ភ្នំពេញ ៖ បុរសម្នាក់ត្រូវ បានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធ និងរឿងដកកាំភ្លើង បញ្ឆោត (គ្មានគ្រាប់ពិត) ភ្ជង់គម្រាម ទៅលើស្រី អ្នកលក់ងាវ ព្រោះតែរឿងជម្លោះពាក្យ សំដីបន្តិចបន្តួច ពេលតថ្លៃងាវ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង២៣និង២០នាទីយប់ ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅក្នុង តាមបណ្ដោយផ្លូវលេខ១៩៣ កែងផ្លូវលេខ២៩៨ សង្កាត់អូរឡាំពិក ខណ្ឌចំការមន ។
យោងតាមសំដីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រួបគេបានឈលក់ងាវ នៅចំណុចផ្សារ អូរឡាំពិក ភ្លាមនោះស្រាប់តែឃើញបុរសម្នាក់ បានដើរមកពីទិសខាងលិច ហើយខណៈមកដល់ ចំណុច កើតហេតុ ក៏បានស្រែជេរនារីរងគ្រោះនិងទះតុមួយដៃ ថែមទាំងដក់កាំភ្លើងមកគំរាម ធ្វើឲ្យផ្អើល ប្រជា ពលរដ្ឋនិង អ្នកលក់នៅជិតខាងរត់ជាន់ជើងគ្នា ហៅសមត្ថកិច្ចចុះ មកអន្តរាគមន៍ភ្លាមៗ។
នារីរងគ្រោះបានបន្តទៀតថា បុរសខាងលើនេះ តែងតែមកបង្ករឿង និងជេរប្រមាថនាងជាញឹកញាប់ តែនាងមិនរវីវវល់ទេ ព្រោះគិតថាគាត់ស្រវឹង ។
សមត្តកិច្ចបានបញ្ជាក់ថា បុរសដែលដក់កាំភ្លើង និងគំរាមនារីលក់ងាវខាងលើនេះ ឈ្មោះសូន សំអាង អាយុ៣៩ឆ្នាំ ជាសត្ថិសុខក្រុមហ៊ុន FTB ។
បច្ចុប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅសួរនាំនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល ទួលស្វាយព្រែទី១ រួចកសាងសុំណុំរឿង បញ្ជូនបន្តទៅកាន់អធិការដ្ឋាន ខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមផ្លូវ ច្បាប់ ៕
No comments:
Post a Comment