Rotha Company
 
Showing posts with label Olumpic. Show all posts
Showing posts with label Olumpic. Show all posts

Thursday, June 13, 2013

សម្តេច​តេជោ ហ៊ុន សែន បាន​​អញ្ជើញជា​អធិបតី​​សម្ពោធ​ទី​ស្នាក់​ការ​​ថ្មីគណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​​កម្ពុជានៅ​ព្រឹកនេះ

0 comments
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាបាន​​អញ្ជើញជា​អធិបតី​ដ៏​ខ្ពង់​​ ខ្ពស់​​​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវទី​ ស្នាក់​ការ​​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​​កម្ពុជា ​​​ដែល​ទើប​ស្ថាបនា​រួច​ថ្មីៗ​បែប​ទំនើប​​នៅ​ព្រឹកថ្ងៃទី​១៣ មិថុនា ២០១៣ ដែលមានទីតាំង​ស្ថិត​នៅ​ខាងកើត​ពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិក ក្បែរ​​រង្វង់​មូល​វត្ត​សំពៅ​មាស ​រាជធានីភ្នំពេញ ។
ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ ជាន់ខ្ពស់រាជរដ្ឋា​ភិបាល​ សមាជិក សមាជិកា ​រដ្ឋសភា ព្រឹទ្ធសភា តំ​ណាង​ស្ថាន​ទូ​ត​នានា​ប្រចាំ​កម្ពុជា ដៃគូ​អភិ​វឌ្ឍន៏ មន្ត្រី​អ្នក​មុខ​អ្នក​ការផ្នែក​កីឡា និង​ក្រុម​កីឡាករ​ជាច្រើន​នាក់ ។ ទីស្នាក់​ការ​ថ្មីនេះដែរ គឺជា​អំណោយ​ដ៏​ថ្លៃថ្លារបស់​​រាជ​រដ្ឋាភិបាលកម្ពុជា ជា​ការ​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ផ្នែក​កីឡា​ឱ្យ​កាន់​តែ​មានភាព​រីកចម្រើន​ខ្លាំ​ងក្លា​ ។
សូម​បញ្ជាក់ថា រោង​ធំ​នៃ​ពិធី​សម្ពោធ​នេះ​ចាប់​ផ្តើម​ធ្វើ​រយៈ​ពេល​២ថ្ងៃ​មកហើយ គឺ​រង់​ចាំ​វត្ត​មាន​អញ្ជើញ​ដល់​របស់​សម្តេច​តេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ ៕
ប្រភពពី   កោះសន្តិភាព






Read more...

Wednesday, June 12, 2013

NOCC នឹងបើកសម្ភោធ ទីស្នាក់ការថ្មី នៅថ្ងៃទី ១៣ មិថុនា ស្អែកនេះ

0 comments
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ ស្អែកនេះ ទីស្នាក់ការថ្មី គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា
(NOCC) នឹងធ្វើការសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។
ទីស្នាក់ការ NOCC ថ្មី មានទីតាំងស្ថិតនៅខាងកើតពហុកីឡាដ្ឋានជាតិ ឬក្បែររង្វង់មូលវត្ត
សំពៅមាស ដែលទើបនឹងបញ្ចប់ការសាងសង់ ខណ:ទីស្នាក់ការចាស់ស្ថិតនៅអគារលេខ១
ផ្លូវលេខ ២៧៦ សង្កាត់ បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីស្នាក់ការថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងជាសមិទ្ធិផលប្រវត្តិសាស្ត្រថ្មីមួយ ក្នុងវិស័យកីឡានៅ
កម្ពុជា ខណ:អង្គការសង្គមកីឡានៅកម្ពុជាមួយនេះមិនធ្លាប់មានពីមុនមក វាមានទីតាំងធំទូលាយ
និងទំនើប​ ហើយវាមានលក្ខណ:ទំនើប និងធំជាងទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិក នៃ
ប្រទេសមួយ ចំនួនក្នុងតំបន់ ឬទ្វីបអាស៊ីក៏ថាបាន។
ទន្ទឺមនឹងនោះ គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានការចូលរួមសហការជាដៃគូរ ពីបណ្តា
ក្រុមហ៊ុនធំៗមួយចំនួនផងដែរ រួមមានៈ ណាហ្គាវើល (Nagaworld), ស្រាបៀរ អង្គរ (Angkor
Beer), បណ្ណាគារ សន្តិភាព (Peace Book Centre), ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណេត មេគង្គ
ណិត (MekongNet) និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រាស់ប្រាស់នូវសមិទ្ធិផលដ៏ថ្មីស្រឡាង នៃទីស្នាក់ការគណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជា នៅថ្ងៃស្អែកនេះ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងពិធី
សម្ពោធទាំង​អស់​អាច​ប្រើប្រាស់ អ៊ីនធើណិត Wi-Fi ដោយសេរីដែលឧបត្ថម្ភដោយក្រុមហ៊ុន
មេគង្គណិត។
ក្រុមហ៊ុនមេគង្គណិត បានបំពាក់នូវឧបករណ៍អ៊ីនធើណិត Wi-Fi នៅក្នុងសាល នៃទីស្នាក់ការ
គណៈ​គម្មាធិការជាតិអូឡាំពិកទាំងមូល ក្នុងការជួយសម្រួលដល់ការប្រើប្រាស់អ៊ីនធើណិត
ដល់ភ្ញៀវជាតិ​ និងអន្តរជាតិទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងប្រើប្រាស់អ៊ីនធើណិត
ដោយមិន​មានភាពរអាក់រអួល៕  Camnews.com.kh

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន