Thursday, June 6, 2013

លេចចេញរូបភាពថត Nokia EOS កាមេរ៉ា 41 MP គ្រប់ជ្រុងទាំងអស់

0 comments
Nokia EOS គឺជាស្មាតហ្វូនមួយ ក្នុងចំណោមស្មាតហ្វូនមួយចំនួនទៀត ដែលកំពុងត្រូវបានអ្នក
ប្រើប្រាស់ចាប់អារម្មណ៍ច្រើន និងទន្ទឹងរង់ចាំ នៃការបង្ហាញខ្លួនរបស់វា ក្នុងពេលបច្ចុប្បន្ននេះ។
ជាក់ស្តែង ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ នៅតែរក្សាអាថ៌កំបាំង បានយ៉ាងល្អ ស្តីពីស្មាតហ្វូននេះ។
កាលពីថ្ងៃម្សិលមិញ យើងបានឃើញ រូបភាពចចាមអារាមជាលើកដំបូង ដោយបានបង្ហាញឲ្យ
ឃើញ ទាំងផ្នែកខាងមុខ និងខាងក្រោយ នៃស្មាតហ្វូន Nokia EOS។

ថ្មីៗនេះ គេហទំព័រ GSMarena និង WPCentral បានបង្ហាញបន្ថែមនូវរូបភាពមួយចំនួន ដែល
បានថតគ្រប់ជ្រុងរបស់ Nokia EOS។ បណ្តារូបភាពដែលលេចចេញនេះ បានឲ្យឃើញថា
Nokia EOS នឹងត្រូវបានបំពាក់នូវ Sensor Pureview និងអំពូល flash xenon ដែលមានកំរិត
ភ្លឺច្បាស់ ជាងច្រើនដង បើប្រៀបជាមួយអំពូល LED flash ធម្មតា។
និយាយពីរូបសណ្ឋាន Nokia EOS នឹងបំពាក់កាមេរ៉ា camera 41MP មេម៉ូរីក្នុងទំហំ 32GB (មិន
អាចបន្ថែមមេម៉ូរីក្រៅបានឡើយ) អេក្រង់ OLED កំរិតពន្លឺ 768 x 1280 pixel, ប្រព័ន្ធប្រតិបត្តិការ
Window Phone 8 សំបកធ្វើពី polycarbonate កម្រាស់ស្តើងជាង 1mm បើប្រៀបជាមួយ Lumia
920 និងមាន Version ពណ៌លឿង ផងដែរ។
ខាងក្រោមនេះ គឺជារូបភាពចចាមអារាមមួយចំនួន ស្តីពី Nokia EOS ទស្សនាដូចតទៅ៖





ប្រភពពី  camnews.com.kh

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន