Monday, June 20, 2011

0 comments

មូលនិធិដុនបូស្កូកម្ពុជា ក្នុងផ្នែកទំនាក់ទំនងសង្គម និងសារព័រ៌មាន សូមអញ្ជើញសិស្សចាស់ទាំងអស់ ចូលរួមការប្រកួតប្រជែងក្នុងកម្មវិធី ពានរង្វាន់សង្គមលើកដំបូងនៃដុនបូស្កូខ្មែរប្លក់ ប្រចាំឆ្នាំ២០១១របស់ផ្នែកទំនាក់ទំនងសង្គម និងផ្នែក ព័ត៌មានវិទ្យាក្នុងប្រទេសកម្ពុជា។

សូមអានពត៌មានលំអិតក្នុងលក្ខខណ្ឌ័នៃការប្រកួតប្រជែង ប្រសិនបើលោកអ្នកចង់ចូលរួម។ ឈប់ទទួល នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១១ ហើយចំពោះអ្នកឈ្នះនឹងទទួលរង្វាន់លើកទឹកចិត្តនៅក្នុងថ្ងៃជួបជុំ សមាគមន៏សិស្សចាស់នៃផ្នែកទំនាក់ទំនងសង្គម ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១១ នៅ ផ្ទះបងប្រុសសូរិយា ក្នុងទីធ្លាសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ។

. ចំពោះការប្រកួតប្រជែង

កម្មវិធី ពានរង្វាន់សង្គមលើកដំបូងនៃដុនបូស្កូខ្មែរប្លក់ ប្រចាំឆ្នាំ២០១១ (Khmer Window to the World)គឺរៀបចំឡើងដោយមូលនិធិដុនបូស្កូកម្ពុជា ក្នុងផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន។ ក្នុងគោលបំណងចង់អោយសិស្សាចាស់នៃផ្នែកទំនាក់ទំនង និងសារព័ត៌មាន ទាំងអស់បន្តអភិវឌ្ឍន៏ សង្គម របស់ពួកគេ​ដោយតាមប្រព័ន្ឋអប់រំ “The Salesian Preventive System of Don Bosco”

. ប្រធានបទ

បេក្ខជនទាំងអស់ត្រូវតែជ្រើសរើសប្រធានបទមួយ រឺច្រើន សំរាប់ប្លក់របស់ខ្លួន៖

· អ៊ីស៊ីស៊ីស៊ី (សាលាក្តីខ្មែរក្រហម), ចូលប្រុងប្រយ័ត្ន ដើម្បីកុំអោយរឿងរាវអាក្រក់កើតមានឡើង

· សិទ្ឋិនារី (រួមគ្នាបង្កើតប្រទេសយើងជាមួយគ្នា)

· ការពារកុមារ (ចូលរួមការពារអនាគត់ជាតិយើង)

· ការការពារគ្រឿងញៀន (សំរាប់ការពារសុខភាពយុវជន)

· មគ្គុទេសក៏កសិករ (ប្លក់ដែលជួយដល់អ្នកសិករក្រីក្រ និងជួយបង្កាគ្រោះមហន្តរាយធម្មជាតិ)

· ភារកិច្ចគ្រូបង្រៀន (ប្លក់ដែលជួយសំរួលដល់សកម្មភាពការសិក្សារបស់គ្រូដែលទើបចូល បង្រៀន ជួយផ្តល់ជាវិធីសាស្រ្ត ដូចជា តាមរយៈឯកសារ រឺ វីដេអូ សំរាប់បង្រៀនដល់ក្មេងៗ)

· បរិស្ថានវិទ្យា (ជួយការពារទឹកដី ជួយការពារប្រទេសកម្ពុជា)

· ចំពោះប្រធានបទផ្សេងៗទៀត បក្ខជនទាំងអស់អាចស្នើរបាន ដែលមានចំណងជើងទាក់ទង ទៅនិង ការអភិវឌ្ឍន៏ សង្គម និង ការការពារ ជាដើម

. ចំពោះអ្នកចូលរួម (ប្លក់មួយអាចមានអ្នកគ្រប់គ្រងពីម្នាក់ ដល់ បួននាក់)

· សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានឆ្នាំទី ២ នៃសាលាដុន​បូស្កូ ខេត្តព្រះសីហនុ (ជំនាន់ទី៣)

· សិស្សចាសផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មានឆ្នាំទី ២ នៃសាលាដុន​បូស្កូ ខេត្តព្រះសីហនុ (ជំនាន់ទី ១ និង ២)

· សិស្សចាសផ្នែក ព័ត៌មានវិទ្យា នៃសាលាដុនបូស្កូ ទាំងអស់ក្នុងប្រទេសកម្ពុជា

· សិស្សចាសផ្នែក ព័ត៌មានវិទ្យា រឺ នាក់ដែលធ្វើប្លក់ផ្សេងៗ នៃសាលាដុនបូស្កូ ក្នុងប្រទេសដទៃ។ បេក្ខជនត្រូវតែមានការណែនាំពីសំណាក់គ្រួសារសាឡេស៊ាន រឺគ្រូបង្រៀនតាមមជ្ឈមណ្ឌល សាឡេស៊ានផ្សេងៗ

· ចំពោះប្រជាជនខ្មែរ ដែលមិនមានការទាក់ទងជាមួយដុន បូស្កូ អាចចូលរួមប្រកួតបាន តែត្រូវ មានអាយុមិនលើសពី ២៥ ឆ្នាំ

. ប្រភេទ និង ពានរង្វាន់ៈ ចំពោះលុយដែលទទួលដោយអ្នកឈ្នះ គឺត្រូវតែបន្តជួយធ្វើអោយប្លក់ របស់ខ្លួន រឺប្រធានបទដែលខ្លួនសរសេរ កាន់តែល្អប្រសើរឡើង។

· ប្រភេទសិស្សដុនបូស្កូ ក្នុងប្រទេសកម្ពុជា៖ អ្នកឈ្នះម្នាក់ (៥០ ដុល្លារ)

· ប្រភេទសិស្សដុនបូស្កូ បរទេស៖ អ្នកឈ្នះម្នាក់ (៥០ ដុល្លារ)

· ប្រភេទអ្នកក្រៅពីដុនបូស្កូ ៖ អ្នកឈ្នះម្នាក់ (៥០ ដុល្លារ)

· ប្រភេទសិស្សនារីដុនបូស្កូ រឺក្រៅពីសិស្សដុនបូស្កូ ៖ អ្នកឈ្នះម្នាក់ (៥០ ដុល្លារ)

. ពាក្យស្នើរសុំ៖ ផ្ញើអ៊ីម៉ែលមកកាន់ management@donboscosihanoukville.org ជាមួយនិង ពត៌មានដូចខាង ក្រោម៖

ពត៌មានផ្ទាល់ខ្លួន

· អ្នកមានត្រូវបញ្ជាក់ពីៈ ឈ្មោះ ការងារ មុខតំណែង អស័យដ្ឋានទំនាក់ទនង ថ្ងៃខែដែលរៀន នៅសាលាដុនបូស្កូ លេខទូរសព្ទ ។ល។

· ពត៌មានលំអិតពីប្លក់ៈ

o ឈ្មោះ

o ថ្ងៃខែបង្កើត

o ពិពណ៌នាពី Tags និង meta

o មាន Rank នៅក្នុង Google រឺ Alexa

o រចនាសម្ព័ន៌ប្លក់ (ទំព័រ ads និង ពត៌មានព្រៀង)៖ នៅក្នុងផ្នែកនីមួយៗត្រូវតែពន្យល់ពី (គោលបំណង ឬគោលដៅ)

· ពិពណ៌នាអំពីការផ្សព្វផ្សាយប្លក់របស់អ្នក

o បរិបទសង្គម៖ តើអ្វីជាបញ្ហា ស្ថិតិ (អ្នកគួរតែពន្យល់ពីបញ្ហាអ្វីដែលអ្នកដឹងច្បាស់)

o គោលបំណងជាសាធារណៈ ៖ តើអ្នកណានឹងអានប្លក់របស់អ្នក? តើគេនឹងទទួល បានពត៌មានអ្វីខ្លះ?

o គោលបំណងរបស់ប្លក់៖ តើប្លក់អ្នកមានគោលបំណងអ្វីខ្លះ?

o ប្រភពនៃពត៌មាន៖ តើអត្ថបទ រឺ វីដេអូនៅក្នុងប្លក់អ្នកយកមកពីណា? តើមានអ្នក ចូលរួមផ្តល់ជាឯកសារដល់ប្លក់របស់អ្នកដែរឬទេ? តើអ្នកអានបានចូលរួមផ្តល់អ្វី ខ្លះ?

. លក្ខខណ័្ឌ

· ប្លក់ត្រូវតែសរសេរ​ជាភាសាខ្មែរ ក៏ប៉ុន្តែវាអាចមានលទ្ឋភាពគ្រប់គ្រនសំរាប់អ្នកអាន ជាជនបរទេសងាយស្រួលយល់។ វាមានន័យថាប្លក់របស់អ្នកគួរតែបង្កើតមាតិការ ជាភាសាអង់គ្លេសមួយទៀត។

· សំរាប់អ្នកចូលរួមជាជនបរទេស ត្រូវតែធ្វើដូចគ្នា គឺថាអ្នកអាចសរសេរជាភាសា របស់អ្នក ប៉ុន្តែត្រូវតែអាចអានបានដោយសហគមន៏អន្តរជាតិ។

· ប្លក់អាចមានអ្នកគ្រប់គ្រងម្នាក់ រឺបួននាក់។ ប្រសិនបើប្លក់មានអ្នកគ្រប់គ្រងច្រើនជាង ពីរនាក់ ត្រូវតែប្រាប់ឈ្មោះម្នាក់ៗ។

· ប្លក់អាចបង្កើតជាមួយ sever អ្វីក៏បាន។

· ប្លក់អាចជា អក្សរ រូបភាព វីដេអូ រឺ សំលេង។

· មាតិការត្រូវតែសរសេរដោយខ្លួនឯង (គឺមិនមានការយកមកពីគេ ដូចជា អត្ថបទ រូបភាព វីដេអូ ។ល។

· ប្លក់ត្រូវតែដាក់ Facebook, Youtube រឺ Vimeo និង Twitter

· ប្រធានបទដែលនិយាយពី មនោគមវិជ្ជា គណបក្សនយោបាយ អំពីហិង្សា ជាតិនិយម ការស្អប់ជនបរទេស រឺ ពីសាសនា គឺមិនអនុញ្ញាតអោយចូលរួម ឡើយ។

· ប្លក់ដែលចង់ចូលរួមសូមចូលយក logo ពីការប្រកួតនៅក្នុង cambodia1.wordpress.com

. ការជ្រើសរើស

· អ្នកកាត់ក្តីប្លក់របស់អ្នកគឺមិនប្រាប់ឈ្មោះទេ

· មានអ្នកកាត់ក្តីបីនាក់ ឈ្មោះរបស់ពួកគេនឹងប្រាប់ទៅដល់អ្នកទាំងអស់គ្នានៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១១។

. ពត៌មាន

· វិបសាយសំរាប់ការចូលរួមប្រកួតគឺ cambodia1.wordpress.com.

· ក៏មានទំព័រផ្សព្វផ្សាយពីការប្រកួតនេះនៅក្នុងវិបសាយដូចជា៖ donboscoasia.info, donboscosihanoukville.org និង donboscokhmer.org.

· ក៏មានការផ្សព្វផ្សាយនៅលើ Facebook

· សំរាប់ពត៌មានបន្ថែមសូមចូល Twitter: SDBofCambodia, និង Skype: Albeiror24

· ប្លក់ដែលចូលរួមត្រូវតែដាក់ពត៌មាននេះ

· សូមឧស្សាហ៏ចូលអានពត៌មាននៅក្នុងវិបសាយដែលផ្សព្វផ្សាយពីការប្រកួតប្រជែងនេះ ពីព្រោះពត៌មានអាចមានការផ្លាស់ ប្តូរគ្រប់ពេល

. កម្មវិធី ពានរង្វាន់សង្គមលើកដំបូងនៃដុនបូស្កូខ្មែរប្លក់ ប្រចាំឆ្នាំ២០១១

· សូមដាក់ពត៌មាននេះនៅក្នុងប្រពន្ឋ័ផ្សព្វផ្សាយរបស់អ្នក ដើម្បីអោយសិស្សចាសដុនបូស្កូបាន ដឹង និងចូលរួម។

· សំរាប់រង្វាន់៖ អ្នកឈ្នះលេខ១ នឹងទទួលរង្វាន់ច្រើន។ ចំនែកអ្នកឈ្នះលេខ២ និងលេខ៣ ក៏ទទួលបានរង្វាន់លួងចិត្តដែរ។

សូមទំនាក់ទំនង៖ management@donboscokhmer.org / Albeiro Rodas, SDB / H.P. (+855) 097.96.75.042 / Skype: Albeiror24

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន