គុណម៉ែតាំងតែគភ៏ចាប់ផើ្តម ទ្រំពរពោះផើមទ្រំលំបាក
ដេកដើរដូចរោគតាមឥតស្រាក ទម្រាំកូនចាកចេញពីផៃ្ទ ។
ពេលឆ្លងទន្លេម៉ែឈឺខ្លាំង ចិត្តតាំងកាយប្រឹងព្រមដោយភ័យ
មិនដឹងយ៉ាងណាចិត្តមមៃ នឹកភ័យក្រែងកូនសូន្យសង្ខារ។
លុះកូនបានកើតជាទារក ម៉ែថើបជញ្ជក់សព្វកាយា
បីបមថ្នាក់ថ្នមពេញហត្ថា មេតាប្រែឈាមជាទឹកដោះ។
នៅពេលកូនឈឺម៉ែរក្សា បីផ្ទប់ឪរាដោយចិត្តស្មោះ
កូនឈឺម៉ែភ័យមុខស្លាំងអស់ មិនសម្រាន្តសោះវាស់ៗព្រឹក។
នៅពេលកូនជាម៉ែសប្បាយ ចិត្តម៉ែមិនណាយមានតែនឹក
ឃ្លាតឆ្ងាយបន្តិចចិត្តវរវឹក រលឹករកកូនវិលវិះភ្លាម ។
អង្គុយកកិលក្រោកឈរដើរ ទៅតាមដំណើរម៉ែព្យាយាម
ខំបង្ហាត់កូនដោយមិនទាប ក្នុងនាមជាគ្រូឧត្តមក្រៃ ។
ជុះនោមហូបចុកស្លៀកដណ្តប់ ចំពោះចេះសព្វប្រចាំថ្ងៃ
សម្តីភាសាមាយាទថ្លៃ កូនកុំសង្ស័យក្រែងឥតគ្រូ ។
កូនចេះមួយមុខម៉ែអរម្តង អួតប្រាប់អ្នកផងមិនចាំយូរ
ម៉ែនឿយយ៉ាងណាមិនគិតគូរ បន្ធូរកង្វល់ដោយថ្ពាល់កូន ។
កូនធំបន្តិចបែបរាងរឹង កូនខ្លះទទឹងអាងជីដូន
ម៉ែខឹងអន់ចិត្តមុខស្រពោន វាយកូនរួចគិតអាណិតក្រោយ។
កូនល្្អម៉ែសុខក្រៃកន្លង បានដូចម៉ែផ្សងសូមអំណោយ
ដូចបានកែវទិព្វទេវតាអោយ ឬដូចបានអោយសុខសួគា៏។
ពេលកូនបានសុខម៉ែសុខផង ពេលកូនបានហ្មងម៉ែពុំជា
កូនក្រលំបាកម៉ែរងារ គ្រប់គ្រាម៉ែគិតកូនប្រុសស្រី ។
កូនខូចអាក្រក់ក្នុងភូមិឃុំ គេគុំគេស្អប់សព្វសាយសុស
ម៉ែដឹងប្រាកដងថាកូនខុស តែម៉ែបន្តោសប្រោសប្រណី។
ម៉ែគឺជាព្រះរបស់កូន ជាក្បូនជីវិតមនុស្សប្រុសស្រី
ម៉ែមានគុណធ្ងន់ហួសពោលស្តី គ្មានអី្វជំនួសម៉ែបានឡើយ។
ដូចនេះ យើងទាំងអស់គ្នា ត្រូវតែគិតថា ម៉ែមានគុណធ្ងន់ខាំ្លណាស់ ដែលពួកយើងទាំងគ្នាត្រូវមានតែយល់អោយបាន
ច្បាស់ អំពីគុណរបស់គាត់។ ម៉ែមានគុណធ្ងន់លើសប្រថពី មានន័យថា ធ្ងន់ជាងអី្វៗទៅទៀត ដែលយើងមិនអាចប្រៀបផ្ទឹមបានឡើយ។ ម៉ែមានគុណតាំងពីដែលទារកចាប់កំណើត ត្រង់ថា នៅខែទី ១ ២
ទារកប្រៀបបានដូចដុំ តូចមួយ ខែ ទី៣ ៤ទារកដូច ដុំថ្មមួយដែលមានទម្ងន់ធ្ងន់បន្ទិច ខែទី ៥ ៦ទារកចាប់ផ្តើមលូតលាស់អវជីវ ដូចជា ដៃ ជើង ក្បាល ដងខ្លួន និងជាច្រើនទៀត ហើយក៏ជាខែមួយដែល ទារក ធើ្វចលនា រើបម្រាស់ ពេលនោះអ្នកម្តាយឈឺយ៉ាងខ្លាំង តែគាត់ខំអត់ ដោយព្យាយាម ក្នុងពេលនោះអ្នកម្តាយហាក់បីដូចជាមានអាការះពិបាក ត្រង់ថា ពិបាកដើរ អង្គុយ ឈរ ដេក ហើយការញាំអាហារវិញ គឺមានការពិបាកខ្លាំង អាហារណាដែលយើងចង់ញាំមិនធអាចញាំបាន អាហារធ្លាប់ញាំពីមុនឥឡូវមិនអាចញាំ នេះជាហេតុមួយដែលពីបាកនិងធ្វើ។ ខែទី ៧ ៨ ជាខែមួយដែលទារកមានសាពាង្គកាយគ្រប់គ្រាន់ មានទម្ងន់ធ្ងន់ជាងមុន ខុសពីធ្មមតា ។ ជាពិសេស គឺខែទី ៩ ជាខែដែលសំខាន់ជាគេបំផុត ដែលជាខែដ៏គ្រោះថា្នក់ ទៅដល់អាយុជីវិត គឺជាខែឆ្លងទន្លេ យើងក៏អាចហៅបានថា សម្រាលកូន ក្នុងពេលនោះអ្នកម្តាយបាមលះបង់ជាច្រើន ក៏ប៉ុន្តែមានការលំបាកយ៉ាងណា មានគ្រោះថ្នាក់យ៉ាងាណាក៏អ្នកម្តាយ មិនត្អួញត្ែអ ហើយនិង មួយទៀតនោះ អ្នកម្តាយមិនគិតទៅដល់ខ្លួនឯនោះទេ អោយតែកូនកើតមកមានសុវត្តិភាព ។ ជាងនេះទៅទៀត ឈាមម្តាយបានក្លាយទឹកដោះ ដ៏ល្អបំផុត សម្រាប់កូនៗ ។
No comments:
Post a Comment