Wednesday, July 7, 2010

0 comments

ស្ថានីយ៏ទូរទស្សន៏បាយ័នត្រូវបានសិស្សានុសិស្សមួយក្រុមចូល
ធ្វើការសិក្ខាសាលា


ស្ថានីយ៏ទូរទស្សន៏បាយ័នជាស្ថានីយមូយ ដែលមានប្រជាប្រិយនុភាព ខ្លាំង
នៅប្រទេសកម្ពុជា។ ហេតុនេះហើយទើប មានក្រុមសិស្សមួយក្រុមមកធ្វើ
ការស្វែងយល់អំពី ប្រព័ន្ធផ្សព្វផ្សាយ។ដែលសិស្សានុ សិស្សនិង លោកគ្រូ
មកពី សាលាបច្ចេកទេសដុនបូស្កូ ផ្នែកទំនាក់ទំនង សង្គមខេត្តព្រះសីហនុ
។កាលពីថ្ងៃសុក្រ ទី ២៨ ខែ ឧសភា ឆ្នាំ ២០១០ ។នៅវេលាម៉ោង១:០០
រសៀល ក្រុមសិស្ស បានទៅដល់ ស្ថានីយទូរទស្សន៏បាយ័នដែលស្ថិតនៅ
ច្ប៉ារ អំពៅ។ បុគ្គលិក ដែលធ្វើការនៅទីនោះ មានការរ៉ាកទាក់យ៉ាងខ្លាំង
ក្រៃលែង។ លោកនៅអ៊ានរ៉ាន ជាប្រធានផ្នែកបច្ចេកទេស បាន នាំក្រុមសិ
ស្សានុសិស្ស គ្រប់បន្ទប់ទាំងអស់។ ការរៀបចំកម្មវិធី វីដេអូរ ប្រើតាមកម្មវិធី
Adobe Primaer ។គាត់បានបន្តទៀតថា ទូរទស្សន៏ ចាប់ផ្តើមតាំងពីឆ្នាំ
១៩៩៨ ហើយ វិទ្យុ ១៩៩៦។ មានបុគ្គលិក ជាង ២០០នាក់។ ហើយក្នុង
ផ្សាយចេញ បាន ១៤ខេត្ត។ នៅ អាស៊ី មានប្រទេសប្រហែល៣០ប្រទេស
អាចមើលបាន។ បារាំង អូស្រ្តលីអាមេរិក ក៏អាចមើលបានដែរ ដោយសារ
តែទិញ កម្ម វិធី។ បានកំលាំង ផ្សាយ ១០គីឡូវ៉ាត់។ តាម បណ្តាខេត្ត
មាន ១គីឡូវ៉ាត់។ លោក នៅ អ៊ានរ៉ាន បាននិយាយទាំងទឹកមុខរីករាយថា
គាត់បានធ្វើការនៅទីនេះអស់ រយះពេល ១២ ឆ្នាំហើយ។ ឧបករណ៏បាន
មកពីប្រទេស អង់គេ្លស និង ជប៉ុន។ កម្មវិធី ផលិតមានច្រើន ដូចជាពត៌
មាន កុនខ្មែរ កូរ៉េ ហុងកុង កម្មវិធីធ្វើម្ហូប រាត្រីពណ៏ស្វាយ ប្រដាល់ និង
យុងតារា និងកម្មវិធីជាច្រើនទៀត…។មានការផ្សាយនៅតាមអ៊ីនធឺណែតតែ
មិនទាំងស្រុងនោះទេ មួយចំនួនប៉ុណ្ណោះ គឺកម្មណាដែលសំខាន់ៗ សិល្បះ
ពាណិជ្ជកម្ម ជាដើម។ ស្ថានីយ៏ទូរទស្សន៏បាយ័ន មាន Studio ច្រើន
នៅពេលនោះ ក្រុមសិស្សានុសិស្ស បានចូល Studio ចំនួនបីគឺបន្ទប់
សម្រាប់អានពត៌មាន ដែលស្អាតមែនទែនជួនគ្នានោះផងដែរក៏បានមើល
នូវសកម្មភាពការអានពត៌មាន មានន័យថាចំពេលដែលគេអានពត៌មាន។
ហើយមួយវិញទៀត ចូល Studio ទី២ គេក៏កំពុងថតដូចគ្នា គឺ ថត
អំពីកម្មវិធី ចាបី។ Studio មួយទៀតសម្រាប់ថតចម្រៀងប្រដាលនិង
ផ្សេងៗ ទៀត។ Studio ទាំងអស់សុទ្ធតែធំហើយស្អាតណាស់។ចំពោះ
កម្មវិធីចេញឆ្ងាយដូចជា តន្រ្តីស្រុកស្រែ វិញបាន ប្រារព្ធស្ទើរគ្រប់ខេត្ត
តែមានខេត្តខ្លះ មិនបានទៅដល់ដូចជា ខេត្តរតនគិរី មណ្ឌលគីរីជាដើម។
កន្លែងកាត់តពត៌មានឃើញថាមានលក្ខណះទំនើប ប្រើសុទ្ធតែប្រព្ធន័កុំព្យូ
ទ័រ។ ហើយចំពោះការពត៌មាន មិនអាចអានផ្ទាល់បាន ទេ ដោយសារតែ
ខ្លាចអាចអាក់ មានសម្លេងមិន ល្អ ផ្សេងៗទៀត។ ចំពោះអ្នកធំៗ ក្រុម
ការងារស្ថានីយ៏ទូរទស្សន៏បាយ័ន ដើរតាមរហូត គ្រប់ពេលវេលា ហើយ
ថតរូបភាព អោយច្បាស់ ហើយសរសេរអត្ថបទអោយបានល្អ ។ស្ថានីយ៏
នោះមានទំហំដី ក្បាល ៩០ និង បណ្តោយ ១៦០។ ជាចុងក្រោយក៏
បានថតរួបរួម គ្នា ។ហើយបុគ្គលិកនៅទីនោះពិតជាមានការស្វា គមន៏
ណាស់។ ម៉ោង ៣:០០ចេញពីស្ថានីយ៏ទូរទ ស្សន៏បាយ័ន ។មានរយះ
ពេល ២ម៉ោង។ នៅពេលនោះផងដែរក្រុមសិស្សានុសិស្សបានធ្វើដំណើរ
ប្រលប់មកសាលាបចេ្ចកទេស ដុនបូស្កូវិញ។ការធ្វើដំណើរប្រកបដោយ
សុវត្តិភាព ហើយ ក្រុមសិស្សានុសិស្ស និងលោកគ្រូមានការសប្បាយ
រីករាយយ៉ាងខ្លាំងណាស់។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន