ចលនាអ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា
គេឃើញមានដំណើរការវិត្តន៏ជាអវិជ្ជមាននៅកម្ពុជាដែលបញ្ញាក់ថា
សហគមន៏អ្នកស្រលាញ់ភេចដូចគ្នាបានកកើតឡើង។ ការផ្លាស់ប្តូរពិ
សង្គ្រាមស៊ីវិល និងការឆ្ពោះទៅរកកិច្ចសហប្រតិបត្តការថ្នាក់តំបន់ និង
អន្តរជាតិនៃសិទ្ធិមនុស្សបានបង្កើតអោយមានបរិយាកាសដែលអំណោយ
ផលខ្លាំងជាងនេះសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាក្នុងការ ទំនាក់ទំនងជាមួយសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា ទូទាំងពិភព
លោក។ ក្រៅពីនេះ ការបង្កើនលទ្ធភាពប្រើប្រាស់អ៊ីនធឺណែត និងការរីក
សាយភាយនៃប្រធានបទនេះបានធ្វើ អោយព័ត៌មានអាចរកបាន និងឱ
កាសកនុងទំនាក់ទំនង។ ប្រព័ន្ធអ៊ីនធឺណែត បានធ្វើអោយអ្នកស្រលាញ់
ភេទដូចគ្នានៅកម្ពុជាអាចទំនាក់ទំនងជាមួយអ្នកស្រលាញ់ភេទដូចគ្នាផ្សេងៗ
ទៀត ដើម្បីលើកកម្ពស់ការយល់ដឹងទៅដល់សហគមន៏អ្នកស្រលាញ់ភេទ
ដូចគ្នាទូទាំង សកលលោកមួយ និង លទ្ធភាពនៃការចូលរួម។
នៅឆ្នាំ ២០០៣ សកម្មជនកម្ពុជា និងអន្តរជាតិបានចាប់ផ្តើម កម្មវិធី
មោទនភាព នៅភ្នំពេញ ដែលជាការប្រារព្ធឡើងប្រចាំឆ្នាំ និងការទទួល
ស្គាល់សិទ្ធិអ្នងស្រលាញ់ភេទដូចគ្នា ដោយមានសកម្មភាពដូចជាមហោ
ស្រពភាពយន្ត សិល្បះបង្ហាញ និងការប្រមូលផ្តុំលក្ខណះ សង្គម និង
ស្រមពេលជាមួយទិវាអន្តរជាតិប្រឆាំងនឹងបុរសរួម ភេទជាមួយបុរស។
នោះគឺជាព្រឹត្តការណ៏លមោទនភាពធំជាងគេ នៅភ្នំពេញ នៅឆ្នាំ ២០០៩
ដោយមានអ្នកចូលរួមជាង៤០០នាក់។ បន្ទាប់ពីជោគជ័យនៃព្រឹត្តការណ៏នេះ
អ្នក សម្រមសម្រួលកម្មវិធីបានសម្រេចបង្កើត Rock ។ គោលបំណងនៃ
ក្រុមនេះគឺគាំទ្រ ពង្រឹង និងពង្រីកសហគមន៏អ្នកស្រលាញ់ភេទដូចគ្នាដែល
មានស្រាប់នៅកម្ពុជា និងលើក កម្ពស់ការយល់ដឹងអំពីបញ្ហា និងសិទ្ធិនៃអ្នក
ស្រលាញ់ភេទដូចគ្នា ការគាំទ្រស្រ្តីស្រលាញ់ ស្រ្តី និងគណកម្មការរៀបចំ
កម្មវិធីមោទនភាពឆ្នាំ២០១០។ ការបង្កើត Rock បញ្ជាក់ពីការ រីកលូតលាស់
យ៉ាងច្បាស់លាស់ សម្រាប់អ្នកស្រាលញ់ភេទដូចគ្នានៅក្នុងកម្ពុជា ដើម្បីចូល
រួមយ៉ាងសកម្មក្នុងបុព្វហេតុសិទ្ធិមនុស្ស។
អង្គការ និងការផ្តូចផ្តើមដូចខាងក្រោមកមពុងចូលរួមចំណែកនៅក្នុងចលនា
នៃអ្នកស្រលាញ់ភេទ ដូចគ្នានៅក្នុងកម្ពុជា។អ្វីដែលជាភស្តុតាងនៅក្នុងដំណើរ
ការវិវត្តិន៏គឺថាការពិភាក្សាពីបញ្ហានៃស្រី្តស្រលាញ់ស្រ្តីដូច គ្នា គឺនៅយឺតជាការ
ពិភាពក្សាអំពីបុរសដែលស្រលាញ់បុរសដូចគ្នា។ ក្រៅពីអង្គការអ្នក ស្រលាញ់
ភេទដូចគ្នា ថ្នាក់តំបន់ Utopia Asia ដែលបានផ្តល់នូវធនធានពិបញ្ហាស្រី្ត ស្រលាញ់ដូចគ្នាជាមួយនិងដៃគូការងារបុរសស្រលាញ់បុរស គេនៅមិនទាន់
មានអង្គការស្រ្តី ស្រលាញ់ស្រ្តីក្នុងស្រុកណាមួយបានដំណើរការនៅក្នុងកម្ពុជា
នៅឡើយទេ។ នៅពេលដែល បណ្តាញស្រ្តីសម្រាប់ការរូបរួមគ្នា (ដែលជាអ្នកតំណាងតាមមូលដ្ឋាននៃអ្នករកស៊ីផ្លូវភេទនៅភ្នំពេញ) បានគាំទ្រសិក្ខាសាលានៃអ្នកស្រលាញ់ភេទដូចគ្នាដែលបានរៀបចំដោយ
Rock ។ គេទាមទារអោយមានគំនិតផ្តូចផ្តើមស្រ្តីស្រលាញ់ស្ត្រីអោយកាន់
តែច្បាស់លាស់ ថែមទៀត។
លើសពីនេះ សហគមន៏អ្នកមានភេទទីបីដែលបានចងក្រងឡើងដើម្បីធ្វើ
ការប្រជុំរវាងអ្នក រកស៊ីផ្លូវភេទជាមួយអង្គមិនមែនរដ្ឋាភិបាល និងសារព័ត៌
មាន ក៏មានតំណាងតិចតួចនៅក្នុង ការភិភាក្សាតិចតូចដែលបានរៀបចំ
ឡើងនៅកម្ពុជា។
ទិដ្ឋភាពសង្គមនៃអ្នកស្រលាញ់ភេទដូចគ្នា
ជីវិតសង្គមរបស់អ្នកស្រលាញ់ភេទដូចគ្នានៅភ្នំពេញ និងខេត្តសៀមរាបគឺជា
អ្វីដែលអាចគេ ពិព័រណ៌នាថាជាបរិយាកាសសង្គមមានភាពស្អិតរមួតសម្រាប់
អ្នកស្រលាញ់ភេទដូចគ្នា។ នៅខណះដែលនេះអាចនាំប្រជាជនអោយជឿថា
អ្នកជំនាន់ក្រោយមិនមានអារម្មណ៏ភ័យ ខ្លាចក្នុងការលាក់លៀមពីផ្លូវភេទរបស់
ពួកគេ ប្រជាជនកម្ពុជាជាច្រើនអាចត្រឹមតែបានបង្ហាញនូវផ្លូវភេទរបស់ពួក
គេនៅក្នុងបរិយាកាសជិតស្និតណាមួយប៉ុណ្ណោះ។ មនុស្សភាគ ច្រើនត្រូវមាន
ជីវិតរស់នៅពីរ គឺមានភាពរីករាយនៅក្នុងបារបស់បុរសដែលស្រលាញ់បុរស នៅពេលដែលត្រូវរក្សានូវរូបរាងដែលមានផ្លូវភេទផ្សេងនៅកន្លែងសាធារណះ
នៃជីវិតរបស់ពួកគេ។ខ្សែភាពយន្យកម្ពុជាដែលផ្តោតលើមនុស្សស្រលាញ់ភេទ
ដូចគ្នាបានចាប់ផ្តើមកើតឡើងនិងបានធ្វើអោយលេចឡើងនូវអត្តសញ្ញាណនៃ
អ្នកស្រលាញ់ភេទដូចគ្នាក្នុងដើម្បីធ្វើការ បញ្រ្ជាប។ នៅពេលដែឡស្រ្តីស្រលាញ់
ស្រី្តដូចគ្នា និងបញ្ហារបស់ពួកគេមានការមើលឃើញ តិចតួចនៅកម្ពុជា ខែ្សភាពយន្តខ្មែរមួយដែលទើបតែផលិតនាពេលថ្មីៗនេះមានចំណងជើង
ខ្ញុំជាអ្នកណា? បានរៀបរាប់អំពីរឿងរ៉ាវសេ្នហារវាងស្រី្តពីរនាក់។ ដោយសារតែចំណងជើង នៃរឿង ការបើកសម្ពោធខ្សែភាពយន្តនេះបាន
ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែល បានទាក់ទាញអ្នកទស្សនា
ច្រើនជាង ៤០០០ នាក់នៅក្នុងសប្តាហ៏ដំបូងនៅតាមរោងកុន។
នៅខណះពេលដំណើរការវិវត្តន៏ដែលបានរៀបរាប់ខាងលើទទួលបានការ
លើកទឹកចិត្ត គេត្រូវកត់សម្គាល់ផងដែរថា ប្រជាជនកម្ពុជាភាគច្រើនដែល
រស់នៅតំបន់ជនបទមិនបាន ដឹងពីដំណើរវិវត្តន៏នេះដែលបានកើតឡើងនៅ
ភ្នំពេញ ឬតាមសហគមន៏លើប្រព័ន្ធអ៊ីនធឺណែត។ ហេតុដូច្នេះ ការងារច្រើន
ទៀតត្រូវចាំបាច់ធ្វើ ហើយត្រូវប្រើប្រាស់យុទ្ធសាស្ត្រ ខុសៗគ្នាដើម្បីបានគ្រមដណ្តប់ទៅដល់អ្នកស្រលាញ់ភេទដូចគ្នានៅតាម
ខេត្ត។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាមរយះគម្រោងសិទ្ធិអ្នកស្រលាញ់
ភេទដូចគ្នា សង្ឃឹមថានឹងធ្វើការរួមគ្នាជាមួយក្រុម និងអ្នកស្រលាញ់ភេទ
ដូចគ្នាដើម្បីលើកកម្ពស់សិទ្ធិ អ្នកស្រលាញ់ភេទដូចគ្នាច្រើនថែមទៀតនៅ
ទូទាំងប្រទេសកម្ពុជា។
ឯសារយោង ពីមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា
(ចេញជាចំហនៅព្រះរាជាណាចក្រកម្ពុជា
ពលរដ្ឋខ្មែរដែលស្រលាញ់ភេទដូចគ្នា)
Saturday, February 12, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment