Thursday, June 20, 2013

សិចល្អទាក់ទងនឹង អារម្មណ៍ និងពេលវេលា

0 comments
កិច្ចការសិច របស់គូស្នេហ៍ នីមួយៗ គឺវាមានពាក់ព័ន្ធ នឹងអារម្មណ៍ និងពេលវេលាផងដែរ ដែលយើងមិនអាច មើលរំលង បានឡើយ ។ ព្រោះថា ប្រសិនបើ ភាគីមួយ មានចំណង់ តែភាគីមួយទៀត បែរជាគ្មានអារម្មណ៍ នោះគឺការងារ សិចរបស់អ្នក ទាំង២ប្រាកដ ជាជួបភាពបរាជ័យ ដោយចៀសមិនផុត ។
អារម្មណ៍ដែលមិនត្រូវ គ្នាក្នុងខណៈពេល ត្រូវការរួមភេទគឺជាបញ្ហា មួយកំពុងកើតមានច្រើន បំផុតនៅក្នុងសង្គម បច្ចុប្បន្ននេះ រហូតដល់ពេលខ្លះក៏ ត្រូវបានគេចាត់ទុកថា ជារឿងធម្មតាព្រោះតែ រវាងមនុស្ស២នាក់ មានអារម្មណ៍មិនត្រូវ គ្នាមានគំនិត ផ្សេងគ្នា ធ្វើការផ្សេងគ្នាចូលចិត្ដការងារ កំប៉ិកកំប៉ុក ផ្សេងគ្នា មានវ័យផ្សេងគ្នាមាន វប្បធម៌ផ្សេងគ្នា ។ ដូច្នោះហើយ ទើបធ្វើឱ្យអារម្មណ៍ផ្លូវ ភេទមិនអាចដំណើរការទៅរលូនបាន ។ ប្រសិនបើគូស្នេហ៍ណាមួយកំពុងប្រឈម នឹង បញ្ហាដូចបានរៀបរាប់មកខាងលើនេះ គួរសាក ល្បងដោះស្រាយបញ្ហាតាមការណែនាំដូចខាង ក្រោមនេះ ៖
-ស្វែងរកពេលវេលាណាមួយដែលប្រ ហាក់ប្រហែលគ្នា ៖ ប្រសិនបើមានពេលវេលា ប្រហាក់ប្រហែលគ្នានោះ បញ្ហារឿងតម្រូវការ ផ្លូវភេទដែលមិនស្របគ្នា នឹងត្រូវបានកាត់បន្ថយចុះ ។ អ្នកអាចចេញទៅហាត់ប្រាណជាមួយ ស្វាមី ឬអាចបំបែរពេលវេលាដែលស្វាមីចេញទៅហាត់ប្រាណ អ្នកទៅធ្វើអ្វីមួយដែលខ្លួនឯងមានចំណូលចិត្ដដូចជាធ្វើ កិច្ចការផ្ទះ វាយស៊ី ហែលទឹក ឬចូលក្លឹបហាត់ប្រាណ។ល។ បន្ទាប់ពីទទួលទានអាហារហើយត្រូវចូលគេងក្នុងពេល វេលាមួយស្របគ្នាជាមួយនឹងស្វាមី ។
-មើលថែទាំសុខភាពរាងកាយខ្លួនឯងឱ្យ មាំមួន ៖ ដូចជាយកចិត្ដទុកដាក់ លើអាហារ ទទួលទានសម្រាកឱ្យបាន គ្រប់គ្រាន់ និងត្រូវហាត់ប្រាណ ជាពិសេសរក្សាទម្ងន់ខ្លួន ឱ្យនៅសម ល្មមក្នុងកម្រិត មួយជាមាត្រដ្ឋាន ។ ក្រៅពីនេះ ក៏ នៅមានការថែ ទាំសុខភាព សាច់ដុំឱ្យរឹងមាំ និង រស់រវើកអាចធ្វើការងារផ្សេងៗ  បានដោយគ្មាន ក្ដីបារម្ភផងដែរ ។ អ្នកតោងចាំទុកថា រាងកាយមាំមួន វាជួយធ្វើឱ្យអារម្មណ៍ផ្លូវភេទបាននឹងន៎ អាចទទួលយកការងារសិចបានគ្រប់ ពេល វេលាទាំងអស់ ។
-ថែទាំសុខភាពផ្លូវចិត្ដខ្លួនឯងឱ្យល្អជានិច្ច ៖ ស្វែងរកវិធីកាត់បន្ថយអារម្មណ៍ ធុញថប់តប់ ប្រមល់ ។ នោះក៏ព្រោះថា បុរស និងស្ដ្រី គឺស្ដ្រីងាយប្រឈមនឹងអារម្មណ៍ឆាប់តប់ប្រមល់ជាង បុរស ព្រោះនាងត្រូវរងនឹងកិច្ចការផ្ទះ បន្ទុក គ្រួសារ សេដ្ឋកិច្ចទំនាក់ទំនង រវាងមិត្ដភ័ក្ដិ បង ប្អូន កូនចៅ។ល។ ដែលទាំងអស់នេះអាចជះឥទ្ធិ ពលធ្វើឱ្យអារម្មណ៍ភេទរបស់ នាងស្រកស្រុតចុះ ដោយសារតែក្ដីតប់ប្រមល់ ទាំងអស់នេះជាដើម ចម ។
-ទំនាក់ទំនង ការចរចា ការព្រមព្រៀង គ្នាជាមួយស្វាមីថាដល់ពេលវេលាស័ក្ដិសមនឹង រួមភេទ ៖ អ្នកទាំង ពីរភាគីណា មួយក៏ដោយមិនគួរនិយាយ រឿងនេះក្នុងផ្លូវអវិជ្ជមាន ក្នុងពេលគេគ្មាន ពេលវេលាផ្ដល់ឱ្យ ។ តែផ្ទុយទៅវិញ គួរនិយាយក្នុងផ្លូវល្អ ដូចជាការសរសើរពីការហាត់ ប្រាណរបស់គេ ដែលជួយឱ្យ គេងលក់បានស្កប់ស្កល់ ជួយឱ្យមានសុខ ភាពល្អ ជាពិសេសជួយឱ្យ ការងារនៅលើគ្រែកាន់តែ មានប្រសិទ្ធភាពគួរ ឱ្យជាប់ចិត្ដជំនួសវិញ ។
ជាការពិតកិច្ចការនៅលើគ្រែកាន់តែមាន ប្រសិទ្ធភាពខ្លាំងទៀត ប្រសិនបើអ្នកទាំង២មានអារម្មណ៍ និងពេលវេលា ត្រូវគ្នាទៀតនោះ ជឿជាក់ថា ក្នុងរាត្រីនោះនឹងធ្វើឱ្យអ្នកទាំង២ដិត ជាប់ក្នុងអារម្មណ៍នៃ រសជាតិដែលបានប្រគល់ឱ្យគ្នា ទៅវិញទៅមកជាក់ជាមិនខាន ។
តែទោះយ៉ាងណាក្ដីកុំភ្លេចសាងអារម្មណ៍រ៉ូម៉េនទិកមុនពេល ដល់វេលាសិច ដោយប្រើពាក្យផ្អែមល្ហែម ដល់គ្នាទៅវិញទៅ មកជ្រើសរើស អាហារដែលខ្លួនឯង មានចំណូលចិត្ដដូចគ្នា ។ កុំភ្លេចថា សិចដែលល្អតោងផ្ដើម ចេញពីក្រៅបន្ទប់ទុកដូច ជាការកម្ដៅ គ្រឿងម៉ាស៊ីន ជាមុនផងដែរ ។ lookingtoday.com
www.lookingtoday.com

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន