Tuesday, June 11, 2013

ឌួង ហ្សូរីដា ជោគជ័យ​ការងារ​សិល្បៈ តែ​មុខ​ជំនួញ​ត្រូវ​ឡុង​ចុង

0 comments
ពិធីការីនីដែលមានប្រជាប្រិយភាព ក្នុងស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ និង ប្រធានក្រុមតារា
បង្ហាញ ម៉ូដខេមបូឌា ស៊ូភើម៉ូឌែល ឌួង ហ្សូរីដា ត្រូវបានគេ មើលឃើញថា កំពុងតែដឹកនាំ ក្រុម
បង្ហាញម៉ូដ ទទួលការគាំទ្រខ្លាំងពី សំណាក់បណ្ដាក្រុមហ៊ុននានាជាច្រើន ដោយសារសម្បូរទៅ
ដោយតារាសម្ដែងល្បី និងសម្រស់ស្រស់សោភា គួរឲ្យចង់គយគន់ ។
ការងារសិល្បៈនាងពិតជា រីកចំរើនច្រើនគួរឲ្យ កត់សម្គាល់ នេះបង្ហាញឲ្យឃើញថា នាងជាថ្នាក់
ដឹកនាំ មួយរូបដែលមាន សមត្ថភាពខ្ពស់ ។ បើចាំមិនខុសទេ កាលពីប៉ុន្មានឆ្នាំមុន នាងបានបើក
ហាងកាត់ដេរមួយ ដែលមានម្ដាយជាអ្នកគ្រប់គ្រងដែល មានឈ្មោះថា ដាម៉ាណា កាត់ដេរដែល
ឈ្មោះ ហាងគឺជាការរួមបញ្ចូល គ្នានៅឈ្មោះបងប្អូន នាងទាំងបីបញ្ចូលគ្នា ។
ដោយសារមុខរបរនេះ ហាក់កាក់កបនាង ក៏បន្តបើកជា ហាងលក់សំលៀកបំពាក់ បែបស៊ីវិល័យ
បន្ថែមទៀតគឺ ហ្សូហ្វេសសិន នៅតាមបណ្ដោយ ផ្លូវកម្ពុជាក្រោម ហើយនាងក៏បន្ថែមមួយ សាខា
ទៀតនៅផ្សាចាស់ ។ យ៉ាងណាក៏ដោយ ការចាប់យកអាជីវកម្មច្រើន ក្នុងពេលតែមួយនេះ ហាក់
ដូចជាមិនអាច ទៅរួមដោយនាងក៏ បានបិទហាងនៅ ផ្សារចាស់ចោល ព្រោះគ្មានអ្នក មើលការ
ខុសត្រូវ ។
លើសពីនេះស្រាប់តែ ថ្មីកន្លងទៅនេះ មេជាងដែលធ្លាប់តែធ្វើឲ្យ ហាងនាងល្បីល្បាញ ដែលគេ
ស្គាល់ថាឈ្មោះស្នា បានដាក់មេប្រូចរត់ចោល ឌួង ហ្សូរីដា ទៅធ្វើជាមេជាងនៅ ហាងកាត់សំ
លៀកបំពាក់ខ្មែរ ឌីហ្សាញដែលគេស្គាល់ថា ជាហាងថ្មីតែ ល្បីល្បាញខ្លាំង ក្នុងអាជីវកម្ម ម៉ូដសំ
លៀកបំពាក់ ។ ដោយាសាតែក្ដៅក្រហាយ មិនអស់ចិត្តនឹង ការចាកចេញ គ្មានហេតុផលរបស់
មេការរូបនោះ ឌួង ហ្សូរីដា ក៏បង្ហោះពាក្យសម្ដី មួយចំនួនធ្វើឲ្យប៉ះពាល់គ្នា ឈានទៅរកការប្ដឹង
ប្ដល់ ឡើងតុលាការទៀតផង ។ ការជួបហេតុការណ៍នេះ ធ្វើឲ្យនាងល្វីង មុខមិនតិចទេ ព្រោះ
បាត់បង់មេជាង ក៏ចំណានម្នាក់ហើយ ថែមទាំងគេប្ដឹងទៀត ។
មិនយូរប៉ុន្មានហាងហ្សូហ្វេសិន នៅតាមផ្លូវកម្ពុជាក្រោមរបស់ ឌួង ហ្សូរីដា ក៏ត្រូវបិទទ្វារមួយ
ទៀត រួចក៏ក្លាយជាហាង លក់កុំព្យូទ័រទៅវិញ ដែលកាន់តែបញ្ជាក់ថា នាងកំពុងតែបរាជ័យមុខ
ជំនួញគួរឲ្យសោកស្ដាយ ។ ចំនែកឯរឿងស្នេហាវិញនាង ហាក់ស្ងប់ស្ងាត់យ៉ាង ចម្លែកខណះ
ដែលនាងមិន ដែលបានបង្ហាញមុខ បុរសម្នាក់ណាជា គូស្នេហ៍នាងឡើយ ក្រៅពីនាងចូលចិត្ត
បង្ហើបត្រឹមលក្ខណៈសម្បត្តិ ខាងក្រៅនឹងមុខ ដំណែងតិចតួច ថាធ្វើអីនៅឯណា ។
ឌួង ហ្សូរីដា មិនអាចទាក់ទងបំភ្លឺរឿង ដួលរំលំមុខរបរព្រមៗ គ្នានេះបានទេ ខណះដែលពេល
ជំនួប ជាមួយបណ្ដាញសារ នៅក្នុងកម្មវិធីរបស់ អ្នកសិល្បះនានា នាងបានដើរគេចចេ ញមិន
ព្រមឲ្យថតរូប ឬបទសម្ភាសន៍ អ្វីទាំងអស់ ។
គេក៏កត់សំគាល់ឃើញថា នាងហាក់បាក់ស្រុត រូបសម្រស់មិនតិចទេ គឺធាត់ឡើងគីឡូប្លែកហើយ
ពេលខ្លះ នាងតុបតែងមុខប្លែកៗ ជួនកាលចិញ្ចើម នាងម្ខាងមូល ម្ខាងជ្រុង ដែលមើលទៅនាង
ហាក់ គ្មានអារម្មណ៍ក្នុងខ្លួនសោះ ៕




ប្រភពពី     camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន