Friday, February 12, 2010

0 comments

អត្ថប្រយោជន៏នៃការសិក្សា




ប្រទេសមួយមានការរីកចម្រើនទៅមុខគ្រប់ផ្នែកគ្រប់វិស្ស័យ ដោយអាស្រ័យ
ទៅលើ ប្រទេសនោះមាន ធនធាន មនុស្សជាចើ្រន។​ អាយុជីវិតរបស់ប្រ
ទេសជាតិ ងាយនិងរលត់ណាស់ប្រសិនបើគ្មានអ្នកចេះដឹងនោះ។ ហេតុដូ
ចនោះហើយយើងជាយុវជន ជាកុមាភាពដែលជាទំពាំងស្នងឬស្សី ត្រូវតែ
ខិតខំរៀនសូត្រ អោយបានជ្រៅជ្រះ ដើម្បីជួយ កសាងប្រទេសជាតិអោយ
រីកចម្រើន ឈានទៅមុខជាលំដាប់លំដោយ។ យើងជាយុវជន មានតួនាទី
តែមួយគត់គឺការរៀនសូត្រ ។​ ដើម្បីអោយខ្លួនយើងមានវិជា្ជខ្លាំក្លាមានអនា
គតល្អ ហើយជាពិសេសនៅពេលនោះផងដែរ បានជុំរុញអោយប្រទេសជា
តិ លូតលាស់គ្រប់វិស្ស័យ ។ ដូចនេះហើយការសិស្សាមានសារះសំខាន់
ណាស់ចំពោះ មនុស្សជាតិ ប្រទេសជាតិ ដោយត្រង់ថាអាចអោយមនុស្ស
ទាំងអស់មានជីវភាពរស់ស្រួល និងប្រទេសទាំងមូលមានការអភិវឌ្ឍឥត
ឈប់ឈរ។ លើសពីនេះទៅទៀតមនុស្សម្នាក់ៗគ្មានអី្វសំខាន់ជាង មានចំ
ណេះដឹង មានប្រាជា្ញឈ្លាសវៃ។ចំណេះដឹងមានអត្ថប្រយោជន៏ណាស់ដែល
ជួយមនុស្សអោយរួចចាកពីភាពល្ងង់ខ្លៅ ឬ ភាពអវិជ្ជា ។អាចអោយមនុស្ស
រួចផុតពី ការបោកប្រាស់ពីអ្នកដទៃដែលមកចង់កេងប្រវញ្ច័។អោយមនុស្ស
ចេះគិតពិចារណាកាន់តែវែងឆ្ងាយ រកខុសត្រូវដែលកើតប្រចាំថ្ងៃ។ ផងដែរ
នោះ អាចអោយមនុស្សមានបទពិសោធន៏ក្នុងការដោះស្រាយរាល់បញ្ហាពិ
បាកៗ ចំពោះមុខនៅអនាគតនិងយកចំណេះដឹងនេះទៅប្រកបរបរចិញ្ចឹម
ជីវិតដើម្បីប្រើប្រាស់ជាប្រយោជន៏ ក្នុងការរស់នៅប្រចាំថ្ងៃ។ អាចបណ្តុះនូវ
សីលធម៏ តំលៃដល់មនុស្សគ្រប់អោយចេះគោរព ស្គាល់តួនាទី ស្គាល់ពីតំ
លៃស្គាល់សិទ្ធមនុស្សហើយរាប់អានគ្នាយ៉ាងល្អ ទៅវិញទៅមក។ ពុទិ្ធ មាន
សារះសំខាន់ណាស់ដែលបណ្តុះនូវធនធានមនុស្សសម្រាប់សង្គមនិងប្រទេស
ជាតិ ។ ការអភិវឧ្ឍការកែប្រែមនុស្ស សង្គម ប្រទេសជាតិឈានទៅរកភាព
រីកចំរើនជាលំដាប់នោះ គឺពឹងពាក់ទៅលើមនុស្ស​ ដែលមនុស្សប្រភេទនោះ
គឺមានចំណេះដឹងមានប្រាជ្ញាខ្ពង់ខ្ពស់ជ្រៅជ្រះ។ ដូចនេះហើយយើងម្នាក់ៗ
ត្រូវខិខំរៀនសូត្រ កុំថាឡើយក្មេងឬ ចាស់ក៍អាចរៀនបានដែរ ក៏ប៉ុន្តែ យុវ
ជនត្រួវខិខំរៀនសូត្រក្រេបជញ្ជក់ពីព្រោះថាជាសរសរទ្រូងនៃប្រទេសជាតិ
និងជាអនាគតប្រទេសជាតិ។ ម៉្យាងទៀត ត្រូវ ព្យាយាមស្រាវជ្រាវកបទ
ពិសោធន៏ផេ្សងៗ ដើម្បីធើ្វការអនុវត្តិ ។ហើយប្រសិនបើមនុស្សមានចំណេះ
ដឹងគឺថាងាយរកការងារធើ្វដែលមានប្រាក់ច្រើនសម្រាប់ការរស់នៅ។ មាន
ចំណេះដឹង មនុស្សអាចបង្កើតនូវ វត្ថុទំនើបៗដែលមានសារះប្រយោជន៏
សម្រាប់ជីវភាពប្រចាំថ្ងៃ។ មនុស្សអាចប្រើចំណេះដឹងដែលពូកគេមានទៅ
គ្រប់គ្រង បរិស្ថាន ហើយនិង ធនធាននៃពិភពលោកសម្រាប់ ទំនាក់ទំ
នងទៅមនុស្សនៅក្នុងមធ្យោបាយដ៏ត្រឹមត្រូវបំផុត។ ការសិក្សាបងៀ្រន
មនុស្សអោយចេះវិនិច្ឆ័យល្អដើម្បីធើ្វរឿងណា ដែលសុក្រឹតសម្រាប់ការ
រស់នៅ។ ឃើញស្រាប់ហើយ ឪពុកម្តាយបានបញ្ជូនយើងទៅសាលារៀន
ដើម្បីអោយយើងទទូលយកចំណេះដឹង វិជ្ជាសម្រាប់អាគតភ្លឺសា្វ៕

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន