បទព្រហ្មគិត
តែងជាបទព្រហ្មគិត លើកដោយដិតតាមទំនង
ដំណើរពីមុនហោង អ្នកប្រាជ្ញលោកលើកមកស្រាប់។
............. .....................
កាលនោះអស្ចារ្យក្រៃ មានក្សត្រថ្លៃដោយរាជា
ស្តេចទ្រង់ព្រះនាមា ហៅព្រះបាទវង្សអស្ចារ្យ។
ស្តេចមានអំណាច សេពសោយរាជ្យដោយនួវធម៏
គ្រប់គ្រងអស់រាស្ត្រណា សឹងក្សេមដោយបារមី។
ស្តេចមានវរជាយា ទ្រង់នាមាទ័យវតី
ឆោមឆាយស្រស់សោភី ជាច្បងច្បាស់អស់ស្នំផង ។
អនេកនូវបរិពារ ស្រីស្រឹងា្គរឥតឯឆ្គង
ស្រីស្រស់ទន់ទងវង រៀបរាយរៀងបំរើនិត្យ។
ព្រះមហាក្សត្រត្រកូល ជាឥសូរអង្គឯក្សត្រ
សឹងមហាប្រណិប័តន៏ ថ្វាយបង្គំឥតឯកឆ្គង។
សឹងនាំភ្ញីប្រាក់មាស ច្រើនដេរដាសដោយពណ៏ហោង
ក៏ថ្វាយនូវសួយផង ជាប្រក្រតីពុំដែលអាក់។
អនេកនូវទ្រព្យផង រតន៏កែវកងនូវមាសប្រាក់
ព្រំព្រែវិស័យចក្រ ខៀនក្រឡាកាសាវ័ចន្ទន៏។
អនេលនូវដុះរី រថពាជីរាជយាន
ក្លឹង្គក្កស់នូវពិតាន វាំងនននែបមាសមាលា។
អនេកនូវរេហ៏ពល ទាំងសកលសែនយោធា
ខុនណាងមន្រ្តីត្រា គ្រប់គ្រងគាល់ច្រើនក្រាស់ក្រៃ។
ស្តេចមានព្រះរាជបុត្រ ប្រុសពិសុទ្ធពិសេសក្រៃ
ប្រសើរព្រះនាមនៃ ហៅព្រះកេតុមាលាហោង។
រីព្រះរាជកុមារ បុណ្យសំភារក្រៃកន្លង
លឺសូរស័ព្ទសាយហោង អស្ចារ្យកើតកាលនោះណា។
កក្រើកដាលដូចដល់ សួគ៏សកលត្រៃត្រឹង្សា
សម្តេចព្រះឥន្រ្ទា បើកទិព្វចក្ខុមើលមកហោង។
យល់ព្រះរាជកុមារ មានសំភារក្រៃកន្លង
ជៀងដាក់ជាច្បាស់ច្បង លើសលែងលង់លើក្សត្រា។
............. ...................៕
No comments:
Post a Comment