Sunday, February 6, 2011

0 comments
សិទ្ធមនុស្ស និងសិទ្ធអ្នកស្រលាញ់ភេទដូចគ្នា
មនុស្សស្រលាញ់ភេទដូចគ្នា មានសិទ្ធិគ្រប់យ៉ាងដូចមនុស្សឯទៀតដែរ។ ច្បាប់កម្ពុជានិងច្បាប់អន្តរជាតិបានហាមឃាត់ការរើសអើងលើបុគ្គលទាំងអស់ ដោយសាផ្អែកលើបុគ្គលិកលក្ខណះផ្ទាល់ខ្លួនរបស់ពួកគេ និងធានាបាននូវសិទ្ធិ និងសេរីភាពស្មើគញនា និងការអនុវត្តច្បាប់ស្មើគ្នាលើបុគ្គលទាំងអស់។ ទំនោរផ្លូវភេទ និងការកំនត់យែនឌ័រអាចត្រូវ បានចាយ់ទុកថាជាមូលហេតុនៃការរើសអើងដែលត្រូវបានហាមឃាត់ ដោយយោងទៅលើ បញ្ញត្តិច្បាប់ស្តីពីការរើសអើងលើ “ ផ្លូវភេទ “ និង “ ពាក្យសម្តីបណ្តោះអាសន្ន “ ឬ “ ស្ថានភាពផ្សេងទៀត “ ។ នេះមានន័យថា មនុស្សស្រលាញ់ភេទដូចគ្នាមានសិទ្ធិគ្រប់យ៉ាង ដូចដែលបានចែងនៅក្នុងច្បាប់កម្ពុជា និងបានកំនត់នៅក្នុងលិខិតតូបករណ៏សិទ្ធិមនុស្ស អន្តរជាតិ់ ដូចជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ មនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងនយោបាយ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ បើទោះបីជាមានការហាមឃាត់លើការរើសអើង ច្បាប់សិទ្ធិមនុស្សអន្តរជាតិ មកដល់សព្វថ្ងៃនេះបានទទួលការបរាជ័យក្នុងការទទទួលស្គាល់អោយបានច្បាស់ពីសិទ្ធិ ដោយយោងទៅលើទំនោរផ្លូវភេទ។ ផ្នែក ៤.៣ នឹងពិនិត្យមើលពីការវិវត្តន៏បច្ចុប្បន្ននៃបញ្ហា នេះ។
ច្បាប់ជាតិ
រដ្ឋធម្មនុញ្ញនៃព្រះជារាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ) គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រ កម្ពុជា។ ច្បាប់ផ្សេងៗទៀតត្រូវតែស្រមតាមគោលការណ៏នៃរដ្ឋធម្មនុញ្ញ និងកំណត់អំពីការ ធានាអះអាង។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញដែលបានធានាអំពីសិទ្ធិស្មើគ្នាដោយមិនគិតអំពី ចរិតលក្ខណះផ្ទាល់ខ្លួនចែងថា “ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិ សេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៏ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និង ស្ថានភាពឯទៀតឡើយ "។
មាត្រា៣៥បានធានាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនគិតអំពីភេទ ក្នុងការ ចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេស ជាតិ។ បើទោះជាមិនមានការនិយាយអោយបានចំៗអំពីភេទនៅក្នុងបញ្ញាត្តិទាំងនោះក៏ ដោយ នេះមានន័យថាវិសាលភាពនៃច្បាប់បានគ្របដណ្តប់ទៅដល់ទៅបុគ្គលដែល ស្រលាញ់ភេទដូចគ្នា ក្នុងគោលបំណងដើម្បីធានាអំពីសមភាព ដោយមិនគិតអំពីចរិតលក្ខណះផ្ទាល់ខ្លួន។
ការស្រលាញ់ភេទដូចគ្នានៅកម្ពុជាមិនខុសច្បាប់ទេនៅក្នុងកម្ពុជា ប៉ុន្តែអាពាហ៌ពិពាហ៌នៃ ភេទដូចគ្នាត្រូវបានហាមឃាត់។ មាត្រា៤៥នៃរដ្ឋធម្មនុញ្ញបានកំណត់យ៉ាងច្បាស់លាស់ថាអាពាហ៌ពិពាហ៌គឺជាការព្រមព្រៀងរវាងប្តី និងប្រពន្ធ ហើយទស្សនះប្រពៃណីនៃអាពាហ៌ ពិពាហ៌គឺត្រូវបញ្ជាក់ឡើងវិញនៅក្នុងមាត្រា៣នៃច្បាប់អាពាហ៌ពិពាហ៌ និងគ្រួសារដែលបាន ចែងថា “ អាពាហ៌ពីពាហ៌គឺជាកិច្ចសន្យាយ៉ាងឱឡារិករវាងបុរសម្នាក់ និងនារីម្នាក់ “ ហើយ មាត្រា៦ចែងថា អាពាហ៌ពិពាហ៌មួយ ត្រូវបានហាមឃាត់រវាងបុគ្គលម្នាក់ដែលមានភេទដូចគ្នានឹងបុគ្គលម្នាក់ទៀត។ បើទោះបីជាមានបញ្ញត្តិច្បាប់យ៉ាងច្បាស់លាស់ក៏ដោយ យ៉ាង ហោចណាស់ក៏មានអាពាហ៌ពិពាហ៌នៃអ្នកដែលមានភេទដូចគ្នាបានកើតឡើងដោយមានការគាំទ្រ និង ការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។
នៅឆ្នាំ ១៩៩៦ សារព័ត៌មានឌឺភ្នំពេញប៉ុស្តិ៏បានរាយការណ៏អំពីអាពាហ៌ពិពាហ៌រវាងស្រី្តពីរ នាក់នៅខេត្តកណ្តាលនៅឆ្នាំ១៩៩៥។ អ្នកស្រី ខៅ សុខា ដែលបានរៀបការជាមួយដៃគូរ របស់គាត់ដែលជាស្រីម្នាក់ឈ្មោះ ពុំ អេត បានប្រាប់សារព័ត៌មានថា “ អាជ្ញាធរគិតថានេះ ជារឿងចម្លែក តែពួកគេបានយល់ព្រមលើកលែងលើករណីនេះ ដោយសារខ្ញុំមានកូនបី នាក់រួចមកហើយ (ដោយសារអាពាហ៌ពិពាហ៌លើកមុន)។ពួកគេនិយាយថា ប្រសិនបើ យើងមិនអាចបង្កើតកូនបាន។ អាពាហ៌ពិពាហ៌នេះហាក់ដូចជាទទួលបានការយល់ព្រមជា ផ្លូវការ និងត្រូវបានគេដឹងថាជាករណីមួយដែលមានការទាក់ទាញដោយមានអ្នកចូលរួម ចំនួន២០០នាក់ រួមទាំងព្រះសង្ឃ និងមន្ត្រីថ្នាក់ខ្ពស់មកពិខេត្ត។
មាត្រា៣៦នៃរដ្ឋធម្មនុញ្ញបានធានាអំពីសិទិ្ធការងារ ដោយមិនគិតអំពីយែនឌ័រ “ ប្រជាពលរដ្ឋ ទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្រមតាមសមត្ថភាពរបស់ខ្លួនតាមសេចក្តីត្រូវ ការរបស់សង្គម។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះ ការងារដូចគ្នា។មាត្រា១២នៃច្បាប់ការងារឆ្នាំ ១៩៩៧ ក៏បានចែងថានិយោជកមិនគួរមាន ការរើសអើង ដោយសារតែលក្ខណះសម្បត្តិនិងជំនឿនៃបុគ្គលម្នាក់ ដោយរួមបញ្ចូលទាំង ផ្លូវភេទឡើយ។ បុគ្គលស្រលាញ់ភេទដូចគ្នាមួយចំនួនបានកត់សម្គាល់ឃើញមានការរើស អើងដែលទាក់ទងនឹងភេទឡើយ។ បុគ្គលស្រលាញ់ភេទដូចគ្នាមួយចំនួនបានកត់សម្គាល់ ឃើញមានការរើសអើងនឹងពួកគេនៅកន្លែងការងារ និង ពីសំណាក់និយោជករបស់ពួគគេ។
មាត្រា៣១នៃរដ្ឋធម្មនុញ្ញក៏បានទទួលស្គាល់អំពីការអនុវត្តន៏ច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅ កម្ពុជា ដោយបានចែងថា “ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ”។ សេចក្តីសម្រេចនៃក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ញាក់អះអាងអំពីការលើឡើងនេះ ដោយបាននិយាយនៅក្នុងសេចក្តីសម្រេចថា នៅក្នុងចំណោមច្បាប់ដែលអាចអនុវត្តបាន ចៅក្រមកាត់ក្តីគួរពិចារណាអំពីអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានទទួលស្គាល់។

ឯសារយោងពី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
(ចេញជាចំហរនៅព្រះរាជាណាចក្រកម្ពុជា
ពលរដ្ឋខ្មែរដែលស្រលាញ់ភេទដូចគ្នា
)

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន