យុគរដើមនគខ្មែរ
គេបានដឹងថា នីលើឥណ្ឌូចិននេះ ជនជាតិខ្មែរជាម្ចាស់ទឹកដីដើម
គេបំផុត មានដើមកំណើតអាយុជាង២០សតវត្សមកហើយ មុនគ្រឹស្គសក
រាជ។ ជនជាតិខ្មែរដើម ដែលក្នុងនោះមានជនជាតិមន ដែរ មាន
នៅរស់សេសសល់រហូតមកដល់សព្វថ្ងៃ។ គឺមាននៅប្រទេសភូមា
ផ្នែកខាងក្រោម និង តាមជួរភ្នំអណ្ណាម ក្នុងប្រទេសវៀតណាម។
ជនជាតិថៃ យួន និងភូមា ទើបតែចុះមកលួចប្លន់យកទឹកដីខ្មែរក្នុងសតវត្ស
ទី១៣ ក្នុងគ្រិស្គសករាជតែប៉ុណ្ណោះ ។ គឺនៅពេលដែរជនជាតិទាំងនោះត្រួវ
កងទ័ពមុងហ្គោល វាយប្រហារដេញខ្ចាត់ខ្ចាយ រត់ភ្វាត់ពីប្រទេសចិន ។
របស់របរជាសំអាង និង ជាភ័ស្តតាងក្នុងសម័យនោះ ត្រូវបានគេស្រាវជ្រាវ
រកឃើញនៅម្លួព្រៃ ឡងប្រាវ និង សំរោងសែន។ របស់របរ ដែល
គេរកឃើញ មានដូចជាពូថៅ កន្រ្តៃ អំបែងឆ្នាំង ចាន គ្រឿងអលង្ការ
ផ្លែសន្ទូច ធ្វើអំពីឆ្អឹង។ គេអាចដឹងបានទៀតថា ខ្មែរជំនាន់ដើមចេះផ្សាំង
គោក្របី យកមកប្រើប្រាស់ ចេះចិញ្ជឹមជ្រូក ហើយ ប្រកបរកកសិកម្មដាំ
ស្រូវ។ផ្ទះសំបែងសង់លើជន្ទល់ខ្ពស់ផុតពីដី។ ខ្មែរជំនាន់ដើមគោរពបូជា
មេបាចាស់ទុំ ព្រះធរណី និង ព្រះគង្គា។ស្រុកភូមិ ទឹកដីក៏មានភោគផល
សម្បត្តិធម្មជាតិសំបូរណ៏គ្រប់គ្រាន់ដែរ។ដែលជាហេតុនាំអោយមានទំនាក់
ទំនងសេដ្ឋកិច្ច រកស៊ីដោះដូរយ៉ាងសកម្ម។ សង្គមខ្មែរជំនាន់នោះ ក៏មាន
ការរៀបចំជាកុលសម្ព័ន មានមេកោយ និង ស្ថាបន័ផ្សេងៗដែរ ។
ប្រវតិ្តដើមស្រុកខ្មែរថ្មីៗខ្លះទៀត នាដើមសតវត្សទី ១ គេអាចស្គាល់បាន
ដោយសារឯសារ កត់សំគាល់មួយចំនួនរបស់អ្នកដំណើរចិន ដែលបាន
ទៅដល់ស្រុកខ្មែរ ក្នុងសតវត្សទី ៣ ។ខ-នគរហ្វូណន់ ឬ នគរភ្នំ
១-ព្រះបាទហ៊ុនទៀន ព្រះនាងលីវយី
អ្នកដំណើរចិនបានស្គាល់ស្រុកខ្មែរ ជាយូរយារណាស់មកហើយ ។
គេបានដាក់ឈ្មោះ ហៅ និង កត់ត្រាថា នគរហ្វូណន់។ តែបើតាមអ្នក
ស្រាវជ្រាវខ្លះ ឈ្មោះនេះ មិនមែនជាពាក្យចិនទេ។ ហើយ នៅក្នុងពង្សាតា
ខ្មែរគេក៏មិនដែលឃើញមានពាក្យនេះដែរ។ អ្នកប្រវតិ្តវិទូផ្សេងទៀត ដោយ
សំអាងទៅលើសិលាចារិក បានយល់ថាពាក្យហ្វូណន់ ក្លាយមកពីពាក្យ
ភ្នំ។ ដូច្នេះ ស្រុកខ្មែរ ជំនាន់ដើម មានឈ្មោះថា នគរភ្នំ។
ឯកសារចិនដដែល បានកត់ត្រាទុកមកថា កាលនោះ នៅស្រុកខ្មែរ ឬ
នគរភ្នំមានស្តេចស្រីមួយអង្គសោយរាជ។ ស្តេចស្រីនោះ មានព្រះនាម
លីវយី ។ប្រជាជនខ្មែរគោរពបូជានាគ ដែលគេចាត់ទុកជាព្រះ
អាទិទេព នាំមកនូវក្តីចំរុងចំរើនសម្បូរសប្បាយដល់ប្រទេសជាតិ។ ដូច្នេះ
ហើយ បានជានៅពង្សាតាវខ្មែរ គេតែងនិយាយអំពីនាងនាគ ពីស្តេច
ភុជង្គនាគ និង នាមឺននាគ ។
ថ្ងៃមួយ ស្តេចបរទេសមួយអង្គឈ្មោះ ហ៊ុនទៀន ដែលគោរពបូជាព្រហ្ម
ញ្ញសាសនា បានលើកទ័ពតាមសំពៅ កាត់ ឆ្លងតាមសមុទ្រចូលមកវាយ
ប្រហាលុកលុយ កាន់កាប់ត្រួតត្រានគរហ្វួណន់។ តែបន្ទប់មក ស្តេចហ៊ុន
ទៀន ក៏បានរៀបអភិសេកជាមួយនឹងព្រះនាងលីវយី ហើយ បានឡើង
សោយរាជសម្បត្តិនៅ នគរហ្វូណន់ ចាប់ពីថ្ងៃនោះមក។
២-ព្រះបាទកៅឌិញ្ញ ព្រះនាងសោមា
បើយោលទៅតាមសិលាចារិកនៅមីសុន និង ព្រះឥន្ទកោសី វិញ
គេអាចកត់សំគាល់បានថាព្រះមហាក្សត្រខ្មែរទី១ មានព្រះនាម កៅឌិញ្ញ ។
ព្រះអង្គជាជនជាតិឥណ្ឌា មកពីស្រុកឥណ្ឌា ក្នុងវណ្ណះព្រាហ្មណ៏។ ព្រះ
អង្គបានធ្វើដំណើរតាមសំពៅ ឆ្លងកាត់មហាសាគរមកដល់នគរគោកធ្លក។
សំពៅព្រះអង្គត្រូវប្រជាជន នៅទីនោះ នាំគ្នាមកវាយប្រហារចង់លួចប្លន់។
ព្រះកៅឌិញ្ញបានវាយតបតទៅលើកកងទ័ពព្រះនាងសោមា ដែលត្រូវបរា
ជ័យ បាក់ទ័ពលិចលង់ទូកកណ្តាលសមុទ្រ រត់ចុះចាញ់អស់។ ក្រោយបាន
ជ័យជំនះហើយ ព្រះកៅឌិញ្ញក៏រៀបអភិសេកនឹងព្រះនាងសោមាស្តេចស្រីន
គរភ្នំ។ ព្រះអង្គក៏បានឡើងសោយរាជជាព្រះមហាក្សត្រ នៅនគរភ្នំ។ ព្រឹត្តិ
ការណ៏នេះ បើតាមអ្នកប្រវត្តិវិទូខ្លះបានកើតឡើង នៅក្នុងសតវត្ស ទី១ នៃ
គ្រឹស្គសាសនា។
ដោយឃើញស្រ្តី និង បុរសនៅនគរភ្នំ ជាពិសេសម្ចាស់ក្សត្រីលីវយី មិន
ចេះស្លៀនពាក់បញ្ជេញខ្លួនអាក្រាត ឥតអៀនខ្មាស់ ព្រះបាទកៅឌិញ្ញក៏
បានបង្ហាត់បង្រៀនអ្នកទាំងនោះ អោយចេះកាត់ដេរសម្លៀកបំពាក់បិទ
បាំងកេរ្តិ៏ ខ្មាស់។ដំបូងព្រះអង្គ បានអោយយកក្រណាត់មកចោះធ្វើ ប្រ
ហោងល្មមសលក្បាលចុះ ដែលថ្ងៃក្រោយ ក្លាយទៅជាអាវបំពង់វែង។
នេះបើតាមឯកសាចិនដដែល។ប៉ុន្តែ អ្វីដែលជាសំខាន់ ដែលព្រះអង្គ
បាននាំមកផ្តល់ដល់សង្គមខ្មែរនោះ គឺ វិជ្ជា ចំណេះចេះដឹង ដែលមាន
នៅក្នុងភាសាអក្សរសំស្រ្កឹត ទ្រឹស្តី ឧត្តមគតិទស្សនះ ច្បាប់វិន័យក្បួន
ខ្នាត គម្ពីរ តម្រា និង របៀបរៀបចំ ចាត់ចែងគ្រប់គ្រងនគរ ដែលមាន
នៅក្នុងលទ្ធិព្រហ្មណ៏សាសនា។ របបរាជានិយមខ្មែរត្រូវបានរៀបចំ ចាត់
ចែងកំណត់ទៅតាមក្រិត្យក្រមវិន័យក្បួនខ្នាត ដែលមាននៅក្នុងគម្ពីរព្រហ្ម
ណ៏សាសនា។
ឯសារគោរពបូជាផ្នែកសាសនាវិញ បានផ្លាស់ប្តូរ មករកព្រះសិវះ ឬ ព្រះ
ឥសូរ ដែលជាព្រះអាទិទេពមួយអង្គយ៉ាងសំខាន់ នៅក្នុងព្រហ្មញ្ញសាសនា។
លឹង្គជាច្រើនត្រូវបានគេកសាងឡើង សម្រាប់តំណាងព្រះអាទិទេពអង្គនេះ។
ដូច្នេះ នេះជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ដែលនគរខ្មែរ ឬ នគរគោកធ្លក
បានទទួល អរិយធម៏ វប្បធម៏ និង ឥទិ្ធពលឥណ្ឌា ។
ព្រះរាជធានីដំបូង របស់នគរហ្វូណន់ ឬ នគរភ្នំ មានឈ្មោះថាវ័យធបុរះ
ដែលស្ថិតនៅជិតទន្លេមេគង្គ ជិតស្រុក បាណាម និង បាភ្នំ។គ-ព្រះរាជវង្សនគរភ្នំ
ប្រវត្តិស្រុកខ្មែរ ឬ ប្រវត្តិក្សត្រខ្មែរ ដែលសោយរាជសម្បត្តិបន្តបន្ទាប់
ពីព្រះបាឬកៅឌិញ យើងអាចស្គាល់ និង ដឹងបាន តាមរយះឯសារប្រវត្តិ
សាស្រ្តចិនប៉ុនោះ។ ឯឈ្មោះពិតប្រាកដរបស់ព្រះមហាក្សត្រខ្មែរ ជំនាន់នោះ
គេមិនអាចស្គាល់ទេ។ ឈ្មោះដែលគេអាចស្គាល់ បានក្លាយទៅជា ឈ្មោះ
ចិន តាមកំណត់របស់អ្នកដំណើរចិន។
១-ព្រះបាទហ៊ុនផាន់ហួង
ព្រះអង្គ ដែលត្រូវជាកូនរបស់ព្រះបាទហ៊ុនទៀន ឬ ព្រះបាទ
កៅឌិញបានសោយរាជ្យបន្តពីឪពុក កាលនោះ នគរហ្វូណន់ ឬ នគរ
ភ្នំ មាននគរតូចៗប្រាំពីរចំណុះ។ នគរទាំងប្រាំពីរ ចង់រើបង្រះ ផ្តាច់ខ្លួន
លែងនៅជាចំណុះ តែត្រូវព្រះហ៊ុនផាន់ហួងវាយបង្រាប បង្រួមបង្រួម
យកមក ដាក់បញ្ជូលធ្វើជានគរតែមួយ។ ហើយ ព្រះអង្គបានចាត់ចែង
តែងតាំងកូន និង ចៅព្រះអង្គជា ស្តេចគ្រប់គ្រង នគរខេត្តខ័ណ្ឌទាំង
ប្រាំពីរ ។
២-ព្រះបាទហ្វាន់ហ្វាន់
ព្រះអង្គបានឡើងសោយរាជ្យ បន្តពីឪពុក ។ ព្រះអង្គ ជា
កូនទី២របស់ស្តេចអង្គមុន តែស្តេចអង្គនោះ ខ្ជិលច្រអូស មិនយក
ចិត្តទុកដាក់រវីរវល់អំពីកិច្ចការនគរទេ។ កិច្ចការផែនដីទាំងប៉ុន្មាន
ត្រូវបានមេទ័ពដ៏អង់អាចម្នាក់ជាអ្នកចាត់ចែង ដោះស្រាយទាំងអស់។
មេទ័ពនេះ ឈ្មោះហ្វាន់ឆេម៉ាន់ ឬ ហ្វាន់ម៉ាន់ ។ សោយរាជ្យបាន
៣ឆ្មាំ ព្រះបាទហ្វាន់ហ្វាន់ ក៏បានចូលទិវង្គតទៅ។
៣-ព្រះអង្គហ្វាន់ឆេម៉ាន់
ព្រះអង្គ ត្រូវបាននាមឺនសព្វមុខមន្រ្តីតូចធំ ជ្រើសរើស
ជាព្រះមហាក្សត្រ។ការតែងតាំងនេះប្រហែលជាមិនបានធ្វើអោយ
ស្តេចត្រាញ់ តូចធំជិតឆ្ងាយសប្បាយចិត្តទេ។ ដូច្នេះហើយ ទើប
បានជាព្រះបាទហ្វាន់ឆេម៉ាន់ ត្រូវលើកទ័ពទៅវាយបង្រ្គាប ស្តេច
ទាំងនោះជាមុន។
ព្រះអង្គជាអ្នកចំម្បាំងម្នាក់ដ៏ក្លាហានអង់អាចអស្ចារ្យ។
ព្រះអង្គធ្លាប់បានបញ្ជាអោយធ្វើទូកសំពៅធំ ។ សម្រាប់ធ្វើដំណើរ
ឆ្លងកាត់ចុះឡើង តាមសមុទ្រទន្លេនានា។ ទូកសំពៅទាំងនោះ
អាចផ្ទុកមនុស្សបានប្រហែលជា ៧០០នាក់។ព្រះអង្គបានធ្វើស
ង្រ្គាមច្បាំងវាតទឹកដីទៅគ្រប់ទិសទី រហូតទៅដល់ ជ្រោយមាឡាកា
យកនគរជាច្រើនមកដាក់ជាចំណុះ ។ព្រះអង្គហ្វាន់ឆេម៉ាន់
បានធ្វើសង្រ្គាមទាំងតាមផ្លូវគោក និងតាមផ្លូវទឹក ដើម្បីកាន់
កាប់តំបន់ទឹកដី និង សមុទ្រ ពីឈូងសមុទ្របឹងហ្គាល
មកឈូងសមុទ្រសៀម សព្វថ្ងៃ ។ គឺក្នុងគោលបំណងក្តោប
ត្រួតត្រាគ្រប់គ្រងផ្លូវទាក់ទងធ្វើដំណើរទាំងប៉ុន្មាន តាមសមុទ្រ
ក៏ដូចជាតាមដីគោក។
ក្នុងពេលប្រតិបត្តិការមួយ ដោយព្រះអង្គចាប់ផ្តើមមានជម្ងឺ ព្រះ
អង្គបានបញ្ជូនកូន ឈ្មោះ តិនចេង អោយដឹកនាំទ័ពចេញច្បាំងជំនូស
ព្រះអង្គ។ ព្រះអង្គហ្វាន់ឆេម៉ាន់ បានទុកក្មួយឈ្មោះ ចាន់ ដែលមានកង
ពលប្រមាណ ២០០០នាក់នៅជិតសម្រាប់ការពារ។ ចាន់ ជាកូនប្រុសរ
បស់បងស្រីព្រះអង្គ ។តែ មេទ័ពចាន់បែរជាឆ្លៀតឪកាសដ៏ល្អនេះ ធ្វើរដ្ឋ
ប្រហារ សម្លាប់ព្រះបាទហ្វាន់ឆេម៉ាន់ជាមាហើយប្រកាសតាំងខ្លួនជាព្រះ
មហាក្សត្រនគរភ្នំ ។ព្រឹត្តិការណ៏នេះប្រហែលជាផ្ទុះនៅក្នុងគ.ស២៣០។
៤-ព្រះបាទហ្វាន់ចាន់
កាលបើឡើងសោយរាជ្យភ្លាម ក៏ចាត់កងទ័ពអោយទៅធ្វើឃាត
កូនព្រះបាទហ្វាន់ឆេម៉ាន់ គឺព្រះអង្គគីនចេង ដើម្បីបំបាត់ កុំអោយមាន
គូប្រជែងត្រឹមត្រូវតាមច្បាប់ ដែលអាចនាំមកនូវការសៅហ្មងទៅថ្ងៃក្រោយ
។ព្រឹត្តិការណ៏នេះ បានកើតនៅក្នុងគ្រឹស្គសករាជ ២៣០ ។ អ្នកប្រវតិ្តវិទូ
ខ្លះមានជំនឿ ខ្មែរមួយជាភាសាសំស្រឹ្កត ដែលមានអាយុចាស់ជាងគេ
ហើយដែលគេរកឃើញនៅ វូកាញ់ ខេត្តញ៉ាត្រាង ប្រទេស
វៀតណាម បានបញ្ជាក់រៀបរាប់អំពីទំនាក់ទំនងរវាងព្រះអង្គ និង ព្រះមហា
ក្សត្រឥណ្ឌាក្នុងព្រះរាជ្យវង្ស ម្សណទស។
កាលនោះ ព្រះបាទហ្វាន់ឆេម៉ាន់ មានបុត្រមួយអង្គទៀត ដែលនៅ
ជាទារកនៅឡើយ។ អាយុបាន២០ឆ្នាំ ដឹងក្តីកាលណា ព្រះរាជបុត្រនេះប្រ
មែប្រមូលបក្សពួក កងទ័ពយោធា លើកមកធ្វើសង្រ្គាមហើយក៏បានសម្រេច
ធ្វើឃាតព្រះបាទហ្វាន់ចាន់ ដើម្បីសងសឹកឪពុក។ព្រះអង្គ បានដណ្តើមយក
រាជ្យមកវិញ។ តែព្រះរាជបុត្រអង្គនេះមិនបានសោយរាជសម្បត្តិដូចក្តីបំណង
ទេ។ ព្រះអង្គត្រូវទ័ពធំម្នាក់របស់សេ្តចហ្វាន់ចាន់ ឈ្មោះស៊ីយុន ធ្វើឃាត។
មេទ័ពស៊ីយុនបានលើកទ័ពមកច្បាំងដណ្តើមអំណាចដោយសំអាងយកលេស
ថា មកសងសឹងជំនួសស្តេច។ ឆ្លៀតឪកាសដ៏ល្អនោះមេទ័ពស៊ីយុនក៏ប្រកាស
តាំងខ្លួនភា្លម ជាស្តេចនគរហ្វូណន់ ។ គឺ ប្រហែលជាក្នុង គ.ស ២៤០។
៥-ព្រះបាទហ្វាន់ស៊ីយុន
នេះគឺជាព្រះនាមថ្មី របស់មេទ័ពស៊ីយុន ដែលទើបតែបានឡើង
សោយរាជ្យ។អ្នកស្រាវខ្លះបានបញ្ជាក់ថាស្តេចអង្គនេះព្រះនាមអស្សាជ័យ។
ក្នុងគ.ស ២៤០ ព្រះអង្គបានទទួលតតំណាងពីរនាក់ របស់ស្តេច
ចិនព្រះនាម សុនផាន់។ គណះប្រតិភូខ្មែរ ក៏ត្រូវព្រះអង្គបញ្ជូនទៅប្រទេស
ចិនជាញឹកញាប់ដែរ ពីគ.ស ២៦៨ ទៅ ២៨៧ ។ឃ-សង្គមខ្មែរជំនាន់ហ្វូនណន់ ឬ នគរភ្នំ
ទីក្រុងភូមិសា្ថនខ្មែរ មានព័ទ្ធជុំវិញទៅដោយអូរទឹក និង កំពែងធ្វើ
អំពីដី។នៅក្នុងគូទឹកទាំងនោះ គេឃើញមានក្រពើរស់នៅពាលពេញ។
ហើយ នៅក្នុងទីក្រុង និង ភូមិ គេឃើញមានផ្លូវទឹក កាត់ខ្វែងចុះឡើង
ដូចក្រឡាចត្រង្គ។
ប្រុសខ្មែរមានរូនរាងទាបអាក្រក់ សម្បុរខ្មៅ សក់ក្រញាញ់ ហើយ
មានសាក់ពាសពេញខ្លួន។ ក៏ប៉ុន្តែស្រ្តី មានពណ៏សម្បុរជ្រះសា្អតល្អជាង។
ខ្មែរនិយមចូលចិត្ត ឆ្លាក់ធ្វើគ្រឿងអលង្ការ។ គ្រានោះ ខ្មែរមានអក្សរ មាន
សៀវភៅសាស្រ្តក្បួនគម្ពីរ និង ឃ្លាំង។ ខ្មែរ និយមចូលចិត្តលេងល្បែងជល់
មាន់ និង ជ្រូក ។ទំនៀមទម្លាប់គ្មានអ្វីជាតឹងរឹងឡើយ រវាងស្រ្តី និង បុរស។
មា្នក់ៗធ្វើអី្វ តាម តែអំពើចិត្ត បណ្តែតបណ្តោយទៅតាមតែទំនើងចិត្ត។
អំពីរបៀបរបរ បែបផែនការកាត់ទោសក្នុង តុលាការ ដោយមាន
ការបញ្ជាក់ថា នៅក្នុងស្រុកខ្មែរ គ្មានពន្ធាគារទេ ។ ជនឧក្រិដ្ធ គេយកទៅ
បោះទំម្លាក់ក្នុងរណ្តៅអោយក្រពើ ឬ សត្វសាហាវស៊ីជាចំណី។
ព្រះរាជ្យវាំង ធើ្វអំពីឈើ សង់លើគ្រឹះអំពីថ្ម ។ ការណាព្រះអង្គធ្វើ
ដំណើរយាងចេញ ទៅណាម្តងៗ គេឃើញមានក្បួនដង្ហែយ៉ាងគគ្រឹកគគ្រេង
គួរអោយគយគន់។ព្រះមហាក្សត្រខ្មែរតែងតែគង់លើដំរីហែរហមតាមក្រោយ
ទៅដោយមហេសី ស្រីស្នំមីនុំមីនាងបរិវារ និង មន្រ្តីតូចធំ ដែលជិះលើដំរី
បើព្រះអង្គគង់បល្ល័ង្កវិញ ព្រះអង្គអង្គុយ បញ្ឍរជង្គង់ខាងស្តាំ។ ហើយ នៅ
ចំពោះមុខព្រះអង្គគេមានដាក់ព្រះវរលញ្ជករ ជើងពានផ្តិលមាស និង ដុត
គ្រឿងក្រអូប។
ប្រជាជនខ្មែរគោរពបូជាជឿទៅលើព្រះអាទិទេពជាច្រើន តំណាង
ទៅដោយរូបចម្លាក់ដែលមានព្រះភ័ក្រមួយ ពីរ បួន ហើយ ដែលមានដៃ
បួន ឬប្រាំបី ។
កាលណាមានសមាជិកក្រុមគ្រួសារសា្លប់ ប្រជាជននគរភ្នំ តែង
តែនាំគ្នាកោរសក់កោរពុកមាត់ ពុកចង្ការជាសញ្ញានៃការកាន់ទុក។ចំពោះ
ការបូជាសពវិញ គេយកសាកសពនោះ ទៅដុត ទៅកប់ ទៅទម្លាក់ក្នុង
ទឹក ឬ យកទៅដាក់ចោលតាមព្រៃទុកអោយសត្វស៊ី។ គឺក្នុងន័យ ថ្វាយ
បូជាចំពោះធាតុទាំង បួន មាន ទឹក ដី ភ្លើង ខ្យល់ ដែលគេចាត់ទុក
ជាព្រះអាទិទេពជាអ្នកមានគុណចំពោះជីវិតរស់នៅរបស់គេ។
ទឹកដីនរគហ្វណន់ធំទូលំទូលាយណាស់ លាតសន្ធឹងមានប្រ
ទល់ដែនជាប់និងប្រទេសចាម នៅទិសខាងកើត ជាប់នឹងទឹកដីចិន
យេណាន នៅទិសខាងជើង និង ខាងលិចជាប់នឹងប្រទេសភូមា។ង-ឥណ្ឌាវូបនីយកម្មលើកទី២
ក្រោយរាជ្យព្រះបាទហ្វាន់ស៊ីយុន គេអាចដឹងថា នៅនរគ
ហ្វូណន់ ឬ នគរភ្នំ មានការរំជើបរំជួលចលាចលពាសពេញទូទាំង
ប្រទេស។ តែគេគ្មានឯកសារអ្វីជាច្បស់លាស់ សម្រាប់បញ្ជាក់ឡើយ
។
គេគ្រាន់តែដឹងថាក្នុង គ.ស ៣៥៧ នគរហ្វូណន់ ឬ នគរភ្នំ
បានស្ថិតនៅក្រោមរជ្ជកាលរបស់ស្តេចមួយអង្គដែលមកពីប្រទេសឥណ្ឌា។
សិលាចារិកសម័យអង្គរជាច្រើន បានលើកព្រឹត្តិការណ៏នេះមកអធិប្បាយ។
វត្ថុបូរាណជាច្រើនមានដូចជាព្រះបដិមាករ ប្រាក់កាស់ និង របស់ប្រើ
ប្រាស់ខ្លះដែលគេរកឃើញ នៅអូរអែវ កម្ពុជាក្រោម អាចបញ្ជាក់
បានអំពីសកម្មភាពាណិជ្ជកម្មអន្តរជាតិ និង វត្តមានរបស់ជនជាតិឥណ្ឌា
ដែលធ្វើដំណើរចេញចូលមកដល់នគរហ្វូណន់។ អូរអែវ ជាមាត់សមុទ្រ ជា
កំពង់ផែ ចំណតទូកសំពៅធំៗ មួយយ៉ាងសំខាន់របស់នគរភ្នំ ក្នុងការទាក់
ទងរកស៊ីធ្វើ ជំនួញក្រៅប្រទេស ជាមួយនិងប្រទេសជិតឆ្ងាយ មានប្រទេស
នៅតាមសមុទ្រ មេឌីតេរ៉ាណ្ណេ នៅទ្វីបអ៊ឺរ៉ុប ជាដើម។ ដែលជា
កត្តាមួយ ធ្វើអោយគេស្មានថា កាលជំនាន់ នោះ ពួកជនជាតិឥណ្ឌា ប្រ
ហែលជានាំគ្នាលើកទ័ព មកលុកលុយតរាតត្បាតយកនគរខ្មែរ។ មេទ័ពឥ
ណ្ឌា ដែលចូលមកលុកលុយ វាយយកនគរហ្វូណន់ ហើយ ប្រកាសតាំង
ខ្លួនជាស្តេចនោះ មានដើមកំណើតក្នុងត្រកូលព្រាហ្មណ៏កៅឧិញ ដូចព្រះ
មហាក្សត្រខ្មែរទី១ ដែរ។
១-ព្រះបាទកៅឌិញ្ញវរ្ម័ន
កាលបើឡើងគ្រងរាជសម្បត្តិ ព្រះអង្គបានបន្ថែមឈ្មោះវរ័្មន មក
លើព្រះនាមព្រះអង្គ ដែលក្លាយទៅជាអ្នកការពារព្រហ្មញ្ញសាសនា ។ ព្រ
ហ្មញ្ញសាសនាដែលគោរពព្រះឥសូរ ហើយ ដែលគេចាត់ទុកជាសាសនា
រដ្ឋ ឬ សាសនាផ្លូវការ បានជះឥទិ្ធពលទៅគ្រប់ទិសទី។ តែ ព្រះពុទ្ធ
សាសនារបៀបមហាយាន ដែលធ្លាប់មានវត្តមានលើទឹកដីខ្មែរ ជាយូរយារ
ណាស់មកហើយ ក៏មិនបានសាបសូន្យ ដែរ។ ការរីកចំរើនចេះតែមាន
អ្នកកាន់គោរពព្រះពុទ្ធសាសនា ក៏ចេះតែកើនចំនួនច្រើន ជាលំដាប់។
ក្នុងរបៀបចាត់ចែងគ្រប់គ្រងនគរ ព្រះអង្គបានយកតម្រូវតាម
ប្រទេសឥណ្ឌា បង្កើតអោយមានសា្ថប័ន មានវណ្ណះ មានច្បាប់ទម្លាប់
មានជំនឿ មានការអប់រំ ដែលផ្អែងទាំងស្រុងទៅលើលទ្ធិព្រហ្មញ្ញសា
សនា។ ដើម្បីអោយការរៀបចំនគរ មានប្រសិទ្ធភាព ព្រះអង្គបានប្រ
មូលផ្តុំ និង អញ្ញើញព្រាហ្មណ៏ជាច្រើន មកពីប្រទេសឥណ្ឌា អោយចូល
មកជួយធ្វើការកែច្នៃ ដូរប្រែ តម្រែតម្រង់ កសាងសង្គមជាតិខ្មែរថ្មី។ ព្រះ
អង្គបានប្រទានរង្វាន់យ៉ាងគាប់ចិត្ត ជាតិតិ្តយស បុណ្យស័ក្តិ ទ្រព្យ
សម្បត្តិជាច្រើន ដល់ព្រាហ្មណ៏ទាំងនោះ។
ព្រះរាជធានីមានឈ្មោះ វ័យធបុរះ ដែលចិនហៅក្លាយមក
ជា ទូមូ។
ព្រះកៅឌិញ្ញវរ័្មន ជាព្រះមហាក្សត្រមួយអង្គខ្លាំងពូកែ ល្បីល្បាញ
មាននគរជិតឆ្ងាយ ជាច្រើន ជាចំណុះ។
២-ព្រះបាទស្រីឥន្រ្ទវរ័្មន
គឺជាព្រះរាជបុត្ររបស់ព្រះកៅឌិញ្ញវរ្ម័ន។ ព្រះអង្គសោយរាជ្យបន្តពី
បិតាព្រះអង្គ។ ព្រះអង្គនៅតែរក្សាទំនាក់ទំនង ជាមួយប្រទេសចិនជាប់ជា
និច្ច។ ក្នុងគ.ស ៤៣៤ ៤៣៥ និង ៤៣៨ ព្រះអង្គធ្លាប់បានបញ្ជូន
អគ្គរាជទូត ទៅចងស្ពានមេត្រីជាមួយនឹងព្រះចៅអធិរាជចិន ឈ្មោះវេន
ក្នុងព្រះរាជវង្សសុង។ក្នុងនាមមិត្តភាពនេះ ព្រះអង្គមិនបានគាំទ្រ ជួយ
ជ្រុំជ្រែងស្តេចចាម ដែលច្បាំងនឹងប្រទេសចិន ចង់ដំណ្តើមយក ខេត្ត
តុងកឹង នោះទេ។
៣-ព្រះបាទជ័យវរ្ម័ន (គ.ស ៤៨០ - ៥១៤)
ព្រះអង្គ ជាបុត្រព្រះបាទស្រីឥន្រ្ទវរ្ម័ន ។ ក្រោយដែលឡើង
សោយរាជសម្បត្តិ ជាព្រះមហាក្សត្រនគរភ្នំ ព្រះអង្គរក្សាទំនាក់ទំនង ជា
មួយនឹងប្រទេសចិន ដូចជាប្រក្រតី។ ក្នុង គ.ស ៥០៣ បានបញ្ជាក់នូវ
សក្តីភាពនេះដោយបន្ថែមជា ព្រះអធិរាជចិនបានប្រទានងារជាតិក្តិយស
ដល់ព្រះអង្គ ជាមេទ័ពទិសខាងត្បូង នគរភ្នំ។
គ.ស ៤៨៤ នរគភ្នំ ធ្វើសង្រា្គមជាមួយនឹងប្រទេសចាម្ប៉ា។
ព្រះបាទបញ្ជូនព្រះរាជតំណាង ទៅប្រទេសចិន ដើម្បីសុំជំនួយ។ ព្រះ
តំណាងនោះ ជាព្រះសង្សផ្នែកព្រះពុទ្ធសាសនា ព្រះនាមសក្សនាគសេន។
ស្តេចចិន មិន បានឆ្លើយតបទៅតាមបំណង ព្រះមហាក្សត្រខ្មែរឡើយ ។
សង្រ្គាមខ្មែរចាម បានចប់ នៅគ.ស ៤៩២ ក្រោយដែលស្តេចចាម
ត្រូវស្តេចចាមមួយអង្គទៀត ធ្វើឃាត។
ព្រះបាទជ័យវរ្ម័ន ព្រអង្គជាស្ថាបនាករដែលខំប្រឹងប្រែងរៀបចំ
តំបន់បច្ចុប្បន្នកម្ពុជាក្រោម ដីកព្រែកបង្ហូរទឹកប្រមាណប្រវែងជាង២០០គី
ឡូមែត្រ ធ្វើអោយតំបន់វាលភក់លិចទឹកក្លាយទៅជាទឹកដី រីងស្ងួត មានផ្ទះ
សម្បែងភូមីស្ថាន មានដីល្បាប់ជីជាតិ មានផ្លូវទឹកល្អប្រពៃគ្រប់គ្រាន់សម្រាប់
គមនាគមន៏ និង ប្រកបការងារកសិកម្ម ដោយប្រសិទ្ធភាព។
នៅក្នុងរាជ្យព្រះអង្គ ព្រះពុទ្ធសាសនាមានការរីកចំរើនច្រើន ហើយ
ក៏បានជះឥទ្ធិពល ចាក់ឬសមាំមួនក្នុងសង្គមជាតិនរគភ្នំ ឬ ហ្វូណន់ដែរ។
ព្រះអង្គធ្លាប់បានបញ្ជូន ព្រះសង្បនរគហ្វូណន់ពីរអង្គ គឺព្រះមន្រ្ទសេនា និង
ព្រះសង្បបាល ទៅប្រទេសចិន ដើម្បីបកប្រែភាសាសំស្រ្កឹត។
ព្រះបាទជ័យវរ្ម័ន បានចូលទិវង្គត ក្នុង គ.ស ៥១៤។
៤-ព្រះបាទរុទ្រ្ទវរ្ម័ន (៥១៤ -៥៥០)
គឺជាព្រះរាជបុត្រ របស់ព្រះបាទជ័យវរ្ម័ន។ តែម្តាយព្រះអង្គ គ្មាន
ជាប់ឈាមជ័រជាក្សត្រទេ។ ដែលតាមប្រពៃណី ព្រះអង្គគ្មានសិទ្ធិនឹងឡើង
សោយរាជឡើយ។ ព្រះអង្គបានធ្វើឃាត ព្រះអង្គម្ចាស់ គុណវរ្ម័ន ព្រះរជ្ជ
ទាយាទពេញច្បាប់ ដែលត្រូវជាបងប្អូនបង្កើតនឹងព្រះអង្គ តែមានម្តាយខុស
គ្នា។ មាតាព្រះគុណវរ្ម័ន ជាព្រះអគ្គមហេសី មានព្រះនាមព្រះនាងកុលាប
បរដ្ឋាវត្តី។ បន្ទាប់ពីកើតមានព្រឹត្តិការណ៏សោកនាដ្យកម្មនេះមក ព្រះនាង
បានចូលទៅសាងសិល។
ដូចជាក្សត្រខ្មែរជំនាន់មុនដែរ ព្រះបាទរុទ្រ្ទវរ្ម័ន រក្សាទំនាក់ទំនង
ជាប់ជានិច្ចនឹងប្រទេសចិន។ ការបញ្ជូនប្តូរ អង្គទូតគ្នាទៅវិញទៅមក មាន
ជាញឹកញាប់ ។ គេបានចងចាំថា ព្រះអង្គបានបញ្ជួន ព្រះរាជតំណាង ទៅ
ប្រទេសចិន ក្នុង គ.ស ៥១៧ និង ៥៣៩។ ហើយព្រះអង្គបានធ្វើអំណោ
យ សក់ព្រះពុទ្ធអង្គមួយសសៃយ៉ាងវែង ដល់ស្តេចចិន។
ក្នុងកាលះទេសះជាមួយគ្នានេះដែរ នគរហ្វូណន់ ឬ នគរភ្នំ មិប
បានស្គាល់សុខសនិ្តភាពទេ។ ការធ្វើឃាតព្រះរាជទាយាទ និង ការដណ្តើម
យករាជសម្បត្តិ របស់ព្រះបាទរុទ្រ្ទវរ្ម័ន មិនបានទទួលការគាំទ្រពេញចិត្តអំពើ
សំណាក់នាមឺនមន្រ្តីមេទ័ពគ្រប់គ្រងស្រទាប់ជាន់ថ្នាក់ជាទូទៅទេ។ ព្រះញ្ញាតិ
វង្សដែលជាទាយាទរបស់ព្រះគុណវរ្ម័ន កាលបើពេញវ័យដឹងក្តីកាលណា
បានប្រមូលម្តុំក្រុមបក្សពួកលើកកងទ័ពប្រហារ បង្កើតចលាចល រំជើបរំជួល
អសនិ្តសុខ គ្រប់ទិសទី ក្នុងនគរ ដើម្បីទាមទារដណ្តើមយករាជបល្ល័ង្កមក
វិញ។ សង្គ្រាមផ្ទៃក្នុង ក្នុងចន្លោះគ.ស ៥៤០ -៥៥០ បានបណ្តាលអោយ
នគរភ្នំបែរបាក់ប្រះឆា លែងមានឯកភាព ក្លាយទៅជានគរតូចៗរករាជ្យដាច់
ពីគ្នា។
ព្រះរុទ្រ្ទវរ្ម័ន ព្រះអង្គជាក្សត្រខ្មែងចុងក្រោយបង្អស់ ក្នុងសម័យន
គរភ្នំ ឬ នគរហ្វូណន់។ កាលនោះកំពង់ផែខ្មែរដ៏ធំសិ្ថតនៅ អូរកែវ។ គឺជា
កំពង់ផែអន្តរជាតិ ដែលមានទូកសំពៅថប្រទេសជិតឆ្ងាយដូចជា ចិន
ឥណ្ឌា បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡឹស៊ី ជាដើម ចេញចូល
ទាក់ទងរកស៊ីផ្តោះផ្តូរទំនិញ។
No comments:
Post a Comment