Saturday, January 7, 2012

មេដឹកនាំខ្មែរក្រហម

0 comments
មេដឹកនាំខ្មែរក្រហម

(មេដឹកនាំខ្មែរក្រហមឈ្មោះប៉ុលពតហៅសាឡុត ស)
(ថ្ងៃខែឆ្នាំកំណើត ឧសភា ១៩ ១៩២៥ នៅក្នុងភូមិព្រែក ស្បូវ ខេត្តកំពង់ធំ- ស្លាប់ មេសា ១៥ ១៩៩៨)
(ជាមេដឹកនាំប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩)
(សម្លាប់ប្រជាជនខ្មែរពី ៧៥០,០០០ទៅ ៣,000,000)
(លោកប៉ុលពតជាកូនខ្មែរកាត់ចិន)
(លោកប៉ុលពតបានក្លាយជាមេដឹកនាំប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ ១៩៧៥)
(នៅក្នុងឆ្នាំ ១៩៧៩ បន្ទាប់ពមានភាបច្របូកច្របល់របស់ប្រជាជនកម្ពុជានិងមានសង្គ្រាមជា​ មួយទាហានវៀតណាម
គាត់បានគេចខ្លួនចូលទៅក្នុងព្រៃត្បាតទិសនិរតីនៃប្រទេសកម្ពុជា)
(គាត់ស្លាប់នៅក្នុងឆ្នាំ ១៩៩៨ នៅក្រោមផ្ទះតាម៉ុក ដែលចាប់ខ្លួនដោយតាម៉ុក)
(បន្ទាប់ពីបញ្ចាប់សិក្សានៅសាលាបច្ចេកទេសនៅឬស្សីកែវភាគខាងជើង ទីក្រុងភ្នំពេញលោកបានទទួលអាហាររូបករណ៍នៅប្រទេស
បារាំងសិក្សាអំពីប្រព័ន្ធអេឡិចត្រូនិចវិទ្យុពីឆ្នាំ ១៩៤៩ ដល់ ១៩៥៣ហើយត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ១៩៥៣)
(កាន់កាប់ទីក្រុងភ្នំពេញក្នុងខែមេសា ១៧ ១៩៧៥ ហើយបានក្លាយជាមេដឹកនាំគណបក្សកុម្មុយនីស្ត)។



តាម៉ុក

(តាម៉ុកជាមេដឹកនាំដ៏សំខាន់មួយរូបនៅក្នុងសម័យខ្មែរក្រហម)

(ទីកន្លែងកំណើតនៅខេត្តតាកែវនិងស្លាប់នៅទីក្រុងភ្នំពេញ)

(គាត់បានសាងផ្នូសជាព្រះសង្ឃនៅក្នុងសតវត្សទី ៣០ ប៉ុន្តែបាន​លាសិក្ខាបទនៅអាយុ ១៦ព្រះវស្សា)

(នៅក្នុងសតវត្សរ៏ទី ៦០តាម៉ុក មានមុខងារជាអ្នកកាន់ការទូទៅនិងមេដឹកនាំក្រុមខ្មែរក្រហមហើយក៏ ជាសមាជិក្រុមប្រឹក្សាភិបាល

នៃក្រុមប្រឹក្សាកណ្តាលនៃរបរខ្មែរក្រហម​ផងដែរ)

(បន្ទាប់ពីដួលរលំនូវរបរខ្មែរក្រហម ក្នុងឆ្នាំ ១៩៧៩ តាម៉ុក នៅតែមានអំណាចនៅឡើយដែលគ្រប់គ្រងភាគខាងជើង នៃប្រទេសកម្ពុជា នៃតំបន់ទឹកដីខ្មែរក្រហមនៅភូមិគ្រឹះរបស់គាត់នៅ អង្លុងវែង នៅតាមបណ្តោយជើងភ្នំដងរែក មានប្រជាជនខ្មែរចំនួនពី ៣ ០០០ ទៅ

៥០០០នាក់ ដែលស្មោះត្រង់នឹងប៉ុល ពត គ្រប់គ្រងដោយ តាម៉ុក)។


លោកអៀងសារី​

(លោកអៀងសារី​ ជាអនុប្រធានមេដឹកនាំខ្មែរក្រហមបន្ទាប់ពីលោកប៉ុលពតនិងជាទេសរដ្នមន្តី្រការបរទេសចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩)

(ថ្ងៃខែឆ្នាំកំណើតតុលា ២៤ ១៩២៤ នៅក្នុងភូមិចៅថាញ់ ខេត្តត្រាវិញភាគខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃនៅរស់)

(ថ្ងៃខែឆ្នាំចាប់ខ្លួនវិច្ចិកា ១២​២០០៧)

(កាលនៅកុមាររៀននៅសាលាអនុវិទ្យាល័យស៊ីសុវត្តិនៅទីក្រុងភ្នំពេញ)

(បានបន្តការសិក្សានៅប្រទេសបារាំងដោយជាប់អាហាររូបករណ៏នៅ ទីក្រុងបារីសខាងនយោបាយហើយត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ១៩៥៧ លោកអៀងសារីបានក្លាយជាសាស្ត្រាចារ្យនៅសាលាអនុវិទ្យាល័យស៊ីសុវត្តិ)

(នៅមុខឆ្នាំ ១៩៧៥មកដល់ លោកអៀងសារីបានក្លាយជាអនុប្រធាធិបតីនៃរដ្ឋមន្ត្រីការបរទេស)

(នៅឆ្នាំ១៩៧៩ គាត់បានគេចខ្លួនទៅប្រទេសថៃ)។



លោកស្រី អៀង ធីរិទ្ធ

(មេដឹកនាំនៅសម័យខ្មែរក្រហម លោកស្រី អៀង ធីរិទ្ធ មានតួនាទីជា រដ្ឋមន្ត្រីកិច្ចការបរទេសនៃនយោយបាយកម្ពុជានៅក្នុងសម័យខ្មែរក្រហម ហើយលោកស្រីក៏ជា រដ្ឋមន្ត្រីកាន់កាប់ខាងការងារសង្គមនៅក្នុង​សម័យផងដែរ)

(ថ្ងៃខែឆ្នាំកំណើត មីនា ១២ ១៩៣២ នៅខេត្តបាត់ដំបង សព្វថ្ងៃនៅរស់)

(ថ្ងៃខែឆ្នាំចាប់ខ្លួន វិច្ចិកា ១២ ២០០៧)

(លោកស្រី អៀង ធីរិទ្ធបានបញ្ចប់ការសិក្សានៅប្រទេសបារាំង ជាមួយប្អូនស្រីរបស់គាត់ផ្នែក អក្សរសាស្ត្រអង់គ្លេសនៅទីក្រុងបារីស​ ត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ ១៩៥៧ ហើយបានធ្វើជា​សាស្ត្រា​ចារ្យបង្រៀនភាសាអង់គ្លេសតាមសាលឯកជនក្នុងឆ្នាំ ១៩៦០)។


នួនជា

(មេដឹកនាំខ្មែរក្រហមខាងមនោគមវិជ្ជាឈ្មោះនួនជាហៅឡុងប៊ុនរិទ្ធ)

(ថ្ងៃខែឆ្នាំកំណើតកក្កដា ៧ ១៩២៦ នៅខេត្តបាត់ដំបងសព្វថ្ងៃនៅរស់ ក្នុងគក់រង់ចាំកាត់ទោស​​របស់តុលាកា​រ​​​​​​ខ្មែរ​​ក្រហម ថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០១១)

(មេដឹកនាំនួនជាក្នុងអំឡុងរបបខ្មែរក្រហមជាអនុលេខាធិការសមាជិក​នៃក្រុមប្រឹក្សាជាប្រធានរបរលិទ្ធិប្រជាធិបតេយ្យនិងជាមេឃាតករ សម្លាប់​ប្រជាជនខ្មែរក្នុងឆ្នាំ ១៩៧៥​ ទៅ ១៩៧៩)

(ថ្ងៃខែចាប់ខ្លួនកញ្ញា ១៩​២០០៧)

(បានបញ្ចប់ការសិក្សានៅប្រទេសថៃខាងច្បាប់)។


លោកខៀវ សំផន

(មេដឹកនាំខ្មែរក្រហមលោកខៀវសំផនជាប្រធានប្រឹក្សាជាន់ខ្ពស់​នៃលិទ្ធិ​ប្រជាធិបតេយ្យកម្ពុជាពីឆ្នាំ ១៩៧៦ ដល់ ១៩៧៩)

(ថ្ងៃខែកំណើតកក្កដា ២៨ ១៩៣១ នៅខេត្តស្វាយរៀងសព្វថ្ងៃនៅរស់)

(ថ្ងៃខែឆ្នាំចាប់ខ្លួនវិច្ចិកា ១៩ ២០០៧)

(លោកខៀវ​ សំផន​ ក៏ជាប្រធានប្រមុខរដ្ខនៃប្រទេសកម្ពុជានិងជាមនុស្សម្នាក់ដ៏​មានអំណាចនៅក្នុងសម័យខ្មែរក្រហម)

(លោក​ ខៀវ​ សំផនបានបញ្ចាប់ការសិក្សានៅប្រទេសបារាំងទីក្រុងបារីសខាង សេដ្ឋកិច្ចនិងនយោបាយ)

(លោកខៀវសំផនទទួលបានហេរញ្ញិកទៅរៀននៅប្រទេសបារាំងក្នុងឆ្នាំ ១៩៥៥ )។


លោក សុន​​ សេន

(លោក សុន​​ សេន ជាមេដឹកនាំនៅសម័យខ្មែរក្រហម ជាអ្នកកាន់​កាប់​លិទ្ធិ​កុម្មុយនីស្តនិយម និងដឹកនាំខាងកងទ័ពខ្មែរក្រហម)

(ថ្ងៃខែឆ្នាំកំណើតមិថុនា ១២ ១៩៣០ ស្លាប់ មិថុនា ១០ ១៩៩៧)

(ទីកន្លែងកំណើតនៅខេត្តត្រាវិញភាគខាងត្បូងប្រទេសវៀតណាម)

(ជាអ្នកមើលខុសត្រូវនៅគក់ ស២១ នៅទួលស្លែង)

(ក្នុងឆ្នាំ ១៩៧២ លោកសុន​ សេនបានក្លាយទៅជាមេដឹកនៃកងកម្លាំងខ្មែរក្រហម)


លោកកាំងហ្គេកអ៊ាវហៅឌុច

(លោកកាំងហ្គេកអ៊ាវហៅឌុចជាប្រធានគុកទួលស្លែង ស ២១ នៅទីក្រុងភ្នំពេញពីឆ្នាំ ១៩៧៥​ដល់ ១៩៧៩)

(ថ្ងៃខែឆ្នាំកំណើតវិចិ្ចកា ១៧ ១៩៤២ នៅខេត្តកំពង់ធំ)

(ថ្ងៃខែចាប់ខ្លួនកក្កដា ៣១ ២០០៧)

(នៅក្នុងឆ្នាំ ១៩៦៥ ឌុចបានក្លាយជាគ្រូបង្រៀនគណិតវិទ្យាហើយជាអ្នកកាន់របរកុម្មុយនីស្តនិយម)

(នៅក្នុងឆ្នាំ១៩៦៨គាត់ត្រូវបានចាប់ខ្លួនដោយ ប៉ូលីសរបស់សម្តេចសីហនុ)

(ខែសីហា ២៨​ ១៩៦៦ គាត់បានទទួលសញ្ញាប័ត្រជាគ្រូបង្រៀននិងបង្រៀននៅវិទ្យាល័យស្គន់ នៅខេត្តកំពង់ចាម)

(បន្ទាប់ពីរបរខ្មែរក្រហមទទួលបានជោគជ័យនៅខែមេសា ១៩៧៥ លោកឌុចបានកសាងគុកទុសយ៌មួយមានឈ្មោះថាគុកទួលស្លែង)។


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន