មិនមែនជាព្រះសង្ឃ លោកអាចារ្យនោះទេ គឺជាមេ ជាព្រះមេ ជាមេផ្ទះជាស្ត្រីដែលជាម្តាយ ដែលជាជីដូន ដែលគេចាត់ទុកជាមេក្រឡោង អោយតម្លៃធំជាងគេនោះ អ្នកនោះជាមេពិធី ធ្វើអ្វីសព្វគ្រប់ទាំងអស់។ អ្នកណាធ្វើនៅក្នុងវត្តក៏ធ្វើទៅ ហើយអ្នកទាំងអស់គ្នា មិនអាចទៅវត្តទាំងអស់បានទេ។គេធ្វើនៅក្នុងវាទ តាជី យាយជី ធ្វើនៅក្នុង ភូមិក្នុងស្រុក ដូចជាបុណ្យចូលឆ្នាំគេធ្វើនៅក្នុងវាទក៏ធ្វើ គេធ្វើនៅក្នុងផ្ទះ ក្នុងភូមិមួយៗ នឹងក៏ធ្វើ អោយតែជួបជុំគ្នា ។ការធ្វើនឹងចាំបាច់គឺ ត្រូវគោរព ឪពុក ម្តាយ គឺអញ្ជើញក្រុងពាលី ទៀនប្រាំ ធូបប្រាំ មានផ្ទិលទឹក មានអំបោះស ជាដរាប។ ពីព្រោះទឹកនឹង តំណាងអោយធាតុ បាក្រពើ អំបោះស ជាទង់ព្រលឹងរបស់យើង ហើយនឹងធាតុស្រីដែលជាម្តាយ
របស់យើង រូបនាងគងហីង ហើយនៅជាមួយនឹងសត្វទាំងអស់ ដូចជា ឆ្កែ ឆ្មា អ្វីៗជាដើម។ ពេលនឹង សត្វសប្បាយណាស់ ដោយបានម្ហូបអាហារ ចំណីស៊ី ស្រួលបួល។ ភ្ជុំជួបគ្នារវាង ម្ចាស់ផ្ទះ នឹង អ្នកបម្រើការនៅក្នុងផ្ទះ បើយើង និយាយពីដើមមានខ្ញុំកំដរហែរហប រស់នៅដូចក្រុមសាច់ញ្ញាតិ លែងអោយប្រកែប្រកាន់ ជេរប្រមាតប្រទិច អីទៀតហើយ គ្រប់ទំនាក់ទំនងរវាងមនុស្សនៅក្នុងសង្គម គឺគេជួបជុំគ្នាឡើងវិញដើម្បី សម្រួលទំនាក់ទំនងកុំអោយមានការរំលោភ គំហែងគំរាមគា្ន ដូច្នេះហើយទើប បានជាគេប្រើពាក្យថា ភ្ជុំ ប៉ុណ្ណឹង គេមិនថា ភ្ជុំបិណ្ឌទេ។
កាលបរិច្ឆេកការប្រារព្ធពិធី បុណ្យភ្ជុំគេកំណត់នៅពេលធំ គឺ នៅក្នុងមួយថ្ងៃនឹង ហើយរួចហើយគេចេះតែបន្ត បន្ថិចៗ រហូតទៅដល់ពេលបណ្តែតលយប្រទីត បណ្តែតភ្លើទៀនទៅតាមទឹក គឺថា គេជូនប្រលឹងខ្មោចដែលបានស្លាប់នឹង អោយទៅឋានអរូបិយនឹងវិញ អោយទៅតាមទឹក។ ដោយនៅជំនាន់អង្គរ នៅ ក្នុងទឹកបារាយ ក្នុងចង្អូរទឹក ជំវិញប្រាសាទ អ្នកស្រុកទៅបណ្តែតប្រទីត ។ អត្ថប្រយោជន៏ចំពោះមនុស្សរស់ត្រូវគិតទៅដល់មនុស្សសា្លប់ គឺប្រយោជន៏ធំ គឺអោយយើងស្គាល់ស្រុក ស្គាល់ទីជាតិកំណើត ស្គាលទឹកដីរបស់យើង ស្គាល់ ស្នាដៃទឹកដៃនៃជាតិយើងដែលបានធ្វើតគ្នារៀងមក គ្រប់គ្រាពេលមាន
ផលលំបាក ពេលមានគ្រោះថា្នក់ ឬពេលសប្បាយអោយយើងចាំ ប្រវត្តិសាស្ត្ររបស់យើងដែលជា កម្លាំងជាតិមួយធំណាស់ ។ បើយើងមិនចាំ នូវប្រវត្តិសាស្ត្ររបស់យើងទេ យើងនៅតែកាត់ដីទុកអោយគេ បរទេសមកយក មកបុក មកសង្កិនមករុករាន ។ សរុបមក ភ្ជុំ មានសកម្មភាព បីយ៉ាង គឺ ១ ភ្ជាប់បច្ចុប្បន្ន ទៅនឹង អតីតកាល គឺអោយមានសតិសម្បតិញ្ញះ ភ្ជាក់ អោយដឹងរឿងប្រវត្តិ កំណើត គឺយល់ប្រវត្តិសាស្ត្ររបស់យើង ដឹងកើតសា្លប់ ល្អចម្រើនយ៉ាងម៉េច បាត់ទឹកបាត់ដីយ៉ាងម៉េច ទម្លាប់អោយយើងមាន ខួរក្បាលនឹងជាប់ទៅនឹង រឿងប្រវត្តិសាស្ត្ររបស់យើង កុំអោយភ្លេចធាតុកំណើតរបស់យើង ។ ២ មនុស្សដែលនៅរស់នៅជាមួយគ្នា ជាឪ្យកាសបានជួបជុំគ្នា ចងជាតិកំណើតរបស់យើង តាមអំបោះស ថែមទាំងនៅក្នុងភូមិ ក្នុងស្រុក ក្នុងខេត្តទៀតផង។ ៣ ភ្ជុំមួយទៀត គឺថា អោយយើងភ្ជាប់ទៅនឹង សត្វ ទៅនឹង ធម្មជាតិ ទូទៅទាំងអស់ ដោយបញ្ជាក់ថា ការធ្វើរបៀបនឹងមិនមែនជាបុណ្យទេ តាមខ្មែរគេថា បូណ គឺជួយដាស់តឿន រំលឹក ការគ្រប់បែបយ៉ាងកុំអោយយើងភ្លេច អោយយើងកាន់ តែយល់ កាន់តែចម្រើតែចម្រើនឡើងទៀត។ កាលណាយើងហៅថា បុណ្យ ចាំថា យកផលនឹងទៅឡើងឋានសូគ៌ ។យើងកើតមកទៅជាអ្នកធំ អ្នកមានទ្រព្យសម្បត្តិ មានអំណាចតែប៉ុណ្ណឹង នេះហើយថា ការធ្វើ បុណ្យ។ ចំពោះបូណវិញ ជាការកសាងការបង្កបង្កើន អោយលូតលាស់អោយភា្ជក់ រលឹក អោយយល់ អោយមានប្រាជ្ញា អោយយល់ពិត អោយមនុស្សចម្រើន សប្បូរសប្បាយរុងរឿងទាំងអស់គ្នា ។កាលណាយើងចេះភ្ជុំ ជាតិកំណើត ជាតិសាស្ត្ររបស់យើង តាមអំបោះស តាមព្រលឹងរបស់យើងនឹង ហើយយើពួតដៃ ពួតកម្លាំងគ្នា រួមគំនិត អោយជាតិរបស់យើងអោយចេះការ ពារ ចេះស្រលាញ់ ទឹកដីអោយកាន់តែខ្លាំក្លាថែមទៀត។ ភ្ជុំបច្ចុប្បន្នកាលនេះ ទៅនឹង អតីតកាលនេះ អោយមានសតិសម្បត្តិញ្ញះ ផ្នែកប្រវត្តិសាស្ត្រ អោយយើងចាំជាតិកំណើត ការរស់ស្លាប់ ការពិបាក សប្បាយជាមួយគ្នា គឺយើងមិនធ្លាក់ខ្លួន នាំអោយអន្តរាយ ជៀសវាងសេចក្តីខូចខាតអន្តរាយជាតិ របស់យើង។ ប្រសិនបើយើងមិនរំលឹងអ្វីដែលបានស្លាប់ទៅហើយ បាត់ទៅហើយ ពីអតីតកាលនោះទេ គឺយើងគ្មានអ្វីជាតម្លៃដុំកុំភួននោះទេ។ ហើយកាលណាយើងមិនចេះភ្ជុំរវាងមនុស្សរស់ជាមួយសត្វ ធម្មជាតិនោះទេ ចិត្តសាហាវរបស់យើង រំលោភទៅលើសត្វ ដែលគ្នាមិនចេះនិយាយស្តីក៏ដោយ ក៏អាចមានគំនិតឃោរឃៅ ហើយចិត្តអាក្រក់ ចិត្តកាច នៅតែដុះដាល ហើយបើចេះអាណិតសត្វ ឈើព្រៃធម្មជាតិនឹង កសាងចិត្តគំនិត នេះហើយជាការបូណ ដើម្បីអោយក្លាយជាមនុស្សល្អ។
Read more...

Tuesday, August 31, 2010

0 comments
ពិធីប្រគល់សញ្ញាប័ត្រទៅដល់សិស្សានុសិស្សជំនាន់ទី ១១
នៅក្នុងសាលាបច្ចេកដុនបូស្កូខេត្តព្រះសីហនុ កាលពីថ្ងៃ អង្គារ៏ ទី ៣១ ខែ
សីហា ឆ្នំា ២០១០ បានប្រា រព្ធពីធីអន្ធឹកអធម ដែលជាថ្ងៃប្រគល់សញ្ញាប័ត្រ
ទៅដល់សិស្សានុសិស្សជំនាន់ទី ១១ ដែលបានបញ្ចប់ ការសិក្សាក្នុងរយះ
ពេល២កន្លងមកនោះ។ កម្មពិធីនោះបានចាប់ផ្តើមឡើង នៅវេលាម៉ោង
៨:៣០ នាទី ព្រឹក។

នៅក្នុងពិធីនោះផងដែរ លោកឪពុកចន វិស័រ ជា
អធិការសាលា ក៏ដូចជាលោកនាយកសាលា បានអញ្ញើញ លោកអភិបាល
ខេត្ត ព្រះសីហនុ ឯកឧត្តម ស្បោង សារ៉េត ជាគណះអធិបតី និង ជា
ភ្ងៀវកិត្តិយស លោក ប្រធានការអប់រំយុវជន និង កីឡា
(រូបភាពដោយ លោក សុផល)
ដើម្បីប្រគល់
វិញ្ញាបនប័ត្រទៅដល់សិស្សានុសិស្ស។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងល្អបំផុត
ដោយជាកិច្ច ចាប់ផ្តើមកម្មវិធី លោកនាយនសាលា បានរៀបរាប់ពីប្រវត្ត
របស់សាលាទៅដល់លោកគណះអធិបតី ភ្ញៀវកិត្តិយស លោកគ្រូអ្នកគ្រូ
សិស្សានុសិស្សទាំងអស់អោយបានជា្រប។ សាលាបច្ចេកទេសដុនបូស្កូ
មានទីតាំងនៅក្នុងអូរ ៥ សង្កត់ ៤ មណ្ឌល ៥ ក្រុម ១៣ ក្រុងព្រះ
សីហនុ ខេត្តព្រះសីហនុ មានផ្ទៃដីសរុប ចំនួន ៨ហិតា។ លោកនាយក
បានបន្តទៀតថា សាលាបានចាប់ផ្តើមបើកវគ្គបណ្ណុះ បណ្តាលវិជ្ជាជីវះ
ក្នុងឆ្នាំ១៩៩៨ មានអាគារទ្រឹស្តី រោងជាងសម្រាប់អនុវត្តន៏ ការិយាល័យ
សិក្សា និង បំពាក់សម្ភារះសិក្សា ឧបករណ៏គ្រប់ប្រភេទ។

(រូបភាពដោយ លោក សុផល)
សាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ បានចាប់សម្ភោធន៏បើក
អោយប្រើប្រាស់តាំងពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៩៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមឧបនាយករដ្ធមន្រ្តី
ស ខេង។ លុះមកដល់ថ្ងៃទី ១២ ខែ កុម្ភះ ឆ្នាំ ២០០៧ ព្រះមហា
ក្សត្រព្រះបាទ នរោត្តមសីហមុនី ទ្រង់បានយាង មកសាលាបច្ចេក
ទេសដុនបូស្កូ ខេត្តព្រះសីហនុ ព្រះអង្គទ្រង់បានមកសាកសួរសុខ
ទុក្ខដល់ថ្នាក់ដឹកនាំ សាលា សិស្សានុសិស្សនិង លោកគ្រូអ្នកគ្រូ
ក្នុងបរិយាកាសរីករាយបំផុត។
សាលាបច្ចេកទេសដុនបូស្កូ បានបង្កើតនូវវត្តបណ្តុះបណ្តាលវិជា្ជជីវះ
ដែលមានរយះពេល២ឆ្នាំ ដោយ ឥតគិតថ្លៃនេះ ដោយសារតែសាលា
ចង់ផ្តល់នូវចំណេះដឹងដល់សិស្សានុសិស្សមានជីវ
ភាពក្រីក្រ កេ្មងកំ ព្រា ហើយដល់សិស្សដែលគ្មានថវិការរៀនបន្តនៅ
តាមសកលវិទ្យាល័យផ្សេងៗ សិស្សដែលចូលចិត្ត ការសិក្សា ដើម្បី
អោយមានអនាគតភ្លឺស្វាង។ ត្រូវគ្នានេះផងដែរ ទីផ្សារការងារនៅប្រទេស
កម្ពុជាយើង បច្ចុប្បន្ននេះ គឺត្រូវអ្នកបច្ចេកទេសជាងគេ ដើម្បីបម្រើការងារ
អោយគេ ។ដូចនេះហើយបានជាសាលា ជារៀងរាល់ឆ្នាំតែងតែជ្រើស
រើសសិស្សអោយចូលមកសិក្សាដោយ
ឆ្លងកាត់ការធ្វើតែស។ ហើយបេក្ខជា ទាំងនោះ ជាយុវជននិង យុវនារី
មានអាយុក្រោមអាយុ ដែលចាប់ពី ១៧ឆ្នាំ ទៅដល់ ២៤ ឆ្នាំដែលជាពិសេសនោះយុវជនទាំងអស់ត្រូវបានបញ្ចប់ការសិក្សាថ្នាក់
ទី ១២។ នេះជាសម្តីរបស់លោក នាយកសាលាបច្ចេកទេសដុនបុស្កូ។
លោកនាយកបានបន្ថែមទៀតថា តាំងពីបានចាប់ផ្តើមមក សាលាបាន
បណ្តុះបណ្តាលដល់សិស្សចំនួន១០វគ្គទៅហើយ ដែលមានសិស្សសរុប
ចំនួន ១១៥២នាក់ ស្រី ២៨០ នាក់ មានមុខជំនាញដូចជា ផ្នែកយន្ត
សាស្ត្រទូទៅ ផ្នែកអគ្គិសនី ផ្នែកយន្តសាស្ត្ររថយន្ត ផ្នែកលេខាធិការ
ផ្នែកទំនាក់ទំនងសង្គម និង សាលាសណ្ឋាគារមាន ផ្នែកគេហកិច្ច
ផ្នែកការិយាល័យ ជួរមុខ ផ្នែកចុភៅ ផ្នែកសេវាកម្មម្ហូបអាហារ និង
ភេសជ្ជះ។ គ្រប់សិស្សានុសិស្សទាំងអស់ដែលបាន បញ្ចប់ការសិក្សានេះ
មាន៩០% បានទទួលបានការងារធ្វើ នៅតាមរោងចក្រ តាមស្ថាប័ន
ក្រុមហ៊ុន តាមអង្គការអន្តរជាតិ នឹងជាតិ និង តាមកន្លែងផ្សេងៗទៀត។
ចំពោះនៅក្នុងឆ្នាំសិក្សាឆ្នាំនេះ ឆ្នាំ២០០៩ - ២០១០ សិស្សជំនាន់ទី ១១
មានចំនួនសិស្សសរុប ៣១៩នាក់ ស្រី ៨៤នាក់ មានមុខជំនាញ ផ្នែក
យន្តសាស្ត្រទូទៅចំនួន ៤៦នាក់ ផ្នែកអគ្គិសនីចំនួន ៤៧នាក់
ផ្នែកយន្តសាស្ត្ររថយន្តចំនូន ៤៤នាក់ ផ្នែកលេខាធិការចំនូន ២៩នាក់
និងផ្នែកទំនាក់ទំនងសង្គមចំនូន ១២នាក់ នឹង ផ្នែកសាលាសណ្ឋាគារមាន
ផ្នែកគេហកិច្ចចំនួន ២៦នាក់(ស្រី១១នាក់) ផ្នែកការិយាល័យជួរមុខ
ចំនួន៣៣នាក់(ស្រី១៤នាក់) ផ្នែក ចុងភៅចំនួន ៥៥នាក់ (ស្រី២២នាក់)
ផ្នែកសេវាកម្មម្ហូបអាហារ និង ភេសជ្ជះចំនូន ២៧នាក់ (ស្រី៨នាក់)។
ក្នុងកណះពេលនោះផងដែល លោកគណះអធិបតី លោកឯកឧត្តម
ស្បោង សារ៉ាត បានមានប្រសាសន៏ថា ទឹកដីសាលាបច្ចេកទេសដុនបូស្កូ
នេះ ការពីដើមសុទ្ធតែព្រៃយ៉ាងក្រាស់ ដែលសំបូរទៅដោយសត្វធាតុ
មានពិសយ៉ាងច្រើន។ ឯកឧត្តមបានសម្តែងភាពសប្បាយរីករាយយ៉ាង
ខ្លាំងចំពោះសាលាបច្ចេកទេសដុនបូស្កូ ដែលបានជួយបណ្តុះបណ្តាល
ទៅដល់យុវជនក្រីក្រ អោយចូល មករៀននៅក្នុងសាលានេះ។ ដើម្បីអោយពួកគេទទួលបាននូវសមត្ថភាពមួយយ៉ាងពិតប្រាកដ
មានជំនាញនៅក្នុងខ្លូន សម្រាប់បម្រើការងារតាម កន្លែងផ្សេងៗ
ដើម្បីទទួលបានកម្រៃទៅផ្គត់ផ្គង់ក្រុមគ្រូសារ អោយមានជីវភាពល្អ។
ជាចុងក្រោយ ឯកឧត្តមក៏បានអរគុណ លោកឪពុក ចន វិស័រ ដែល
បានលះបង់ គ្រប់ភារកិច្ចដើម្បីយុវជនខ្មែរ បើកសាលានេះឡើងដើម្បី
យុវជនខ្មែរ។ហើយកម្មពិធីនេះត្រូវបានបញ្ជប់នៅម៉ោង ១១:៣០នាទី។
ពិធីនេះប្រព្រឹត្តទៅមានរយះពេល ៣ម៉ោង ចាប់ពីម៉ោង ៨:៣០ ដល់១១:៣០នាទីព្រឹក។ហើយកម្មពិធីត្រូវបានបិទជាស្ថាពរ។
Read more...

Monday, August 30, 2010

0 comments
ផ្នែកអគ្គីសនី ជួបជាមួយ ផ្នែកក្រឡឹង
នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុបានប្រារព្ធពិធីប្រកួតបាល់
បោះផ្នែកបុរស ដើម្បី ដណ្តើមយកពានរង្វាន់ពីលោកឪពុក សំណាង ដែល
ជាអធិការរងសាលា។ កាលពីថ្ងៃ ច័ន្ទ ទី ៣០ ខែ សីហា ឆ្នាំ ២០១០ នេះ ពេលថ្ងៃត្រង់ដែលក្រោយពីទទួលទានបាយថ្ងៃត្រង់រួចនោះ ក្រុមកីឡាករបាន
ត្រៀមនឹងលេង ។ ក្រុមម្ខាងៗឃើញថា សុទ្ធតែក្រុមខ្លាំងដែលបានចម្រាញ់
ក្នុងរយះ ១៥ថ្ងៃកន្លងមក។ ហើយ នៅម៉ោង ១២ :០០ ថ្ងៃត្រង់ ការប្រកួត
ត្រួវបានចាប់ផ្តើមលេង រវាងក្រុម អគ្គិសនី និង ក្រុម ក្រឡឹង។នៅក្នុងតង់ទី
១ ក្រុមទាំងពីរមានសកម្មយ៉ាងខ្លំាង ក្នុងការលេងដើម្បីទទួលជ័យជំនះ
រៀងៗ ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ មិនបានយូរប៉ុន្មានផង ខាងក្រុម
អគ្គិសនី បានបោះចូល ២គ្រាប់ ដែលធ្វើអោយអ្នកគាំទ្រខាងអគ្គិសនីមាន
ទឹកចិត្ត ជួយអបអរ ជាពិសេសនោះ ជំរុញអោយក្រុមកីឡាករ អគ្គិសនីកាន់
តែមានកម្លាំង ទឹកចិត្ត ក្តីសង្ឃឹមក្នុងលេង យ៉ាងរឹងមាំជាងមុនទៅទៀត។
ភ្លេចខ្លួនមួយ ភ្លែត ស្រាប់តែកីឡាករខាងអគ្គីសនីបានបោះចូល១គ្រាប់ទៀត
នៅពេលនោះ ខាងក្រុមកីឡាករ ក្រឡឹងមិនបានបោះចូលនោះទេដែលជា
ហេតុនាំអោយអស់នូវកម្លាំងកាយចិត្ត។ នៅក្នុងតង់ទី ១ ខាងអគ្គិសនីទទួល
បានពន្ទុ ១០គ្រាប់ ហើយចំណែកឯ ខាងក្រឡឹងវិញ មិនបានទទួលពន្ទុ
សូមបីតែ ១គ្រាប់។ ក្នុងការលេងនូវតង់ទី ១ ខាងអគ្គិសនីមានសទុះយ៉ាង
ខ្លាំង ដែលមានប្រៀបទៅលើ ក្រុម ក្រឡឹង ដែលបាល់នៅក្នុងដៃអគ្គិសនី
រហូត ។ ក្រុមខាងក្រឡឹងគ្រាន់តែបានដេញតាមប៉ុណ្ណោះ។ រយះ ពេល
៥នាទី សម្រាប់ការឈប់សម្រាករបស់ក្រុមកីឡាករ ត្រូវបានបញ្ចប់
ហើយចាប់ផ្តើម បន្តការ ប្រកួយជាបន្តទៅទៀត ។ នៅចាប់ផ្តើមលេងភ្លាម
ក្រុមខាងក្រឡឹង បានបោះចូល ១គ្រាប់វិញភ្លាម ឃើញថា សងសឹកទាន់
នូវចិត្តក្តៅ។ ធ្វើអោយអ្នកទស្សនាទ្រំមិនបានស្រែកហ៊រស អបអរអោយអ្នក
លេង កាន់តែមានកម្លាំងខិតខំលេងមួយកម្រិតទៀត ហើយនឹងអាចបំភ្លេច
អស់កម្លំាងថែមទៀតផង។ តង់ទី ២ ក្រុមអគ្គសនីមិនបានទទួលនូវពន្ទុទេ។
ដែលជាឪកាសដ៏ល្អចំពោះ ក្រុមកីឡាករ ក្រឡឹង សម្រាប់សងសឹកទៅលើ
ក្រុមអគ្គិសនីវិញ ។គួរអោយសោកស្តាយ ទោះបីខំប្រឹងយ៉ាងណាក្តី ក្រុមក្រ
ឡឹង នូវតែចាញ់ពន្ទុក្រុមអគ្គិសនីដដែល។ ដោតទទួលបានពន្ទុ ៩គ្រាប់ប៉ុណ្ណោះ ។ គួរអោយតូចចិត្តណាស់ចំពោះក្រុមក្រឡឹង ខ្វះតែមួយគ្រាប់ទេ អាចនឹងស្មើ
ក្រុមអគ្គិសនីហើយ។ តែដោយសារតែពេលវេលាមានកំណត់នោះការប្រកួត
ត្រូវបានបញ្ចប់។សរុបពន្ទុ ក្រុមអគ្គិសនី ទទួល បានពន្ទុ ១០គ្រាប់ និង
ក្រុមក្រឡឹង ទទួលបានពន្ទុ ចំនួន៩គ្រាប់។ ដូចនេះក្រុមអគ្គិសនីបានទទួល
ពានរង្វាន់បាល់បោះលោកឪពុកសំណាង។ នេះជាកិត្តិយសមួយសម្រាប់ផ្នែក
អគ្គិសនី។ តាមការប្រកួតកន្លងមក ក្រុមកីឡាករក្រឡឹងមិនដែល ចាញ់
ក្រុមណាម្តងនោះទេ ទើបតែមកប៉ះ ក្រុមអគ្គិសនីស្រាប់តែចាញ់នេះការគួរ
អោយសោកស្តាយ ណាស់។
Read more...

Sunday, August 22, 2010

0 comments








Read more...
0 comments
ភ្លេងពិណពាទ្យ
ភ្លេងពិណពាទ្យមានដើមកំណើតតាំងពីរជ្ឋកាលព្រះបាទហ្វាន់ស៊ីយុននា
សតវត្សរ៏ទី ៣ មកម្លេះវង់ភ្លេងពិណពាទ្យកើតឡើងតាំងពីមុនអំឡុងសតវត្សរ៏ទី
៣មកម៉្លេះ។ នៅក្នុងសតវត្សរ៏ទី ៣នោះ រវាង ឆ្នាំ ២៤០ ដល់ ១៤៣ ក្នុងរាជ
ព្រះបាទហ្វាន់ ស៊ីយុន (ព្រះបាទអស្យាជ័យ) មានក្រុមសិល្បះរបាំខ្មែរមួយ
ក្រុម បានទៅសំម្តែងការរាំច្រៀងនៅប្រទេសចិនភាគខាងត្បូងនារាជធានី
វូ រជ្ឋកាលព្រះបាទ ស៊ុន ជាន់។ តាមការពិនិត្យឃើញថា វង់ភ្លេងអារក្ស
មានសារសំខាន់ខាងជំនឿអរូបិយ ពុំមែនសម្រាប់ប្រគំជូនការរាំច្រៀងជា
ក្រុមៗទេ។ រីឯវង់ភ្លេងការមាន សារសំខាន់តែពិធីអាពាហ៏ពិពាហ៏ប៉ុណ្ណោះ ក៏មិនមែនសម្រាប់ប្រគំជូនការរាំច្រៀងក្រុមៗដែរ។ ថ្វីបើពុំមានឯកសារណា
បញ្ជាក់អោយបានគ្រប់គ្រាន់ ឬយើងស្រាវជ្រាវរកពុំទាន់ឃើញក៏ដោយ
ក៏យើង អាចសន្ឋិដា្ឋនថា គឺជាវង់ភ្លេងពិណពាទ្យនេះឯង ដែលបានប្រគំ
ជូនការរាំច្រៀងសម្តែងនៅប្រទេសចិន នោះពីព្រោះឧបករណ៏ពិណពិតជា
មានតូនាទីសំខាន់ជាងឧបករណ៏ភ្លេងដ៏ទៃក្នុងការប្រគំជូនការរាំច្រៀងនា
សម័យនោះ។ ភស្តុតាងជាក់ស្តែងនៅលើជញ្ជាំងប្រាសាទបាយ័ន មាន
ឆ្លាក់រូបអប្សរា និង រូបឧបករណ៏ តន្រ្តីជាច្រើនពិសេសឧបករណីពិណ
មានលក្ខណះដូចជាកំពុងតែប្រគំជូនការរាំច្រៀង។ ការយករូបរបាំ និងឧបករណ៏ភ្លេងមកឆ្លាក់លើជញ្ជាំងប្រាសាទបែបនេះសបញ្ជាក់អោយ
ឃើញថា របាំ និងតន្ត្រីទាំងនេះពិតជាកើតមានមិនសង់ប្រាសាទទៅទៀត។
របាំទេវះ និងតន្ត្រីពិណពាទ្យបានរីក លូតលាស់ដល់កំពូល ហើយផ្សារភា្ជប់ជាមួយគ្នាយ៉ាងជិតស្និទ្ធបំផុតធ្វើសកម្មភាពជាមួយគ្នាយ៉ាង
រស់រវើកក្នុងសង្គមតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។
ចាប់ពីសតវត្សរ៏ទី១ ដល់ទី ១៣ លទ្ធិព្រហ្មញ្ញសាសនាមានឥទិ្ធពលខ្លាំង
ណាស់មកលើវប្បធម៌ អរិយធម៌ខ្មែរ ដែលជាហេតុធ្វើអោយយើងត្រូវតែ
ទទូលស្គាល់ថា សិល្បះខ្មែរទូទៅកើតចេញពីព្រញ្ញសាសនា ដើម្បីបូជាដល់
ដាសនាដូចជាប្រាសាទ សិល្បះ រាំ ច្រៀង ភ្លេង ។ រីឯព្រះពុទ្ធសាសនា
មហាយាន ក៏មានឥទិ្ធពលខ្លាំងណាស់ដែរទៅលើសិល្បះ និងអរិយធម៌ ជាពិសេសការផ្លាស់ប្តូរសំណង់និងរបៀបរស់នៅរបស់ខ្មែរអោយវិលទៅរក
លក្ខណះ មនុស្សមិនមែន លក្ខណះអាទិទេព ដូចក្នុងព្រហ្មញ្ញសាសនា
ឡើយ ជាពិសេសភ្លេងពិណពាទ្យដែលធ្លាប់តែបម្រើអោយរឿងអាទិទេព ក្នុងព្រហ្មញ្ញសាសនាន៏បង្វែរមកបម្រើអោយរឿងមនុស្សក្នុងព្រះពុទ្ធសាសនា
បន្ថែមទៀតផងដែរ។ វង់ ភ្លេងពិណពាទ្យជាវង់ភ្លេងសក្ការះសម្រាប់បម្រើ
អោយជំនឿខាងសាសនា។ វង់ភ្លេងនេះមានកំណើត មួយសារះពីរ។
សារះមួយ បម្រើអោយគតិបណ្ឌិតព្រះហ្មញ្ញសាសនា និងសារះមួយទៀត
បម្រើអោយគតិបណ្ឌិតពុទ្ធសាសនា។ ជាដំបូងភ្លេងនេះបម្រើអោយតែគតិ
បណ្ឌិតព្រះហ្មញ្ញសាសនាទេ ប៉ុន្តែនៅពេលដែលលទ្ធិព្រហ្មញ្ញសាសនាអស់
ឥទិ្ធពលនិងបាត់បង់តូនាទីក្នុងសង្គម វង់ភ្លេងនេះក៏បង្វែរ សារះរបស់ខ្លូន
មកបម្រើអោយគតិបណ្ឌិត ពុទ្ធសាសនាថែមទៀត ដែលជសាសនាមាន
ឥទិ្ធពល និងមានតូនាទីសង្គមបច្ចុប្បន្ន។ ថ្វីបើព្រហ្មញ្ញ សាសនា បាត់តួ
នាទីពីក្នុងសង្គមមែន ប៉ុន្តែមនសិការសង្គម នៅតែគោរពសព្វថ្ងៃនេះ។ ប៉ុន្តែក្នុងសង្គមខ្មែរសព្វថ្ងៃបានបន្ថែមសារះមួយទៀតគឺ គេប្រើប្រាស់ភ្លែង
ពិណពាទ្យក្នុងពិធិបន់ស្រប់ក្រៅសាសនា ឬ ពិធីហែសព។ ពិណពាទ្យជាប្រភេទភ្លេងខ្លាំងបើប្រៀបធៀបទៅនឹងដទៃទៀត។ វង់ភ្លេង
នេះមានសំនៀងខ្លាំងៗ ព្រោះ ជាវង់ភ្លេងប្រើសុទ្ធតែឧបករណ៏ភ្លេងគោះ
ដំធ្ងន់ៗ ប្រគំតែបទខ្លំាងៗសម្រាប់បំពេញសេចក្តីត្រូវការ ក្នុង ត្រៃវេទ មាន
ព្រះព្រហ្មព្រះសិវះ និង ព្រះវិស្ណុ (ត្រៃសរណះ) ដូចជាបទលើកទ័ព បទ
ហោះហើរ បទប្រយុទ្ធ បទសម្តែងរិទ្ធ កាឡាខ្លួន បទផ្លែងសរ។ ក្រៅពី
នេះវង់ភ្លេងពិណពាទ្យប្រគំតែបទវែងៗ ដែលមានលក្ខណះជាបទបរិយាយ
សាច់រឿង ប្រើមនោសញ្ចេតនាបម្រើអោយតួអង្គក្នុងរឿង ឧបករណ៏ បទ
ជើតជឺន បទបារំាងវែង បទភូមាវែង បទខែកនុព្វរី៣ជាន់។ សុទ្ធតែជាបទធំៗ
មានរយះ ពេលប្រគំជាង ៣០នាទី ក្នុងមួយបទៗ។ ទាក់ទងទៅនឹងពិធី
ផ្សេងៗក្នុងព្រហ្មញ្ញសាសនាវង់ភ្លេង ពិណពាទ្យនេះមានតួនាទីសំខាន់ណាស់
ដូចជាពិធី ឧទ្ធិសបូងសូងពិធីសំពះគ្រូ ពិធីលាបំណន់ ពិធីសែនក្រុងពាលី
ពិធីបញ្ជុះ បឋមសិលា សង់ប្រាសាទសង់ព្រះវិហារ ឬ សង់ផ្ទះ ពិធីរាំច្រៀង
ផ្សេងៗ ក្នុងទេវកថា ដូចជាក្នុងរឿងរាមកេរ្តិ៏ រឿងមហាភាតរយុទ្ធជាដើម
មានពិធីរាំរបាំបុរាណ ឬ របាំព្រះរាជទ្រព្យ ពិធីសម្តែងល្ខោនពាក់មុខ
(ល្ខោនខោល) ល្ខោនបើកបទ។ ទាក់ទងទៅនឹងពិធីផ្សេងៗ ក្នុងពុទ្ធ
សាសនា វង់ភ្លេងពិណពាទ្យនេះនឹងមានតួនាទីសំខាន់ដូចជា ក្នុងពិធីបុណ្យ
កឋិន ពិធីបុណ្យផ្កា ពិធីបុណ្យបំបូសនាគ ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យ
បច្ច័យបួន ។ នៅ ពេលមានភ្លេងពិណពាទ្យនេះដែរ។ ក្រៅពីពិធីសាសនា
ទាំងពីរវង់ភ្លេងពិណពាទ្យ បានជ្រៀតចូលទៅ បម្រើអោយពិធីប្រពៃណីខ្មែរ
ជាបណ្តើរៗ មានពិធីតម្កល់សព ពិធីដង្ហែរសព ពិធីបូជាសព ឬ ពិធីបញ្ជុះ
អដិ្ឋធាតុ។ តាមសំណុំលក្ខណះជារួមរបស់វង់ភ្លេងពិណពាទ្យនេះបញ្ជាក់អោយ
ឃើញថា ភ្លេងពិណពាទ្យ សម្រាប់ឆ្លុះបញ្ជាំងជីវភាពមនុស្សខ្លាំងកំណត់ពុទ្ធិ
មនុស្សខាំ្លង កំណត់សតិអារម្មណ៏ជឿងលឿនខាំ្លង កំណត់រាល់ថាមពលខាំ្លង
ក្លារបស់មនុស្សខ្មែរក្នុងសង្គមខ្មែរ ជាពិសេសក្នុងសង្គមសម័យមហានគរ គឺខាំ្លង
ទាំងនយោបាយ ខាំ្លងទាំងសង្គម ខ្លាំងទាំងសេដ្ឋកិច្ច និង ខ្លាំងទាំងសាសនា
និង វប្បធម៏។
អាស្រ័យដោយប្រជាពលរដ្ឋខ្មែរជាអ្នកគោរពសាសនាព្រះពុទ្ធសាសនាខ្ជាប់
ខ្ជួនបំផុត នោះទើបខ្មែរបានចាត់ទុកថា ភ្លេងពិណពាទ្យជាភ្លេងវត្តសម្រាប់
បម្រើអោយវត្តក្នុងពិធីផ្សេងៗ តាមព្រះពុទ្ធសាសនា។ វង់ភ្លេងពិណពាទ្យបានរីកចម្រើនដល់កម្រិតខ្ពស់បំផុតក្នុងសម័យសង្គមរាស្រ្ត
និយម។ វត្តនីមួយៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានវង់ភ្លេងពិណពាទ្យ
១វង់ជាកម្មសិទ្ធរបស់វត្ត។ ដូចនេះហើយបានវង់ភ្លេង ពិណពាទ្យមានចំនួន
១៩៦៨ វង់ តាមចំនួនវត្តដែលមានក្នុងសម័យសង្គមរាស្ត្រនិយមនៅ
ក្នុងឆ្នាំ ១៩៧០។
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន