Wednesday, June 12, 2013

NOCC នឹងបើកសម្ភោធ ទីស្នាក់ការថ្មី នៅថ្ងៃទី ១៣ មិថុនា ស្អែកនេះ

0 comments
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ ស្អែកនេះ ទីស្នាក់ការថ្មី គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា
(NOCC) នឹងធ្វើការសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។
ទីស្នាក់ការ NOCC ថ្មី មានទីតាំងស្ថិតនៅខាងកើតពហុកីឡាដ្ឋានជាតិ ឬក្បែររង្វង់មូលវត្ត
សំពៅមាស ដែលទើបនឹងបញ្ចប់ការសាងសង់ ខណ:ទីស្នាក់ការចាស់ស្ថិតនៅអគារលេខ១
ផ្លូវលេខ ២៧៦ សង្កាត់ បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីស្នាក់ការថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងជាសមិទ្ធិផលប្រវត្តិសាស្ត្រថ្មីមួយ ក្នុងវិស័យកីឡានៅ
កម្ពុជា ខណ:អង្គការសង្គមកីឡានៅកម្ពុជាមួយនេះមិនធ្លាប់មានពីមុនមក វាមានទីតាំងធំទូលាយ
និងទំនើប​ ហើយវាមានលក្ខណ:ទំនើប និងធំជាងទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិក នៃ
ប្រទេសមួយ ចំនួនក្នុងតំបន់ ឬទ្វីបអាស៊ីក៏ថាបាន។
ទន្ទឺមនឹងនោះ គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានការចូលរួមសហការជាដៃគូរ ពីបណ្តា
ក្រុមហ៊ុនធំៗមួយចំនួនផងដែរ រួមមានៈ ណាហ្គាវើល (Nagaworld), ស្រាបៀរ អង្គរ (Angkor
Beer), បណ្ណាគារ សន្តិភាព (Peace Book Centre), ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណេត មេគង្គ
ណិត (MekongNet) និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រាស់ប្រាស់នូវសមិទ្ធិផលដ៏ថ្មីស្រឡាង នៃទីស្នាក់ការគណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជា នៅថ្ងៃស្អែកនេះ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលចូលរួមក្នុងពិធី
សម្ពោធទាំង​អស់​អាច​ប្រើប្រាស់ អ៊ីនធើណិត Wi-Fi ដោយសេរីដែលឧបត្ថម្ភដោយក្រុមហ៊ុន
មេគង្គណិត។
ក្រុមហ៊ុនមេគង្គណិត បានបំពាក់នូវឧបករណ៍អ៊ីនធើណិត Wi-Fi នៅក្នុងសាល នៃទីស្នាក់ការ
គណៈ​គម្មាធិការជាតិអូឡាំពិកទាំងមូល ក្នុងការជួយសម្រួលដល់ការប្រើប្រាស់អ៊ីនធើណិត
ដល់ភ្ញៀវជាតិ​ និងអន្តរជាតិទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងប្រើប្រាស់អ៊ីនធើណិត
ដោយមិន​មានភាពរអាក់រអួល៕  Camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន