Tuesday, January 17, 2012

0 comments
កាលពីថ្ងៃអង្គារ៍ ទី១៧ ខែមករា ឆ្នាំ២០១២ មាននិសិត្សចំនួន ១៧នាក់ (ប្រុស) ជាសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន នៅសាលាបច្ចេកទេស ដុន បូស្កូខេត្តព្រះសីហនុ បានធ្វើដំណើរទៅភ្នំពេញ ដើម្បីស្វែងយល់ពី ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា​ គឺនៅមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល។

សាលាបច្ចេកទេសដុន បូស្កូ មានទីតាំងនៅខេត្តព្រះសីហនុ ដែលមានផ្នែកជាច្រើន​សម្រាប់សិស្សានុសិស្សសិក្សារៀងរាល់ថ្ងៃ មានដូចជា ផ្នែកអគ្គិសនី ផ្នែកយន្តសាស្ត្ររថយន្ត ផ្នែង យន្តសាស្ត្រទូទៅ ផ្នែកលេខាធិការ និងផ្នែកទំនាក់ទំនង នឹងសារព័ត៌មាន។ ដែលផ្នែកទំនាក់ទំនងសង្គមសិក្សា ទៅលើប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា ដូចជា ការយកព័ត៌មាន សសេរព័ត៌មាន រចនាទស្សនាវដ្តី ហើយទាក់ទងទៅនឹងការបង្កើតគេហទំព័រ ផងដែរ។ សូមបញ្ជាក់ថា សាលានេះ ជាសាលាមួយដ៏ល្អដែលបានជួយ កុមារ ក្រីក្រ យុវជន យុវនារីក្រីក្រ អោយបានចូលរៀន ដើម្បីមានអាជីបមួយយកទៅ ប្រកបការងារនៅពេលថ្ងៃអនាគត។ ក្រុមនិស្សិតបានចូលទស្សនា នៅមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិលនៅម៉ោង ៨:៣០នាទីព្រឹក ដោយជួយជាមួយលោក សយ សុភាព ជាអគ្គនាយក មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល។​ ក្នុងនោះផងដែល និស្សិតឆ្នាំទី២​ ផ្នែកទំនាក់ ទំនងសង្គម និងសារព័ត៌មាន បាននឹងកំពង់ស្វែងយល់នូវការសសេរព័ត៌មាន ការយកព័ត៌មាន ការរចនាការសែត និងទស្សនាវដ្តីជាដើម។ លោក សយ សុភាព បានបង្ហាញ ក៏ដូចជា ធ្វើបទបង្ហាញរបៀបអ្នកយកព័ត៌មាន និងជាជីបជាអ្នកសារព័ត៌មាន។ ហើយលើសពីនេះទៅទៀត លោក ក៏បាននាំក្រុមនិសិ្សត អោយដើរមើល នៅក្នុងមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល របៀបការសសេររឿង និងផលិតរឿង របស់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិលជាដើម។


No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន