Friday, June 6, 2014

តុលាការ​ខេត្ត​កំពង់​ឆ្នាំង​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពី​បទ​ចែក​ចាយ​ថ្នាំ​ញៀន​​(មាន​វីដេ​អូ​ឃ្លីប)

0 comments
ខេត្ត​កំពង់​ឆ្នាំង​ ៖ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ត្រូវ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នា​គារ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ មិថុនា ២០១៤ បន្ទាប់​ពី​ត្រូវ​កម្លាំង​នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀនរបស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឃាត់​ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​អំឡុង​ខែមីនា ២០១៤ នៅ​សង្កាត់​ផ្សារ​ឆ្នាំង​។
លោក​គឹម រិទ្ធ​ នាយ​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ជន​សង្ស័យ​ខាង​លើ​នេះ​ឈ្មោះ​វ៉ាន់ ច័ន្ទ​សុភ័ក្រ​ អាយុ​២៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​កំពង់​អុស សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​។
លោក​ប្រធានការិយា​ល័យ​បាន​រំលឹក​ថា នៅ​ថ្ងៃ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ទី​១១ មីនា ២០១៤ កន្លង​ទៅ សមត្ថ​កិច្ច​ចាប់​បាន​ស្ត្រី​ម្នាក់​ឈ្មោះ​ត្រេន ដា អាយុ​ជាង​២០​ឆ្នាំ មាន​ទី​លំនៅ​រាជ​ធានី​ភ្នំពេញ​ រួម​ជាមួយ​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​ ដែល​ឈ្មោះ​នេះ​បាន​មក​ទំនាក់​ទំនង​ជាមួយ​ឈ្មោះ​វ៉ាន់ ច័ន្ទ​​សុភ័ក្រ​ដើម្បី​ចែក​ចាយ​ថ្នាំ​ញៀន ប៉ុន្តែ​ពេល​ចាប់​ស្ត្រី​នោះ​ គឺ​មិន​បាន​ចាប់​ឈ្មោះ​វ៉ាន់ ច័ន្ទ​សុភ័ក្រ​នោះ​ទេ ព្រោះ​គេច​ខ្លួន បន្ទាប់​មក​តុលាការ​បាន​ចេញ​ដីកា​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​ច្រើន​លើក តែ​ឈ្មោះ​នេះ​មិន​ព្រម​មក​បំភ្លឺ​តាម​ដីកា​ទើប​ឈាន​ដល់​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​តែ​ម្តង​៕


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន