Monday, June 21, 2010

0 comments
ការរៀនអានពាក្យខ្មែរ​​​ (How to read word khmer)


មនោសញ្ចេតនា អានថា : មាក់ នោ សាញ់ ចេ តាក់ ណា
បវេសនកាល អានថា : ប៉ាក់ វេ សាក់ ណាក់ កាល
ប្រារព្ធ អានថា : ប្រា រុប
គុណបការះ អានថា : គុន ណូប ប៉ាក់ កា រ៉ាក់
ពលករ អានថា : ពល់ លាក់ ក
មហិមា អានថា : មាក់ ហិ មា ឬ ម ហិ មា
រដ្ឋ អានថា : រាត់
អក្សរសាស្ត្រ អានថា : អាក់ ស សះ
វិទ្យាសាស្រ្ត អានថា : វិ ទ្យា សះ
បច្ចេកទេស អានថា : បាច់ ចេក កាក់ ទេស
ឧបសគ្គ អានថា : អុប ប៉ាក់ សាក់
សមត្ថភាព អានថា : សាក់ ម៉ាត់ ថាក់ ភាប
សីលធម៌ អានថា : សី ឡាក់ ធម៌
ទេពកោសល្យ អានថា : ទេប កោ សល់
កវីនិព្ធន អានថា : កាក់ វី និ ពន់
គណនា អានថា : គាក់ នាក់ នា
អាថ៌កំបាំង អានថា : អាត កំ បាំង
សករាជ អានថា : សាក់ កាក់ រ៉ាច់
មិត្តភក្តិ អានថា : មិត​ ភាក់
សុចរិត អានថា : សុច ចាក់ រិត
សតិអារម្មណ៏ អានថា : សាក់ តិ អា រ៉ំ
សន្តាន អានថា : សន់ ដាន
សន្តោស ​ អានថា : សន់ ដោស
អធ្យស្រ័យ អានថា : អាត់ ធ្យា ស្រៃ
សេដ្ឋកិច្ច អានថា : សេត ថាក់ កិច
ឪវាទ អានថា : អោ វ៉ាត
សកម្ម អានថា : សាក់ កាំ
ភូមិសាស្ត្រ អានថា :​ ភូម មិ សាស់
សាវតារ អានថា :​ សា វ៉ាក់ ដា
វប្បធម៌ អានថា : វ៉ាប់ ប៉ាក់ ធ័រ
រចនា អានថា : រ៉ាច់ ចាក់ ណា
ប្រពៃណី អានថា : ប្រ ពៃ នី
កិត្តិសព្ទ អានថា : កិត តិ សាប់
សក្តិភូមិ អានថា : សាក់ ក្តិ ភូម
វីវបុរស អានថា : វី រាក់ បុ រ៉ស់
ប្រសាសន៏ អានថា : ប្រ សះ
សន្យា អានថា : សន់ យ៉ា
បរិហារ អានថា : ប​ រិ ហា
ប្រចក្ស អានថា : ប្រ ចាក់
សុខដុមរមនា អានថា : សុក ចាក់ ដុំ រំ ម៉ាក់ នា
បរិយាកាស អានថា : ប៉ាក់ រិ ​យ៉ា កាស
សុភមង្គល អានថា : សុ ភាក់ មង់ គល់
កាលះទេសះ អានថា : កា ឡាក់ ទេ សាក់
មហន្តរាយ អានថា : មាត់ ហន់ តាក់ រ៉ាយ
មនសិការ អានថា : មាក់ នាក់ សិ កា
វស្សា អានថា : វ័ស សា
វិស្សមកាល អានថា : វិស សាក់ ម៉ាក់ កាល
ស្ថាបនា អានថា : ស្ថា ប៉ះ ណា
គុណវិបត្តិ អា​នថា : គុន វិ បាត់
ប្រយ័ត្ន អានថា : ប្រ យ៉ាត់
ទិព្វ អានថា : ទិប
ប្រតិស្ឋាន អានថា : ប្រ ដិស ស្ឋាន
អច្ឆរិយវត្ថុ អានថា : អាច់ ឆាក់ រិ យាក់ វាត់ ថុ
និម្មិតរូប អានថា : និ មិត តាក់ រូប
ពាហនះ អានថា : ពា ហាក់ ណាក់
លទ្ធភាព អានថា : ឡាត់ ផាក់ ភាប
ធម្មជាតិ អានថា : ធម័ មាក់ ជាត
និរតី អានថា : និ រាក់ ដី
អាជីវកម្ម អា ជី វាក់ កាំ



No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន