Sunday, August 22, 2010

0 comments
ភ្លេងពិណពាទ្យ
ភ្លេងពិណពាទ្យមានដើមកំណើតតាំងពីរជ្ឋកាលព្រះបាទហ្វាន់ស៊ីយុននា
សតវត្សរ៏ទី ៣ មកម្លេះវង់ភ្លេងពិណពាទ្យកើតឡើងតាំងពីមុនអំឡុងសតវត្សរ៏ទី
៣មកម៉្លេះ។ នៅក្នុងសតវត្សរ៏ទី ៣នោះ រវាង ឆ្នាំ ២៤០ ដល់ ១៤៣ ក្នុងរាជ
ព្រះបាទហ្វាន់ ស៊ីយុន (ព្រះបាទអស្យាជ័យ) មានក្រុមសិល្បះរបាំខ្មែរមួយ
ក្រុម បានទៅសំម្តែងការរាំច្រៀងនៅប្រទេសចិនភាគខាងត្បូងនារាជធានី
វូ រជ្ឋកាលព្រះបាទ ស៊ុន ជាន់។ តាមការពិនិត្យឃើញថា វង់ភ្លេងអារក្ស
មានសារសំខាន់ខាងជំនឿអរូបិយ ពុំមែនសម្រាប់ប្រគំជូនការរាំច្រៀងជា
ក្រុមៗទេ។ រីឯវង់ភ្លេងការមាន សារសំខាន់តែពិធីអាពាហ៏ពិពាហ៏ប៉ុណ្ណោះ ក៏មិនមែនសម្រាប់ប្រគំជូនការរាំច្រៀងក្រុមៗដែរ។ ថ្វីបើពុំមានឯកសារណា
បញ្ជាក់អោយបានគ្រប់គ្រាន់ ឬយើងស្រាវជ្រាវរកពុំទាន់ឃើញក៏ដោយ
ក៏យើង អាចសន្ឋិដា្ឋនថា គឺជាវង់ភ្លេងពិណពាទ្យនេះឯង ដែលបានប្រគំ
ជូនការរាំច្រៀងសម្តែងនៅប្រទេសចិន នោះពីព្រោះឧបករណ៏ពិណពិតជា
មានតូនាទីសំខាន់ជាងឧបករណ៏ភ្លេងដ៏ទៃក្នុងការប្រគំជូនការរាំច្រៀងនា
សម័យនោះ។ ភស្តុតាងជាក់ស្តែងនៅលើជញ្ជាំងប្រាសាទបាយ័ន មាន
ឆ្លាក់រូបអប្សរា និង រូបឧបករណ៏ តន្រ្តីជាច្រើនពិសេសឧបករណីពិណ
មានលក្ខណះដូចជាកំពុងតែប្រគំជូនការរាំច្រៀង។ ការយករូបរបាំ និងឧបករណ៏ភ្លេងមកឆ្លាក់លើជញ្ជាំងប្រាសាទបែបនេះសបញ្ជាក់អោយ
ឃើញថា របាំ និងតន្ត្រីទាំងនេះពិតជាកើតមានមិនសង់ប្រាសាទទៅទៀត។
របាំទេវះ និងតន្ត្រីពិណពាទ្យបានរីក លូតលាស់ដល់កំពូល ហើយផ្សារភា្ជប់ជាមួយគ្នាយ៉ាងជិតស្និទ្ធបំផុតធ្វើសកម្មភាពជាមួយគ្នាយ៉ាង
រស់រវើកក្នុងសង្គមតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន។
ចាប់ពីសតវត្សរ៏ទី១ ដល់ទី ១៣ លទ្ធិព្រហ្មញ្ញសាសនាមានឥទិ្ធពលខ្លាំង
ណាស់មកលើវប្បធម៌ អរិយធម៌ខ្មែរ ដែលជាហេតុធ្វើអោយយើងត្រូវតែ
ទទូលស្គាល់ថា សិល្បះខ្មែរទូទៅកើតចេញពីព្រញ្ញសាសនា ដើម្បីបូជាដល់
ដាសនាដូចជាប្រាសាទ សិល្បះ រាំ ច្រៀង ភ្លេង ។ រីឯព្រះពុទ្ធសាសនា
មហាយាន ក៏មានឥទិ្ធពលខ្លាំងណាស់ដែរទៅលើសិល្បះ និងអរិយធម៌ ជាពិសេសការផ្លាស់ប្តូរសំណង់និងរបៀបរស់នៅរបស់ខ្មែរអោយវិលទៅរក
លក្ខណះ មនុស្សមិនមែន លក្ខណះអាទិទេព ដូចក្នុងព្រហ្មញ្ញសាសនា
ឡើយ ជាពិសេសភ្លេងពិណពាទ្យដែលធ្លាប់តែបម្រើអោយរឿងអាទិទេព ក្នុងព្រហ្មញ្ញសាសនាន៏បង្វែរមកបម្រើអោយរឿងមនុស្សក្នុងព្រះពុទ្ធសាសនា
បន្ថែមទៀតផងដែរ។ វង់ ភ្លេងពិណពាទ្យជាវង់ភ្លេងសក្ការះសម្រាប់បម្រើ
អោយជំនឿខាងសាសនា។ វង់ភ្លេងនេះមានកំណើត មួយសារះពីរ។
សារះមួយ បម្រើអោយគតិបណ្ឌិតព្រះហ្មញ្ញសាសនា និងសារះមួយទៀត
បម្រើអោយគតិបណ្ឌិតពុទ្ធសាសនា។ ជាដំបូងភ្លេងនេះបម្រើអោយតែគតិ
បណ្ឌិតព្រះហ្មញ្ញសាសនាទេ ប៉ុន្តែនៅពេលដែលលទ្ធិព្រហ្មញ្ញសាសនាអស់
ឥទិ្ធពលនិងបាត់បង់តូនាទីក្នុងសង្គម វង់ភ្លេងនេះក៏បង្វែរ សារះរបស់ខ្លូន
មកបម្រើអោយគតិបណ្ឌិត ពុទ្ធសាសនាថែមទៀត ដែលជសាសនាមាន
ឥទិ្ធពល និងមានតូនាទីសង្គមបច្ចុប្បន្ន។ ថ្វីបើព្រហ្មញ្ញ សាសនា បាត់តួ
នាទីពីក្នុងសង្គមមែន ប៉ុន្តែមនសិការសង្គម នៅតែគោរពសព្វថ្ងៃនេះ។ ប៉ុន្តែក្នុងសង្គមខ្មែរសព្វថ្ងៃបានបន្ថែមសារះមួយទៀតគឺ គេប្រើប្រាស់ភ្លែង
ពិណពាទ្យក្នុងពិធិបន់ស្រប់ក្រៅសាសនា ឬ ពិធីហែសព។ ពិណពាទ្យជាប្រភេទភ្លេងខ្លាំងបើប្រៀបធៀបទៅនឹងដទៃទៀត។ វង់ភ្លេង
នេះមានសំនៀងខ្លាំងៗ ព្រោះ ជាវង់ភ្លេងប្រើសុទ្ធតែឧបករណ៏ភ្លេងគោះ
ដំធ្ងន់ៗ ប្រគំតែបទខ្លំាងៗសម្រាប់បំពេញសេចក្តីត្រូវការ ក្នុង ត្រៃវេទ មាន
ព្រះព្រហ្មព្រះសិវះ និង ព្រះវិស្ណុ (ត្រៃសរណះ) ដូចជាបទលើកទ័ព បទ
ហោះហើរ បទប្រយុទ្ធ បទសម្តែងរិទ្ធ កាឡាខ្លួន បទផ្លែងសរ។ ក្រៅពី
នេះវង់ភ្លេងពិណពាទ្យប្រគំតែបទវែងៗ ដែលមានលក្ខណះជាបទបរិយាយ
សាច់រឿង ប្រើមនោសញ្ចេតនាបម្រើអោយតួអង្គក្នុងរឿង ឧបករណ៏ បទ
ជើតជឺន បទបារំាងវែង បទភូមាវែង បទខែកនុព្វរី៣ជាន់។ សុទ្ធតែជាបទធំៗ
មានរយះ ពេលប្រគំជាង ៣០នាទី ក្នុងមួយបទៗ។ ទាក់ទងទៅនឹងពិធី
ផ្សេងៗក្នុងព្រហ្មញ្ញសាសនាវង់ភ្លេង ពិណពាទ្យនេះមានតួនាទីសំខាន់ណាស់
ដូចជាពិធី ឧទ្ធិសបូងសូងពិធីសំពះគ្រូ ពិធីលាបំណន់ ពិធីសែនក្រុងពាលី
ពិធីបញ្ជុះ បឋមសិលា សង់ប្រាសាទសង់ព្រះវិហារ ឬ សង់ផ្ទះ ពិធីរាំច្រៀង
ផ្សេងៗ ក្នុងទេវកថា ដូចជាក្នុងរឿងរាមកេរ្តិ៏ រឿងមហាភាតរយុទ្ធជាដើម
មានពិធីរាំរបាំបុរាណ ឬ របាំព្រះរាជទ្រព្យ ពិធីសម្តែងល្ខោនពាក់មុខ
(ល្ខោនខោល) ល្ខោនបើកបទ។ ទាក់ទងទៅនឹងពិធីផ្សេងៗ ក្នុងពុទ្ធ
សាសនា វង់ភ្លេងពិណពាទ្យនេះនឹងមានតួនាទីសំខាន់ដូចជា ក្នុងពិធីបុណ្យ
កឋិន ពិធីបុណ្យផ្កា ពិធីបុណ្យបំបូសនាគ ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យ
បច្ច័យបួន ។ នៅ ពេលមានភ្លេងពិណពាទ្យនេះដែរ។ ក្រៅពីពិធីសាសនា
ទាំងពីរវង់ភ្លេងពិណពាទ្យ បានជ្រៀតចូលទៅ បម្រើអោយពិធីប្រពៃណីខ្មែរ
ជាបណ្តើរៗ មានពិធីតម្កល់សព ពិធីដង្ហែរសព ពិធីបូជាសព ឬ ពិធីបញ្ជុះ
អដិ្ឋធាតុ។ តាមសំណុំលក្ខណះជារួមរបស់វង់ភ្លេងពិណពាទ្យនេះបញ្ជាក់អោយ
ឃើញថា ភ្លេងពិណពាទ្យ សម្រាប់ឆ្លុះបញ្ជាំងជីវភាពមនុស្សខ្លាំងកំណត់ពុទ្ធិ
មនុស្សខាំ្លង កំណត់សតិអារម្មណ៏ជឿងលឿនខាំ្លង កំណត់រាល់ថាមពលខាំ្លង
ក្លារបស់មនុស្សខ្មែរក្នុងសង្គមខ្មែរ ជាពិសេសក្នុងសង្គមសម័យមហានគរ គឺខាំ្លង
ទាំងនយោបាយ ខាំ្លងទាំងសង្គម ខ្លាំងទាំងសេដ្ឋកិច្ច និង ខ្លាំងទាំងសាសនា
និង វប្បធម៏។
អាស្រ័យដោយប្រជាពលរដ្ឋខ្មែរជាអ្នកគោរពសាសនាព្រះពុទ្ធសាសនាខ្ជាប់
ខ្ជួនបំផុត នោះទើបខ្មែរបានចាត់ទុកថា ភ្លេងពិណពាទ្យជាភ្លេងវត្តសម្រាប់
បម្រើអោយវត្តក្នុងពិធីផ្សេងៗ តាមព្រះពុទ្ធសាសនា។ វង់ភ្លេងពិណពាទ្យបានរីកចម្រើនដល់កម្រិតខ្ពស់បំផុតក្នុងសម័យសង្គមរាស្រ្ត
និយម។ វត្តនីមួយៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានវង់ភ្លេងពិណពាទ្យ
១វង់ជាកម្មសិទ្ធរបស់វត្ត។ ដូចនេះហើយបានវង់ភ្លេង ពិណពាទ្យមានចំនួន
១៩៦៨ វង់ តាមចំនួនវត្តដែលមានក្នុងសម័យសង្គមរាស្ត្រនិយមនៅ
ក្នុងឆ្នាំ ១៩៧០។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន