Thursday, August 18, 2011

សម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស

0 comments
សម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស ព្រះសង្ឃរាជ គណៈមហានិកាយ ព‌​.ស​​ ២៤៣៤​ គ.ស ១៩៩១


ព្រះអង្គប្រសូត នៅថ្ងៃព្រហស្សតិ៏ ១រោច ខែបុស្ស ចត្វាស័ក ព.ស ២៤៧៦ ត្រូវនឹងថ្ងៃទី១២ ខែមករា នៅភូមិត្រពាំងចក ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។ មាតា នាម ប៉ិច អាត់ បិតានាម ទេព ឈិត
ព្រះជន្មាយុបាន ១០ឆ្នាំ នៅឆ្នាំម្សាញ់ ត្រីស័ក ព​.ស ២៤៨៥ គ.ស ១៩៤១ ព្រះមាតាបិតា បាននាំកុមារ ទេព វង្ស អោយទៅនៅវត្តរាជបូព៌​ដើម្បីរៀនអក្សរ លេខនពន្ត ក្រោមការគ្រប់ គ្រងរបស់ព្រះគ្រូ សមុហ៍គណ ហ៊ីង ម៉ៅ ចៅអធិការវត្តរាជបូព៌។
ព្រះជន្មាយុបាន ១៦ឆ្នាំ នៅឆ្នាំកុរ នព្វស័ក ព.ស ២៤៩១ គ.ស ១៩៤៧ បានបូសជាសាមណេរនៅក្នុងសំនាក់ព្រះគ្រូ សមុហ៍ណព្រះគ្រូចៅអធិការវត្តរាជបូព៌ ជាព្រះឧបជ្ឈាយ៍។
ការបួសជាសាមណេរបានត្រឹមតែ៩ខែទេ សូមលាចាកសិក្ខាបទ មករកស៊ីចិញ្ជឹមព្រះមាតាវិញ។
ព្រះជន្នាយុបាន ២១វស្សា នៅឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ គ.ស ១៩៥២ បានទៅបំពេញឧបសម្បទា​ នៅក្នុងសំណាក់ព្រះគ្រូសមុហ៍គណ ហ៊ីង ម៉ៅ ជាព្រះឧបជ្ឈាយ៍នៅក្នុងពុទ្ធសីមាវត្តរាជបូព៌។
ព្រះជន្មាយុបាន ២៥វស្សា នៅឆ្នាំវក ព.ស ២៥០០ គ.ស ១៩៥៦ ព្រះគ្រូសមុហ៍គណ ហ៊ីង ម៉ៅ​ បានតែងតាំងភិក្ខុ ទេព​វង្ស អោយធ្វើជាគ្រូសូត្រជំនួយការ។
ព្រះជន្មាយុបនា ៤៨វស្សា នៅពេពប្រជាពលរដ្ឋខ្មែរ បានរួចផុតពីរបប ប៊ុល ពត ព្រះបាននិមន្តមកបួសឡើងវិញ នៅថ្ងៃ ១៣រោច​ ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស ២៥២៣ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា គ.ស ១៩៧៩។ ពេលបូសរួច ព្រះឧបជ្ឈាយ៍ បានប្រកាសនៅក្នុងជំនុំសង្ឃថា ភិក្ខុ ទេព វង្ស អោយឡើងឋានន្តរស័ក្តិជា​ព្រះគ្រូវិន័យធរ។
ព្រះជន្មាយុបាន ៦០វស្សា ព្រះអង្គបានទទួលសមណស័ក្តិជា សម្តេចព្រះមហា សុមេធាធិបតី ព្រះសង្ឃនាយក គណះមហានិកាយ នៅថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំមមែ ត្រីស័ក ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី ៨ វិច្ចកា គ.ស ១៩៩១។
នៅក្នុងព្រះជន្មាយុ ៦០វស្សានេះដែរ ព្រះអង្គបានទទួលសមណជា សម្តេតព្រះមហាសុមេធាធិបតីព្រះសង្ឃរាជគណះ មហានិកាយ នៅថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំមមែ ត្រីស័ក ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី ១៥ វិច្ចិកា គ.ស ១៩៩១។

ដកស្រង់ចេញពីសៀវភៅ ព្រះរាជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ
គណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ
រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា
ចៅអធិការស្តីទីវត្ត អង្គប្រិយសិរីមានជ័យ

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន