Rotha Company
 
Showing posts with label Super Car. Show all posts
Showing posts with label Super Car. Show all posts

Tuesday, March 18, 2014

មែរសឺដេស​១​លាន​ដុល្លារ​សម្រាប់​តែ​ទីផ្សារ​ចិន

0 comments
ក្រុងហ្សឺណែវៈ វែកសៃ (Versailles) គឺជា​ទឹកដី​នៃ​វិមាន​ដ៏​ល្អ​ប្រណីត និង​មាន​សម្រស់​ផូរផង់​ដូច​រាជវាំង​ស្តេច​មួយ​សម្រាប់​ក្រុម​គ្រួសារ ត្រកូល​អភិជន​នៅឯ​ប្រទេស​បារាំង។
ដូច្នេះ​ដើម្បី​ឲ្យ​សមសួន​ទៅ​នឹង ទឹកដី​នៃ​វិមាន​ដ៏​ស្រស់​ស្កឹមស្កៃ​នោះ ការ​ផលិត​រថយន្ត​លក់​ឲ្យ​ពួកគេ​ក៏​ត្រូវតែ​សម្រិតសម្រាំង​ល្អ​ឆើតឆាយ ដែរ​។
ជា​ការពិត​ណាស់​តាមរយៈ​រថយន្ត​ស៊េរី​ថ្មី​ឆ្នាំ​២០១៤​ម៉ាក Carlsson CS50 Versailles ដែល​ក្រុមហ៊ុន​អាល្លឺម៉ង់​បាន​យក​ទៅ​ដាក់​បង្ហាញ​នៅឯ​កន្លែង​ពិព័រណ៍​រថយន្ត​ក្រុង​ហ្សឺណែវ​នោះ វា​ពិត​ជា​ម៉ាក​រថយន្ត​មួយ​ប្រភេទ​ដែល​ទំនើប និង​ទាន់​សម័យ​ណាស់។ វា​ត្រូវ​បាន​គេ​រចនា​វា​ឡើង​យក​លំនាំ​តាម​រថយន្ត​ម៉ាក​មែរសឺដេស​បេនហ្ស៍ Mercedes-Benz S600។
គ្រាន់តែ​ផ្នែក​ខាង​ក្រៅ​រថយន្ត​នេះ​ត្រូវ​បាន គេ​ពាស​សុទ្ធ​តែ​មាស​សន្លឹក​ចំនួន ១០០០​បន្ទះ​ឯណោះ​ដោយ​វា​មាន​តម្លៃ​២៥​ម៉ឺន​ដុល្លារ។
ក្រុមហ៊ុន អាល្លឺម៉ង់​ដែល​ផលិត​រថយន្ត​ម៉ាក Carlsson CS50 បាន​អះអាង​ថា រថយន្ត​នេះ​ទទួល​បាន​ការ​ពេញនិយម​ច្រើន​ក៏​ដោយសារ​តែ​មាន​ឈ្មោះ​វា​ដូច វិមាន​វែកសៃ​ដ៏ល្បី​នៅ​ប្រទេស​បារាំង​នោះ​ផង​ដែរ តែ​ក្រុមហ៊ុន​របស់​យើង​ក៏​មាន​អតិថិជន​ចិន​ជាច្រើន​មាន​ការ​ពេញនិយម ម៉ាក Carl-sson CS50​នេះ​ដែរ។
ក្រុមហ៊ុន Carlsson បាន​បន្ត​ថា យើង​បាន​ទទួល​អតិថិជន​ចិន​កម្ម៉ង់​ទិញ​ចំនួន​១០​នាក់​ហើយ​សម្រាប់​គម្រោង ផលិត​រថយន្ត​ពាស​មាស​កំណត់​ត្រឹម​តែ​ចំនួន​២៥​គ្រឿង។
រថយន្ត Carlsson CS50 ត្រូវ​បាន​គេ​ប្រើ​ពេលវេលា​ចំនួន​២០០​ម៉ោង​ក្នុង​ការ​បិទ​ពាស​មាស សន្លឹក​ចំនួន​១០០០​បន្ទះ​នៅ​ផ្នែក​ខាង​ក្រៅ​រថយន្ត​ទាំង​មូល។ ចំណែក​កង់​រថយន្ត​វិញ​មាន​សភាព​ភ្លឺ​ចិញ្ចែងចិញ្ចាច រលើបរលោង​ដូចជា​កញ្ចក់​ឆ្លុះ​មុខ​អ៊ីចឹង ដែល​រចនា​ប័ទ្មនេះ គេ​យក​លំនាំ​តាម​រាជវាំង​វែកសៃ​។
ដោយឡែក​ការ​តុបតែង និង​រចនា​ផ្នែក​ខាង​ក្នុង​រថយន្ត​វិញ​គេ​បាន​បិទ​សន្លឹក​មាស​ចំនួន​២៧៨ បន្ទះ​ដោយ​ចំណាយ​កម្លាំង​ពលកម្ម​មនុស្ស​រយៈពេល​ដល់​ទៅ​១០០​ម៉ោង។
សម្រាប់​ការ គណនា​តម្លៃ បើ​មិន​ទាន់​គិត​ថ្លៃ​ពន្ធដារ តម្លៃ​ដើម​របស់​រថយន្ត​ម៉ាក Carlsson CS50 នេះ​លក់​ក្នុង​តម្លៃ​៥៤៦០០០​ដុល្លារ​។ ចំណែក​តម្លៃ​លក់​មាន​ជាប់​ពន្ធដារ​វិញ​នោះ​ជាពិសេស​ទីផ្សារ​នៅ​ប្រទេស​ចិន វា​អាច​ថ្លៃ​ដល់​ទៅ​៩៧១០០០​ដុល្លារ ឬ​ជាង​១​លាន​ដុល្លារ​ឯណោះ​។
រថយន្ត Carlsson CS50 នេះ​មាន​កម្លាំង​ម៉ាស៊ីន​មែរសឺដេស​បេនហ្ស៍ ដែរ​គឺ​ប្រភេទ twin-turbocharged 6.0 V12 និង​មាន​ជម្រើស​ម៉ាស៊ីន 4.7liter V8​ទៀត​ផង ទើប​អាច​ស៊ូ​នឹង​ទម្ងន់​មាស​ជាប់​នឹង​រថយន្ត​បាន​៕ PR


Read more...

Thursday, March 13, 2014

រថយន្ត Lexus RX450h ម៉ូដែលថ្មី ឆ្នាំ២០១៤ ទំនើប និងស្រស់ស្អាត ជាង រថយន្ត Lexus RX350

0 comments
ប្រភពពី camnews.com.kh : រថយន្ត Lexus RX450h ម៉ូដែលថ្មី ឆ្នាំ២០១៤ គឺជាប្រភេទរថយន្តប្រណិតចុងក្រោយ របស់រថយន្ត
Lexus ដែលមានរូបរាងស្រស់សង្ហា និង ទាក់ទាញបំផុត ជាងម៉ូដែលមុនៗ និង  ទទួលបានការគាំ
ទ្រយ៉ាងខ្លាំងពីអតិថិជន។
រថយន្ត Lexus RX450h ម៉ូដែលថ្មី ឆ្នាំ២០១៤ ត្រូវរចនាម៉ូដ និងតុបតែងឡើង  មានរូបរាងប្រហាក់
ប្រហែលគ្នាទៅនឹងរថយន្ត Lexus RX350។ ប៉ុន្តែ រថយន្ត Lexus RX450h ស្រស់ស្អាតនិងទំនើប
ជាង ដោយបានបំពាក់បន្ថែមជាមួយនឹងឧបករណ៍បច្ចេកវិទ្យាដ៏ទំនើបនៅខាងក្នុង។
ជាពិសេស រថយន្ត​ Lexus RX450h ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ មានម៉ាស៊ីន ៦  មានកម្លាំងម៉ាស៊ីន
ខ្លាំង ៣,៥ បំពាក់ប្រព័ន្ធ Hybrid ស៊ីសំាងតិច និង មានតម្លៃ ៤៦,៣១០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម



Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន