ព.ស ២៤៣៧ - ២៤៦៥
គ.ស ១៨៩៤ - ១៩២២
សម្តេចសម្ភព នៅថ្ងៃអាទិត្យ ខែផល្គុន ឆ្នាំរកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩
ម.ស ១៧៧១ ច.ស ១២១១ នៅភូមិព្រៃពួក ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ មាតា
នាម អ៊ុក បិតានាម មិង។
សម្តេចព្រះជន្ម ៨ឆ្នាំ បានរៀនអក្សរសាស្ត្រខ្មែរ ក្នុងសំណាក់លោកគ្រូសូត្រទេព នៅវត្តព្រៃ
ពួច ឃុំស្រុកកំណើត គណះមហានិកាយ។
លុះដល់ព្រះជន្ម ១៣វស្សា បានបព្វជា្ជជាសាមណេរ នៅវត្តព្រៃពួច នោះបាន២វស្សា បាន
ចាកសិក្ខាបទវិញ ទើបលោកឧកញ៉ា សុភាធិបតី ម៉ា ត្រូវជាឪពុកធំនៃសម្តេចបង្កើត បាននាំ
ទៅថ្វាយសម្តេច ព្រះសុគន្ធាធិបតី ប៉ាន គង់នៅវត្តសាលាគូក្រុងឧត្តង្គមានជ័យ។
លុះដល់ព្រះជន្ម ២២វស្សា មមី ទោស័ក ព.ស២៤១៤ គ.ស ១៨៧០ ម.ស ១៧៩២
ច.ស ១២៣២ បានឧបសម្បទាជាភិក្ខុដែលមានសម្តេចព្រះសុគន្ធាធិបតី ប៉ាន ជាព្រះឧប
ជ្ឈាយ៏ ព្រះពោធិវ័ង្ស ចាន់ ចៅអធិការវត្តស្វាយពពែ ជាកម្មវាចារ្យ ព្រះធម្មមុនី្ន ទេព ជា
អនុស្សវនាចារ្យ បាននាមឆាយាជា ភន្ទគូ ក្នុងសីមាវត្តបុទមវតី ក្រុង ភ្នំពេញ។
ឯកសារយោង ពី ព្រះរាជជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ
No comments:
Post a Comment