Friday, February 11, 2011

0 comments
ជនជាតិអ៊ីតាលីម្នាក់ត្រូវជនមិនស្គាល់មុនលួចលបសម្លាប់នៅក្នុងផ្ទះជួល


ជនជាតិអ៊ីតាលីម្នាក់ដេកស្លាប់នៅក្នុងផ្ទះជួលមួយដែលស្ថិតនៅខាងក្រោយ
អតីតកាស៊ីណូ ឡាក់ស៊ី ក្រុម១២ ភូមិ២ សង្គាត់៣ ខេត្តព្រះសីហនុ នៅពេលព្រឹកក្នុងចន្លោះម៉ោង ៩ និង ០០នាទី ទៅ ១២ និង ៣០នាទី។កាលពីថ្ងៃអង្គារ៏ ទី៨ ខែកុម្ភះ ឆ្នាំ២០១១ ដែលមានជនជាតិ អ៊ីតាលីម្នាក់ត្រូវបានជនមិន
ស្គាល់មុខលួចលបសម្លាប់ទាំងកម្រោលនោះបណ្តាលអោយ ជនជាតិអ៊ីតាលីនោះស្លាប់
ទាំងវេទនា។
ឡាន​ និងពូកដែលជនរងគ្រោះដេកស្លាប់ ដំបង
ជនរងគ្រោះនោះមាន ឈ្មោះថា ទីកូ ជាជនជាតិ អ៊ីតាលី។ ជនរងគ្រោះនោះ មានស្លាកស្នាមដោយមានខ្សែររឹតក និងកាប់ចញ្រ្ជាំក្បាល និង ផ្ទៃមុខខ្ទេចខ្ទីអស់ ដោយសារដំបងជ្រុងប្រវែងមួយម៉ែត្រជាងផងដែរ។
ជនរងគ្រោះ មានប្រពន្ធមួយរូប ឈ្មោះថា ឆយ សុខនេត ដែរគាត់ទើបតែយកធ្វើជាប្រពន្ធ ២ខែប៉ុណ្ណោះ លោកស្រី ឆយ សុខនេត បានរៀបរាប់ទាំងយំសោកស្តាយទៅដល់ប៉ូលីសថា
ប្តីរបស់គាត់ឈ្មោះ RICCIARINI GUIDO ហៅថា ទីកូ ជាជនជាតិអ៊ីតាលី សញ្ញាតិខ្មែរ អាយុ ៥២ឆ្នាំ មានមុខ របរជាអ្នកធ្វើការងារនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវះបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ។ នៅពេលវេលាម៉ោង ៩: ០០ នាទី នាងបានជិះម៉ូតូទៅផ្សារដើម្បីទិញម្ហូបថ្ងៃត្រង់ រហូតដល់ ម៉ោង ១២ : ៣០នាទថ្ងៃត្រង់ទើបនាងត្រលប់មកវិញ នៅពេលដែលនាងបើកទ្វារចូលក៏ស្រាប់តែឃើញប្តីរបស់នាងដេកស្លាប់នៅក្នុងថ្លុកឈាម ហើយនាងក៏បានស្រែអោយអ្នក ជិតខាងមកជួយ។
បើតាមការសនិដ្ឋានរបស់ប៉ូលីស បានអោយដឹងថា ហេតុការណ៏នេះបណ្តាលមកពីគំនុំ រឿងស្រីញី ពីព្រោះថា លោកទីកូ មានស្រីច្រើនណាស់ មិនដឹងថា មួយណាអោយពិត ប្រាកដនោះទេ ជនរងគ្រោះផ្លាស់ប្តូរស្រី ដូចប្តូរខោអាងអឹចឹង ដូចនេះមិនដឹងថា ស្រីមួយណាខឹងសម្បារ ដែលឈានទៅគំនុំធ្វើឃាតកម្មបែបនេះទេ។
នៅពេលនោះផងដែរ លោកឪពុក យូជីន ដែលជាលោកឪពុក នៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ ក៏បានទៅធ្វើការសូត្រធម៏ អធិដ្ឋាន តាមគន្លងគ្រឹស្តសាសនា រួមជាមួយ សិស្សានុសិស្សមួយចំនួនផង។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន