ការប្រើប្រាស់កុំព្យូទ័រដែលទើបនឹងដាក់OSថ្មីៗ វាពិតជាមានសភាពលឿន តែនៅក្រោយពេលដែលអ្នកបានប្រើប្រាស់វាមួយរយៈ នោះលោកអ្នកប្រាកដជាចាប់អារម្មណ៍ថាកុំព្យូទ័ររបស់អ្នកមានសភាពយឺតជាងមុន។បញ្ហានេះវាអាចកើតឡើងដោយសារតែ ផ្នែកទន់ឬក៏ផ្នែករឹងនៃកុំព្យូទ័ររបស់អ្នក ដែលអ្នកមិនបានចាប់អារម្មណ៍ពីមុនសោះ។ ការដែលកុំព្យូទ័រដើរយឺតវាបានធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ស្មុគស្មាញចំពោះការប្រើប្រាស់ និងអាចធ្វើឱ្យការងារមានការកកស្ទះដោយសារតែបញ្ហានេះផងដែរ។ យើងខ្ញុំសូមលើកយកនូវបញ្ហា៥ចំណុច ដែលធ្វើឱ្យម៉ាស៊ីនរបស់អ្នកដើរយឺត យកមកធ្វើការបកស្រាយជូនប្រិយមិត្តអ្នកអាន ដើម្បីធ្វើការស្វែងយល់ពីមូលហេតុដែលនាំឱ្យកុំព្យូទ័រដើរយឺត។
ខាងក្រោមនេះគឺជាចំណុចដែល ធ្វើឱ្យដំណើរការរបស់កុំព្យូទ័រដើរយឺត៖
1: គ្មានកន្លែងសម្រាប់ផ្ទុកPage File គ្រប់គ្រាន់
តើអ្នកធ្លាប់បានសង្កេតមើលនូវ ការកើតឡើងនៃចំនួនមេម៉ូរី (RAM)ដ៏ច្រើនដែលបានដាក់ចេញជាមួយនិងចំនួនកុំព្យូទ័រនៅ ប៉ុន្មានទសវត្សចុងក្រោយនេះដែរឬទេ?កុំព្យូទ័រយើងនាពេលបច្ចុប្បន្នស្ទើរតែទាំងអស់នៃ memoryដែលមានកម្លាំងខ្លាំង ជាងមុនរហូតដល់ទៅ1000ដង ដែលនេះគឺជាតម្រូវការរបស់កម្មវិធីមួយចំនួនដែលត្រូវការប្រើវា។ ប្រសិនបើកុំព្យូទ័ររបស់អ្នកមានសភាពយឺត ដោយសារតែមាន memoryតូចនោះអ្នកអាចធ្វើការដាក់បន្ថែមនូវទំហំ memoryដើម្បីជួយសម្រួលដល់ដំណើរការឱ្យមានភាពលឿនជាងមុន។
ចំពោះការបែងចែកនូវដំណើរការរបស់ RAMវិញត្រូវបានកំណត់ដោយWindows ។តើនៅពេលដែលRAMធ្វើការហួសកំណត់Windows នឹងមានដំណើរការយ៉ាងដូចម្ដេច?នៅពេលដែលRAMធ្វើការហួសកំណត់វាបានធ្វើការបញ្ជាទៅឱ្យprogramsសរសេរនៅកម្មវិធីទាំងនោះឱ្យតូចបំផុត ដាក់បញ្ចូលទៅក្នុងFile ពិសេសមួយដែលគេហៅថាPage File។ ដរាបណាវាមានកន្លែងសម្រាប់ផ្ទុករាល់ការ រៀបចំដាក់បញ្ចូលគ្នាទៅក្នុងPage Fileសម្រាប់ផ្ទុកនូវកម្មវិធីទាំងនោះហើយ Windowsនិងត្រូវបានបញ្ឈប់ការធ្វើការទាំងអស់។
ប៉ុន្តែនៅពេលកុំព្យូទ័រធ្វើការនៅលើថា សរឹងដែលជិតអស់នៅទំហំសម្រាប់ផ្ទុកនូវFile systemដែលបានកើតឡើងនោះ។Windowsនឹងមិនអាចធ្វើការបង្កើតនូវPage File ធំបានគ្រប់គ្រាន់សម្រាប់ផ្ទុកនូវកម្មវិធីដែលសំខាន់ សម្រាប់ដំណើរការជាមួយនិងmemoryទេ។ដូច្នោះWindowsបានប្រាប់ទៅកម្មវិធីទាំងនោះ ថាវាមិនមាននូវmemory គ្រប់គ្រាន់សម្រាប់ធ្វើដំណើរការដែលកម្មវិធីទាំងអស់ត្រូវការទេ។
វាមានភាពខុសគ្នាសម្រាប់កម្មវិធីដែលគ្មាន memoryគ្រប់គ្រាន់ក្នុងដំណើរការវានោះគឺគ្រប់កម្មវិធីទាំងអស់និងមានដំណើរការយឺតបំផុត ដូចជាកម្មវិធីសម្រាប់បើកនូវគេហទំព័រ(Web browsers)មានដំណើរការយឺតខ្លាំងព្រោះតែវាមិនមាននូវmemoryគ្រប់គ្រាន់សម្រាប់ធ្វើដំណើរការ។
ចំពោះដំណោះស្រាយនូវបញ្ហានេះវាជាការងាយណាស់ អ្នកគ្រាន់តែច្បាស់ថាម៉ាស៊ីនរបស់អ្នកនៅសល់កន្លែងសម្រាប់ផ្ទុកនូវFile System ដែលសម្រាប់ធ្វើការជាមួយនឹងRAMរបស់កុំព្យូទ័រ។ នេះមានន័យថាប្រសិនបើអ្នកមានRAM 4GBអ្នកត្រូវបន្សល់កន្លែងនៅលើDisk spaceយ៉ាងតិចក៏4GBផងដែរសម្រាប់ការពារកុំព្យូទ័រមានដំណើរការដើរយឺត។
2: RAMមានដំណើរការរអាក់រអួល
យ៉ាងហោចណាស់មានរបស់ម៉្យាងដែល កុំព្យូទ័រមានលក្ខណៈដូចមនុស្ស គឺការភ្លេចភ្លាំង។ អង្គចងចាំអាក្រក់របស់កុំព្យូទ័រ (RAM) ធ្វើឲ្យកម្មវិធី (រួមទាំងប្រព័ន្ធប្រតិបត្តិការ) ដំណើរការមិនត្រឹមត្រូវ។ ដូចនេះកុំព្យូទ័រប្រើពេលច្រើនព្យាយាមស្វែងរកអង្គចងចាំអាក្រក់។ កុំព្យូទ័រទំនើបៗជារឿយៗអាចធ្វើការជាមួយអង្គចងចាំអាក្រក់បាន ប៉ុន្តែការធ្វើដំណើរការនេះអាចនឹងធ្វើឲ្យកុំព្យូទ័រដើរយឺត ជាពិសេសប្រសិនបើអង្គចងចាំដែលនៅសល់របស់ អ្នកខូចខាតម្តងបន្តិចៗ។វាមានបីដំណាក់កាលដែលកុំព្យូទ័ររបស់អ្នកអាចរក ឃើញអង្គចងចាំអាក្រក់(RAM)៖
១. Boot up testing ធ្វើការសាកល្បងយ៉ាងឆាប់រហ័សទៅលើអង្គចងចាំ ជាមួយនឹងការឆែកមើលទៅលើកត្តាតូចៗនៃអង្គចងចាំដែលត្រូវបានប្រើប្រាស់ក្នុងកំឡុងពេល boot។ អង្គចងចាំអាក្រក់ទាំងឡាយដែលត្រូវបានរកឃើញ នឹងត្រូវបិទចោលរហូតដល់ពេលអ្នកបើកកុំព្យូទ័រដំណើរការលើកក្រោយទៀត។
២. Write errors កើតមានឡើងនៅពេលដែលកម្មវិធីមួយព្យាយាម ដំណើរការនៅលើអង្គចងចាំ (RAM)។ កម្មវិធីដែលបង្កើតមកល្អៗ នឹងបញ្ជូនបញ្ហាមិនប្រក្រតីទាំងនេះទៅឲ្យប្រព័ន្ធប្រតិបត្តិការដើម្បីសួររកការអនុញ្ញាតឲ្យដំណើរការ ទិន្នន័យទៅអង្គចងចាំដទៃទៀត។ប្រព័ន្ធប្រតិបត្តិការជាអ្នកតាមដានកំហុសទាំងនេះ និងព្យាយាមចៀសវាងការប្រើប្រាស់អង្គចងចាំនោះម្ដងទៀត។
៣. Read errors គឺអាក្រក់បំផុត ពួកវាកើតឡើងនៅពេលដែលកម្មវិធីមួយ ព្យាយាមទទួលយកអ្វីមួយដែលវាធ្លាប់រក្សាទុកនៅក្នុងអង្គចងចាំ (memory) ពីមុន។ នៅពេលដែលវាទទួលការខុសឆ្គង ហើយដឹងថាវានឹងមិនអាចទទួលបានទិន្នន័យនោះមកវិញ កម្មវិធីនោះអាចនឹងខូច។ កម្មវិធីខ្លះប្រហែលជាបន្តក្នុងការព្យាយាមដំណើរការ និងឈប់ដំណើរការពីរ បីនាទី ឬក៏សូម្បីតែច្រើនថ្ងៃបន្ទាប់ដោយគ្មានហេតុផល។
ប្រព័ន្ធប្រតិបត្តិការមិនអាចចាប់យក read errors ដោយស្វ័យប្រវត្តិទេ ដូច្នេះវានឹងបន្តផ្តល់អង្គចងចាំអាក្រក់ (bad RAM) ទៅឲ្យកម្មវិធីបន្តបន្ទាប់ ប្រហែលជាអាចធ្វើឲ្យកុំព្យូទ័ររបស់អ្នកមិនអាចប្រើការបានថែមទៀតផង។
កំហុសឆ្គងទាំងបីនេះនឹងធ្វើឲ្យកុំព្យូទ័ររបស់អ្នកដើរយឺត។ Testing និង write error ធ្វើឲ្យប្រព័ន្ធប្រតិបត្តិការដំណើរការលើអង្គចងចាំអាក្រក់ (ដែលអាចនឹងចាប់យកអង្គចងចាំបន្ថែម) ហើយបញ្ជូនអង្គចងចាំទៅឲ្យកម្មវិធីក្នុងចំនួនតូច និងយឺត។ Read errors ធ្វើឲ្យកុំព្យូទ័រដំណើរការយឺតដោយបង្ខំអ្នកឲ្យដំណើរការម្ដងទៀតពីកម្មវិធីខូច និងដោះស្រាយជាមួយនឹងកំហុសឆ្គងប្លែកៗពីគ្នា។
តើត្រូវជួសជុលអង្គចងចាំអាក្រក់ដូចម្ដេច នៅពេលដែលកុំព្យូទ័ររបស់អ្នកដើរយឺត?
គ្មានមធ្យោបាយក្នុងការជួសជុលអង្គចងចាំ អាក្រក់នោះឡើយលើកលែងតែការផ្លាស់ប្ដូរវាតែម្ដង។ អ្វីដែលអ្នកអាចធ្វើបានគឺត្រូវកំណត់ឱ្យដឹងថាតើកន្លែងRAM ខូចវាកំពុងតែបង្កបញ្ហាអ្វីខ្លះ ដោយការប្រើកម្មវិធីតេស្ត មើលមេម៉ូរី។ យើងខ្ញុំសូមផ្ដល់យោបល់នូវកម្មវិធីមិនគិតថ្លៃMemtest86 ដែលមានលើគេហទំព័រ memtest86.comដែលជាកម្មវិធីសម្រាប់ជួយការស្វែងរកនូវបញ្ហានេះ។
3: ឯកសាររបស់អ្នករក្សាទុកគ្មានសណ្ដាប់ធ្នាប់
នៅពេលដែលអ្នកបង្កើតឯកសារឬរក្សាឯកសារទុក វាធ្វើឲ្យឯកសារទាំងអស់របស់អ្នកស្ថិតនៅជាប់គ្នានៅលើ hard disk កុំព្យូទ័ររបស់អ្នក។ ប៉ុន្តែវាមានន័យថា ប្រសិនបើអ្នកដំឡើងទំហំរបស់ឯកសារចាស់ណាមួយ ឧទាហរណ៍ បន្ថែមទិន្នន័យបន្ថែមនៅក្នុង Microsoft Word ប្រព័ន្ធប្រតិបត្តិការត្រូវការបំបែកឯកសារទៅជាពីរផ្នែក។ ប្រព័ន្ធប្រតិបត្តិការលាក់បំបាំងការបំបែកនេះពីអ្នក ប៉ុន្តែធាតុពិតវានៅតែមានដំណើរការនៅឡើយ។ ការរៀបចំឯកសារបំបែកនេះហៅថា ការចែកឯកសារជាផ្នែក (fragmenting a file)។ឯកសារដែលត្រូវបានបំបែកប្រើរយៈពេលយូរក្នុងការបើក ពីព្រោះ hard drive របស់អ្នកត្រូវការដំណើរការក្នុងការស្វែងរក ចំណែករបស់ឯកសារនីមួយៗ។ អ្នកអាចបញ្ឈប់ការចែកឯកសារបាន យ៉ាងងាយស្រួលដោយដំណើរការមុខងារ Windows defragment: ចេញពី desktop ដោយបើក My Computer រួចចុច right click នៅលើ disk របស់អ្នក ហើយរើសយក Properties រើសយក tools tab ហើយចុចលើ Defragment Now។ វាប្រហែលជាប្រើពេលប៉ុន្មានម៉ោងក្នុង ការដំណើរការអាស្រ័យទៅតាមទំហំនៃStorage របស់អ្នកហើយមុខងារខ្ញុំសុំផ្ដល់យោបល់ឱ្យ មានការធ្វើឡើងនៅរៀងរាល់រយៈពេល១ខែម្ដងទើបប្រសើរ។
4: ចរាចរនៃទិន្នន័យរត់បញ្ច្រាសគ្នា
អ្នកគួរតែមានការកត់សំគាល់ជាច្រើនផងដែរចំពោះឧបករណ៍USB ដែលមានប្រើខ្សែ ប៉ុន្តែអ្នកប្រហែលជាមិនបានស្វែងយល់អំពីខ្សែដែលមានល្បឿនលឿនសម្រាប់ធ្វើការជាមួយនិងផ្នែករឹងនៅក្នុងកុំព្យូទ័ររបស់អ្នកនោះទេ។ ក្នុងរឿងនេះផងដែរវាត្រូវការទាមទារនូវ ការអះអាងថាខ្សែនោះអាចមានល្បឿនលឿនដែលអាចទទួលយក បានដើម្បីធ្វើដំណើរការជាមួយនិងផ្នែករឹងនៅក្នុងកុំព្យូទ័រ។
នេះជារបៀបមើលនូវប្រភេទខ្សែUSB អ្នកត្រូវមានការកត់សំគាល់ថាខ្សែមានរាងជាស៊ីឡាំងប្រហែល3សង់ទីម៉ែត្រ ដែលនៅខាងចុងខ្សែវាអាចមាន1ឬ2។នៅក្នុងរាងជាស៊ីឡាំងនេះវាអាចមានមេដែកច្រើន(ប្រសិនបើវាមាននូវដុំនោះវាជាឧបករណ៍ដែលមានគុណភាពល្អ)នៅពេលដែលមានការប្រើប្រាស់ខ្សែUSB ពីរនៅជិតគ្នាដែលខ្សែមួយមានដុំមេដែក នៅភ្ជាប់នោះវាត្រូវបានជួយសម្រួលដល់ភាពមិន ប្រក្រតីសម្រាប់ពេលដំណើរការ។
ហើយឧបករណ៍USBបានភ្ជាប់ជាមួយនិងកុំព្យូទ័ររបស់អ្នកដោយមិនបានឆ្លងកាត់ការការពារនោះ វាអាចធ្វើឱ្យដំណើរការបានត្រឹមតែល្បឿនពាក់កណ្ដាលនៃកម្រិតអតិបរមាតែប៉ុណ្ណោះ។ដូចនេះចំពោះឧបករណ៍Disk Drivesដែលអាចធ្វើការជាមួយនិងខ្សែប្រភេទនេះ បានវានិងមានល្បឿនលឿនក្នុងការប្រើប្រាស់តាមតម្រូវការរបស់អ្នក។
5: ថាសរឹងរបស់អ្នកកំពុងប្រឈមមុខនឹងបញ្ហា
ដោយសារជាទូទៅបញ្ហារបស់ឧបករណ៍ Hard Disk ច្រើនតែទទួលការប្រើប្រាស់ច្រើនពេក ដែលធ្វើឱ្យវាមានសភាពអាក្រក់ទៅលើឧបករណ៍Disk របស់អ្នក។វាជាមូលហេតុដែលធ្វើឱ្យមានបញ្ហាទៅលើឧបករណ៍Diskរបស់អ្នកដែល ជាសញ្ញាបញ្ជាក់ថាវាមានសភាពមិនប្រក្រតី និងធ្វើឱ្យមានភាពរំខាននៅពេលដែលវាដើរយឺត។
នៅក្នុងឧបករណ៍Disk Driveវាមាននូវគ្រាប់តូចៗ ហាក់ដូចជាកូនបាល់ដែលមានដំណើរការវិលរហូតពេលម៉ាស៊ីនមានដំណើរការ។ នៅពេលដែលម៉ាស៊ីនកុំព្យូទ័ររបស់អ្នកមានដំណើរការយឺតនោះមានន័យថាគ្រាប់តូចៗនោះ អាចមានបញ្ហាដោយវាមិនបង្វិលនៅក្នុងឧបករណ៍Disk Driveរបស់អ្នក។ឧបករណ៍Disk Driveរបស់អ្នកអាចផ្ទុកនូវស្នាមខូចខាតច្រើនជាង១២ដង នេះបើតាមស្ថិតិទាក់ទងទៅនិងប្រតិបត្តិការ ដែលអាចហៅបានថាSelf-Monitoring Analysis និង Reporting Technology (S.M.A.R.T)។ក្នុងនោះអ្នកអាចប្រើនូវកម្មវិធីពិសេសជាច្រើនដែលជាជំនួយក្នុងការធ្វើស្ថិតិនោះបាន ឧទាហរណ៍ដូចជា៖ DiskCheckupរបស់គេហទំព័រPassmark.comជាដើម។ចំពោះលទ្ធផលដែលបង្ហាញដោយReportedនោះវានិងបញ្ចូលជាមួយការពណ៌នានៃការធ្វើវិភាគទាំងអស់ ដែលអ្នកចង់មើលនៅមូលហេតុដែលធ្វើឱ្យមានការរារាំងរបស់ដំណើរការក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នកនោះ។ វានឹងបានបង្ហាញនូវចំនួនតួលេខនៃការខូចខាតដែលបណ្ដាល មកពីមូលហេតុរបស់Hard Disk។
ចំពោះដំណោះស្រាយនូវបញ្ហានេះវាជាការងាយណាស់ អ្នកគ្រាន់តែច្បាស់ថាម៉ាស៊ីនរបស់អ្នកនៅសល់កន្លែងសម្រាប់ផ្ទុកនូវFile System ដែលសម្រាប់ធ្វើការជាមួយនឹងRAMរបស់កុំព្យូទ័រ។ នេះមានន័យថាប្រសិនបើអ្នកមានRAM 4GBអ្នកត្រូវបន្សល់កន្លែងនៅលើDisk spaceយ៉ាងតិចក៏4GBផងដែរសម្រាប់ការពារកុំព្យូទ័រ មានដំណើរការដើរយឺត។
2: RAMមានដំណើរការរអាក់រអួល
យ៉ាងហោចណាស់មានរបស់ម៉្យាងដែលកុំព្យូទ័រមានលក្ខណៈដូចមនុស្ស គឺការភ្លេចភ្លាំង។ អង្គចងចាំអាក្រក់របស់កុំព្យូទ័រ (RAM) ធ្វើឲ្យកម្មវិធី (រួមទាំងប្រព័ន្ធប្រតិបត្តិការ) ដំណើរការមិនត្រឹមត្រូវ។ ដូចនេះកុំព្យូទ័រប្រើពេលច្រើនព្យាយាម ស្វែងរកអង្គចងចាំអាក្រក់។ កុំព្យូទ័រទំនើបៗជារឿយៗអាចធ្វើការជាមួយអង្គចងចាំអាក្រក់បាន ប៉ុន្តែការធ្វើដំណើរការនេះអាចនឹងធ្វើឲ្យកុំព្យូទ័រដើរយឺត ជាពិសេសប្រសិនបើអង្គចងចាំដែលនៅ សល់របស់អ្នកខូចខាតម្តងបន្តិចៗ។វាមានបីដំណាក់កាលដែលកុំព្យូទ័រ របស់អ្នកអាចរកឃើញអង្គចងចាំអាក្រក់(RAM)៖
១. Boot up testing ធ្វើការសាកល្បងយ៉ាងឆាប់រហ័សទៅលើអង្គចងចាំ ជាមួយនឹងការឆែកមើលទៅលើកត្តាតូចៗនៃអង្គចងចាំដែលត្រូវបានប្រើប្រាស់ក្នុងកំឡុងពេល boot។ អង្គចងចាំអាក្រក់ទាំងឡាយដែលត្រូវបានរកឃើញ នឹងត្រូវបិទចោលរហូតដល់ពេលអ្នកបើកកុំព្យូទ័រដំណើរការលើកក្រោយទៀត។
២. Write errors កើតមានឡើងនៅពេលដែលកម្មវិធីមួយព្យាយាម ដំណើរការនៅលើអង្គចងចាំ (RAM)។ កម្មវិធីដែលបង្កើតមកល្អៗ នឹងបញ្ជូនបញ្ហាមិនប្រក្រតីទាំងនេះទៅឲ្យប្រព័ន្ធប្រតិបត្តិការដើម្បីសួររកការអនុញ្ញាត ឲ្យដំណើរការទិន្នន័យទៅអង្គចងចាំដទៃទៀត។ ប្រព័ន្ធប្រតិបត្តិការជាអ្នកតាមដានកំហុសទាំង នេះនិងព្យាយាមចៀសវាងការ ប្រើប្រាស់អង្គចងចាំនោះម្ដងទៀត។
៣. Read errors គឺអាក្រក់បំផុត ពួកវាកើតឡើងនៅពេលដែលកម្មវិធីមួយ ព្យាយាមទទួលយកអ្វីមួយដែលវាធ្លាប់រក្សាទុកនៅក្នុងអង្គចងចាំ (memory) ពីមុន។ នៅពេលដែលវាទទួលការខុសឆ្គង ហើយដឹងថាវានឹងមិនអាចទទួលបានទិន្នន័យនោះមកវិញ កម្មវិធីនោះអាចនឹងខូច។ កម្មវិធីខ្លះប្រហែលជាបន្តក្នុងការព្យាយាមដំណើរការ និងឈប់ដំណើរការពីរ បីនាទី ឬក៏សូម្បីតែច្រើនថ្ងៃបន្ទាប់ដោយគ្មានហេតុផល។
ប្រព័ន្ធប្រតិបត្តិការមិនអាចចាប់យក read errors ដោយស្វ័យប្រវត្តិទេ ដូច្នេះវានឹងបន្តផ្តល់អង្គចងចាំអាក្រក់ (bad RAM) ទៅឲ្យកម្មវិធីបន្តបន្ទាប់ ប្រហែលជាអាចធ្វើឲ្យកុំព្យូទ័ររបស់អ្នកមិនអាចប្រើការបានថែមទៀតផង។
កំហុសឆ្គងទាំងបីនេះនឹងធ្វើឲ្យកុំព្យូទ័ររបស់អ្នកដើរយឺត។ Testing និង write error ធ្វើឲ្យប្រព័ន្ធប្រតិបត្តិការដំណើរការលើអង្គចងចាំអាក្រក់ (ដែលអាចនឹងចាប់យកអង្គចងចាំបន្ថែម) ហើយបញ្ជូនអង្គចងចាំទៅឲ្យកម្មវិធីក្នុងចំនួនតូច និងយឺត។ Read errors ធ្វើឲ្យកុំព្យូទ័រដំណើរការយឺតដោយបង្ខំអ្នកឲ្យដំណើរការម្ដងទៀតពីកម្មវិធីខូច និងដោះស្រាយជាមួយនឹងកំហុសឆ្គងប្លែកៗពីគ្នា។
តើត្រូវជួសជុលអង្គចងចាំអាក្រក់ដូចម្ដេចនៅពេលដែលកុំព្យូទ័ររបស់អ្នកដើរយឺត?
គ្មានមធ្យោបាយក្នុងការជួសជុល អង្គចងចាំអាក្រក់នោះឡើយលើកលែង តែការផ្លាស់ប្ដូរវាតែម្ដង។ អ្វីដែលអ្នកអាចធ្វើបានគឺត្រូវកំណត់ឱ្យដឹងថាតើកន្លែងRAM ខូចវាកំពុងតែបង្កបញ្ហាអ្វីខ្លះ ដោយការប្រើកម្មវិធីតេស្ត មើលមេម៉ូរី។ យើងខ្ញុំសូមផ្ដល់យោបល់នូវកម្មវិធីមិនគិតថ្លៃMemtest86 ដែលមានលើគេហទំព័រ memtest86.comដែលជាកម្មវិធីសម្រាប់ជួយការស្វែងរកនូវបញ្ហានេះ។
No comments:
Post a Comment