ប្រភពពី កោះសន្តិភាព
ខេត្តតាកែវ ៖ ចាប់តាំងពីខែឧសភា ២០១៤ រហូតដល់ថ្ងៃនេះសត្វជ្រូកក្រហមរបស់វៀតណាមត្រូវបានអាជ្ញាធរ និងជំនាញពាក់ព័ន្ធកំពុងឃុបឃិតគ្នានាំចូលមករាប់រយក្បាលក្នុងមួយថ្ងៃៗ រួចគេយកលេសថា ជាជ្រូកក្រុមហ៊ុន ហើយសកម្មភាពក្នុងការនាំសត្វជ្រូកក្រហមមកពីប្រទេសវៀតណាមនេះត្រូវបានឈ្មួញដឹកចែកចាយទៅកាប់សាច់នៅតាមទីសត្វឃាតនានាក្នុងខេត្ត និងមួយចំនួនទៀតដឹកយកទៅកាប់សាច់នៅភ្នំពេញ។
មន្ត្រីពេទ្យសត្វខេត្តបានឱ្យដឹងថា រាល់ថ្ងៃនេះមានក្រុមហ៊ុនមួយកំពុងតែនាំសត្វជ្រូករស់ចូលមកពីប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ដោយនៅក្នុងលិខិតអនុញ្ញាតនោះឱ្យនាំចូលសត្វជ្រូកក្រហមពីស្រុកយួន១ថ្ងៃ៥០ក្បាលសម្រាប់ក្នុងខេត្ត និងដឹកទៅភ្នំពេញ១០ក្បាល តែតាមពិតគេបាននាំចូលមករាប់រយក្បាលឯណោះក្នុង១ថ្ងៃ។
ទន្ទឹមនឹងការនាំជ្រូករស់ជ្រកក្រោមស្លាកក្រុមហ៊ុននោះមានឈ្មួញម្នាក់ទៀតឈ្មោះធួក កំពុងនាំសត្វជ្រូករស់ចូលមកយ៉ាងអនាធិបតេយ្យបំផុត ហើយការដែលឈ្មួញម្នាក់នេះអាចនាំសត្វជ្រូកក្រហមពីវៀតណាមចូលមកបានដោយសារមានការអនុញ្ញាតពីអាជ្ញាធរខេត្ត មិនតែប៉ុណ្ណោះគេនាំសត្វទារស់ចូលមកពីប្រទេសវៀតណាមតាមស្រុកអង្គរបុរី និងស្រុកបុរីជលសាផងដែរ៕
No comments:
Post a Comment